Thursday, May 31, 2012

កូនរបស់អតីតប្រជាពលរដ្ឋបឹងកក់ សុំឲ្យមានការដោះលែង



beng-kork-child03-khornកូនរបស់អតីតប្រជាពលរដ្ឋបឹងកក់ នាំគ្នាច្រៀងចំរៀង ក្នុងន័យស្នើរសុំឲ្យមានការដោះលែងឳពុកម្តាយរបស់ពួកគេ

ប្រជាពលរដ្ឋមកពីសហគមន៍រងគ្រោះរឿងដីធ្លី ប្រមាណជិត ១០០នាក់ ដែលភាគច្រើនជាកុមារ បានប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធីនៅមុខក្រសួងយុត្តិធម៌ ជិតព្រះបរមរាជវាំង ដោយអំពាវ និងដាក់ញត្តិឲ្យក្រសួងមួយនេះអន្តរាគមន៍ដោះលែងតំណាង និងម្តាយឪពុកពួកគេ ១៥នាក់ចេញពីពន្ធនាគារព្រៃស។
ប្រជាពលរដ្ឋទាំងនោះ មានអតីតអ្នកបុរីកីឡា ដីក្រហម បឹងកក់ សហគមន៍ស្ទឹងមានជ័យ និងសហគមន៍មួយចំនួនទៀត ដែលភាគច្រើនជាកុមារ អាយុក្រោម ១២ឆ្នាំ បានប្រមូលផ្តុំគ្នា នៅថ្ងៃទី៣១ ខែឧសភានេះ ច្រៀងចម្រៀង ក្នុងន័យជំរុញឲ្យតុលាការផ្តល់នូវយុត្តិធម៌សង្គម និងអំពាវនាវឲ្យដោះលែងម្តាយ និងឪពុកពួកគេទំាង ១៥នាក់ ពីពន្ធនាគារព្រៃស ដែលតុលាការកាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំ ៦ខែ ក្នុងរឿងទំនាស់ដីធ្លី តំបន់បឹងកក់នោះ។
កុមារីអាយុត្រឹម ១២ឆ្នាំ ម្នាក់ក្នុងចំណោមនោះ រៀបរាប់ដោយក្តីឈឺចាប់ថា ការចាប់ម្តាយពួកគេដាក់ពន្ធនាគារ គឺជារឿងអយុត្តិធម៌ និងអំពាវឲ្យមានការដោះលែងវិញ ព្រោះម្តាយពួកគេគ្រាន់តែការពារដីផ្ទះរបស់ខ្លួន ដែលត្រូវក្រុមហ៊ុនបូមខ្សាច់ពន្លិចប៉ុណ្ណោះ ៖”ម៉ែខ្ញុំត្រូវគេចាប់ដាក់គុកបាត់ហើយ។ខ្ញុំពិបាកណាស់ពេលអត់មានម្ដាយខ្ញុំទៅ អត់មានអ្នកណាមើលប្អូនខ្ញុំ ប្អូនខ្ញុំឈឺនៅផ្ទះ គ្មានអ្នកណាគេមើលទៅ ហើយខ្ញុំទៅរៀន ខ្ញុំរៀនមិនដែលចូលទេ ឲ្យតែគ្រូរំលឹកពីម្ដាយតើម្ដាយអ្នកជួយថែរក្សាអ្នកដូចម្ដេច? ខ្ញុំពិបាកខ្លាំងណាស់ ខ្ញុំពិបាកនឹងឆ្លើយសំនួរនេះ ព្រោះម្ដាយខ្ញុំនៅ ក្នុងគុកឯណោះ។ ខ្ញុំមិនជាឆ្លើយសំនួរនេះយ៉ាងម៉េចនោះទេ ហើយខោអាវរបស់ខ្ញុំស្អីរបស់ខ្ញុំក៏ដោយ ក៏គ្មានអ្នកណារៀបចំឲ្យដែរព្រោះគ្មានម្ដាយ។ ខ្ញុំត្រូវការម្ដាយ។ អយុត្តិធម៌ណាស់។ ម្ដាយខ្ញុំមិនបានទៅ ឆក់ប្លន់អីទេ ម៉េចក៏ចាប់គាត់ដាក់គុកធ្វើអីទៀត។ ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំចង់ឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយម្ដាយខ្ញុំ ជួយឲ្យម្ដាយខ្ញុំចេញពីគុក ហើយក៏ជួយដល់អ្នកភូមិខ្ញុំដែរ។ ខ្ញុំត្រូវការម្ដាយខ្ញុំ ខ្ញុំត្រូវការអ្នកភូមិខ្ញុំ”។
ចំណែកស្រ្តីចំណាស់ម្នាក់ ក្នុងចំណោមស្រ្តីជាច្រើននៅកន្លែងតវ៉ា បង្ហាញពីការឈឺចាប់ ពីការមិនយកចិត្តទុកដាក់ពីការលំបាករបស់ពួកគេ ពីសំណាក់អាជ្ញាធរមូលដ្ឋាន។
អំឡុងពេលក្មេងៗស្រែកយំនៅមុខក្រសួងរកយុត្តិធម៌នោះ តំណាងអ្នកភូមិ ៥នាក់ ត្រូវបានអនុញត្តិឲ្យចូលដាក់ញត្តិ។ មន្ត្រីទទួលពាក្យបណ្តឹងនៅក្រសួងយុត្តិធម៌ លោក ប៊ុន យ៉ៃណារិន មានប្រសាសន៍ថា ក្រសួងនឹងប្រឹងប្រែងជួយអ្នកភូមិករណីនេះ ឲ្យអស់ពីលទ្ធភាព ហើយសន្យាថា នឹងផ្តល់ចម្លើយ មកវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។
សម្រាប់មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះ មានប្រសាសន៍ថា ការចាប់អ្នកភូមិបឹងកក់ទាំង ១៥នាក់ ដាក់ពន្ធនាគារនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២កន្លងទៅ គឺជាការគំរាមកំហែងដល់សកម្មជនដីធ្លី ហើយលោកស្នើឲ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពវិញ ដើម្បីកុំឲ្យភាពឈឺចាប់ដក់ជាប់ក្នុងអារម្មណ៍ក្មេងៗ ដែលកំពុងតវ៉ានេះ។
ទាក់ទងនឹងការឃុំខ្លួនអ្នកភូមិបឹងកក់នេះ អង្គការសង្គស៊ីវិលជាតិ និងអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នាបន្តបន្ទាប់ ថ្កោលទោសចំពោះទង្វើរបស់អាជ្ញាធរនេះ ដោយចាត់ទុកថាបានរំលោភលើច្បាប់ជាតិ និងអន្តរជាតិ ពិសេសកត្តិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយទាមទារដោះលែងវិញជាបន្ទាន់។ ប៉ុន្តែមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាលនៅឡើយ៕

