Saturday, June 2, 2012

បទឧក្រិដ្ឋ,សម្តេចសីហនុ ចំពោះប្រជាជនខ្មែរ

សម្តេចសីហនុ (King Sihanouk)

Friday, June 1, 2012

សិស្ស​សាលា​ខេត្ត​ស្ទឹង​ត្រែង​វាយ​តប់​គ្នា

ទង្វើអាជ្ញាធរ ក្រោមអំណាចរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ធ្វើដាក់មកលើព្រះសង្ឃកម្ពុជា

បទវិភាគ : តម្លៃនៃសេចក្តីស្លាប់


៣០ មេសា ២០១២ ដោយ : ឆាំ ឆានី   វិទ្យុសម្លេងខ្មែរប្រចាំទ្វីបអាមេរិកខាងជើង
ចាប់តាំងពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០១២ មកដល់ពេលនេះ ប្រជាពលរដ្ឋខែ្មរទាំងក្នុងនិងក្រៅប្រទេស រួមទាំងសហគមន៍អន្តរជាតិផង បាននាំគ្នា​សម្តែងនូវការតក់ស្លុត និងសោកស្តាយយ៉ាងខ្លំាង​ ចំពោះមរណភាពរបស់លោក ឈុត វុទ្ឋី សកម្មជនការពារព្រៃឈើ ដែលអ្នកខ្លះហៅថា វីរជនព្រៃឈើ ដោយការបាញ់សម្លាប់យ៉ាងឃោរឃៅពីសំណាក់ប៉េអឹម ឈ្មោះ អ៊ិត រតនា ដែលស៊ីប្រាក់ខែប្រជាពលរដ្ឋ តែបំរើឲ្យក្រុមហ៊ុនទុច្ចរិត ។
តាមរយះការអះអាងរបៀបពង្វាងការពិតរបស់មន្ត្រីក្នុងរដ្ឋាភិបាល ហ៊ុន សែន ថា ការស្លាប់របស់លោក ឈុត វុទ្ឋី និង អ៊ិត រតនា គឺកើតដោយសារជម្លោះធម្មតា ហើយ ឈ្មោះអ៊ិត រតនា បានបាញ់សម្លាប់លោក ឈុត វុទ្ឋី រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ។​មានប្រពភព័ត៌មាន ៣ បានអះអាងខុសៗគ្នាថា ទី១. លោក ឈុត វុទ្ឋី បានបាញ់សម្លាប់ឈ្មោះ អ៊ិត រតនា,  ទី២. ឈ្មោះ អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ខី ហើយគ្រាប់កាំភ្លើងផ្លាតមកត្រូវខ្លួនវិញ និងទី៣. អ៊ិត រតនា បាញ់សម្លាប់ខ្លួនឯង បន្ទាប់សម្លាប់លោក ឈុត វុទ្ធី។
បើតាមអ្នកជំនាញផ្នែកកងទ័ព បានមានប្រសាស៍ថា ការអះអាងរបស់មន្ត្រីរដ្ឋាភិបាល គឺជាការកាឡៃព័ត៌មាន ព្រោះថា គ្មានបុគ្គលណាអាចប្រើអាវុធអាការបាញ់​ ចំដើមទ្រូងរបស់ខ្លួនបានដល់ទៅពីរគ្រាប់នោះទេ ហើយក៏គ្មានប្រភពណាមួយបានឃើញ និងបញ្ចាក់ថា លោក ឈុត វុទ្ឋី មានអាវុធជាប់ខ្លួនដែរ។ ជាងនេះទៀតការដែលមន្ត្រីរដ្ឋាភិបាលនិយាយថា ឈ្មោះ អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ខី តែត្រូវគ្រាប់កាំភ្លើងផ្លាតមកត្រូវខ្លួនវិញនោះក៏មិនអាចដែរ។
