Saturday, June 29, 2013

អ្នក​បឹងកក់៖ ក្រសួង​ព័ត៌មាន​បំបិទ​សិទ្ធិ​និង​សំឡេង​អ្នក​រងគ្រោះ


ប្រជាពលរដ្ឋ​បាន​ហៅ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ហាម​មិន​ឲ្យ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​បរទេស ថា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​ព័ត៌មាន​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ មាន​គម្រោង​ជួបជុំ​គ្នា​ហែ​ញត្តិ​តវ៉ា​ទៅ​ក្រសួង​ព័ត៌មាន ទាក់ទង​ជាមួយ​ការ​ហាម​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ផ្សាយ​បន្ត​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ខេមរភាសា ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៣១​ថ្ងៃ និង​ក្នុង​ថ្ងៃ​បោះឆ្នោត។
សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា គ្រួសារ​អ្នកស្រី និង​អ្នក​ភូមិ​បឹងកក់ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នឹង​ត្រូវ​បាត់​សំឡេង​តវ៉ា​ពី​ការ​រំលោភ និង​ជិះជាន់​ពី​អ្នក​មាន​លុយ និង​មាន​អំណាច៖ «ជា​ពិសេស គឺ​វិទ្យុ​អាស៊ីសេរី ហ្នឹង គឺ​ជា​វិទ្យុ​ឯករាជ និង​ផ្ដល់​ព័ត៌មាន​ដែល​ពិតៗ និង​យុត្តិធម៌»
អ្នកស្រី​បន្ត​ថា ក្រុម​អ្នក​ភូមិ និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ មាន​គម្រោង​ជួប​ប្រជុំ​គ្នា ដើម្បី​ធ្វើ​ការ​តវ៉ា និង​ដង្ហែ​ញត្តិ​ទៅ​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ឲ្យ​ក្រសួង​បើក​ការ​ផ្សាយ​បន្ត​វិទ្យុ​អន្តរជាតិ ដូចជា​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ឡើង​វិញ។
ស្រដៀង​គ្នា​នេះ​ដែរ តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រសួង​បិទ​ការ​ផ្សាយ​បន្ត គួរ​ណាស់​តែ​បិទ​វិទ្យុ​ក្នុង​ស្រុក​ដែរ ព្រោះ​វិទ្យុ​ក្នុង​ស្រុក​ភាគ​ច្រើន​មិន​ដែល​បាន​ផ្សាយ​ពី​ទុក្ខ​លំបាក និង​វិនាស​ខ្លោចផ្សា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ដល់​អីចឹង ប្រសិន​បើ​អត់​ពី​ពីរ​ហ្នឹង​ទៀត ពួក​ខ្ញុំ​ចប់​ហើយ ដូច​ផ្ដាច់​ជីវិត​ពួក​ខ្ញុំ​ចោល​ហ្មង និយាយ​ទៅ​ណា៎​អា​នេះ​ចំពោះ​អ្នក​ដែល​ពួក​ខ្ញុំ​កំពុង​តែ​រងគ្រោះ​កំពុង​ប្រឈម​មុខ​ណា​បង»
ក្រុម​អាជីវករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​លក់​ដូង និង​ទឹក​សុទ្ធ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ស្នើសុំ​ក្រសួង​ព័ត៌មាន និង​រាជ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ទាំងអស់​បាន​ផ្សាយ​បន្ត​នូវ​កម្មវិធី​វិទ្យុ​អន្តរជាតិ​ឯករាជ្យ​ឡើង​វិញ​ជា​បន្ទាន់៖ «សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង បើក​វិទ្យុ​អាស៊ីសេរី វិទ្យុ​វីអូអេ (VOA) ហ្នឹង ឡើង​វិញ កុំ​ធ្វើ​បាប​ប្រជាជន​អួត​ខ្លួន​ឯង​ថា​ខ្លួន​ប្រជាធិបតេយ្យ ហើយ​មក​បិទ​សិទ្ធិ​ប្រជាជន​អីចឹង អត់​ត្រឹមត្រូវ​ទេ។ វា​អាច​មាន​ផល​ប៉ះពាល់​បាន​គេ​ឲ្យ​ផ្អាក​ផ្សាយ​បើ​អត់​បញ្ហា គេ​មិន​អាច​ឲ្យ​ផ្អាក​បាន​ទេ យល់​ឃើញ​ថា​អីចឹង​ណា៎។ យី! ចង់​ឲ្យ​បើក​ស្អែក​ហ្នឹង ព្រោះ​មនុស្ស​ត្រូវ​ការ​ស្ដាប់​ព័ត៌មាន​ដូច​បាយ​ទឹក​យើង​ត្រូវ​ហូប​អីចឹង ដល់​ម៉ោង​ឲ្យ​តែ​ដល់​ម៉ោង​រត់​ទៅ ខ្ញុំ​រត់​ម៉ូតូ​ឌុប​ក៏ដោយ តែ​ដល់​ម៉ោង​ខ្ញុំ​រត់​ទៅ​ស្ដាប់​អាស៊ីសេរី ហើយ»
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ឈ្មោះ ដេ ប៉ូ មាន​ប្រសាសន៍​ថា រូប​លោក និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់ មាន​ការ​ហួស​ចិត្ត​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​បាន​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ខេមរភាសា​តាម​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​នេះ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាត់​ឱកាស​ក្នុង​ការ​ទទួល​ព័ត៌មាន និង​រឿងរ៉ាវ​សំខាន់ៗ​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ព័ត៌មាន ខ្ញុំ​មាន​សម្បត្តិ​រដ្ឋ​ធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែរ ហេតុ​អី​បាន​ជា​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​ព័ត៌មាន​ទាំងអស់​នេះ​បាន ហើយ​សុខៗ​បែរ​ទៅ​បិទ​វិទ្យុ»
ក្រសួង​ព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ មិថុនា ឆ្នាំ​២០១៣ បាន​ចេញ​សេចក្ដី​ណែ​នាំ​មួយ ប៉ុន្តែ​លិខិត​នោះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៨ មិថុនា ដោយ​បាន​ណែនាំ​ដល់​ស្ថានីយ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ទាំងអស់​ត្រូវ​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ខេមរភាសា ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​រយៈពេល ៣១​ថ្ងៃ និង​ក្នុង​ថ្ងៃ​បោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គូស្នេហ៍មួយគូ កំពុងឡើងឋានសួគ៌ ធ្លាក់ពីមាត់បង្អួច ស្លាប់ទាំង២ នៅប្រទេសចិន

ចិន ៖ សារព័តមានក្នុងស្រុកចិន បានឱ្យដឹងថា ប្តីប្រពន្ធ វ័យក្មេងមួយគូ បានស្លាប់បាត់បង់ជីវិត ដោយសារការធ្លាក់ ពីលើមាត់បង្អួចនៃអគារលំនៅដ្ឋាន ដ៏ខ្ពស់មួយកន្លែង អំឡុងពេលពួកគេបានកំពុងរួមភេទជាមួយគ្នា ។ គូស្នេហ៍មួយគូ កំពុងឡើងឋានសួគ៌ ធ្លាក់ពីមាត់បង្អួច ស្លាប់ទាំង២ នៅប្រទេសចិន
គូស្នេហ៍មួយគូ កំពុងឡើងឋានសួគ៌ ធ្លាក់ពីមាត់បង្អួច ស្លាប់ទាំង២ នៅប្រទេសចិន
សាកសពរបស់ប្តីប្រពន្ធរងគ្រោះទាំង២ ត្រូវបានអាជ្ញាធរយកចេញពីកន្លែងកើតហេតុ ។ រូបភាព Dailymail
ប្រភពខាងលើបន្តថា ហេតុការណ៍នោះបានកើតឡើងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេស ចិន កាលពី
ថ្ងៃទី១០ ខែមិថុនា កន្លងទៅ ។

ប្រភពដដែលបន្តទៀតថា ប្តីប្រពន្ធរងគ្រោះទាំង ២នាក់ បានធ្លាក់ពីលើអគារដែលមានកំពស់ខ្ពស់ និងបោកក្បាលស្លាប់
ភ្លាមៗទៅហ្នឹងកម្រាលថ្មនៅខាងក្រោម បន្ទាប់ពីបង្អួចផ្ទះរបស់ពួកគេ បានបាក់ធ្លាក់ ដោយសារតែពុំអាចទ្រទម្ងន់ដ៏ធ្ងន់
នៃគូស្នេហ៍ទាំង២ ៕



គូស្នេហ៍មួយគូ កំពុងឡើងឋានសួគ៌ ធ្លាក់ពីមាត់បង្អួច ស្លាប់ទាំង២ នៅប្រទេសចិន
- See more at: http://www.newstoday.com.kh/index.php?mod=article&cat=entertainment&article=9887#sthash.B2DXmede.dpuf

គៀត សុវណ្ណាឡាង អួល​ដើម​ក បង្ហូរ​ទឹកភ្នែក​ព្រោះ​រឿង​ស្នេហា បង្ហោះ​វីដេអូ​ឃ្លីប​លើ ហ្វេសប៊ុក (Video Inside)

ប្រភព Lookingtoday
ភ្នំពេញ៖ តារាចម្រៀងនៅក្នុង ទ្រនំផលិតកម្ម ភ្លេងរីខត(Pleng Record)កញ្ញា គៀត សុវណ្ណាឡាង ត្រូវបានមហាជន និងមិត្តៗយុវវ័យ ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញ វីដេអូឃ្លីបរបស់នាង មួយត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម ដ៏ពេញនិមយមួយនេះ ហើយគេបានឃើញ នាងយំត្អួញត្អែបង្ហូរ ទឹកភ្នែកសស្រាក់សស្រាំ ដែលមើលទៅហាក់ ដូចជាមនុស្សម្នាក់ កំពុងតែជួបវិបត្តិស្នេហា ។
បន្ទាប់ពីលេចធ្លាយ វីដេអូឃ្លីប ដែលបង្ហាញពី ការបង្ហូរទឹកភ្នែក របស់ស្រីស្រស់សាច់ស គៀត សុវណ្ណាឡាង ស្ទើរមិនគួរឲ្យជឿនេះមក ត្រូវបានមហាជនទូទៅគិតថា នាងស្រក់ទឹកភ្នែក ដោយសារជារឿង ស្នេហាជាមួយសង្សារ ។ តែទោះជាយ៉ាងណា តារាសម្តែងដែលវិវត្តន៍ខ្លួន មកជាតារាចម្រៀងរូបនេះ ពីមុនមក មិនដែលពើបប្រទះ នឹងរឿងរ៉ាវស្នេហាជាមួយ បុរសណាម្នាក់ឡើយ គ្រាន់តែមានព័ត៌មានថា មានអ្នកតាមស្រឡាញ់ច្រើន។
ដូច្នេះ នៅពេលដែលលេចធ្លាយវីដេអូឃ្លីប មានរយៈពេល៤២វិនាទីនេះ ចេញមក ស្រាប់តែធ្វើឲ្យមហាជនទូទៅ មានការភ្ញាក់ផ្អើលជាខ្លាំង ។ តាមរយៈវីដេអូនេះ នាងបានរៀបរាប់ ទាំងទឹកភ្នែករហាម ហូរកាត់ផែនថ្ពាល់ ដ៏ក្រហមឆ្អិនឆ្អៅ លាយឡំនឹងសម្លេង ខ្សឹបខ្សួលអួលដើម ក ថា “បងធ្លាប់ប្រាប់ថា.. ស្នេហាគឺវាអស្ចារ្យ… ពេលដែលយើងមានវា ហើយវាក៏គ្មាន អ្វីអស្ចារ្យដែរ នៅពេលដែលគ្មានវា នៅក្នុងដៃ… តើបងដឹងអត់..? គឺវាអស្ចារ្យសម្រាប់ អូនគ្រប់ពេលវេលា ហ៊ិ.. ហ៊ិ..ហ៊ិ..(យំ)……..!” ។
តាមរយៈការយំរៀបរាប់របស់ តារាចម្រៀងមិនដែល ជួបរឿងអាស្រូវស្នេហា គៀត សុវណ្ណាឡាង នៅក្នុង វីដេអូឃ្លីបនេះ ថ្វីដ្បិតតែមាន រយៈពេលខ្លីក៏ពិតមែន តែគេអាចសន្និដ្ឋាន បានយ៉ាងច្បាស់ថា ស្រីស្រស់ គៀត សុវណ្ណាឡាង កំពុងបាត់បង់ស្នេហាគ្រាដំបូង របស់នាងជាមួយ បុរសកំពូលស្នេហ៍ ដែលអាចនិយាយបានថា ក្ដីស្នេហានេះមាន ការស្វែងយល់ចិត្តថ្លើមគ្នា ដ៏ស៊ីជ្រៅបំផុត ។ ជាការពិត ស្នេហាគ្រាដំបូង គឺពិតជាន័យ មហាធំធេងណាស់ សម្រាប់មនុស្សម្នាក់ៗ មិនថាជាស្រីឬក៏ជាប្រុស ទេ ។ គៀត សុវណ្ណាឡាង ដែលជាតារាសម្ដែងល្បី តែនាងពិតជាមាន សេចក្ដីក្លាហាន ក្នុងការលាតត្រដាង ក្ដីស្រឡាញ់ ចំពោះម្ចាស់ស្នេហ៍ ដោយគ្មានភាពអៀនខ្មាស់ និងក៏ជាសារមួយ ជួយក្រើនរំឭកដល់ យុវវ័យ កុំឲ្យឆាប់ជឿលង់ក្នុងផ្លូវស្នេហា ទាំងវ័យក្មេង ព្រោះអាចស្ពាយ ជាប់នូវវិប្បដិសារី ទៅថ្ងៃក្រោយ ដូចជាតារាដ៏ស្រស់ ស្អាតម្នាក់នេះជាដើម។
សូមប្រិយមិត្តទស្សនា ការរៀបរាប់ អមដោយសម្លេង ខ្សឹបខ្សួលអួលដើមក របស់ គៀត សុវណ្ណាឡាង តើអ្នកទាំងអស់គ្នា មានអារម្មណ៍បែបណា?
S_0733

សូមជួយផ្តល់មតិ និងចែករំលែក

កុមារីកម្ពុជាម្នាក់ សម្តែងភាពយន្តឯកសារខ្នាតអន្តរជាតិ Girl Rising ដែលមាន៩ប្រទេសចូលរួម

ប្រភព CEN
ភ្នំពេញ: ភាពយន្ត​ឯកសារ​ខ្នាត​អន្តរជាតិ ដែលមាន​ចំណងជើង​ថា Girl Rising ជា​ភាពយន្ត​ថ្មី​សន្លាង​មួយ សម្រាប់​ពានរង្វាន់ អាកា​ដឺ​មី (Academy Award) ក្នុងនោះ កុមារី​ជនជាតិ​កម្ពុជា​ម្នាក់ បាន​ចូលរួម​សម្តែង​ជាមួយ​កុមារី ដែល​មកពី​៩ ប្រទេស​ផ្សេងទៀត​។
​ខ្សែភាពយន្ត​ខ្នាត​ធំ​ដែលមាន​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ CNN ដែរនោះ នឹង​ចាក់ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​២ ខែកក្កដា ឆ្នាំ​២០១៣ ពី​ម៉ោង​៦​ល្ងាច ដល់​៩ :00 យប់ នៅ​រោងភាពយន្ត​របស់​វិទ្យាស្ថាន​បារាំង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នករៀបចំ​កម្មវិធី​។
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា សាច់​រឿងនេះ បង្ហាញ​អំពី​ឥទ្ធិពល​នៃ​ការអប់រំ​ក្នុងការ​ផ្លាស់ប្តូរ​កុមារី ក៏ដូចជា​ពិភពលោក ។ ភាពយន្ត​នេះ នាំមក​ជូន ដោយ​យុទ្ធនា​ការគាំទ្រ​ការអប់រំ សម្រាប់​កុមារី ហៅថា ១០x១០ ក្រុមហ៊ុន​សាជីវកម្ម Intel និង​ផលិតកម្ម CNN​។​
​    ​
​សុខា បាន​និយាយថា “​វា​មិនមែនជា​ការបញ្ចប់​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​” ។ សុខា គឺជា​កុមារ​កម្ពុជា នៅ​កន្លែង​ចាក់សំរាម​។ នាង​គឺជា​ក្មេង​កំព្រា ដែល​ត្រូវ​បង្ខំចិត្ត​ដើរ​រើស​របស់របរ​នៅក្នុង​គំនរ​សំរាម ដើម្បី​រស់ ប៉ុន្តែ​ដោយ​ធ្លាប់​ឆ្លងកាត់​អព្ភូតហេតុ​ជាច្រើន សុខា​ក៏បាន​ស្វែង​រកឃើញ​ផ្លូវ​របស់​នាង ដោយបាន​ចូលរៀន​នឹង​គេ​។ ហើយ​នាង​ក៏បាន​ក្លាយជា​សិស្ស​ពូកែ នៅ​ចំណុច​នៃ​អនាគត​ដ៏​អស្ចារ្យ​ដែល​នឹកស្មាន​មិន​ដល់​។​
​ភាពយន្ត​នេះ និយាយ​អំពី​ជីវិត​កុមារី ៩​រូបមកពី ៩​ប្រទេស រួមមានៈ ១-​ប្រទេស កម្ពុជា សំដែង​ដោយ កុមារី សុខា , ២-​ប្រទេស ឥណ្ឌា​, 3-​ប្រទេស​នេ​ប៉ាល់​, ៤-​ប្រទេស អេ​ហ្ស៊ី​ប​, ៥-​ប្រទេស ប៉េ​រូ​, ៦-​ប្រទេស​អេ​ត្យូ​ពី​, ៧-​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​, ៨-​ប្រទេស ហៃ​ទី​, ៩-​ប្រទេសសៀ​រ៉ា​ឡេ​អូន និង​ឆ្លុះបញ្ចាំង​នូវ​ឥទ្ធិពល​ការអប់រំ​ទៅលើ​សហគមន៍​ប្រទេស ក៏ដូចជា​ពិភពលោក​៕