Tuesday, May 29, 2012

តើអ្នកនិពន្ធ​ចម្រៀងខ្មែរ​អស់ក្បាច់ឬនៅ?​

១- ដំបូង ខ្ញុំ​សុំទោស​ដល់បណ្តាអ្នកនិពន្ធ អ្នកគាំទ្រអ្នកនិពន្ធ អ្នកចម្រៀង អ្នកគាំទ្រអ្នកចម្រៀង និងអ្នក​ពាក់ព័ន្ធ​​ទាំង​អស់ផងដែលខ្ញុំ​ដាក់​ចំណង​ជើង​​អត្ថបទនេះរាង​ចាស់ដៃបន្តិច។ ខ្ញុំ​គ្មានចេតនា​នឹង​មើលងាយមើលថោកអ្នកទាំងឡាយ​ខាងលើនោះ​ទេ “ព្រោះយើង​ជា​ខ្មែរ​ដូចគ្នា” ហើយ​ខ្ញុំ​ដឹង​ថា​អ្នកទាំង​អស់​ដែល​ចង់មាន​មតិ​ នឹង​ប្រើពាក្យនេះ​​។ ចំពោះ​ចំណងជើង​អត្ថបទ​អាក្រក់​ស្តាប់​បែបនះ​ គ្រាន់​តែជា​ក្បួន​ទីផ្សារ (Marketing) ​របស់ខ្ញុំ​ ដើម្បី​ទាក់ទាញ​ឲ្យអស់​លោក​មក​អានប្រកាសនេះប៉ុណ្នោះ ព្រោះសូម្បី​តែខ្ញុំផ្ទាល់​​ក៏ឃើញ​ចំណង​ជើង​អត្ថបទ​​​នេះ​ហើយ​ ភ្ញាក់ផ្អើល​ និង​ឈឺចិត្ត ឈឺខួរ​ខ្លះដែរ។