ប្រភពីអ្នកជំនាញផ្នែកកងទ័ពដដែល ដែលបានទៅពិនិត្យសាកសព របស់លោក ឈុត វុទ្ឋី និង អ៊ិត រតនា បានអះអាងថា ការស្លាប់របស់លោក ឈុត វុទ្ឋី គឺពិតជាត្រូវឈ្មោះ អ៊ិត រតនា បាញ់សម្លាប់មែន តែការស្លាប់របស់ អ៊ិត រតនា មិនមែនឈ្មោះ អ៊ិត រតនា បាញ់សម្លាប់ខ្លួនឯងនោះទេ គឺប្រាកដណាស់ថា មានជនទីបីជាអ្នកបាញ់សម្លាប់ឈ្មោះ អ៊ិត រតនា ព្រោះថាអាវុធដែលបានបាញ់សម្លាប់ អ៊ិត រតនានោះមិនមែនជាអាវុធធម្មតាទេ គឺជាប្រភេទអាវុធដែលក្រុមឃាតករៀបចំសំរាប់តែធ្វើឃាតតែប៉ុណ្ណោះ។
យើងក្រឡេកមើលការរំលែកទុក្ខនិង ចូលរួមបុណ្យសព អ៊ិត រតនា វិញ ថ្វីត្បិតតែ អ៊ិត រតនា និងលោក ឈុត វុទ្ឋី ស្លាប់ក្នុងពេលជាមួយគ្នាក៏ពិតមែន តែការចូលរំលែកទុក្ខដល់គ្រួសារសព និងការសោកស្តាយពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ ព្រមទាំងសហគមន៍ជាតិ អន្តរជាតិ គឺពិតជាខុសគ្នាគ្មានអ្វីប្រដូចបាន ។ ដោយហេតុថា ការស្លាប់របស់លោក ឈុត វុទ្ឋី គឺលោកស្លាប់​ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ ជាកេរ្តិដំណែលដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលដូនតាខ្មែរជាច្រើនជំនន់ បានបន្សល់ទុកឲ្យកូនខ្មែរជំនន់ក្រោយការពារ និងអាស្រ័យផលប្រយោជន៍ពីធនធានធម្មជាតិនោះ
ចំណែក អ៊ិត រតនា គឺគ្មានបានទទួលអ្វីក្រៅពីបណ្តាសាពីប្រជាពលរដ្ឋឡើយ សូម្បីតែក្រុមហ៊ុនដែលខ្លួនបានទៅស៊ីឈ្នួលសម្លាប់លោក ឈុត វុទ្ឋី នោះ ក៏មិនបានមកអើតមើលខ្មោចរបស់ខ្លួនផង។ ទាំងនេះ គឺជាសារមួយប្រាប់ទៅបុគ្គលទាំងឡាយ ដែលកំពុងតែលក់ក្បាលធ្វើជាឃាតក ការពារផលឲ្យក្រុមហ៊ុនទុច្ចរិតទាំងនោះ ឲ្យបានដឹងនិងត្រូវចាំថា ខ្លួនមានតម្លៃត្រឹមតែពេលដែលខ្លួនអាចបំរើគេបានតែប៉ុណ្ណោះ តែពេលដែលស្លាប់ហើយគឺតម្លៃមិនស្មើ និងសត្វធាតផងទេ ។​ ដូច្នេះបើចង់ធ្វើខ្លួនឲ្យទៅជាអ្នកមានតម្លៃមិនអាចកាត់ថ្លៃបាន ដូចលោក ឈុត វុទ្ឋី វីរជនព្រៃឈើ នោះ គឺខ្លួនត្រូវតែខំកសាងខ្លួនឲ្យទៅអ្នកការពារផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋជាធំ មិនត្រូវធ្វើខ្លួនឲ្យទៅជាអ្នកបំរើក្រុមហ៊ុនទុច្ចរិតនោះឡើយ បើមិនដូច្នោះទេ ថ្ងៃណាមួយលទ្ឋផលនិងហុចឲ្យខ្លួនគឺដូចជាខ្មោច អ៊ិត រតនា មិនខាន៕