ដើម្បីការពារជីវិតកូនស្រី សុខចិត្តអោយគេរំលោភអស់ ៧ម៉ោង

ស្រ្តីម្នាក់បានយល់ព្រមអោយគេរំលោភ ដល់ទៅ៧ម៉ោង ដោយសារតែការពារជីវិតកូនស្រីខ្លួន ដែលមានអាយុ៣ឆ្នាំ។ អំពើចាប់ជំរិត និង រំលោភនេះ បានធ្វើអោយស្រ្តីរងគ្រោះ មានរបួសធ្ងន់ ដោយសារតែ បុរសជនជាតិ អេហ្ស៊ីប ២នាក់ បានរំលោភនាង អស់រយះពេល ៧ម៉ោង។ តាមប្រភពព៌តមានរបស់គេហទំព័រ Emirates នៃប្រទេស អារ៉ាប់ បានអោយ ដឹងថា ស្រ្តីរងគ្រោះមានអាយុ ៣៥ឆ្នាំ ដែលជាស្រ្តីមេផ្ទះ ហើយក្រុម ជនល្មើសមានគ្នា ២នាក់ បានគំរាម សំលាប់កូនរបស់នាង ដោយពួកគេ យកកាំបិត ភ្ជង់កូនស្រីដែល មានអាយុទើបតែ៣ឆ្នាំប៉ុននោះ។ ក្រោយពីនាងត្រូវបាន គេរំលោភ រួចមក នាងបានធ្លាក់ឈាមយ៉ាងខ្លាំង រួចនាងត្រូវបានអ្នកជិតខាង បញ្ជូនទៅមន្ទីពេទ្យ ហើយប៉ូលីសក៍បាន វែកមុខជនល្មើសរួចហើយដែរ។ ជនល្មើសបានសារភាពថា ពួកគេពិតជាបានរំលោភនាង ហើយដោយសារ ពួកគេស្ថិតក្រោម ឥទ្ធិពលរបស់ថ្នាំញៀន ទើបអាចរំលោភនាងដល់ទៅ ៧ម៉ោងបែបនេះ៕
khmer-note
article-2294492-189C48F9000005DC-397_634x630

សូមជួយផ្តល់មតិ និងចែករំលែក

Friday, June 28, 2013

ជើង​ខ្លាំង​ពូកែ​ខាង​ផឹក ព្រឹក​ឡើង​ខ្យល់​គ​ស្លាប់​ទាំង​វ័យ​ក្មេង

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០​១​៣ នៅក្នុង​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារតែ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​វ័យ​ក្មេង​ម្នាក់​បាន​ដេក​ស្លាប់​ដោយ​​មិនដឹង​មូលហេតុ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ លីហ្សា អាយុ​២០​ឆ្នាំ ស្នាក់នៅ​កន្លែង​កើត​ហេតុខាង​លើ​ ​មុខ​របរ​ជា​អ្នក​លក់​ទឹក​ត្នោត​ជូរ​ មាន​ស្រុកកំណើត​នៅ​ម្តុំ​ផ្សារ​ព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ក្មេងស្រី​រងគ្រោះ​និង​មិត្តភក្តិ​ស្រី-​ប្រុស ​ ៤-៥ នាក់ទៀត​ បាននាំគ្នា​ផឹកស៊ី តាំង​ពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣ រហូតមកដល់​​វេ​លា​ម៉ោង​៣​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​មិថុនា ទើប​នារី​រងគ្រោះ​ទៅ​សម្រាក​។

​ខណៈពេលដែល​ចូលទៅ​ដេក​នោះ ​ស្ត្រី​រងគ្រោះមាន​អាកា​រៈ​ខ្យល់​ចាប់​​ដោយសារតែ​ស្ថានភាព​ស្រវឹង​ជោកជាំ​ខ្លាំងពេក ធ្វើ​ឲ្យ​អ្នក​ស្នាក់នៅ​​ជាមួយ​បាន​ជួយ​គក់​ច្របាច់ សម្រួល​សរសៃ​ឲ្យ ទើប​នាំគ្នា​ចូលទៅ​ដេក​បាត់ទៅ ។ ស្រាប់​តែ​ពេល​ព្រឹក​ឡើង​ទើប​គេ​ប្រ​ទះ​​នា​រី​​រងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើ​ល​ដល់​ប្រជា​ពល​រដ្ឋ​ និង​សមត្ថកិច្ច​។​ ​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ប៉ូលិស​បច្ចេកទេស​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋានថា ​នារី​រងគ្រោះ​អាច​ស្លាប់​ដោយសារតែ​រោគ​ខ្យល់​.​គ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សមត្ថ​កិច្ច​​កំពុង​តែ​ព្យាយាម​ត្រួតពិនិត្យ និង​សាកសួរ​ព័ត៌មាន​បន្ថែមទៀត ​ទាក់ទិន​នឹង​ករណី​ស្លាប់​ខាងលើនេះ​៕

Sunday, June 23, 2013

បទ​វិភាគ៖ តើ​មធ្យោបាយ​ប្រជែង​គ្នា​របស់​បក្ស​ធំៗ​២​ចំណេញ​ជាតិ​ឬ​ទេ?

ប្រទេស​កម្ពុជា ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន ៤​ដង​ទៅ​ហើយ។ នៅ​សល់​រយៈពេល​ជាង​១​ខែ​ទៀត ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នឹង​ចូល​មក​ដល់។ អ្នក​នយោបាយ​គណបក្ស​ធំ​ពីរ គឺ​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ សំណាក់​ប្រជាពលរដ្ឋ។
តើ​មធ្យោបាយ​ប្រជែង​គ្នា​របស់​គណបក្ស​ទាំង​ពីរ​មាន​ផលប្រយោជន៍​ឬ​ទេ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ?
មិន​ខុស​ពី​ការ​បោះ​ឆ្នោត​មុនៗ​ទេ គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ដដែលៗ​ដើម្បី​ស្រូប​ទាញ​ ប្រជាប្រិយភាព​របស់​ខ្លួន។ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ប្រារព្ធ​សមាជ​រួម​បញ្ចូល​គ្នា ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣ រួច​មក គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប្រើប្រាស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​ស្ថាប័ន​រដ្ឋ ទៅ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។
អង្គភាព​នេះ​បាន​ផ្សព្វផ្សាយ​ខ្សែ​អាត់​សំឡេង​ដែល​ជា​ការ​ទិតៀន​គ្នា​ទៅ​វិញ ​ទៅ​មក​របស់​លោក សម រង្ស៉ី និង​លោក កឹម សុខា កាល​ពី​មិន​ទាន់​ជាគ្នា ព្រម​ទាំង​ដាក់​ឈ្មោះ​ខ្សែ​អាត់​នោះ​ថា អាយ៉ៃ​ឆ្លើយឆ្លង និង​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​យក​ទៅ​ប្រាប់​ពលរដ្ឋ​ថា មេ​បក្ស​ប្រឆាំង​ទាំង​២ មិន​អាច​រួបរួម​គ្នា​បាន​ទេ។
មុខ​របួស​គណបក្ស​ប្រឆាំង​ប៉ង់សឺម៉ង់ (រុំ​របួស) មិន​ទាន់​ជិត​ស្រួល​បួល​ផង ត្រូវ​គណបក្ស​កាន់​អំណាច​យក​ឈើ​ចាក់​បន្ថែម​ទៀ ក្រោយ​ការ​ចាក់​ផ្សាយ​អំពី​ការ​ធ្លាប់​បែក​បាក់​គ្នា​រវាង​មេ​បក្ស​ទាំង​ពីរ ​មិន​បាន​ប៉ុន្មាន​ផង លោក កឹម សុខុន ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក កឹម សុខា ចាប់​ផ្ដើម​វាយ​ប្រហារ​ទៅ​លើ​បង​របស់​ខ្លួន ដោយ​មាន​ខ្លឹមសារ​សំខាន់ គឺ​ធ្វើ​យ៉ាង​ម៉េច​កុំឲ្យ​ពលរដ្ឋ​ជឿ​លើ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ។ សំដី​របស់​លោក កឹម សុខុន បាន​ត្រូវ​គេ​យក​ទៅ​ផ្សព្វផ្សាយ​ស្ទើរ​គ្រប់​កញ្ចក់​ទូរទស្សន៍​ក្នុង​ ប្រទេស។ ល្បិច​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ប្រើប្រាស់​ម្ដង​រួច​ទៅ​ហើយ​កាល​ទសវត្ស ​១៩៩០ ដែល​គណបក្ស​នេះ​យក​ព្រះអង្គម្ចាស់ នរោត្ដម ចក្រពង្ស់ ទៅ​បង្អាប់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក កឹម សុខុន ក៏​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ផ្ដល់​រង្វាន់​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ កណ្ដាល សន្តិសុខ​​ក្រសួង​មហាផ្ទៃ ពាក់​ផ្កាយ​ពីរ។
បន្ទាប់​ពី​ប្អូន​ប្រុស​លោក កឹម សុខា បាន​តំណែង​រួច​មក គណបក្ស​កាន់​អំណាច​នៅ​តែ​យក​ទឹក​អាស៊ីដ​ទៅ​លាង​មុខ​របួស​បក្ស​ប្រឆាំង​ដែល​ កំពុង​រីក​នោះ។ គណបក្ស​ប្រជាជន​លាតត្រដាង​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ដែល​មាន​ពាក្យ​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម​បង្កើត។គ្រាន់​តែ​លឺ​ពាក្យ​នេះ​ភ្លាម លោក ជុំ ម៉ី ដែល​ជា​អ្នក​មិន​គាំទ្រ​គណបក្ស​ប្រឆាំង​ស្រាប់​ផង​នោះ ក៏​បាន​ប្រកាស​តិះដៀល​លោក កឹម សុខា ថា​ជា​អ្នក​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ទាមទារ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​នេះ សូម​អភ័យទោស​ជា​សាធារណៈ។
បន្ទាប់​ពី​គ្មាន​ការ​សូម​អភ័យទោស លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បង្ហើប​មុន​លោក ជុំ ម៉ី ដោយ​ទំនង​ជា​ដឹង​មុន​ថា អាច​នឹង​មាន​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ ភ្លាមៗ​នោះ លោក ជុំ ម៉ី ​ក៏​បាន​ចេញ​លិខិត​មួយ​ស្នើ​ឲ្យ​ពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោក​ឈរ​ឡើង ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​លោក កឹម សុខា។ មនុស្ស​ជាង ៣​ម៉ឺន​នាក់់ សុទ្ធ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំង​ប្រទេស ចេញ​ធ្វើ​បាតុកម្ម​ព្រមៗ​គ្នា យក​ញត្តិ​ដាក់​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។
ស្រប​គ្នា​នោះ លោក ហ៊ុន សែន បញ្ជា​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច អនុម័ត​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យ ​ពូជ​សាសន៍​ខ្មែរ​ក្រហម​យ៉ាង​ឆាប់​រហ័ស ទោះ​បី​ជា​រង​ការ​រិះគន់​ពី​សង្គម​ស៊ីវិល​ថា មិន​បាន​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ក៏ដោយ។
ឃើញ​មុខ​របួស​គណបក្ស​ប្រឆាំង​កាន់​តែ​ដុនដាប​ទៅៗ លោក ហ៊ុន សែន ក៏​បាន​ជួយ​អង្អែល​លេង​បន្តិចៗ ដោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ត​ទៅ​ទៀត។ តែ​ធាតុ​ពិត​គណបក្ស​ប្រឆាំង​មិន​បាន​ធូរ​ស្រាល​ប៉ុន្មាន​ទេ។ ផ្អាក​បាតុកម្ម​មែន តែ​លោក កឹម សុខា បែរ​ជា​ត្រូវ​ដើរ​ជាន់​បន្លា​បន្ថែម​ទៀត។ បណ្ដឹង​ចំនួន ២ បាន​ទៅ​ដល់​ដៃ​តុលាការ​ខេត្ត​ស្វាយរៀង និង​តុលាការ​រាជធានី​ភ្នំពេញ។ ករណី​ទី​១ ជា​បណ្ដឹង​របស់​ស្ត្រី​ម្នាក់ ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល​លោក កឹម សុខា ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា។ ករណី​ទី​២ ជា​បណ្ដឹង​លោក ជុំ ម៉ី ប្ដឹង​ប្រឆាំង​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នូវ​ពាក្យ​ដែល​លោក កឹម សុខា ទំនង​ជា​បាន​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម បង្កើត។
ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ ចាប់​ពី​បង្រួបបង្រួម​គ្នា​ជា​ផ្លូវការ​មក គណបក្ស​នេះ​ផ្តើម​ដោយ​គោលនយោបាយ​ដូចការ​បាញ់​គ្រាប់​កាំភ្លើង ដែល​គណបក្ស​កាន់​អំណាច​មិន​ធ្លាប់​ហ៊ាន​បាញ់​ទាល់តែសោះ។
គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​ប្រឆាំង មាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​មាន​អាយុ​ចាប់​ពី ៦៤ ឡើង​ទៅ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ កម្មករ ផ្ដល់​សេវា​សុខភាព​មិន​បង់​ប្រាក់​ចំពោះ​ជន​ក្រីក្រ ផ្ដល់​ការ​អប់រំ និង​បញ្ចុះ​តម្លៃ​ប្រេងសាំង ជី​កសិកម្ម អគ្គីសនី ជាដើម។
ពេល​បាញ់​កាំភ្លើង​តូច​បើក​ផ្លូវ​ហើយ គណបក្ស​ប្រឆាំង​បាញ់​កាំភ្លើង​ធំ​តែម្ដង គឺ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដើម្បី​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប) តាម​អនុ​សាសន៍​សង្គម​ស៊ីវិល និង​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហប្រជាជាតិ លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi)។ បាតុកម្ម​ទី​១​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ដើម្បី​យក​ញត្តិ​ទៅ​ដាក់​ជូន គ.ជ.ប។ កង​កម្លាំង​សន្តិសុខ​រាប់​ពាន់​នាក់ បាន​ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​និង​បង្រ្កាប ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ហែ​ក្បួន​ឡើយ ដោយ​គ្រាន់​តែ​រង់ចាំ​ប្រគល់​ញត្តិ​ឲ្យ គ.ជ.ប នៅ​នឹង​ទីលាន​សេរីភាព​ប៉ុណ្ណោះ។
បាតុកម្ម​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ការ​សាក​ល្បង​ពី​សន្ទស្សន៍​នៃ​ការ​គាំទ្រ និង​វាស់​ស្ទង់​ពី​ទំហំ​ទប់ទល់ និង​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ប៉ុណ្ណោះ។ ពេល​នោះ​មន្ត្រី គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​ការ​ផ្លាស់ប្ដូរ​អ្វី​បន្តិច​ឡើយ ហើយ​ចាត់​ទុក​ថា ញត្តិ​គណបក្ស​ប្រឆាំង​មិន​មាន​តម្លៃ។
គណបក្ស​ជំទាស់​ប្រកាស​ធ្វើ​បាតុកម្ម​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ស្រប​ពេល​ដែល​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ការ​ជួប​ជុំ​នោះ​មាន​មនុស្ស​ជាង ៥​ពាន់​នាក់​ចូល​រួម ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​សហគមន៍​អឺរ៉ុប និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ ​នៅ​កម្ពុជា។ ហើយ​មាន​តែ​សកម្មជន​បក្ស​ប្រឆាំង ១០០​នាក់​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ហែ​ក្បួន។ ប៉ុន្តែ​ដល់​ពេល​ហែ​ក្បួន​ពិតប្រាកដ សកម្មជន​គណបក្ស​ប្រឆាំង​ជាង ៥​ពាន់​នាក់​បាន​ទម្លុះ​រនាំង​សមត្ថកិច្ច​ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​តាម​ បំណង។
មន្ត្រី​បក្ស​ប្រឆាំង​ចូល​ជួប​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ និង​មន្ត្រី​សហគមន៍​អឺរ៉ុប សុំ​ឲ្យ​ភាគី​អន្តរជាតិ​ទាំង​ពីរ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប និង​អន្តរាគមន៍​យក​លោក សម រង្ស៉ី ចូល​ស្រុក​វិញ។ រី​ឯ​លោក សម រង្ស៉ី គេ​មិន​រំពឹង​ថា នឹង​បាន​ចូល​ស្រុក​វិញ​នោះ ក៏​បាន​ដើរ​ប្រកូកប្រកាស​ប្រាប់​អន្តរជាតិ​ឲ្យ​ជួយ។ រហូត​ដល់​រដ្ឋាភិបាល​ថៃ ​ដឹក​នាំ​ដោយ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​ស្រុក​ថៃ ទៀត ក្រោម​ហេតុផល​រក្សា​ទំនាក់ទំនង​ល្អ​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។
ក្រៅ​ពី​ប្រើ​កាំភ្លើង​ធំៗ បាញ់​លើ​គណបក្ស​ប្រជាជន គណបក្ស​ប្រឆាំង​ថែម​ទាំង​ប្រើ​គ្រាប់​បែក​បោក​បន្ត​កន្ទុយ​គ្នា​ទៀត។ បក្ស​កាន់​អំណាច​ត្រូវ​បាន​គណបក្ស​ប្រឆាំង​លាតត្រ​ដាង​នៅ​ឆាក​អន្តរជាតិ​លើ​ បញ្ហា​មួយ​ចំនួន ដូចជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​បំពាន​ដីធ្លី និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ជាដើម។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស គណបក្ស​ប្រឆាំង​បាន​រិះគន់​ពី​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍ ដែល​ផ្ដោត​សំខាន់​លើ​អន្តោប្រវេសន៍​ពី​ប្រទេស​វៀតណាម។
បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​សប្ដាហ៍​មុន ថែម​ទាំង​ដាក់​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នៅ​ក្នុង​បណ្ដឹង​នេះ ចោទ​លោក ហ៊ុន សែន ថា បាន​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ជាង ៤​ម៉ឺន​នាក់ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ស្រប​​ច្បាប់។
សកម្មភាព​របស់​គណបក្ស​ធំៗ​ពីរ​មុន​ការ​បោះ​ឆ្នោត​នេះ ទំនង​ជា​ចេតនា​ក្នុង​ការ​យក​ឈ្នះ​គ្នា​ម្ខាងៗ ដោយ​វាយ​ប្រហារ​ចំ​ជីពចរ​រសើបៗ​របស់​គូប្រជែង​ប៉ុណ្ណោះ។ ព្រឹត្តិការណ៍​ទាំង​នោះ​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ពលរដ្ឋ​ជក់ចិត្ត ប៉ុន្តែ​មិន​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​នោះ ​ឡើយ។ ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ចំណេះ​ដឹង​ជា​មុន​សិន មុន​នឹង​សម្រេច​ចិត្ត​ថា​តើ​គួរ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ?
ប្រភពពី៖ RFA