២- ម្តាយខ្ញុំ​បង្រៀនថា បើ​គេ​ស្តី​ឲ្យកូន បន្ទោសកូន ក្នុង​ន័យ​ស្ថាបនា ក្នុង​ន័យ​ឲ្យកូន​កែកំហុស ក្នុង​ន័យ​ឲ្យ​កូន​ចម្រើន ទោះ​ជា​ពាក្យ​ប្រមាថ​ដៀល​ច្រាស់ឆ្អេះ​កូន យ៉ាង​ណា​ក៏ដោយ កូន​មិនត្រូវ​ប្រើ​សេចក្តីក្រោធ​តប​ដោយកាយវិការ (វាយ) ឬតបដោយវាចារ​(ជេរ) ដែល​នឹងធ្វើឲ្យខាត​ប្រយោជន៍​ទៅ​គេ​វិញ​ជា​ដាច់ខាត​។ បើកូន​ពិត​ជា​ខឹង​គេមែន កូន​ត្រូវ​ខឹង​ដោយ​សេចក្តីពិចារណា ពិចារ​ណាថាម៉េច បើ​គេ​ជេរ​ថា “អាថោក” ​កូនត្រូវ​សួរខ្លួនឯង​ថា “តើ​អាត្មា​អញថោកមែនឬ ហើយ​ថោកត្រង់ណា? បើគេ​ជេរថា “អាមនុស្សគ្មានគំនិត” កូន​ត្រូវ​សួរខ្លួនឯងថា “តើអត្មា​អញគ្មាន​គំនិតមែនឬ ឬ​អន់​ត្រង់​ណា?” ។ល។ កូន​ត្រូវ​ចេះ​រៀនសួរ​ខ្លួនឯង ​រៀនឆ្លើយខ្លួនឯង ហើយ​តបទៅ​គេវិញ​ដោយ​​ការ​កែប្រែ​ខ្លួនឯង នោះកូន​នឹង​ចម្រើន ចៀសវាង​គេ​ជេរ​ គេ​ស្តី​ឲ្យ​ច្រំដែលៗ។
៣-ប្រធាន​បទ​ដែលខ្ញុំ​នឹងលើក​យក​មក​បរិយាយ​ថ្ងៃនេះគឺ “ចម្រៀងខ្មែរ​សម័យ​បច្ចុប្បន្ន”។ នេះទើប​ជា​ចំណង​ជើង​អត្ថបទពិត​ដែលខ្ញុំ​ចង់​សរសេរ។
ខ្ញុំ​គិត​ថាប្រធានបទនេះ ប្រហែល​ជា​មិនថ្មីទេ ហើយ​ជឿថា មុខ​ជា​មាន​ការ​បកស្រាយ ការ​ឆ្លើយតបគ្នាទៅវិញទៅមក ឬអាច​បង្កើត​ជា​ជម្លោះ​ច្រើន​មកហើយដែរ រវាងភាគី​ខាង​គាំទ្រ និង​ភាគី​ខាង​ប្រឆាំង​ ដែល​តែង​តែត្រូវ​បាន​គេ​ហៅថា “ពួកអភិរក្សនិយម” នោះ។ ដូច្នេះ សម្រាប់ប្រធានបទនេះ ខ្ញុំនឹង​មិនលើក​ពី​ “ការចម្លងភ្លេងបរទេស” មក​និយាយទេ ព្រោះនាំវែងឆ្ងាយអន្លាយដូចស្ទឹង​។
ខ្ញុំជឿថា​ បើយើង​ចោទ​ពី​ការចម្លងភ្លេង​បរទេស​ មកធ្វើ​ជារបស់ខ្លួននោះ វា​ពិតជាថោកមែនហើយ តែ​អ្នកនិពន្ធបច្ចុប្បន្ននេះ​មួយ ផលិតកម្ម​នេះ​ពីរ តែង​តែ​​ការពារកំហុស​របស់ខ្លួន ដោយ​លើក​កំហុស​ទៅកាន់​​ក្រសួង ទៅកាន់អ្នកកុបពី​ថាសក្លែង​ក្លាយ ឬទៅ​កាន់អ្នក​ស្តាប់​ដែល​មិនជួយ​ទិញ​ថាស​​ដើម​ពី​ផលិតកម្មរបស់ខ្លួន ថាខ្លួន​រត់ថ្លៃចំណាយ​ថតបទថ្មី​មិនរួច ថាខ្លួន​គ្មាន​ដើម​ធំផលិត​បទ​ភ្លេង​ខ្លួនឯង ថាខ្លួន​ក៏​ចង់​សរសេរទំនុក​បទថ្មី​ដោយខ្លួនឯងដែរ តែបកប្រែគេ​វាស្រួលជាង ឬក៏ខ្លួន​ក៏​ចង់សរសេរទំនុកថ្មីឲ្យភ្លេង​ថ្មី​ដែរ តែអត់ចេះសរសេរភ្លេងក៏​យក​បទភ្លេង​គេមក ឬក៏​ខ្លួន​សុំតែមួយរស់ៗ ​សរសេរ​យក​តែលុយ ផលិតយក​តែមាន​ អី​ជាដើម។ល។
រួចចុះទៅ​លើអត្ថន័យ​នៃបទចម្រៀង តើ​អស់លោក​អស់ក្បាច់ហើយឬ ដែល​សរសេរ​តែ​ស្នេហ៏ហឺត ស្នេហ៏ហៃ ស្នេហ៏ដូរអាច៍គ្នាស៊ី ដូរនោមគ្នាផឹក​ តែដដែលជាដដែលនោះ? តើក្នុងខួរក្បាលអស់លោកពិត​ជា​អស់​គំនិត​ត្រឹម​ហ្នឹង​ហើយឬ? ខ្ញុំ​ជឿថាអស់លោកជាអ្នក​និពន្ធពិតជា​លើកថា “បម្រើអារម្មណ៍អ្នកស្តាប់” ជាមិនខាន។ ខ្ញុំទាយ​ចិត្ត​អស់លោកត្រូវ​ណាស់​មែនទេ? ​