កម្តៅ​បាយ​កក


ba8105ffcbf1e654523b3092c0b2fd33_M«ពង ​មាន់ ដែល​ស្ងោរ​ជិត​ឆ្អិន​ទៅ​ហើយ បែរ​ជា​ដុះ​ស្លាប​ហើរ​ទៅ​បាត់! ឈឺ​ចិត្ត​ណាស់! ឈឺ​ចិត្ត​ណាស់…» នេះ​ជា​ពាក្យ​សម្ដី ឆាវ ឆាវ ក្នុង​ពេល​ដេញ​សម្លាប់ លាវ​ប៉ី ធ្វើ​ដំណើរ​ដឹក​នាំ​ប្រជារាស្រ្ត គ្រាហ៍​ចាស់ៗ ដឹក​ដៃ​ក្មេងៗ ចេញ​ពី​ជិញចូវ​ទៅ​ស៊ីយាគ​។ គឺ​ដូច​រាស្រ្ត​ខ្មែរ កាល​ពី​ឆ្នាំ ១៩៩៣ ដែល​គេ​យក​បាយ​មក​បញ្ចុក​ដល់​មាត់​ទៅ​ហើយ​បែរ​ជា​គេ​មក​ឆក់​យក​ចេញ​ទៅ​បាត់​ ។ សួរ​ចិត្ត​ខ្លួន​ឯង​ទៅ​មើល​? តើ​ឈឺ​ចិត្ត​ប៉ុន​ណា ពេល​ហ្នឹង​? បើ​ចំណី​មក​ដល់​មាត់​ទៅ​ហើយ បែរ​ជា​មក​ខ្វេះ​យក​ទៅ​បាត់​អ៊ីចឹង។
កាល​ពី​ឆ្នាំ​១៩៩៣ ប្រជារាស្រ្ត​សង្ឃឹម​ថា នឹង​ចាប់​ផ្តើម​ទទួល​បាន​ពន្លឺ​លទ្ធិ​ប្រជាធិបតេយ្យ អាច​ជ្រើស​រើស​តំណាង​ដឹក​នាំ​របស់​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ដែល​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហ​ប្រជាជាតិ។ ពេល​បោះឆ្នោត​ចប់​សព្វ​គ្រប់ ក៏​មាន​រឿង​រកាំ​រកូស រហូត​ដល់​មាន​នាយក​រដ្ឋ​មន្រ្តី​២ ដែល​មិន​ដែល​មាន​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ឆ្នាំ ១៩៩៧ ក៏​មាន​សង្រ្គាម​ផ្ទៃ​ក្នុង​បែង​ចែក ស​និង​ខ្មៅ ខ្លា​ខាំ​គ្នា ធ្លាក់​ពី​លើ​ភ្នំ រហូត​ដល់​បោះឆ្នោត​ឆ្នាំ​១៩៩៨ ខ្លា​ស ចាញ់ ទន់​ដៃ​ទន់​ជើង ហើយ នៅ​ឆ្នាំ​២០០៣ ក៏​បោះឆ្នោត​ម្តង​ទៀត ក៏​កាន់​តែ​ទន់​ដៃ​ទន់​ជើង ប្រជារាស្រ្ត​ក៏​លែង​មាន​ទឹក​ចិត្ត​លែង​ចង់​ទៅ​បោះឆ្នោត ចង់​អ្នក​ណា​ឡើង​កាន់​អំណាច ក៏​មិន​ខ្ចី​ខ្វល់​ចាប់​ផ្តើម​យក​ប្រាស​អាយ៉ូស​រៀងៗ​ខ្លួន ប្រែ​ក្លាយ​សង្គម​មួយ​ដែល​ពី​ដូន​តា​មក ខ្មែរ​ធ្លាប់​តែ​ជា​សង្គម​ពោរ​ពេញ​ដោយ​ក្តី​ស្រឡាញ់​ចេះ​អត់​ឱន ចេះ​ចែក​គ្នា​រស់ អ្នក​មាន​ជួយ​អ្នក​ក្រ អ្នក​ល្អ​ជួយ​អ្នក​អាក្រក់ អ្នក​ចេះ​បង្រៀន​អ្នក​ល្ងង់ អ្នក​ខ្លាំង​ជួយ​អ្នក​ខ្សោយ រហូត​កសាង​អង្គរវត្ត​ទុក​ជា​កេរ​ដំណែល ដែល​មាន​តម្លៃ​មហាសាល មិន​អាច​កាត់​ថ្លៃ​បាន ទៅ​ជា​សង្គម​មួយ ដែល​ដណ្តើម​គ្នា​រស់ អ្នក​មាន​ប្លន់​អ្នក​ក្រ អ្នក​ល្អ​បម្រើ​អ្នក​អាក្រក់ អ្នក​ខ្លាំង ជាន់​អ្នក​ខ្សោយ​អ្នក​ចេះ​កៀប​អ្នក​ល្ងង់ សង្គម​ច្របូក​ច្របល់ ស​ទៅ​ជា​ខ្មៅ ល្អ​ទៅ​ជា​អាក្រក់​ចិត្ត​រាស្រ្ត​អាណោច​អាធ័ម ហួស​នឹង​ធ្វើ​ការ​ពណ៌នា។
នៅ​ឆ្នាំ ២០០៨ មាន​គណបក្ស​ប្រឆាំង​ដល់​ទៅ ២។ គណបក្ស​ដែល​ធ្លាប់​មាន​ឥទ្ធិពល​(ហ៊្វុន​ស៊ិន​ប៉ិច​)​ក៏​បែក​ខ្ញែក ចេញ​ជា​ពីរ ទ័ព​អស់​កម្លាំង អស់​ស្បៀង អាវុធ​ច្រែះ​ចាប់ អ្នក​ប្រាជ្ញ បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​ទៅ​ចិញ្ចឹម​មាន់​ទា នៅ​ព្រៃ​ភ្នំ អស់​សង្ឃឹម ដេក​ចាំ​ឲ្យ​ព្រហ្មលិខិត​ចាត់​ចែង​ជោគ​វាសនា​ជីវិត​របស់​ខ្លួន​។ ប្រជារាស្រ្ត​ស្រេក​ឃ្លាន បាយ​មួយ​ឆ្នាំង​នេះ តាំង​ពី​ជំនាន់​សង្គម​រាស្រ្ត​និយម​បាន​ត្រូវ​ផ្តួល​រលំ នៅ​ឆ្នាំ​១៩៧០ មក ឆ្លង​កាត់​សង្រ្គាម​បង្ហូរ​ឈាម វាល​ពិឃាត រាស្រ្ត​រង​ទុក្ខ ស្លាប់​ជិត​ផុត​ពូជ​ហើយ​សង្ឃឹម​ថា បាន​ភ្លក្ស​បាន​ឆ្ងាញ់​មាត់​ឆ្នាំង​ថ្មី នៅ​ឆ្នាំ ១៩៩៣​នេះ​។ ពេល​នោះ​បាយ​មួយ​ឆ្នាំង ដែល​ដាំ​មិន​ទាន់​ទាំង​បាន​ហូប​ស្រួល​បួល​ផង គេ​ក៏​ប្លន់​យក​ទៅ​វិញ​បាត់ អស់​ទាំង​អង្ករ អស់​ទាំង​ឆ្នាំង អស់​ទាំង​ជង្រុក​។
តាំង​ពី​ពេល​នោះ​មក បាយ​ក្តៅ​ក៏​ក្លាយ​ជា​បាយ​កក ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ បាយ​កក ក៏​សឹង​ក្លាយ​ជា​បាយ​ផ្អូម​ទៅ​ហើយ​។ ប្រជារាស្រ្ត អស់​កម្លាំង​ទន់​ដៃ​ទន់​ជើង ទឹក​ភ្នែក​ទឹក​សំបោរ អ្នក​មាន​កាន់​តែ​មាន អ្នក​ក្រ​កាន់​តែ​ក្រ អ្នក​ល្អ​កាន់​តែ​ខ្សោះ អ្នក​អាក្រក់​កាន់​តែ​កើន។ និយាយ​ឲ្យ​ស្រួល​ស្តាប់ ធ្វើ​នយោបាយ​តាំង​ពី​បាយ​ក្តៅ​រហូត​ក្លាយ​ជា​បាយ​កក ចង់​ក្លាយ​ជា​បាយ​ផ្អូម បក្ស​ប្រឆាំង​នៅ​តែ​ប្រឆាំង ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គ្មាន​បាន​ការ ចេះ​តែ​ស្រែក គ្មាន​ដំណោះស្រាយ រាស្រ្ត​នៅ​តែ រង​ទុក្ខ​។ ដឹង​ថា គេ​លេង​ល្បិច ដឹង​ថា​គេ​បោក ដឹង​ថា​គេ​បន្លំ តែ​គ្មាន​វិធី​ទប់​ទល់ គ្មាន​វិធី​ពន្យល់​រាស្រ្ត រស់​នៅ​តែ​ទីក្រុង ពេល​ជិត​បោះឆ្នោត បាន​ចុះ​ទៅ​ជួប​ម្ចាស់​ឆ្នោត​។ បើ​ធ្វើ​តែ​យ៉ាង​នេះ​ប្រឆាំង​ដល់​គាស់​ដូន​តា​មក​ទៀត ក៏​នៅ​គ្មាន​បាន​ការ​អី​ដែរ។
មិត្ត​យល់​ចិត្ត​ម្នាក់​នៅ​លើ Facebook បាន​និយាយ​ថា «សមុទ្រ​ប្រៃ តែ​ចង់​ផឹក​ទឹក​សាប​? អ៊ីចឹង​ត្រូវ​មើល​ថា អ្នក​ឯង​មាន​សមត្ថភាព ធ្វើ​ទឹក​ប្រៃ​ឲ្យ​ទៅ​ជា​ទឹក​សាប​បាន​ដោយ​របៀប​ម៉េច? មិន​មែន​បន្ទោស​ថា មក​ពី​សមុទ្រ​ប្រៃ​នោះ​ទេ​? អង្គុយ​បន្ទោស​ដល់​គាស់​ដូន​តា​អស់​លោក​មក​ទៀត ក៏​សមុទ្រ​មិន​ខ្ចី​ឈឺ​ក្បាល វា​នៅ​តែ​ប្រៃ​ដដែល​។ មាន​តែ​មនុស្ស​នៅលើ​ទូក​ដែល​ស្រេក​ទឹក​ស្លាប់​បណ្តើរៗ»
ឆ្នាំ ២០១៣​នេះ​គ្រាន់​តែ​ឃើញ គណបក្ស​ប្រឆាំង​ពីរ រួប​រួម​គ្នា​មក​តែ​មួយ អ្នក​ដឹក​នាំ​ទាំង​ពីរ​ព្រម​សហការ​គ្នា ចែក​មុខ​ងារ​គ្នា ម្នាក់​កាន់​ដាវ ម្នាក់​កាន់​លំពែង រាស្រ្ត​លើក​ដៃ​គាំទ្រ ទូង​ស្គរ​ទាំង​ក្នុង​ទាំង​ក្រៅ ទាំង​ចាស់​ទាំង​ក្មេង សង្ឃឹម​បាន​បាយ​ឆ្ងាញ់ ក្នុង​ឆ្នាំ ២០១៣​នេះ ទោះ​បី​មិន​ឆ្អែត ក៏​បំបាត់​ការ​ស្រេក​ឃ្លាន​ខ្លះ​ដែល​មាន​តាំង​ពី ឆ្នាំ ១៩៩៣​មក​ដែរ​។ ធ្វើ​នយោបាយ​ត្រូវ​តែ​យក​ចិត្ត​រាស្រ្ត លេង​អុក​ត្រូវ​តែ​ប្រើ​ល្បិច​។ តែ​ក្រឡា​អស់​លោក​ដើរ​នេះ គឺ​គេ​ហៅ​ថា ក្រឡា​រួញ​។ កូន​អុក​ពេញ​ក្តារ​ដើរ​តែ​កូន​ត្រី​ពីរ​បី។ វិធីសាស្រ្ត​ដដែលៗ ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន វ៉ៃ​បក មិន​អាច​ត​ដៃ​បាន​។ ដឹង​ខ្លួន​ហើយ ថា​យើង​គ្មាន​ចំណុច​ខ្សោយ​អី ក្រៅ​ពី​រឿង​បុគ្គល​ទេ នៅ​តែ​ធ្វើ​ឲ្យ​ថ្លោះ​ធ្លោយ​ទៀត​។ មើល​ចុះ គោល សេះ នាង ទូក​នៅ​ពេញ​ក្តារ​អុក ប្រើ​តែ​ត្រី​បក​ពីរ​បី បញ្ឆោត​ចុះ​ឡើង​គេ​ស៊ី​បាត់​ដូច​ជា​ករណី​រឿង​គុក​ទួលស្លែង​អ៊ីចឹង​។ ចង់​មិន​ចង់​ចំណេញ​អស់​ត្រី​បក​មួយ។
ក្នុង​ល្បែង​អុក គឺ​ត្រូវ​តែ​ដើរ​មិន​អាច​ទុក​យូរ​ទេ​។ តែ​ត្រង់​ថា តើ​ត្រូវ​ដើរ​ទៅ​មុខ ឬ ថយ​ក្រោយ​? វាយ​លុក ឬ​ការពារ? កូន​ណា​វាយ​លុក កូន​ណា​បញ្ឆោត កូន​ណា​ការពារ សុទ្ធ​តែ​ត្រូវ​គិត​គ្រប់​ជំហាន។
អស់​លោក​ដឹង​ទេ​ថា រាស្រ្ត​ប្រហោង​ពោះ​ខ្លាំង​ណាស់ បើ​ដើរ​ដូច​អស់​លោក​សព្វ​ថ្ងៃ​នេះ​។ បើ​នៅ​តែ​វាយ​រុល​ទៅ​មុខ ទុក​ប្រហោង​ខាង​ក្នុង​យ៉ាង​នេះ​បាយ​មួយ​ឆ្នាំង​ដែល​រាស្រ្ត​ទាំង​នគរ កំពុង​រង់​ចាំ​ច្បាស់​ជា​ផ្អូម​គ្មាន​រសជាតិ​មិន​ខាន។ និយាយ​ឲ្យ​ស្រួល​ស្តាប់​តាំង​ពី​ចង​សម្ព័ន្ធភាព​មក​ចំណុច​ខ្សោយ​មាន​កាន់​តែ ​ច្រើន​តាំង​ពី​ថ្នាក់​កំពូល​(ថ្នាក់​ជាតិ)​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ថ្វី​ ដ្បិត​តែ​វា​បង្កើត​ឲ្យ​មាន​ចំណុច​ខ្លាំង​ផ្នែក​យុទ្ធសាស្រ្ត​ជា​ច្រើន​មែន​ ជា​ពិសេស គឺ​ភាព​ផុយ​ស្រួយ​លើ​សម្ព័ន្ធភាព និង​ការ​បញ្ជា​ទ័ព​។ ជាក់​ស្តែង​ឯក​ឧត្តម កឹម សុខា ស្រវា​តែ​ប្រជាប្រិយ​ភាព​ខ្លួន​ឯង ពេល​ចុះ​ជួប​ប្រជារាស្រ្ត​មិន​សូវ​ដែល​លើក​និយាយ​ពី​ឯកឧត្តម​សម រង្ស៊ី​ប៉ុន្មាន​ទេ​។​ចង់​មិន​ចង់ ខ្សែ​ខាង​ឯកឧត្តម សម រង្ស៊ី ច្បាស់​ជា​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ជា​មិន​ខាន ទោះ​តិច ឬ ច្រើន​ក្តី​។ ដូច្នេះ​ហើយ គឺ​ខាង​កូន​ចៅ ឯកឧត្តម សម រង្ស៊ី ខំ​រក​វិធី​យ៉ាង​ណា ឲ្យ​មេ​របស់​ពួក​គេ​បាន​ចូល​ស្រុក ដើម្បី​កុំ​ឲ្យ​ឯកឧត្តម កឹម សុខា អួត​ក្អេង​ក្អាង​ពេក។ បើ​សិន ជា​ឯកឧត្តម សម រង្ស៊ី ចូល​ស្រុក ក្នុង​ពេល​មុន​បោះឆ្នោត​នេះ គឺ​ល្បិច សប់​ប៉េង​ប៉ោង​ឲ្យ​តឹង​ហើយ​ចាក់​បំបែក​ពិត​ជា​បាន​សម្រេច​ជាក់​ជា​មិន​ខាន។ ម្យ៉ាង​ទៀត គណបក្ស​ប្រឆាំង ចង់​ឈ្នះ តែ​មិន​ចង់​ទន់​ភ្លន់​។ និយាយ​ស្តី បង្កើត​ចំណុច​ខ្សោយ​ឲ្យ​គេ​ចាប់​បាន​។ ហ៊ាន​ស៊ី​តែ​មិន​ហ៊ាន​សង។ រឿង​ដែល​ត្រូវ​និយាយ​មិន​និយាយ បែរ​ជា​ទៅ​និយាយ​រឿង​ចង​ក្រឡា​ខ្លួន​ឯង។ ដូច​ជា​ករណី​គុក​ទួលស្លែង​។ តើ​វា​ចំណេញ​អី​ទៅ ដែល​និយាយ​រឿង​ហ្នឹង​? ជា​ល្បិច​ជន​ណា​មួយ​មិន​សំខាន់​ទេ តែ​ការ​កាប់​សម្លាប់​ពិត​ជា​មាន​មែន​ហើយ​ប្រជារាស្រ្ត ក៏​មិន​បាន​ផ្តោត​អារម្មណ៍​រឿង​ហ្នឹង​ខ្លាំង​ដែរ​។ មួយ​ថ្ងៃៗ គ្នា​គិត​តែ​ធ្វើ​ម៉េច ឲ្យ​បាន​បាយ​ហូប កូន​បាន​រៀន​សូត្រ បាន​ការងារ​ធ្វើ បារម្មណ៍​ខ្លាច​គេ​មក​យក​ដីធ្លី​ផ្ទះ​សម្បែង​ខ្លាច​ឈឺ​គ្មាន​លុយ​ព្យាបាល ជំងឺ ដែល​សុទ្ធ​តែ​មាន​ចែង​ក្នុង​គោល​នយោបាយ​គណបក្ស ហើយ​ជា​រឿង​ដែល​ត្រូវ​និយាយ​ប្រាប់​ប្រជារាស្រ្ត​ឲ្យ​ដឹង​។ បើ​ដឹង​ថា ចំណុច​ខ្លាំង របស់​គណបក្ស​ប្រជាជន គឺ​ថ្ងៃ ៧ មករា ដែល​ជា​ចម្រៀង រត់​មាត់​របស់​ប្រជាជន​ទៅ​ហើយ នៅ​តែ​លើក​មក​និយាយ​ទៀត។
ឆាវ ឆាវ ក្នុង​រឿង​សាមកុក​និយាយ​ថា «កើត​មក​ជា​មនុស្ស គឺ​ច្បាស់​ជា​ត្រូវ​គេ​ជេរ ហើយ​ក៏​ត្រូវ​ចេះ​ជេរ​គេ​វិញ​ដែរ តែ​សំខាន់ គឺ​ថា អ្នក​ណា​ជេរ​ពីរោះ​ជាង អ្នក​ណា​ជេរ​សម​ជាង​នរណា​»។ ខាង​គណបក្ស​ប្រជាជន គេ​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​គេ​មាន​តួ​អង្គ​សម្រាប់​ជេរ​តាម​កញ្ចក់​ទូរទស្សន៍​រាល់​ថ្ងៃ​។ តែ​ការ​ជេរ​នេះ គឺ​មិន​ចំណេញ​ទេ ព្រោះ​ជេរ​មិន​មែន​សម្រាប់​ប្រជារាស្រ្ត​។ បើ​ជេរ​ដើម្បី​រាស្រ្ត គឺ​រាស្រ្ត​ច្បាស់​ជា​គាំទ្រ ទេវតា ក៏​ជួយ​ជេរ​ដែរ។ ម្យ៉ាង​ទៀត បើ​និយាយ​ពី​គោល​នយោបាយ​គឺ​ពិត​ជា​មាន​ឥទ្ធិពល​ណាស់ តែ​ពេល​ផ្តើម​ធ្វើ ពឹង​លើ​ប្រជាប្រិយ​ភាព​របស់​បុគ្គល ដែល​មិន​ខុស​ពី​គណបក្ស​ប្រជាជន​ឡើយ​។ គ្រប់​ទីកន្លែង គឺ​លើក​សរសើរ​តែ​បុគ្គល គឺ​ឯកឧត្តម កឹម សុខា ដែល​គួរ​តែ​បង្ហាញ​សមាសភាព​ថ្នាក់​ដឹក​នាំ និង​សមត្ថភាព​បេក្ខជន​តំណាង​រាស្រ្ត និង រដ្ឋ​មន្រ្តី​ឲ្យ​គេ​ចុះ​ជួប​ប្រជា​ពលរដ្ឋ បង្ហាញ​ពី​សមត្ថភាព ឆន្ទៈ និង ឧត្តមគតិ។ ឲ្យ​គេ​បោះឆ្នោត​ឲ្យ​បុគ្គល អ្នក​តំណាង​រាស្រ្ត​ដែល​គេ​ពេញ​ចិត្ត ជា​ជាង​បោះឆ្នោត​ឲ្យ​គណបក្ស​។ នេះ​គេ​ហៅ​ថា «បើ​ចង់​ឈរ​រឹង​មាំ គឺ​ត្រូវ​បណ្តុះ​ឈើ​មួយ​ដើម ឲ្យ​ទៅ​ជា​ព្រៃ ទើប​អាច​ទប់​ទល់​ខ្យល់​ព្យុះ​គ្រប់​ទិស​ទី​បាន​»។ ខ្វះ​អី​អ្នក​មាន​សមត្ថភាព ដូច​ជា​ឯកឧត្តម សុន ឆ័យ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ លោក​តា វណ្ណ ម៉ូលីវណ្ណ​។ល។​និង ។ល។ ហើយ ក៏​ត្រូវ​ប្រាប់​ប្រជារាស្រ្ត​ដែរ​ថា តើ​អ្នក​ណា​កាន់​ក្រសួង​ណា មាន​សមត្ថភាព​អី ហើយ​មាន​វិធីសាស្រ្ត​អី​ដែរ ប្រើ​រយៈ​ពេល​ប៉ុន្មាន​។ គោល​នយោបាយ គឺ​សំខាន់ សម្រាប់​គណបក្ស តែ​អ្នក​អនុវត្ត​គោល​នយោបាយ​គឺ​រឹត​តែ​សំខាន់​ទៅ​ទៀត បើ​មិន​ដូច្នេះ​ទេ មិន​ខុស​អី​ពី​គណបក្ស​ប្រជាជន ដែល​មាន​គោល​នយោបាយ​ល្អ តែ​មិន​អនុវត្ត? ឬ​អនុវត្ត​ដែរ តែ​មាន​ប្រសិទ្ធភាព​តិច​តួច​នោះ​?
មិត្ត​យល់​ចិត្ត​នៅ​លើ Facebook ម្នាក់​ទៀត នៅ​ពេល​ខ្ញុំ​សួរ​ថា តើ​កម្ដៅ​បាយ​កក​មួយ​ឆ្នាំង​នេះ​យ៉ាង​ម៉េច គាត់​ឲ្យ​យោបល់​ថា «….ត្រូវ​យក​បាយ​មួយ​កូន​ចាន​ចង្កិះ​នោះ​រក​ចុងភៅ​ពូកែ​ម្នាក់ ចម្អិន​បាយ​កក​ឲ្យ​ក្លាយ​ជា​បាយ​ឆ្ងាញ់​មួយ​ចាន… តែ​បាយ​ឆ្ងាញ់​មួយ​ចាន​នេះ​មិន​ឲ្យ​ធ្វើ​ហើយ​ចែក​អ្នក​ក្រ​ទេ ត្រូវ​ចែក​សេដ្ឋី​ណា​ម្នាក់ ដើម្បី​ដូរ​យក​ស្បៀង​មួយ​ជង្រុក​។ បើ​គាត់​សាញ​ថា បាយ​មួយ​ចាន​នោះ​តិច​ពេក អ៊ីចឹង​លោក​ប្អូន ត្រូវ​ប្រាប់​គាត់​ថា វា​គ្រាន់​តែ​ជា​អំណោយ​បើក​ផ្លូវ នៅ​មាន​អំណោយ​ធំៗ​បន្ត​ទៀត​»។ ដូច្នេះ គណបក្ស​ប្រឆាំង ត្រូវ​ឆ្លុះ​បញ្ចាំង ពី​សមត្ថភាព​ខ្លួន​ឯង​មើល ថា​មាន​សមត្ថភាព ចម្អិន​ម្ហូប​អាហារ​មួយ​ចាន​ចង្កឹះ ក្នុង​ចំណោម បាយ​កក​ដែល​ស្ទើរ​តែ​ផ្អូម មួយ​ឆ្នាំង​នេះ ដែល​សល់​តាំង​ពី​ឆ្នាំ ១៩៩៣ មក ដោយ​របៀប​ណា​? ហើយ​មាន​សមត្ថភាព រក​ឃើញ​អ្នក​មាន​ម្នាក់​ដើម្បី​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ ដើម្បី​ចិញ្ចឹម​រាស្រ្ត​បាន​ដោយ​របៀប​ម៉េច? តាម​គំនិត​គាត់ គឺ​បាយ​មួយ​ឆ្នាំង​នេះ គឺ​ហូប​មិន​ឆ្អែត​ទេ គឺ​ត្រូវ​រក​ជង្រុក​ស្រូវ​ធំ​មួយ ដើម្បី​ដាំ​បាយ​មួយ​ឆ្នាំង​ធំ សម្រាប់​ប្រជារាស្រ្ត​ទាំង​មូល​នៅ​ឆ្នាំ ២០១៨ ហើយ អ្នក​មាន​ម្នាក់​នេះ​អ្នក​ខ្លះ កំពុង​លាក់​ឈ្មោះ​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល អ្នក​ខ្លះ នៅ​គណបក្ស​ប្រជាជន ហើយ​អ្នក​ខ្លះ ក៏​កំពុង​អង្គុយ​លេង​អុក​នៅ​តៀម​កាហ្វេ​ដែរ​។ បើ​មិន​អាច​ប្រមូល អ្នក​មាន​សមត្ថភាព​(អ្នក​មាន ក្នុង​ឧទាហរណ៍​នេះ​)​ដើម្បី​ដូរ​យក​ជម្រុក​ស្រូវ​(យុទ្ធសាស្រ្ត និង​វិធីសាស្រ្ត​នៃ​ការ​ដឹក​នាំ​ប្រទេស​)បាន​ទេ ទោះ​បាយ​ដាំ​ឆ្អិន​ក៏​ដោយ​ក៏​រាស្រ្ត​នៅ​តែ​ហូប​មិន​ឆ្អែត​ដែរ។
ល្បែង​អុក​មួយ​ក្តារ​នេះ គឺ​ដើម្បី​ឈាន​ជើង​មួយ​ជំហាន​ទៅ​មុខ ហើយ​ក៏​ដើម្បី​ប្រមូល​ធនធាន​សម្រាប់​ឆ្នាំ​២០១៨ គឺ​ដូច​ជា​ធ្វើ​ម្ហូប​មួយ​ចាន​ចង្កឹះ​ដើម្បី ផ្គាប់​ចិត្ត​អ្នក​មាន​ម្នាក់​ដូរ​យក​ជង្រុក​ស្រូវ​ដ៏​ធំ​មួយ​សម្រាប់​ រាស្រ្ត​ទូទាំង​នគរ​។ ដូច្នេះ​មិន​អាច​លេង​សើច​បាន​ទេ​។ បើ​ដើរ​ខុស​តែ​បន្តិច គឺ​ប្រជារាស្រ្ត ទាំង​នគរ​ច្បាស់​ជា​អត់​បាយ​ស្លាប់​មិន​ខាន ពិបាក​នឹង​ស្រោច​ស្រង់​ណាស់​។ មិន​ថា​តែ​អ្នក​ទស្សនា​ទេ​ដែល​ដឹង​ថា គណបក្ស​ប្រជាជន​វាយ​លុក​ចំណុច​ណា បញ្ឆោត​ចំណុច​ណា គណបក្ស​ប្រឆាំង​ខ្លួន​ឯង​ក៏​ដឹង​ច្បាស់​ជាង​អ្នក​ទស្សនា​ទៅ​ទៀត។ ជាក់​ស្តែង​ណាស់ បើ​មិន​ចង់​ឲ្យ​គណបក្ស​ប្រឆាំង (សម រង្ស៊ី និង សិទ្ធិ​មនុស្ស) រួប​រួម​គ្នា គឺ​ងាយ​ស្រួល ដូច​ជា​បក​ចេក​អ៊ីចឹង​។ គឺ​គ្រាន់​តែ​ឲ្យ​ឯកឧត្តម សម រង្ស៊ី​ចូល​ស្រុក កាល​ពី​ឆ្នាំ​ទៅ នោះ គឺ​គណបក្ស​ទាំង​ពីរ​មិន​អាច​រួប​រួម​គ្នា​បាន​ទៅ​ហើយ​។ ល្បិច​មួយ​នេះ​ហៅ​ថា សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​ទម្លុះ​ឲ្យ​បែក​ខ្ចាត់​ខ្ចាយ​។ ចង់​និយាយ​ថា រុញ​ឲ្យ​ការ​រួប​រួម​នេះ​បាន​សម្រេច ហើយ​ចាំ​បំបែក​ជា​ក្រោយ។ បើ​បែក​លើក​នេះ គឺ​រាស្រ្ត​ពិត​ដាច់​បាយ​ស្លាប់​មិន​ខាន​។ ពេល​នោះ បាយ​កក​ដែល​សល់​ពី​ឆ្នាំ​១៩៩៣ ពិត​ជា​ផ្អូម​មែន​ទែន​ហើយ គ្មាន​ទេវតា​ណា​មក​ជួយ​បាន​ទេ​។ ដូច្នេះ បើ​គណបក្ស​ប្រជាជន​បើក​ឲ្យ​ស៊ី​ត្រី​ទឹម​(ការ​រួប​រួម​គ្នា​)នេះ​ទៅ​ហើយ​គឺ​ មិន​អាច​មាន​ការ​ថ្លោះ​ធ្លោយ​ទេ​។ មិន​អាច​ឲ្យ​ល្បិច​សប់​ប៉េង​ប៉ោង​ឲ្យ​តឹង ហើយ​ចាក់​បំបែក​បាន​សម្រេច​ជា​ដាច់​ខាត​។ ត្រូវ​តែ​សម្រួល​ក្បួន​ទ័ព​ឡើង​វិញ​។ ទ័ព​គ្មាន​វិន័យ ជា​ទ័ព​បរាជ័យ។ អ្នក​ប្រឆាំង​និង​បញ្ជា​គឺ​ត្រូវ​តែ​កាត់​ក្បាល​។ ក្នុង​ជំរំ​ទ័ព គឺ​គ្មាន​សាច់​ញាតិ​អ្នក​ធំ គ្មាន​សែ​រាជវង្ស​ទេ គឺ​មាន​តែ​មេ​ទ័ព និង​កូន​ទាហាន ទើប​ជា​ទ័ព​មាន​វិន័យ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ជូន​រាស្រ្ត​។ កូន​អុក​ទាំង​អស់​ត្រូវ​តែ​ដើរ​ស្រប​គ្នា​។ បោះ​ឆ្វេង​ឡើង​ស្តាំ ឡើង​ទៅ​មុខ ការពារ​ខាង​ក្រោយ​។ ត្រូវ​តែ​បែង​ចែក មុខ​នាទី​រៀងៗ​ខ្លួន ឲ្យ​ច្បាស់​លាស់​។ អ្នក​ណា​ខ្លាំង​ខាង​ការពារ ឲ្យ​ការពារ​។ អ្នក​ខ្លាំង​ខាង​វាយ​លុយ ឲ្យ​វាយ​លុយ អ្នក​ខ្លាំង​ខាង​ទូង​ស្គរ​ឲ្យ​ទូង​ស្គរ អ្នក​ខ្លាំង​ខាង​បញ្ឆោត​ឲ្យ​បញ្ឆោត អ្នក​ខ្លាំង​ខាង​កាន់​ស្បៀង​ឲ្យ​កាន់​ស្បៀង មិន​អាច​ធ្វេសប្រហែស សូម្បី​តែ​បន្តិច។ ពេល​ថ្ងៃ​ត្រូវ​តែ​វាយ​លុក ពេល​យប់​ឈប់​សម្រាក​ត្រូវ​តែ​យាម មិន​អាច​ធូរ​លុង​ជា​ដាច់​ខាត។
បាយ​មួយ​ឆ្នាំង​ដែល​សល់ ពី​ឆ្នាំ ១៩៩៣​នោះ​គឺ​ពឹង​លើ​ក្តា​អុក​មួយ​ក្តា​នេះ​ហើយ​។
ជា​ចុង​បញ្ចប់ ខ្ញុំ​បាទ​សូម​អភ័យទោស​សា​ជា​ថ្មី នូវ​កំហុស​ឆ្គង​ដោយ​អចេតនា តាម​រយៈ​អត្ថបទ​វិភាគ ដែល​ចេញ​ពី​គំនិត និង ចំណេះ​ដឹង ស្តួច​ស្តើង​៕
_____________
ប្រភពពី ខ្មែរស្ថាបនា