គួរ​ឲ្យអស់សំណើច​ដែល​ជំនាន់នេះមានមនុស្សធន់​​ដូច​ជា​អស់លោក ដែល​ជា​មនុស្ស​អត្មានិយមគិត​តែ​​លើក​កំហុស​ទៅកាន់អ្នក​ដ៏ទៃ គ្មាន​ទំនួល​ខុសត្រូវ​បែបនេះ។ បើអស់លោក​មិន​សរសេរ​អត្ថន័យ​ឲ្យ​តួប្រុស​តួស្រីងាប់ ឬ​ព្រាត់ប្រាស់និរាសគ្នានោះ​ តើពិត​ជាអស់​អ្នកស្តាប់​មែន​ឬ? តើក្រុម​អ្នក​ស្តាប់ពិត​ជាចូលចិត្ត​សាច់រឿង ឬអត្ថន័យចម្រៀង​កំសត់គ្រប់ពេល​ គ្រប់គ្នា​អញ្ចឹងមែនឬ? វាមិន​ខុសពី “អ្នក​កាប់ជ្រូក បន្ទោសអ្នកស៊ី អ្នកស៊ី​ថាមកពីគេកាប់ ទើប​គេ​ចេះតែស៊ីនោះទេ” ដល់ពេល​ចុងក្រោយតើបាប​ខ្លាំងជាអ្នកសម្លាប់ជីវិតគេ ឬអ្នកស៊ី? ហើយ​បើអង្គុយ​ចាំអ្នកស៊ីសាច់នាំគ្នា​ស៊ីបួស​អស់ក៏​ប្រហែល​ចាំដល់ផែនដីរលាយដែរ។
អ្នកនិពន្ធ​ដែល​ជោគជ័យ​មិនមែន​ជា​ការ​និពន្ធ​ទៅ​តាម​ទំនោរអារម្មណ៍អ្នក​អាន ឬអ្នកស្តាប់នោះទេ តែអ្នកនិពន្ធដែលជោគជ័យ​គឺ​ជា​ការ​ចេះ​វិជ្ជា​សណ្តំអារម្មណ៍ ឬ​ទាញ​អារម្មណ៍អ្នក​អានឬអ្នក​ស្តាប់ ឲ្យ​ស្លុង​អារម្មណ៍ជាមួយ​បទនិពន្ធរបស់ខ្លួន​បាន នោះទើប​ជាអ្នកនិពន្ធ​ពិត​ប្រាកដ។ ហើយ​នេះគឺ​ជា​ជោគជ័យ​ដ៏ធំធេង​របស់​អ្នកនិពន្ធ​ជំនាន់ដើម​​​​ ដែល​មានគ្រប់រសជាតិ គ្រប់បែប គ្រប់សណ្ឋាន ប្រកប​ដោយ​អត្ថរស និង​អត្ថន័យ​ជ្រាលជ្រៅ បន្កប់ខ្លឹម​សារ​អប់រំ ចិត្ត គំនិត និង​អភិវឌ្ឍន៍ ទោះ​អស់​លោក​ស្លាប់ទៅ​បាត់ តែស្នាដៃ​អស់លោកនៅ​តែបន្សល់ទុក​គួរឲ្យ​ស្ងប់ស្ងែង។
បើអស់​លោក​នៅ​តែសរសេរ​បទចម្រៀង​ឲ្យតួរ​ប្រុស​តួរស្រី​ស្រឡាញ់គ្នា​ដល់ស៊ីអាច៍ផឹកនោមគ្នា ឬក៏ដណ្តើមស្រី​ដណ្តើម​ប្រុស​គ្នា ព្រាត់ប្រាសគ្នា គឺដដែលនឹង​នៅ​តែ​ជាដដែល។ ហើយ​ស្នាដៃរបស់​អស់លោក៏​នឹង​ងាប់ទៅមុន​អស់​លោកជានិច្ច។ អស់​លោកគឺ​ជាអ្នកនិពន្ធ​ដ៏បរាជ័យ​ម្នាក់។
មួយវិញទៀត​ខ្ញុំ​ស្នើរដល់ផលិតកម្មទាំង​អស់ផងថា បើជ្រុលជាធ្វើខ្លួនថោក យកបទពីដើម​មក​ថត​សារថ្មីហើយ (ពិសេស ហង្សមាស) សូម​អាណិត​ស្រាវជ្រាវ​ចំណងជើង ទំនុកច្រៀង ឈ្មោះម្ចាស់សម្លេង ឬបើអាច ឈ្មោះអ្នក​សរសេរភ្លេង ដាក់បញ្ចូល​ឲ្យត្រឹមត្រូវផង តាមពិត​នោះមានគេ​ស្រាវជ្រាវឃើញច្រើន​ហើយ តែអស់លោក​គ្មាន​លុយ​បួន​​ដប់ដុល្លា ទិញពី​បណ្ណាគារ​មក​មើល​ក៏មិនដឹង ទើប​ចេះ​តែដាក់ចំណងជើង​ឲ្យខុស​នោះ នេះគេហៅថា ថោកជាន់ថោក។
បើ​អស់លោក​មានកំហឹង​នឹង​អត្ថបទនេះ សូមមើលកថាខណ្ឌទី២។
ចំណងជើង​បទថ្មីៗមួយចំនួន៖
  • ខ្លាចការពិត​ត្បិតមិនចង់បែក
  • ចាំអូនភ្លេចគេ ​ចាំបងប្រាប់ថាស្រឡាញ់
  • មិនហ៊ានប្រាប់ឲ្យបងស្អប់គេ
  • មិនចង់ឲ្យមានថ្ងៃស្អែកមកដល់
  • ធ្លាប់សន្យាហើយថាមិនធ្វើឲ្យអូនយំ
  • សុខៗគេសុំសង្សាវិញ
  • បើគ្មាននារីម្នាក់នោះបងស្នេហ៍អូនទេ
  • បើគ្មានគេបងនឹងស្រឡាញ់អូន
  • សុំមិនស្គាល់បងល្អជាង
  • បើបងស្នេហ៏អ្នកផ្សេងអូនធ្វើមិនបាន
  • ស្រឡាញ់មនុស្ស​ម្នាក់ខុសដែរឬ?
  • ហួសពេលដែលត្រូវ​បង​អើពើ
  • ដកចិត្តទុកសិទ្ធឲ្យគេថែអូន
  • ឈប់ទុកបងជាសង្សាអូន
  • ស្រឡាញ់អូនលែងខ្វល់ពីអារម្មណ៍អ្នកដ៏ទៃ
  • មិនហ៊ានស្រឡាញ់ព្រោះខ្លាចអូនឈឺចាប់
  • គ្មានបង អូនមានគេទៀតទេ
  • ព្រោះតែអូន បងក្បត់គេ
។ល។ គ្រប់ចំណងជើង សុទ្ធតែដូរអាច៍គ្នា។
បន្ថែម
  • បើកលុយ បើកលុយ
  • មកធើអី បើមកមិនផឹក
អានេះ រឹតតែចោលម្សៀតទៀត!
បានពីបង គូថខ្ចង