សកម្មជន​បក្ស​ប្រឆាំង​ប្តឹង​នាយក​រដ្ឋ​មន្ត្រី

លោក សួង សុភ័ណ្ឌ​នៅ​សា​លា​ដំបូង​រាជ​ធានី​កន្លង​មក​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សកម្មជន​ វ័យ​ក្មេង​របស់​បក្ស​ប្រឆាំង ដែល​និយាយ​ឥត​សំចៃ​និង​ជា​បេក្ខជន​តំណាងរាស្រ្ត លោក សួង សុភ័ណ្ឌ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ដែល​ជា​អ្នក​ផ្តើម​គំនិត រួម​ដៃ​ជាមួយ​បក្ខពួក​បណ្តោយ​ឲ្យ​ជន​អន្តោប្រវេសន៍​«​ខុស​ច្បាប់​»​ជា​ច្រើន ​ពី​វៀតណាម មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។
នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​បុរស​វ័យ​២៦ឆ្នាំ ដែល​ក៏​ជា​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ​បាន​ថ្លែង​ថា លោក ហ៊ុន សែន បាន​រៀបចំ​ឲ្យ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ក្លែង​ក្លាយ​។ ដោយ​សំដៅ​ដល់​ជនជាតិ​វៀតណាម លោក សុភ័ណ្ឌ ថ្លែង​ថា​៖«​ខ្ញុំ មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ដើម្បី​បញ្ជាក់​ថា​(​លោក ហ៊ុន សែន)​បាន​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ក្លែង​ក្លាយ​ឲ្យ​ទៅ​យួន​»។
លោក បាន​បន្ថែម​ថា៖«​ផ្ទុយ​ទៅ​វិញ កូន​ខ្មែរ​ខ្លះ​ដែល​កើត​នៅ​ស្រុក​ខ្មែរ​មិន​មាន​អត្តសញ្ញាណ​ប័ណ្ណ​ប្រើ​ប្រាស់​ទេ​»។
ការ​ដាក់​ពាក្យ​ប្តឹង​របស់​លោក សួង សុភ័ណ្ឌនេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​ជា​សាធារណៈ​ថា ជនជាតិ​វៀតណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​មាន​ប្រមាណ​ពី ៧ ទៅ ៨ ម៉ឺន​នាក់​ប៉ុណ្ណោះ មិន​មែន​មាន​ដល់​ទៅ​រាប់​លាន​នាក់​ដូច​អ្នក​រិះ​គន់​និយាយ​នោះ​ឡើយ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ បាន​ថ្លែង​ថា លោក សុភ័ណ្ឌ គ្រាន់​តែ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន មាន​ការ​ខឹង​សម្បា​នៅ​មុន​ពេល​បោះឆ្នោត​តែ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា​៖«ប្រសិន​បើ​តុលាការ រក​ឃើញ​ថា សម្តេច​នាយក​រដ្ឋ​មន្រ្តី(​ហ៊ុន សែន)​បញ្ជា ឲ្យ​គេ​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​ទៅ​យួន​ឬ​ជន​បរទេស​ផ្សេង​ទៀត​មែន​ខ្ញុំ នឹង​កាត់​ក​ខ្ញុំ​»​។ លោក​បាន​ធ្វើ​ការ​ព្រមាន​ថា លោក សុភ័ណ្ឌ គួរ​តែ​ប្រយ័ត្ន​អំពី​ការ​បរិហារកេរ្តិ៍​អ្នក​ដទៃ។
សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​ស្រដៀង​គ្នា​នេះ​ដែរ​ទៅ ​តុលាការ កាល​ពី​ឆ្នាំ​មុន​ដោយ​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្រ្តី​ពី​បទ​មនុស្ស​ឃាត​ ដោយ​ចេតនា​ជុំវិញ​ការ​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​កាល​ពី​ឆ្នាំ​២០១១ ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់​។ បណ្តឹង​នោះ​ត្រូវ​បាន​តុលាការ​ច្រាន​ចោល៕ NR
_____________
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​វឹកវរ​បើ​សិន​បក្ស​ប្រជាជន​ចាញ់​ឆ្នោត

ជា​ថ្មី​ម្ដង​ទៀត លោក ហ៊ុន សែន ប្រកាស​ថា ប្រទេស​កម្ពុជា អាច​នឹង​មាន​ភាព​វឹកវរ ឬ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ត្រូវ​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ​នេះ។ ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា វា​នឹង​មិន​អាច​ទៅ​រួច​ដូច​សម្ដី​លោក ហ៊ុន សែន បាន​និយាយ​នោះ​ឡើយ។
ហ៊ុន សែន ៦១០
អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥។
Photo: RFA


នៅក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥៩ ពី​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត​ភ្ជាប់​ទៅ​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី២១ មិថុនា លោក ហ៊ុន សែន បាន​និយាយ​អំពី​ប្រទេស​កម្ពុជា អាច​មាន​អស្ថិរភាព​នយោបាយ ហើយ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ ប្រសិន​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ។
លោក ហ៊ុន សែន ៖ «បើ​បោះ​មេ​ឃុំ​បោះ​រើស​មេ​ឃុំ​ខុស គ្រាន់​តែ​ឥទ្ធិពល​លើ​សេវា​ទេ លើ​សេវា​សាធារណៈ​នៅ​ក្នុង​ឃុំ​ហ្នឹង។ ហើយ​មេ​ឃុំ​ហ្នឹង​គេ​អាច​ងាយ​ដូរ​ទេ។ បក្ស​កាន់​អំណាច បក្ស​ណា​ដែល​មាន​មេ​ឃុំ​ហ្នឹង ឬ​ជំទប់​ហ្នឹង​ធ្វើ​មិន​ល្អ គេ​អាច​ឲ្យ​គាត់​លាលែង​ចេញ ហើយ​គេ​ដាក់​ឲ្យ​មនុស្ស​មក​ជំនួស​បាន​ភ្លាម។ ប៉ុន្តែ បោះឆ្នោត​ពេល​ខាង​មុខ គឺ​បោះឆ្នោត​ជ្រើស​រើស​បក្ស​នយោបាយ ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​តែ​ម្ដង។ ពាក់ព័ន្ធ​នឹង​ការ​ក្រឡាប់​ចាក់​នៃ​នយោបាយ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស អន្តរាយ​ភ្លាម​តែ​ម្ដង។ អ៊ីចឹង​ទេ សង្ឃឹម​ថា​ប្រជាពលរដ្ឋ​របស់​យើង​បោះឆ្នោត​ពេល​ខាង​មុខ ទោះ​បី​ខ្ញុំ​ករុណា​ខ្ញុំ​មិន​ឈរ​ឈ្មោះ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក៏ប៉ុន្តែ​ខ្ញុំ​ករុណា​ខ្ញុំ ជា​តួ​អង្គ​បេក្ខជន​នាយក​រដ្ឋមន្ត្រី ហាក់​ដូច​ជា​បេក្ខភាព​សម្រាប់​មួយ​ប្រទេស​អ៊ីចឹង»
ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អស់​ជម្រើស និង​អស់​សង្ឃឹម​ក្នុង​ការ​ប្រកួត​ប្រជែង។ លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ជ្រើស​រើស​ការ​ប្រកាស​អាសន្ន​នៅ​ក្នុង​សង្គម ថា​នឹង​មាន​អស្ថិរភាព​នយោបាយ ដើម្បី​គំរាម​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស។ លោក​គិត​ថា ព្រោះ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​សង្គ្រាម និង​ព្រួយ​បារម្ភ​ខ្លាច​មាន​វិបត្តិ​ជា​ថ្មី​ឡើង​វិញ ទើប​លោក ហ៊ុន សែន ប្រើ​សារ​គំរាម​បែប​នេះ៖ «ប្រជាពលរដ្ឋ​ខ្មែរ​លោក​ធ្លាប់​រងគ្រោះ​ដោយ​ ក្រុម​ខ្មែរ​ក្រហម​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ដល់​អ៊ីចឹង​ទៅ លោក​ធុញ​ទ្រាន់​នឿយ​ណាយ​មែន​ទែន​ពី​ចំណុច​ដែល​ខ្ញុំ​បាន​លើក​ហ្នឹង»
អ្នកស្រី ជា វណ្ណាត អ្នក​វិភាគ​សង្គម​ឯករាជ្យ យល់​ឃើញ​ថា ដោយសារ​កម្ពុជា នៅ​ពុំ​ទាន់​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​នៅ​ឡើយ ហេតុ​នេះ​ការ​សម្រេច​ចិត្ត​របស់​មេ​ដឹកនាំ​មួយ​អាច​ទំនង​នឹង​កើត​ឡើង។ ក៏ប៉ុន្តែ អ្នកស្រី​កត់​សម្គាល់​ថា ក្នុង​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ មេ​ដឹកនាំ​នីមួយៗ​គិតគូរ​យ៉ាង​ល្អិតល្អន់​មុន​នឹង​ធ្វើ​សេចក្ដី​សម្រេច​ បញ្ចេញ​សារ​នយោបាយ​ជា​សាធារណៈ អំពី​គោល​នយោបាយ​របស់​ខ្លួន៖ «ហើយ​បើ​សិន​ ជា​ថា​អ្នក​នយោបាយ​ធំៗ​លោក​មាន​ប្រសាសន៍​ថា ខាង​មុខ​ច្បាស់​ជា​អ៊ីចឹង អា​ហ្នឹង​គឺ​ច្បាស់​ជា​អ៊ីចឹង​ហើយ។ បើ​ថា​ទេ ខាង​មុខ​មិន​អ៊ីចឹង​ទេ។ អា​ហ្នឹង​ខាង​មុខ​ច្បាស់​ជា​មិន​អ៊ីចឹង​ទេ។ ឥឡូវ​ដូច​ថា យើង​តែង​តែ​ថា បើ​ស្អី​ដែល​យើង​តាំង​ចិត្ត​ថា​យើង​ធ្វើ​បាន អា​ហ្នឹង​យើង​ធ្វើ​បាន​ហើយ។ ប៉ុន្តែ យើង​មិន​ទាន់​ធ្វើ​ផង ថា​យើង​ធ្វើ​មិន​បាន​ទេ អា​ហ្នឹង​យើង​ធ្វើ​ឥត​បាន​ទេ ព្រោះ​យើង​ថា​មុន​មិន​ទាន់​នឹង​ធ្វើ​ផង យើង​ថា​មុន​ហើយ យើង​ថា​ធ្វើ​មិន​បាន​ហើយ។ អា​ហ្នឹង​ប្រាកដ​ជា​ធ្វើ​មិន​បាន​ហើយ»
បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នឹង​លុប​បំបាត់​គម្រោង​អភិវឌ្ឍន៍​នានា ដោយ​រួម​ទាំង​ឈប់​ធ្វើ​បុណ្យ​ក៏ដោយ ក៏ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា ការ​អភិវឌ្ឍ​ជាតិ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល គឺ​ពុំ​មែន​ជា​រឿង​បុគ្គល​នោះ​ទេ។ ហើយ​រដ្ឋាភិបាល​ថ្មី​ទំនង​ជា​មាន​ការ​អភិវឌ្ឍ​លឿន​ជាង​រដ្ឋាភិបាល​ បច្ចុប្បន្ន​ថែម​ទៀត។
កន្លង​មក ក្រុម​អ្នក​វិភាគ​សង្គម និង​នយោបាយ បាន​រិះគន់​ថា អ្នក​នយោបាយ​មក​ពី​គណបក្ស​កាន់​អំណាច មិន​បាន​បង្ហាញ​គោល​នយោបាយ​សង្គមកិច្ច និង​សេដ្ឋកិច្ច ដែល​ខ្លួន​បម្រុង​ធ្វើ​ក្នុង​ពេល​ឈ្នះ​ឆ្នោត​ទេ ប៉ុន្តែ​តែងតែ​និយាយ​អំពី​សង្គ្រាម និង​ភាព​ចលាចល បើ​សិន​ជា​ខ្លួន​មិន​បាន​ឈ្នះ​ឆ្នោត ហើយ​កាន់​អំណាច ដើម្បី​បំភាន់ និង​បំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ភ័យ​ខ្លបខ្លាច​បោះឆ្នោត​គាំទ្រ​ខ្លួន៕
ប្រភពពី៖ RFA

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ឥណ្ឌា កើន​ដល់​ជិត​៦០០​នាក់​


130620-india-flood
ពលរដ្ឋឥណ្ឌាត្រូវបានជំលាស់ទៅទីទួលសុវត្តិភាព
ចំនួន ​អ្នក​ស្លាប់​​ដោយ​សារ​​ជំនន់​​ទឹក​ភ្លៀង និង​ដី​​បាក់​នៅ​ភាគ​ខាង​ជើង​នៃ​​ប្រទេស​​ឥណ្ឌា បាន​កើន​ជិត​ដល់ ៦០០​​នាក់ ចំណែក​​ភ្ញៀវ​​ទេស​ចរណ៍​​រាប់​ពាន់​​នាក់ នៅតែ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ទីនោះ​បាន​។​ ​បណ្តាញ​សារព័ត៌មាន Channel News Asia ចុះផ្សាយ​ថា គិត​ត្រឹម​ថ្ងៃ​សុក្រ​​ម្សិល​មិញ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹកជំនន់ និង​ដីបាក់​​ ដែល​បង្ក​ដោយ​ខ្យល់​មូសុងនៅឥណ្ឌា បាន​​កើន​ជិត​ដល់៦០០នាក់​។ ចំ​ណែក​​​​ភ្ញៀវ​ទេស​ចរណ៍​រាប់ពាន់នាក់ ​ត្រូវបាន​រាយការណ៍​មក​ថា​បាន​ជាប់​​នៅ​តំបន់​​នោះ និង​មួយ​ចំនួន​​បាន​​បាត់​​ខ្លួន​។​
មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក Vijay Bahuguna ថ្លែងថា សាកសព​ចំនួន​​៥៥៦ ក្រុម​​យោ​ធា​​ជួយ​​សង្គ្រោះ​រក​​​ឃើញ​​ពេល​​អណ្តែត​ទឹក និង កប់​ក្នុង​ភក់​។​
​ឧត្ថម្ភាគចក្រ និង​ទាហានរាប់ពាន់នាក់ ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ចែង ដើម្បី​ជួយ​សង្គ្រោះ​។ មនុស្ស​ប្រមាណ​៣៥០០០​នាក់ ក្រុម​អ្នក​​ជួយសង្គ្រោះ បាន​សង្គ្រោះ​ទៅ​កន្លែង​មាន​សុវត្ថិភាព​៕​

Thursday, June 20, 2013

លួចលាក់​ស្នេហា​ជាមួយប្រុស​ក្មេង​នាំ​បក្ខពួក​មក​សម្លាប់​ប្តី​របស់ខ្លួន​ដល់​ក្នុងផ្ទះ​

ខេត្ដ​តាកែវ ៖  ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក​ទ្រាំង បាន​ធ្វើ​ការ​​ឃាត់​ខ្លួន​ស្ដ្រី​ជា​ប្រពន្ធ​ម្នាក់ ក្នុង ចំណោម​បក្ខពួក​៤​នាក់ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិត​នៅ​​ភូមិ​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ដ​តាកែវ បន្ទាប់ពី​ស្ត្រី​រូបនេះ​រួម​និង​បក្ខពួក​បានធ្វើ​សកម្មភាព វាយ​សម្លាប់​ប្តី​ខ្លួន​យ៉ាង​សាហាវឃោរឃៅ​។​


​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ដ្រី​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ជួន សុភាព អាយុ​៣៦​ឆ្នាំ ។ រី​ឯ​​ជនរងគ្រោះ ឈ្មោះ​បូ ណូន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវ​ស្ដ្រី​ជា​ប្រពន្ធ​នាំ​ប្អូនធម៌​ម្នាក់ និង​បុរស​២ នាក់​ទៀត​មក​វាយ​សម្លាប់​ដល់​ផ្ទះ រួច​ចាប់​កូនប្រុស​ចាប់ចង​ស្លាបសេក​យក​កំណាត់​ញ៉ុ​ក​មាត់ រួច​ចាក់សោ​ទ្វារផ្ទះ​នាំគ្នា​រត់គេចខ្លួន​បាត់ស្រមោល ។​

​ប្រភព​ដដែល​បាន​បន្តថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ខាងលើ​ដាច់ចិត្ត​សម្លាប់​ប្តី​បែបនេះ គឺ​ផ្តើមចេញពី​ស្ត្រី​ជា​ភរិយា​បាន​លួចលាក់​មាន​​ប្រុស​ថ្មី​នៅ​ខាងក្រៅ ទើប​រួម​សហការគ្នាជាមួយ​ប្អូនធម៌​ដែល​ប្រុស​ក្មេង​របស់ខ្លួន មក​សម្លាប់​ប្តី​ដើម្បី​បានរស់នៅ​ជាមួយគ្នា​ដោយ​គ្មាន​អ្នក​រំខាន​។

សូម​រំលឹកថា នៅ​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ វេលា​ម៉ោង​១១​យប់ ស្ដ្រី​ជា​ប្រពន្ធ​បាន​នាំ​ប្អូនធម៌​ម្នាក់​ឈ្មោះ ភ័ណ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ស្រុក​គីរីវង់ និង​បុរស​២​នាក់​ផ្សេងទៀត​បាន​ជិះ ម៉ូតូ​៣​គ្រឿង​មក​ផ្ទះ ដោយ​ទុក​ម៉ូតូ​នៅ​លើ​ផ្លូវលំ​ចូល​វត្ដ​ព្រៃ​ផ្អាវ​ខាងត្បូង​ផ្ទះ ចម្ងាយ ៧០០​ម៉ែត្រ រួច​ក៏​នាំគ្នា​ដើរកាត់​វាលស្រែ​ទៅផ្ទះ ដោយ​មានតែ​ជនរងគ្រោះ​ជា​ប្ដី និង កូន​នៅផ្ទះ​តែ​២​នាក់​ប៉ុណ្ណោះ ។ នៅពេល​ចូលទៅ​ដល់ផ្ទះ ស្ដ្រី​ជា​ប្រពន្ធ​បានធ្វើ​ជា​សួរសុខទុក្ខ​ប្ដី រួច​ប្អូនធម៌​របស់គេ​បាន យក​ឈើ​ជ្រុង​វាយ​កញ្ចឹងក​ជនរងគ្រោះ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​ទៅលើ​ដី រួច​ពួកគេ​បាន​យក​ខ្សែ​អង្រឹង​ចង​.​ក​ជនរងគ្រោះ​ព្យួរ ទៅ​លើ​​មេដំបូល​ផ្ទះ​ដើម្បី​បំបែរ​រឿង​ថា ជនរងគ្រោះ​ចង​.​ក​សម្លាប់​ខ្លួនឯង ។ ក្រោយពេល​សម្លាប់​ប្ដី​រួច​ស្ដ្រី​ជា​ប្រពន្ធ​និង​បក្ខពួក បាន​ចាប់​ចង​កូនប្រុស​របស់ខ្លួន​ឈ្មោះ ស៊ុន វណ្ណៈ អាយុ​១៤​ឆ្នាំ រួច​យក​កំណាត់​ញ៉ុ​ក​មាត់​មិនឱ្យ​ស្រែក​ទុក​នៅក្នុង​ផ្ទះ​ចាក់សោ​ទ្វារ​ពី​ ក្រៅ ហើយក៏​ដើរ​សំដៅទៅ​ម៉ូតូ​ជិះ​គេចខ្លួនបាត់ ។​

​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​ដើម្បី ​ស៊ើប​សួររក​បក្ខពួក​បន្ត​ទៀត ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕
ប្រភពពី វត្តភ្នំ

រំលឹក (ហុក ឡងឌី, មេឃាដករ សំលាប់រាប់មិនអស់ ខ្មែរស្នេហាជាតិ, ងាប់ ដោយរន្ទះបាញ់យន្តហោះ គ្មានខ្មែរណាស្រណោះ)

hok-lundys-crash-photo-1

មេពេជ្ឈឃាដ នៅប្រទេសខ្មែរ ឈ្មោះហុក ឡងឌី (ឈ្មោះ ពិត ងៀង វ៉ាន់ សឺន, កើតនៅខេត្តតៃនិញ (ខ្មែរហៅ ខេត្តរោង ដំរី) ប្រទេសយួន), អាយុ ៥៨ (កើតឆ្នាំ ១៩៥០), ជនជាតិយួន នៅបាវិត, ជាអគ្គនាយក នគរបាលខ្មែរ ល្បីសំលាប់ខ្មែរ (តាម បញ្ជា សំដាចម៍ហ៊ុន សែន) ជាពិសេស បានសំលាប់ ពួក សកម្មជន នយោបាយខ្មែរ ក្នុងនោះមាន ហូ សុខ, ជា វិជ្ជា, ឱម រ៉ាឆាឌី,  ជួ ជេដ្ឋារិទ្ធិ, លោកសង្ឃ សោម ប៊ុនធឿន, សុខ សុវណ្ណរេត, ថ្មីៗនេះមានឃឹម សំបូរ និងកូនប្រុស,.. ព្រមទាំង ពិសិដ្ឋ  ពលីកា, ម្តាយ របស់ទូច ស្រីនិច, ទូច ស្រីនិច,..នោះ, បច្ចុប្បន្ន ហុក ឡងឌីបានត្រូវងាប់ តៃហោង បែកខ្ចាយឃ្ទាត សាច់ ជាដុំតូចៗ ក្លិនឆ្អាប ទ្រាំមិនបាន ដោយយន្តហោះ កន្ទុំរុយ ត្រូវរន្ទះបាញ់ ពេលចុះចត នៅ ឃុំកំពង់ ចក ស្រុករំដួល ខេត្តស្វាយរៀង​ ចំងាយ ៨០ គម ពីរដ្ឋធានី ភ្នំពេញ នៅម៉ោង ប្រហែល ៨:០០​យប់, ម៉ោង នៅប្រទេសខ្មែរ។
hldy1នេះជាដំណឹងល្អ ដែលហាជនខ្មែរ បានទន្ទឹងរង់ចាំ តាំងពីយូរ។ មេពេជ្ឈឃាដ ឈ្មោះហុក ឡងឌី និង អគ្គមហាសេវាដៃចោរ ឈ្មោះហ៊ុន សែន (ដែលមហា ជនខ្មែរ តែងតែហៅថាសំដាចម៍ហ៊ុន សែន) ជាពួកមានបាតដៃ ប្រលាក់ឈាម ខ្មែរស្លូតត្រង់ និង ឈាមខ្មែរអ្នកស្នេហាជាតិ។ ពួកវា, ទាំងមេពេជ្ឈឃាដ ហុក ឡងឌី ទាំងសំដាចម៍ហ៊ុន សែនជាមេឧក្រឹដ្ឋជន ប្រឆាំងមនុស្សជាតិ គ្មានចិត្ត មេត្តា ចំពោះខ្មែរណាឡើយ។
ថ្ងៃនេះ មេពេជ្ឈឃាដ ឈ្មោះហុក ឡងឌី បានត្រូវងាប់តៃហោង បែកខ្ចាយសាច់ ជាបំណែកតូចៗ ដោយយន្តហោះ ត្រូវរន្ទះបាញ់, ហ្នុងហើយ ឈាមស្រែក ស្បែកហៅ របស់ ខ្មែរស្នេហា ជាតិ ដែលពួកវាទាំងពីរ បានសាបព្រួស។ មិនថាត្រឹម មហាជនខ្មែរ សូម្បីពួកសមាជិកខ្លះ នៃ គណបក្ស ប្រជាជន (ដែលជា គណបក្សកុំមុយនិស្ត បំរើយួន) ក្នុងនោះមាន ជា ស៊ីម, ជា សុផារ៉ា, ឌុល គឿន,… និង ច្រើនទៀត ក៏សំងំពេញចិត្តណាស់ដែរ ការងាប់តៃហោង របស់ មេពេជ្ឈឃាដ ឈ្មោះ ហុក ឡងឌី ព្រោះ ជននេះកាលមិនទាន់ងាប់ បានមានទំនាស់ខ្លាំងក្លា ជាមួយពួកទាំងនោះ ដែលមហាជនខ្មែរ បានដឹងគ្រប់ គ្នា ជាពិសេស ជននេះបានពទ្ធចាប់ជា ស៊ីមជាចំណាប់ខ្មាំង នៅផ្ទះ តាមបញ្ជាសំដាចម៍ហ៊ុន សែន, បង្ខំ ជា ស៊ីមចុះហត្ថលេខា ជំនួសមហាវរក្សត្រ។ ម្យ៉ាងទៀត គ្មានអ្វីបិទបាំង ភាពរីករាយ ត្រេកត្រអាល របស់ ហេង ពៅ ដែលកំពុងអង្គុយក្នុងគុក, ពេលបានឮឈ្មោះហុក ឡងឌីងាប់តៃហោង។ មហាជនខ្មែរ គ្រប់ ទិសទី ទាំងក្នុង/ក្រៅប្រទេស រីករាយក្រៃលែង ចំពោះដំណឹងងាប់តៃហោង របស់ឧក្រឹដ្ឋជន ឈ្មោះ ហុក ឡងឌី។
លើសពីហ្នឹង មេពេជ្ឈឃាដជនជាតិយួន ឈ្មោះហុក ឡងឌី និងសំដាចម៍ហ៊ុន សែន ជា ប្រភពលំហូរ ពួកយួន  ចូលប្រទេសខ្មែរ និង ការបញ្ចូល រាប់មិនអស់ ពួកយួន អោយធ្វើជានគរបាលខ្មែរ ក្នុងក្រសួង មហាផ្ទៃខ្មែរ បច្ចុប្បន្ន ដើម្បី ការពារពួកយួន នៅប្រទេសខ្មែរ និង​ដើម្បីបំរើប្រទេសយួន។
មេឃាដករ ងាប់តៃហោង ឈ្មោះហុក ឡងឌី នឹងតាមទារយក ក្នុងពេលឆាប់ៗ ជីវិតសំដាចម៍ហ៊ុន សែន ដែលជាមេឧក្រឹដ្ឋជន ប្រឆាំងមនុស្សជាតិ នៅប្រទេសកម្ពុជា!!!
សំដាចម៍ហ៊ុន សែន មិនត្រូវស្រមៃអោយសោះ រស់ដល់អាយុ ៩០ ឆ្នាំ ដូចដែល ហ៊ុន សែនខ្លួនគាត់ ធ្លាប់ បាន អះអាង នោះ !!

អ្នកណាសំលាប់ជាវិជ្ជា?