ស្នាដៃសម្តេច










ស្នាដៃសម្តេចតេជោ














ដីខ្មែរ ថៅកែ យួន

បឹងកក់ & បុរីកីឡា ឈឺចាប់




















តើខ្ញុំទៅដេកឯណា?



សំបុត្រ​របស់​​ម៉ាក់​ ​និ​​ង​ប៉ា​​​ ​A letter from mum and dad !!

កូនសម្លាញ់
ពេលប៉ា និងម៉ាក់ ចាស់ទៅ ពួកយើងសង្ឃឹមថាកូនៗ នឹងយល់ ហើយអត់ធ្មត់ជាមួយពួកយើង។
-ពេលពួកយើងចាស់ទៅ យើងស្តាប់មិនសូវលឺ សូមកូន ​កុំ​ថាឲ្យ​ប៉ា​ និង​ម៉ាក់​ ថាថ្លង់ទេហេ? សូមនិយាយម្តងទៀត ឬក៏សរសេរ​ ឲ្យពួកយើងមើល។ -សុំទោសកូនសម្លាញ់ព្រោះ ម៉ាក់ និងប៉ា ចាស់ហើយ ជង្គង់គ្មានកំលាំង  សូមកូ​ន​អត់​ធ្មត់​​ ហើយជួយលើកយើងឡើង ដូច​ដែល​ប៉ា​ និង​ម៉ាក់​ បានបង្រៀន​កូន​ដើរ​ កាលពីកូននៅតូចៗ ។
-តើកូនអាច ទ្រាំស្តាប់​សម្តីដដែលៗ​ របស់ពួក​យើងដូច​ចម្រៀង​ចាក់​វិល​ជុំ​បានទេ?  ប៉ា និងម៉ាក់ សង្ឃឹមថាកូន និងមិនធុញទ្រាន់ និងពួកយើងទេ។
កូនចាំបានទេ ដូចកាលកូននៅតូច កូន និងនិយាយដដែលៗរហូតទាល់តែបាន បើ​សិន​ជាកូនត្រូវការអ្វីមួយ។
-អូ! បើយើងទាំងពីធុំក្លិន នេះជាក្លិនរបស់មនុស្សចាស់ សូមកុំបង្ខំឲ្យពួកយើងងូតទឹក ពួកយើងរងាណាស់ តើកូននៅចាំទេ ម៉ាក់​ដេញ​ចាប់​កូនយូរ​ណាស់ ពេលកូននៅតូច ដើម្បីឲ្យកូនងូតទឹកបាន។
-នៅពេលកូនមានពេលទំនេរ តើកូនអាចនិយាយលេងជាមួយពួកយើងបានទេ? បើទោះជាតែ ២ ឬ ៣​នាទី ​​​ក៏គ្រាប់គ្រាន់ដែរ។ ប៉ានិងម៉ាក់សង្ឃឹមថា កូនមានការអត់ធ្មត់ ​ហើយអាច​កំដរពួក​យើង​រស់នៅឆាកជីវិត​ចុងក្រោយ​ របស់ពួកយើងដោយសប្បាយរីករាយ​ដូច​ដែលម៉ាក់ និងប៉ា រីករាយ​និងឃើញការលូតលាស់របស់កូន ប៉ា និងម៉ាក់ នៅមិនយូរទៀតទេ ពួកយើងចង់ចំណាយជីវិតចុងក្រោយយ៉ាងរីករាយ ជាមួយកូន​ជាទី​ស្រលាញ់។  ប៉ានិងម៉ាក់សុំទោស ដែលធ្វើឲ្យកូនពិបាក។

My Child,
When I get old, I hope you understand and have patience with me. When my hearing gets worse and i can’t hear what you're saying, I hope you don't call me "Deaf!" Please repeat what you said or write it down. I'm sorry, my Child....I'm getting older. When my knees get weaker,I hope you have the patience to help me get up. Like how I used to help you while you were little, learning how to walk. Please bear with me, when I keep repeating myself like a broken record, I hope you just keep listening to me.Please don't make fun of me or get sick of listening to me. Do you remember when you were little and you wanted a balloon?You repeated yourself over and over until you got what you wanted...... Please also pardon my smell. I smell like an old person. Please don't force me to shower. My body is weak. Do you remember when you were little? I used to chase you around because you didn't want to shower. And if you have spare time, I hope we can talk, Even for a few minutes. I hope you have the patience to take care of me during the last few moments of my life. I’m not going to last much longer, anyways. When the time of my death comes, I hope you hold my hand and give me the strength to face death. I am so sorry my child for giving you a hard time!

Monday, May 28, 2012

ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នកបឹងកក់

ក្រហើយកូនច្រើនថែមទាំងភ្លើងឆេះផ្ទះទៀត

គួរអោយសង្វេចខ្មែរណាស់!
នេះហើយជាគោលនយោបាយកាត់បន្ថយអ្នកក្រទោះជាប់ឆ្នោតប៉ុន្មានរយដងទៀតក៏ដោយ
ក៏ភាពក្រីក្រនៅតែបន្តដដែល Sic
From  លោកចោរ ស្របច្បាប់

កំហឹង​ដល់ក​លែង​ខ្លាច​នរណា​ដេញ​កាប់​អតីត​ប្រពន្ធចុង​ឪពុក​ដល់​ក្នុង​ប៉ុស្ដិ៍ ធ្វើ​ឱ្យ​ប៉ូលិស​បះសក់

ខេត្ដ​ព្រះ​សីហ​នុ ៖ ទីស្នាក់ការ​ប៉ូលិសប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ជើងគោ​បាន​ញ័រ​កក្រើក​ភ្លាម​ៗធ្វើ​ឱ្យ​មន្ដ្រី​ប៉ូលិស​ព្រលឹង​ចុង​សក់​ដោយសារ​តែ​ស្ដ្រី​ម្នាក់​បាន​រត់គេច​ទាំង​ភ្នែក​នៅ​កញ្ចឹងក ខណៈ​បុរស​ម្នាក់​ដេញ​កាប់​នឹង​ពូថៅ ហើយសូ​ម្បី​តែ​រត់​ចូល​ដល់​ក្នុង​ប៉ុស្ដិ៍​ប៉ូលិស​ហើយ​ក៏នៅ​តែ​ដេញ​កាប់​ទៀត។ ទោះបីជា​បែប​ណាក្ដី​ជន​កំរោលចូល​ដេញ​កាប់​មនុស្ស​ដោយកំហឹង​ដល់ក​នោះ​ត្រូវ​បាន​ចាប់ខ្លួន ។បុរសជាប់ចោទពេលឃាត់ខ្លួន
ហេតុការណ៍​នោះ​កើតឡើង​កាលពី​ថ្ងៃទី​២៣ កុម្ភៈ វេលា​ម៉ោង​២និង​៤០​នាទី រសៀល​នៅ​ក្នុង​ក្រុម​២ ភូមិ​ត្រ​ញំ​ង​មូល ឃុំជើងគោ ស្រុក​ព្រៃ​នប់ ។ លោក​នាង ណេ​ង អធិការ​ស្រុក​ព្រៃ​នប់​ឱ្យ​ដឹង​ថា បុរស​ឈ្មោះ ញ៉ុ​ក ស៊ុំ អាយុ​៣០​ឆ្នាំ បាន​ប្រើ​ពូថៅ​មានដង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ ​ដេញ​កាប់​ស្ដ្រី ឈ្មោះ​ចាន់ ធី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិជាមួយ​គ្នា និង​ជា​អតីត​ម្ដាយចុង​របស់​គេ​។ ការ​ដេញ​កាប់​ពុំ​បង្ក​ឱ្យ​ការ​រង​របួស​ទេ ព្រោះស្ដ្រី​រូប​នោះ​បានរ​ត់ទៅ​ឱ្យ​ប៉ូលិស​ជួយ​ទាន់ ។
លោក​កែវ អន នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ជើងគោ​ដែល​ជា​អ្នក​លស់​ព្រលឹង​ ព្រោះតែ​ការដេញ​កាប់​មនុស្ស​ដល់​ក្នុង​ប៉ុស្ដិ៍​នោះ​ឱ្យ​ដឹង​ថា ស្ដ្រី​ឈ្មោះ​ចាន់ ធី ពី​មុន​ជា​ម្ដាយចុង​របស់​ជនជាប់ចោទ​តែ​បាន​ឈប់​ទាក់ទង​គ្នា​រយៈពេល​១​ខែ​មក​ហើយ ។ ទោះជា​យ៉ាងណា​ក្ដី មុនពេល​កើតហេតុ​ជនជាប់ចោទ​ឃើញ​ស្ដ្រី​អតីត​ជា​ម្ដាយចុង ​ជួប​ជាមួយ​ឪពុក​របស់​គេ​ក៏​ទាញពូថៅ​ដេញ​កាប់​តែ​ម្ដង។ ស្ដ្រី​អតីត​ម្ដាយចុងបាន​រត់​សំដៅ​ទៅ​ប៉ុស្ដិ៍​ប៉ូលិស ខណៈ​ក្នុង​ប៉ុស្ដិ៍នោះ​មាន​តែ​រូប​លោក​ដែល​ជា​នាយ​ប៉ុស្ដិ៍​ម្នាក់​ប៉ុណ្ណោះ​កំពុង​អង្គុយ​សរសេរ​របាយការណ៍ ។
លោក​ប្រធាន​ប៉ុស្ដិ៍​បន្ដ​ថា ទោះបី​ស្ដ្រី​នោះរត់​ចូល​ដល់​ក្នុង​ប៉ុស្ដិ៍​ឱ្យ​លោក​ជួយដោយក្រាបពួន​នៅ​ខាងក្រោយ​រូប​លោក​ក្ដី​ ជន​ជាប់ចោទ​នៅ​តែ​លើក​ពូថៅ​កាប់​ទៀត តែ​ពុំ​ត្រូវទេ​ធ្វើ​ឱ្យ​រូប​លោក​ភ័យ​ស្ទើរតែ​លស់​ព្រលឹងផង​ដែរ​។ ទោះ​យ៉ាងណា រូប​លោក​បាន​ឃាត់ខ្លួន​គេ​។ ជនជាប់ចោទ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ​ដើម្បី​បញ្ជូន​បន្ដទៅ​កាត់ទោស​តាម​ច្បាប់​ពី​បទ​ប៉ុនប៉ង​សំលាប់មនុស្ស​មិន​បាន​សំរេច ៕

ហ៊ានដល់ក

សុំសួរមួយ

តើគ្រប់បទល្មើស ឃាតកម្ម បាតុកម្ម កូដកម្ម បាញ់សំលាប់ មានមុខហ៊ុនសែនចូលដោះស្រាយទេ?