ក្តីបំពានមួយទៀតនៃ ការអុកឡុក

សំដីនាយករដ្ឋមន្ត្រីគណបក្សប្រជាជនលោក ហ៊ុន បាន និយាយថា ឲអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងគ្រប់និន្នាការនយោបាយ បង្ករភាពងាយស្រួលដល់គណបក្សនយោបាយមិនត្រូវទៅរំខានអុកឡុកពិធីគេទេ តែផ្ទុយទៅវិញ អាជ្ញាធរថ្នាក់ក្រោមមិនស្តាប់សំដី ហ៊ុន សែន ទេ ជានិច្ចជាកាលយើងសង្កេតឃើញថាស្ទើរគ្រប់ទីកន្លែងនៅពេលដែលគណបក្សសង្គ្រោះជាតិចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតែងតែមានការគំរាមកំហែងរំខានឆាឆៅពីអ្នកដែលមាននិន្នាការគណបក្សប្រជាជននិងអាជ្ញាធរដែនដី ។
វាផ្ទុយអំពីកម្មវិធីដែលគណបក្សប្រជាជនតែងធ្វើមិនមានការគំរាមកំហែងរំខានឆាឆៅពីអ្នកមាននិន្នាការបក្សនយោបាយផ្សេងៗទេ បែបនេះគេមិនហៅថា សង្គមប្រជាធិបតេយ្យទេ គឺសង្គមអនាធិបតេយ្យ អត្តាធិបតេយ្យ មិនគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងសិទ្ធិនយោបាយ ជាដើម ៕

លោក​ហ៊ុន សែន​គំរាម​ប្តឹង​​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ




ថ្លែង​ក្នុង​សុន្ទរកថា​នៅ​ស្រុក​អង្គស្នួល ​ខេត្ត​កណ្តាល ​នៅ​ព្រឹក​មិញ​នេះ ​លោក​ហ៊ុន សែន​ បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក​កឹម សុខា​ចំៗទេ​ ​ប៉ុន្តែ​បាន​បង្ហាញ​សាវតា​រឿង​នៃ​បាតុកម្ម​ប្រឆាំង​ប្រធាន​ស្តីទី​គណបក្ស​ សង្គ្រោះ​ជាតិ​រូប​នេះ​ជុំវិញ​សំណុំ​រឿង​គុក​ទួលស្លែង​ និង​ការ​បរិហារ​ថា ​លោក​កឹម សុខា​មាន​ភរិយា​ក្រៅច្បាប់​ជាដើម។​

លោកហ៊ុន សែន​និយាយ​ថា៖ ​«បុគ្គល​ណា​ក៏​ដោយ​នៅក្នុង​បក្ស​ហ្នឹង​ដែល​និយាយ​ថា​ គណបក្ស​ប្រជាជន​ជា​អ្នក​រៀបចំ ​យើង​ប្តឹងទៅ​តុលាការ​ដើម្បី​ឲ្យ​សំណុំ​រឿង​ជុំ​តែ​ម្តង​ សំណុំរឿង​តា​ជុំ​ម៉ី​ សំណុំ​រឿង​ម្តាយក្មេក ​និង​សំណុំ​រឿង​ប្រពន្ធចុង»។​

​លោកជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​បាន​ប្តឹង​កាលពី​សប្តាហ៍​មុន​ប្រឆាំង​លោក​កឹម សុខា​ បន្ទាប់​ពី​លោក​កឹម ​សុខា​មិន​ព្រម​សុំទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​លោក​បាន​ថ្លែង​ការណ៍​ថា ​គុក​ទួលស្លែង​គឺ​ជា​គុក​សិប្ប​និមិត្ត។​

ដោយឡែក​ស្ត្រី​ពីរ​នាក់​ដែល​អះអាង​ថា​ ជា​ម្តាយ​និង​ប្រពន្ធ​ក្រៅច្បាប់​របស់​លោក​កឹម សុខា​បាន​ប្តឹង​រូប​លោក​នៅ​សាលា​ដំបូង​ខេត្តព្រៃវែង ​និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពីបទ​ប្រើ​អំពើ​ហិង្សា ​និង​ទារ​សំណង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព។​

ទោះជា​យ៉ាងណា ​លោក​កឹម សុខា​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ច្រានចោល​ជា​រៀង​រហូត​មក​ថា ​មិន​មាន​ការជាប់​ពាក់​ព័ន្ធ​ករណី​ទាំង​នេះ​ទេ។ ​មន្ត្រី​ផ្លូវការ​គណបក្ស​ជំទាស់​ធ្លាប់បាន​ហៅ​ការ​ដាក់​បណ្តឹង​របស់​បុគ្គល ​ទាំងបី​នៅ​ចំពេល​កៀក​នឹង​ការ​បោះឆ្នោត​នេះ​ថា ​ជាការ​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​មាន​បណ្តាញ​ឃោសនា​នៃ​គណបក្ស​កំពុងកាន់​អំណាច​នេះ​ជួយ​បន្ទរ​យ៉ាង​ ខ្លាំង។​

លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​នេះ​ បាន​លើក​ឡើង​ថា​ លោក​មិនដែល​ចោទ​ប្រកាន់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​រឿង​នេះ​ទេ ​ប៉ុន្តែ​មហាជន​បាន​មើល​ឃើញ​អាថ៌​កំបាំង​ពីក្រោយ​ខ្នង​ឆាក​នេះ។​

លោក​បាន​និយាយ​ថា៖ ​«ប្រជាពលរដ្ឋ​បាន​ដឹង ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សព្វថ្ងៃ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ ថា​តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ជួយ​ផ្សព្វផ្សាយ​រឿង​នេះ?​ គឺ​ប្រជា​ពលរដ្ឋដឹង​ និង​អាច​វាយ​តម្លៃ​បាន​ហើយ។​ យើង​មិនបាច់​ថា​ទេ»។​

លោក​ហ៊ុន សែន​បាន​បញ្ជា​ទៅ​ដល់​មន្ត្រី​គណបក្ស​របស់ខ្លួន​ឲ្យ​រៀបចំ​ឯកសារ​ត្រៀម​ ប្តឹង​ប្រឆាំង​លោក​កឹម សុខា ​និង​មន្ត្រី​គណបក្ស​ជំទាស់។​

ដោយឡែក​លោក​កឹម សុខា​ចាត់ទុក​ថា​ នេះ​គឺជា​«ការ​គំរាម​កំហែង​មួយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។​ ប៉ុន្តែ​ការណ៍​នេះ​នឹង​ជួយ​ឲ្យ​មាន​ការ​គាំទ្រ​គណបក្ស​ជំទាស់​ពី​ម្ចាស់​ ឆ្នោត​កាន់តែច្រើន​ទៅវិញ​ទេ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃ​ទី២៨​ ខែកក្កដា​ឆ្នាំ​២០១៣​នេះ។​

មាន​គណបក្ស​ចំនួន​ប្រាំបី​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត។ ​ក៏ប៉ុន្តែ​ក្នុង​ពេលនេះ​គេ​សង្កេត​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បើក​ការ​វាយ​ប្រហារ​កាន់តែ​ខ្លាំង​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មិន​បាន ​លើក​ឡើង​ពី​គណបក្ស​ប្រជែង​ផ្សេង​នោះ​ទេ។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុមហ្វ្រែល)​ លើក​ឡើង​ថា​ បណ្តឹង​នេះ​អាច​បង្ក​បរិយាកាស​គំរាម​កំហែង​ដល់​អ្នក​នយោបាយ​ដែល​ប្រជែង​ ជាមួយ​គណបក្ស​កាន់អំណាច។​

លោក​និយាយ​ថា៖​ «វា​អាចធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ​ការ​បោះឆ្នោត​ហ្នឹង​អាច​ដំណើរ​ការ​ទៅដោយ​អត់​សេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ​ បើសិន​ជាមាន​ការ​ដាក់​សម្ពាធ​និង​ការ​ប្រើប្រាស់​តុលាការ»។​

នៅក្នុង​ពេលនេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​មិនអាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទេ​ ដោយសារ​តែ​តុលាការ​ខ្មែរ​បាន​ផ្តន្ទាទោស​រូបលោក​ ដែល​មន្ត្រី​សង្គម​ស៊ីវិល​ធ្លាប់​បាន​ហៅ​ថា​ នេះ​ជា​រឿង​នយោបាយ។​

ហើយ​ប្រសិន​បើ​លោក​កឹម សុខា​នឹង​ជាប់​បណ្តឹង​ថ្មីៗ​ថែមទៀត​ នោះ​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ជំទាស់​អាច​នឹង​ទទួល​រង​សម្ពាធ​មួយ​កម្រិត​ បន្ថែម​ទៀត៕

លោក ហ៊ុន សែន ប្រកាស​កុំ​ឲ្យ​អ្នកលេងហ្វេស​ប៊ុក ​បោះឆ្នោត​ជូន​គណបក្ស​ប្រឆាំង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ ប្រកាស​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក (Facebook) កុំ​​បោះ​ឆ្នោត​​ឲ្យ​​គណបក្ស​​ប្រឆាំ​ង ជាពិសេស​​បុគ្គល ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី​។​
នាយក​រដ្ឋ​មន្ត្រី ថ្លែង​បែប​នេះ ស្របពេល​ដែល​លោក បាន​​ប្រតិកម្ម​ទៅ​នឹង​​ការលើក​ឡើង​របស់​គណ​បក្ស​ប្រ​ឆាំង ដែល​និយាយ​ពី​ចំនួន​​អ្នក​គាំទ្រ​ ​លោក សម រង្ស៊ី មាន​ច្រើន​ជាង​​រូបលោក​។​
​ក្នុង​ពិធី​​សម្ពោធ​អគារសិក្សា​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល លោក​នាយក​​រដ្ឋមន្ត្រី មានប្រសាសន៍ថា ខុទ្ទកាល័យ​របស់​លោក​ថា លោក​​មិន​​មាន​​ Account​ ហ្វេ​ស​ប៊ុក​​​។ លោក​បន្តថា ពេល​ទំនេរ​របស់​លោក គឺ​សម្រាប់​​ការ​មើលសៀវភៅ ពិនិត្យ​​ឯកសារ និង​លេងអុក មិនមែន​សម្រាប់​ហ្វេស​ប៊ុក ដូច​​​លោក សម រង្ស៊ី​ ទេ ​៖ "អាបណ្ដាញទំ​ នាក់​ទំ​នង​សង្គម​ដែល​គេ​ហៅ​ថា​ ហ្វេសប៊ុក ថា​គេ​បាន​ឈ្នះ​ ហ៊ុន សែន​ ហើយ ដំបូង​ខ្ញុំ​ ករុ​ណា​ខ្ញុំលឺថាឥឡូវ​​ជិត​ឈ្នះ​ហើយ នៅ​ត្រឹម​​ពីរថ្ងៃទៀត​ឈ្នះ​​ហើយ​ ហ្វេស​ប៊ុក​​របស់​​គេ​ និង​ហ្វេសប៊ុក​​របស់​ ហ៊ុន​ សែន​ ឥឡូវ​ហ្វេសប៊ុករបស់​គេ​មាន​អ្នក​គាំ​ទ្រ​ច្រើន​ជាង​ហ្វេស​ប៊ុក​​របស់​ ហ៊ុន សែន  ឱព្រះ​ហើយ​ព្រះ រត់ប្រណាំងម្នាក់ឯង​ស្រែក​ជយោ​ទៅ​រួច​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​អត់​​មាន​ ហ្វេសប៊ុក អី​បន្ដិច មិន​​ដឹង​​កូន​​ក្មួយ​​ណា អ្នក​បង្កើ​ត​ហ្វេស​ប៊ុក​​ឲ្យ​ខ្ញុំ ករុណា​ខ្ញុំហ្នឹង ហើយ​មិន​មែន​តែ​មួយ​ទៀត​ លឺ​ថាច្រើន​ណាស់ ហ្វេស​ប៊ុក ហ៊ុន សែន ប៉ុន្ដែ​មិន​នឹក​ស្មាន​ថា​មនុស្ស​នេះ បែ​ជា​យក​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ទៅ​ប្រណាំង​ទាំង​ខ្ញុំព្រះ​ករុណាខ្ញុំ អត់​ដឹង​អី​ផង អញ្ចឹង​បាន​សេចក្ដី​​ថា​គាត់​រត់​លាន​អណ្ដាត​​ម្នាក់​​​ឯង រួច​​ហើយ​​ជ​យោ​អញ​ឈ្នះ​​ហើយ​ ក្នុងពេល​ខ្ញុំព្រះ​​ករុណា​ខ្ញុំ​ កំពុង​ដេក​ ឫលេង​អុក​ជាមួយ​អា​ត្រី​ប្រា" ។
ស្ដាប់សំឡេង   
​លោកនាយក​រដ្ឋមន្ត្រី​ បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្សប្រឆាំង ដោយសារ​គណបក្ស​ប្រឆាំង បាន​ប្រកាស​ថា​​ខ្លួន មិន​​ទទួល​យក​​លទ្ធផល​​ការ​បោះ​ឆ្នោត​។​
កាលពី​ថ្ងៃ​ទី​១៣​ខែមិថុនា  មេដឹកនាំ​គណបក្សប្រឆាំង លោក សម រង្ស៊ី ប្រកាសថា លោក​ទទួលបាន​អ្នកគាំទ្រ នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុក​របស់​លោក​ច្រើនជាង អ្នកគាំទ្រ លោក ហ៊ុន សែន សម្រាប់​​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី​ដូចគ្នា​។​
ការប្រកាស​បែប​នេះ ផ្អែក​លើ​លទ្ធផល​នៃ​ការស្ទង់មតិ ដោយ​ការ​ចុច Like ឬ​ចូល​ចិត្ត ទៅលើ​គេហទំព័រ​ហ្វេ​សប៊ុក បេក្ខជន​នាយក​រដ្ឋមន្ត្រី​​ទាំងពីរ ដោយ​គិត​មក​ទល់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៣ វេលា​ម៉ោង​៧ និង ៩​នាទី​។ លោក សម រង្ស៊ី បង្ហាញថា លោក​​ទទួលបាន​អ្នកគាំទ្រ ៦៧,៥៩៥​នាក់ គឺ​ច្រើន​ជាង ចំនួន​៣៤​នាក់ នៃ​អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​អ្នកគាំទ្រ ៦៧,៥៦១​នាក់​នោះ​។​
​មួយ​ថ្ងៃ​មុន​ការប្រកាស​ឈ្នះ​នេះ លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យមាន​អ្នកគាំទ្រ​ជួយ​​ចុច like លើ​ហ្វេ​សប៊ុក​របស់​លោក​ឲ្យបាន​១​ពាន់​​នាក់​ទៀត ដើម្បី​ឈ្នះ លោក ហ៊ុន សែន ខណៈ​លោក​នៅ​ថ្ងៃទី​១១ មិថុនា ២០១៣ នៅ​ម៉ោង ១៥:៣៥  លោក ហ៊ុន សែន បាន​ទទួល អ្នកគាំទ្រ ៦៧,៤៨៩ "LIKE" ហើយ សម រង្ស៊ី បានទទួល ៦៣,៩០៤ "LIKE" ។​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា អ្នកលេង​ហ្វេ​សប៊ុក​នៅ​កម្ពុជា សុទ្ធតែ​ជា​អ្នកចេះដឹង ដែល​នាំ​ឲ្យ​ពួកគេ​អាច​ដឹង​ពី​បញ្ហា​ទាំង​អស់​​នៅ​កម្ពុជា និង​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ដើរ​ផ្លូវខុស​ ​៖ "ដែល​លេង​ហ្វេសប៊ុក គឺជា​និសិ្សត​ បញ្ញាវន្ដ ជា​បងប្អូន​យុ​វជន​ដែល​គាត់​យល់​ដឹង​​អំពី​​បញ្ហា​សង្គម ហើយ​គាត់​ដឹង​ច្បាស់​ណាស់​ថា​ បើ​សិន​ទុក​មេ​ដឹក​នាំ​បច្ចុប្បន្ន​​​ឲ្យ​នៅ​កាន់​អំ​ណាចទៅទៀត គឺ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​បាន​ទេ​ ដូច​ជា​ បញ្ហា​ទឹក​ដី​ បញ្ហា​ជន​អន្ដោ​ប្រ​វេសន៍​ខុស​ច្បាប់​​ដែល​ហូរ​ចូល​មក​កម្ពុជា​ គ្មាន​ទី​បញ្ចប់​ ប្រព្រឹត្ដ​អំពើ​ពុក​រលួយ កាប់​បំផ្លាញ​ព្រៃ​ឈើ​ បំផ្លាញធនធាន​ធម្មជាតិ​ រឹប​អូស​​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ ឲ្យ​ប្រ​ជា​ពលរដ្ឋ​ត្រហូ​រយំ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ" ។
​សម្រាប់​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា មេដឹកនាំ​មួយ​គួរតែមាន​ Account ហ្វេ​សប៊ុក ដើម្បី​ការ​ឆ្លើយឆ្លង​ព័ត៌មាន​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ ​៖​ "តាម​ទូ​រទ​ ស្សន៍ សម្ដេច​ បាន​និយាយ​ច្រើន​ តែ​ប្រ​ជា​ពលរដ្ឋ​អត់​មាន​ឱកាស​ ក្នុង​​ការ​​ឆ្លើយ​តប​វិញ​ទេ ប្រសិ​ន​បើ​តាម​ហ្វេស​ប៊ុក ប្រជា​ពល​រដ្ឋ​អាច​មាន​ឱកាស ជា​ពិសេស​​ក្មេងៗ ដូច្នេះ​ជា​រឿង​មួយ​ កន្លែង​មួយ​ល្អ ហើ​យ​ខ្ញុំ​មើល​ទៅ​ លោក​​សម​ រង្ស៊ី ប្រៀបធៀប​រឿង​ហ្វេស​ប៊ុក​ហ្នឹង ខ្ញុំ​មើល​ទៅ​ដូច​ជា​ល្បែង​​កូន​ក្មេង ខ្ញុំ​ថា​មិន​មា​ន​អី​គួរ​ឲ្យ​ប្រៀប​​ធៀប​ទេ​ ប៉ុន្ដែ​រឿង​ហ្វេស​ប៊ុក​ហ្នឹង​វា​ល្អ​ដែរ​ សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​ ហើយ​សម្រាប់​អ្នក​នយោ​បាយ​ចូល​រួម​បាទ​" ។
​ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​​លើកឡើង​ថា បើសិនជា​លោក​ប្រើប្រាស់ Facebook វិញ លោក​នឹង​ទទួល​បាន​ការគាំទ្រ ការ​ចុច​Like ច្រើន​ជាង​លោក សម រង្ស៊ី ដូចដែល​IRI បាន​​ប្រកាស​ពី​លទ្ធផល​នៃ​ការស្ទង់មតិ​លើ​ប្រជា​ប្រិយ​ភាព​៕