សួរដូចឆោតព្រោះមិនដឹង៖
១. ពិសិដ្ឋ ពិលិកា បានដោះស្រាយនៅ?
២. ទូចស្រីនិច គេបាញ់ ចាប់បាននៅ (ពេលនាងដេកពេទ្យមានទេព្តាណាខ្លះជួយឩបត្តម្ភ)?
៣. ជាវិជ្ជា គេបាញ់ (អាញ់មិនដឹង) មិនដោះស្រាយ
៤. គ្រប់ប៉ុស្តិវិទ្យុ ទូរទស្សន៏ បើអាញ់មិនអោយផ្សាយកុំផ្សាយ
(អ្នកនៅភ្នំពេញថា យើងមិនចង់ពេលពត៌មានទេ វាដូចជាឆ្កែព្រុស កុំឲ្យស្ងាត់ពេលមនុស្សចូលផ្ទះ)
សូមអ្នកដែលដឹងជួយប្រាប់ឲ្យខ្ញុំអស់សង្ស័យផង។

ក្មេងល្ងង់

សំបុត្រជួន សម្តេចហ៊ុនសែន

ជួន​សម្តេច អាគាំងសេនា មហា​ចោព្រៃ​ ហ៊ុនសែន

អ្នកស្រុក​ស្រែ​
Tue, 13 Jan 2009 23:42:18 -0800
ខ្ញុំបាទ ពិតជាមានសេចក្តី រីករាយ​ណាស់​ក្នុង​ការ​សរសេ​សំបុត្រ ជូន​សំពោះ
សម្តេច ជាទីគោរព​ សការះបូជា។ ហើយខ្ញុំក៏សុំទោសផងដែល​ខ្ញុំ​មិន​បាន​សរសេ​
ជូន​សម្តេច​ផ្ទាល់​ព្រោះ អីថា​ បើ​សិន​ជា​សម្តេច​បាន​ទទួល​ពីខ្ញុំ​ផ្ទាល់
ច្បាស់​ជាខ្ញុំ​នេះ​និង​មាន​បញ្ហាធំជាមិន​ខាន។ មួលហេតុដែលខ្ញុំមិនសរសេ
ជូន​សម្តេចផ្ទាល់​ដោយ​សារ​តែ​ខ្ញុំដឹងថា សម្តេច ជា​អ្នក​ប្រើប្រាស់អំណាច​
ផ្តាច់ការ មិនគោរពច្បាប់ទំលាប់​។
ណ្ហើយ.....អ្វីដែលខ្ញុំចង់និយាយ​នោះ គឺ បញ្ហារមួយចំនួននៅក្នុង​ស្រុកខ្មែរ
យើង​នេះ​តែង​តែ​មាន​ភាពលំអៀងជានិច្ច ដូច​ជា​កាល​ពី មុន​រឿង​បាញ់សម្លាប់​
លោក ជាវិជ្ចា មានគេឃើញឃាតករ ពិត តែ​បែជាចាប់ លោក​ បន សំណាង ដែល​មិន​
ដឹងអីទៅវិញ។ តែ ឥឡូវទើបតែបាន​ដោះលែង​វីញ​ហើយ ចឹងខ្ញុំ​មិន​ចង់​និយាយ​
រឿងហ្នឹង​ទៀតទេ តែខ្ញុំសូមនិយាយ​រឿង ផ្សេងមួយទៀតចុះ ដូចជា​រឿង សម្តេច
ហ៊ុន​សែន លួច​ស្នេហា៏ ជាមួយ និង​ពិសិទ្ធ ពីលិកា ពេលនោះ​ដែល​ខ្ញុំ​ធ្លាប់​
បាន​ឃើញ នូវ​ឯកសារមួយចំនួន​ដែល​បាន​បញ្ចាក់​ច្បាស់ លាស់​ទៀតផង។ សូម​សរសេ​
បន្តិចទៀត ចុះ។ មាន​ថ្ងៃ​មួយ​ពេលដែល ពិសិដ្ឋពីលិកា​បាន​ចេញ ពី​សម្តែង​ក៏​
បានជួប​ និង មនុស្ស​មួយ​ក្រុម ដែល​បាន​និយាយ​ថា ជា​កង​អង្គ រក្ស របស់​
សម្តេច ហ៊ុនសែន ពេល​នោះ​ពួក​គេ​បាន​ប្រាប់​ថា​សម្តេច​ ហ៊ុនសែន បាន​ណាត់​
អោយ​ទៅ ជួប​នៅ​កន្លែង​មួយ​។ រយះយូៗ ក្រោយ​មកទៀត ហ៊ុនសែន ក៏​ធ្លាប់បាន​
សរសេ​សំបុត្រ ស្នេហា៏ ជូន​ដល់​ ពីលិកា ជាច្រើន​លើក​ច្រើន​សារ​ដែរ ហើយ​
ក៏ធ្លាប់​បាន​ផ្ញើ​លុយ​ដាក់​ធនាគា សម្រាប់​ជូន​ដល់​ពិសិដ្ឋ ពីលិកា​ជា​
ច្រើន​ម៉ើន ដុល្លា​ទឿត​ផង។ មាន​ថ្ងៃ​មួយ​ទៀ​ត​​ស្រាប់​តែ​មាន​មនុស្ស​បាន​
មក​មកជួប​ ពីលិកា ហើយក៏​បាន​និយាយ (​ខ្ញុំមកនេះ​ដោយ​សារ​តែ​បញ្ជារ​ របស់
លោកជំទាវ ប៊ុន រ៉នី​ ហ៊ុនសែន គាត់​ប្រាប់​ខ្ញុំ​អោយ​មក​សម្លាប់​អ្នក​ក៏​
ប៉ុន្តែ​ដោយ​សារ​តែ​អ្នក​និង​ខ្ញុំ​គឺ ជាមិត្រភក្ត ទើប​ខ្ញុំ​មិន​ដាច់​
ចិត្ត​ ឥ ឡូវ​នេះ អ្នក​ត្រូវ​តែ​រត់​ទៅ​ក្រៅ​ប្រទេស​ភ្លាម​ទៅ​យល់​ល្អ​
កុំរស់​នៅ​ក្នុង​ប្រទេស​ខ្មែរ​អី)
ឮដូច្នេះ ពិលិកា ក៏​បាន​រត់​ទៅ ប្រទេស បារាំង​មួយ​រយះក្រោយ មក​ទៀត​នាង​ក៏​
បាន​ត្រឡប់​មក​វិញ​ដើម្បី​លក់​ផ្ទះ​លក់​សម្បែង និង​ នាំ​កូ​នាំ​ចៅ ទៅ​
ជាមួយ​តែ​ជា​អកុសល់ ក៏​ត្រូវ​បាន​គេ​លួច​សម្លាប់​បាត់​ទៅ។
អ្វីដែល​ខ្ញុំម​និយាយ​គឺ ខ្ញុំ​មាន​ទាំង​ឯកសារ សំបុត្រ ស្នេហា៏ ដែល​
ហ៊ុនសែន បាន​សរសេ​ផ្ញើទៅ អោយ ពីលិកា និង មាន​ច្បាប់ Copy ដែល​ ហ៊ុនសែន​
បាន​ផ្ញើ​ប្រាក់​អោយ ពីលិកា​ទឿត​ផង។ សំបុត្រ ទាំង​នោះ​សុទតែ ជាសំបុត្រ
ដែល​មាន ហត្ថលេខា របស់​សម្តេច​ អាជោ ហ៊ុនសែន សរសេ​ផ្ទាល់​ទាំងអស់។
សូមបញ្ចាក់ថា អ្វិដែល​ខ្ញុំ​សរសេ​នេះ គឺ ជា​ឯកសារ​ដែល ជា​កំណត់​ហេតុ របស់
ពិសិដ្ឋ ពីលិកា​បាន​សរសេ ទុក រួច នាង​ក៏​បាន​និយាយ​ដែរ ថា មូលហេតុ​ដែល​
នាង​ចាប់​ផ្តើម​សរសេ​នេះ គឺ ព្រើនាង​ដឹង​ថា​នាង​មិន​អាច​រស់​បាន​យូ​ទេ។
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to camdisc@googlegroups.com
To unsubscribe from this group, send email to 
camdisc-unsubscr...@googlegroups.com
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
-~----------~----~----~----~------~----~------~--~---

ជួន​សម្តេច អាគាំងសេនា មហា​ចោព្រៃ​ ហ៊ុនសែន អ្នកស្រុក​ស្រែ​

ក្រុមសហគមន៍​ដាក់ញត្តិទៅ​រដ្ឋសភា​ឲ្យ​បញ្ឈប់​ការ​បង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ

Saturday, May 26, 2012

អនិច្ចាសីលធម៌





អ្នកណាសំលាប់ជាវិជ្ញា?Who Killed Chea Vichea?


ការ​បញ្ចាំង​វីដេអូ​រឿង​ ជា វីជ្ជា

ហែកគុក នៅបាត់ដំបង




ទូចស្រីនិច Touch Sreynich នៅមន្ទីពេទ្យ



ស្តាប់ ម៉េងកែវ ពេជ្រចិន្តា ឈ្លោះគ្នា


ពេលដែលបងប្អូនបានទស្សនា នៅវិឌីអូ រូបភាពនេះភាពហើយ
សូមពិចារណាផងចុះណា កុំយកដម្រាបតាពួកគេអី

សកម្មភាព​អាជ្ញាធរ​បង្រ្កាប​​ស្រ្តី​អ្នក​បឹងកក់


 original
http://www.fpmonline.net

សកម្មភាពហឹង្សា​របស់​អង្គរក្ស ហ៊ុន សែន នៅខេត្ត​កោះកុង



រងគ្រោះបឹងកក់












ហេតុការជុំវិញ ព្រះតេជគុណ លួន សូវ៉ាត

ព្រះតេជគុណ លួន សូវ៉ាតត្រូវបានគេចាប់ខ្លួន ខណៈដែលលោកកំពុង សង្កេតការតវ៉ារបស់ប្រជាជនរស់នៅបឹងកក់។ បុគ្គលល្អទាំងឡាយសូម រួមគ្នាជួយលោកផង បើមិនអញ្ចឹងទេជីវិតរបស់លោកអាចនឹង ត្រូវបាត់បង់ ដោយសារែតភាពស្ងប់ស្ងាត់ និងអសកម្មរបស់យើង។ រូបថតនេះបង្ហាញ នូវការប្រព្រឹត្តដែលគ្មានសីលធម៌ និងច្បាប់ទំលាប់ទៅលើព្រះសង្ឃអង្គនេះ។ ខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា តើការយល់ដឹងពីបាបនិងបុណ្យ, គុណនិងទោស, ខុសនិងត្រូវ..ទៅណាអស់ហើយ? ប្រសិនបើបុគ្គលម្នាក់ប្រព្រឹត្តខុស ត្រូវយកច្បាប់មកប្រើ កុំយកជណ្តើរមកចាប់។


បន្ទាប់ពីដោះលែង