Wednesday, June 19, 2013

បញ្ឈប់អំពើហឹង្សានិងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាថ្ងៃនេះភ្លាម

បញ្ឈប់អំពើហឹង្សានិងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាថ្ងៃនេះភ្លាម ។ បុគ្គលិកកាស៊ីណូណាហ្កាវើល Naga World ដែលធ្វើកូដកម្មទាមទាដំណោះស្រាយសិទ្ធិការងារអស់រយះពេលជាងពីរថ្ងៃកន្លងទៅនៅមុខកាស៊ីណូក្បែររដ្ឋសភាជាតិនិងក្រសួងការបរទេស ត្រូវបានអាជ្ញាធរក្រុងភ្នំពេញបង្ក្រាបដោយហឹង្សានិងចាប់ខ្លួនតំណាងជាង20នាក់ហើយមានរបួសនិងសន្លប់ស្ត្រីមួយចំនួនទៀតផងដែរនៅល្ងាចថ្ងៃទី18មិថុនា2013នេះដោយអាជ្ញាធរចោទថាកូដកម្មខុសច្បាប់និងដើរលើសួន ហ៊ុន សែន នាំឲខូចសណ្តាប់ធ្នាប់សួនច្បា ។ សមត្ថកិច្ចចំរុះរាប់រយនាក់មានខែលមានដំបងឆក់រួមនិងក្រុមសន្តិសុខឈុតខ្មៅរបស់កាស៊ីណូណាហ្កាវើលជាច្រើនសិបនាក់ផងដែរបានប្រើហឹង្សានិងបង្ក្រាបលើកូដករដែលធ្វើការតវ៉ាដោយសន្តិវិធីស្របតាមច្បាប់នេះគឺរំលោភសិទ្ធិមនុស្សនិងខុសទៅនិងច្បាប់ជាតិអន្តរជាតិហើយ ។ 


សមត្ថកិច្ច​ទប់​អ្នក​បឹងកក់​មិន​ឲ្យ​ចេញ​តវ៉ា (ភ្នំពេញប៉ុស្តិ៍ )




ស្ត្រី​អ្នក​ភូមិ​បឹងកក់​ម្នាក់​នេះ សម្ដែង​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ដោយ​បាន​ធ្វើ​ការ​គប់​អំបិល​ ម្ទេស និង​អង្ករ​​​ ទៅ​លើ​​សមត្ថកិច្ច​​ដែល​បាន​រារាំង​គាត់​និង​អ្នក​ភូមិបឹង​កក់​ប្រ​មាណ​ជា​ង ​៦០​​នាក់​ផ្សេង​ទៀត​ មិន​ឲ្យ​ដើរ​ដង្ហែក្បួន​ទៅ​កាន់​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ជាទី​ដែល​ គណៈប្រតិភូមក​ពី​បណ្ដា​ប្រទេស​ចំនួន​១២០​ជួប​ប្រ​ជុំ​គ្នា។ រូប ជីវ័ន

ភ្នំពេញៈ កង​កម្លាំង​សមត្ថកិច្ច​រាជធានី រាប់​រយ​នាក់ បាន​ធ្វើ​ការ​រាំង​ខ្ទប់​អ្នក​ភូមិ​បឹងកក់ ប្រមាណ ៥០ នាក់ មិន​ឲ្យ​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ទី​ដែល​គណៈ​ប្រតិភូ មក​ពី​បណ្តា​ប្រទេស​ចំនួន​១២០ ដែល​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​កំពុង​ជួប​ប្រជុំ​ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួក​គេ​នោះ​ឡើយ។

ប្រជា ​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹងកក់ ដែល​នៅ​សេស​សល់​ប្រមាណ​ជាង ៦០ គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី បាន​កាត់​ចេញ​ពី​ក្រុមហ៊ុន ចំនួន​១២,៤៤ ហិកតា​កាល​ពី​ឆ្នាំ ២០១១ សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ ខណៈ​ដែល​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ត្រូវ​បាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន របស់​លោក ឡាវ ម៉េងឃីន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន បាន​បូម​ខ្សាច់​កប់​ពន្លិច​ហើយ​ឈូស​កម្ទេច​ចោល ដោយ​ពុំ​ទាន់​បាន​ផ្តល់​សំណង​សមរម្យ​នៅ​ឡើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ ពលរដ្ឋ​រង​ផល​ប៉ះ​ពាល់​ចេះ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​ពេល​នេះ​។

នេះ ​បើ​តាម​អ្នក​ភូមិ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ ក្រុម​អ្នក​ភូមិ​បាន​និយាយ​ទៀត​ថា លោក ប៉ា សុជាតិវង្ស ដែល​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​ជំនួស លោក កែប ជុតិមា កាល​ពី​ខែ​មេសា ហើយ​បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​តំបន់​បឹងកក់​ឲ្យ​បាន ​ឆាប់ រហូត​មក​ដល់​ពេល​នេះ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ដោះស្រាយ​អ្វី​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ​ដែរ ក្រៅ​ពី​ឲ្យ​ក្រុម​មន្ត្រី​ចុះ​ស្រង់​ស្ថិតិ​ប្រជាជន​ដែល​មិន​ទាន់​ទទួល​បាន ​ចំណែក​ដី ហើយ​ក៏​ស្ងាត់​ឈឹង។



លោក ចាន់ ពុទ្ធិស័ក្ដិ តំណាង​ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​១ នៃ​សហគមន៍​បឹងកក់​ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​នៅ​ឡើយ​នោះ​ បាន​និយាយ​ថា តាម​គម្រោង​អ្នក​ភូមិ គ្រោង​អូស​រូប​ទីងមោង ដែល​តំណាង​ឲ្យ​មន្ត្រី​ពុករលួយ​ដើរ​ឆ្ពោះ​ទៅ​កាន់​ទីស្ដី​ការ​គណៈ​រដ្ឋ​ មន្ត្រី​ទី​ដែល​គណៈ​ប្រតិភូ​នៃ​សមាជិក គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក កំពុង​បើក​កិច្ច​ប្រជុំ។ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​បាន​ដាក់​កម្លាំង​រាប់​សិប​នាក់​បិទ​ផ្លូវ ​គ្រប់​ច្រក​ចេញ​ចូល​នៃ​សហគមន៍​នេះ។ ដោយ​ចេញ​មិន​រួច​ក្រុម​អ្នក​ភូមិ​ក៏​សម្រេច​ចិត្ត​យក​រូប​ទីងមោង​ទាំង​នោះ​ ទៅ​ដុត​កម្ទេច​ចោល​នៅ​លើ​វាល​ខ្សាច់​នៃ​អតីត​បឹងកក់។ លោក​ថ្លែង​ថា៖«​ក្រុម​អ្នក​តវ៉ា ចង់​ធ្វើ​ការ​ហែ​រូប​ទីងមោង​ទាំង​នោះ​ទៅ​តវ៉ា នៅ​មុខ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ដើម្បី​ស្វែង​រក​អន្តរាគមន៍ ពី​សម្ដេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប៉ុន្តែ​ត្រូវ​បាន​ធ្វើ​ការ​រាំង​ខ្ទប់​ដោយ​កម្លាំង​សមត្ថកិច្ច»។

លោក ជួន សុវណ្ណ ស្នងការ​រាជធានី​ភ្នំពេញ​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ​កាល​ពី​ ម្សិលមិញ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​ភ្លាមៗ នៅ​ពេល​សាក​សួរ​អំពី​បញ្ហា​ការ​ដាក់​កម្លាំង​រាំង​ខ្ទប់​ការ​តវ៉ា​របស់​ ក្រុម​អ្នក​ភូមិ​បឹងកក់។ ប៉ុន្តែ នគរបាល​ខណ្ឌ​ដូនពេញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ការ​រាំង​ខ្ទប់​អ្នក​ភូមិ​មិន​ឲ្យ​ចេញ​តវ៉ា​គឺ​ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ សន្តិសុខ​សាធារណៈ និង​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍។

អ្នក ​ភូមិ​ម្នាក់​ទៀត អ្នក​ស្រី ផាន់ ឈុនរ៉េត ដែល​រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ដែរ​នោះ​បាន​និយាយ​ថា មន្ត្រី​អាជ្ញាធរ និង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន បាន​ឃុប​ឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​រំលោភ​ទៅ​លើ​អនុក្រឹត្យ របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ជុំវិញ​ការ​កាត់​ដី​ទំហំ​១២,៤៤​ហិកតា ចេញ​ពី​ផ្ទៃ​ដី​ក្រុមហ៊ុន សម្រាប់​ចែក​ជូន​អ្នក​ភូមិ​សង់​លំនៅឋាន​រស់នៅ។

អ្នក ​ស្រី​បាន​បន្ត​ថា៖«​រូប​ទីងមោង​ចំនួន​១១ក្បាល ដែល​យើង​ដុត​នៅ​លើ​វាល​ខ្សាច់​បឹងកក់ គឺ​តំណាង​ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ​ទាំង​នោះ។​ព្រោះ​តែ​ការ​ឃុប​ឃិត​គ្នា​ របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​មាន​សភាព​យឺត​យ៉ាវ និង​ស្មុគ​ស្មាញ ដែល​មក​ទល់​ពេល​នេះ​យើង​ខ្ញុំ​ជាង​៦០​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ ចំណែក​ដី​នៅ​ឡើយ​ទេ​»។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ក្រុម​មន្ត្រី​កំពុង​តែ​ធ្វើ​ការ​ដោះស្រាយ​ចំពោះ​សំណុំ​រឿង​ដី​ធ្លី​នៅ​ បឹងកក់​ដោយ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ស្ថិតិ​សាលាកបត្រ​អ្នក​ភូមិ៕

Tuesday, June 18, 2013

កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើល​រង​ការ​បង្ក្រាប​និង​ឃាត់​ខ្លួន​១៩​នាក់

nagaworldភ្នំពេញៈ នៅ ​ក្នុង​ការ​បង្ក្រាប​មួយ​ដែល​ត្រូវ​បាន​ថ្កោល​ទោស​ដោយ​ក្រុម​សិទ្ធិ​ការងារ​ នគរបាល​និង​កង​សន្តិសុខ ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ធ្វើ​ការ​បំបែក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​ សន្តិវិធី ដែល​ភាគ​ច្រើន​ជា​ស្រ្តី​អង្គុយ​នៅ​លើ​ស្មៅ​នៅ​ខាង​ក្រៅ​កាស៊ីណូ​ណាហ្គាវើល កាល​ពី​ម្សិលមិញ​ហើយ​បាន​ឃាត់​ខ្លួន​ក្រុម​អ្នក​តវ៉ា​និង​មេ​ដឹក​នាំ​សហជីព​ ចំនួន​១៩​នាក់​មួយ​រយៈ​ខ្លី។
ក្រុម​អ្នក​តវ៉ា​១១​នាក់​ក្នុង​ចំណោម​១៩​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន ​នោះ​គឺជា​ស្រ្តី​ហើយ​មាន​ស្រ្តី​ម្នាក់​សន្លប់​ត្រូវ​បញ្ជូន​ទៅ​ មន្ទីរពេទ្យ ខណៈ​ក្រុម​តវ៉ា​ជា​ច្រើន​ទៀត​បាន​យំ​ស្រែក​ទាមទារ​នៅ​ខាង​ក្រៅ​កាស៊ីណូ​ ក្នុង​នោះ ក៏​មាន​អ្នក​ខ្លះ​ភ័យ​រន្ធត់​ស្លន់​ស្លោ​ផង​ដែរ។
បុគ្គលិក​កាស៊ីណូ​ជាង ១០០នាក់​ដែល​ធ្វើ​កូដកម្ម​ចូល​ដល់​នៅ​ថ្ងៃ​ទី៦​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ បាន​មក​ផ្តុំ​គ្នា​នៅ​លើ​សួនច្បារ ខាង​មុខ​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ រហូត​កម្លាំង​ចម្រុះ​បាន​មក​ព័ទ្ធ​ពួក​គេ​នៅ​វេលា​ម៉ោង​ប្រហែល​៣​រសៀល​។ បរិយាកាស​ដូច​ជា​ពិធីបុណ្យ​មួយ​បាន​កើត​ឡើង​នៅ​ពេល​កូដករ​នាំ​គ្នា​ទះ​ដៃ​ ច្រៀង​និង​វាយ​ស្គរ​។ ប៉ុន្តែ បរិយាកាស​នេះ​បាន​ផ្លាស់​ប្តូរ​វិញ​នៅ​ពេល​កង​សន្តិសុខ​កាស៊ីណូ​ដែល​គាំទ្រ​ ដោយ​នគរបាល​ប្រឆាំង​កុបកម្ម និង​កង​យោធា​បាន​លើក​គ្នា​មក​បំបែក​ហ្វូង​អ្នក​តវ៉ា ដោយ​បណ្តេញ​ចេញ​ពី​តង់​ដែល​ពួក​គេ​កំពុង​ជ្រក​ទឹក​ភ្លៀង​រួច​ហើយ​ធ្វើ​ការ​ បណ្តេញ​ពួក​គេ​ទាំង​អស់​ចេញ​ពី​លើ​សួនច្បារ​។​សន្តិសុខ ដែល​ពាក់​អាវ​ពណ៌​ខៀវ​បាន​ចាប់​ខ្លួន​កម្មករ​ដែល​តវ៉ា​ហើយ​ខ្លះ​ទៀត​បាន​ ចាប់​ក្រុម​ស្រ្តី​ទាំង​នោះ​ចេញ​ទាំង​បង្ខំ​និង​ធ្វើ​ការ​បំបែក​មេ​ដឹក​នាំ​ សហជីព​ផង ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ព្យាយាម​និយាយ​ទៅ​កាន់​សមាជិក​ខ្លួន។
អ្នក​ស្រី ឈឹម ស៊ីថា អនុ​ប្រធាន​សហជីព​នៅ​កាស៊ីណូ​នេះ​ថ្លែង ខណៈ​ក្រុម​សន្តិសុខ​រុញ​គាត់​ទាំង​បង្ខំ​ទៅ​រថយន្ត​នគរបាល​នៅ​ជិត​នោះ​ថា​៖ «ពួក​គេ​កំពុង​ចាប់​ខ្លួន​ខ្ញុំ​»។ «​គេ​និយាយ​ថា នេះ​ជា​កូដកម្ម​ខុស​ច្បាប់​ប៉ុន្តែ​យើង​បាន​ធ្វើ​ដោយ​គោរព​ទៅ​តាម​ច្បាប់»។
លោក ឌឿ ដារ៉ូ ជំនួយ​ការ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ផ្នែក​សេវា​និង​ទេសចរណ៍​កម្ពុជា (CTSWF) ជា​សហព័ន្ធ​របស់​សហជីព​នៅ​កាស៊ីណូ​នេះ​បាន​ថ្លែង​ការពារ​អំពី​ភាព​ស្រប​ ច្បាប់​នៃ​កូដកម្ម​នេះ​នៅ​មុន​ពេល​គាត់​ត្រូវ​បាន​គេ​បណ្តេញ​ទាំង​បង្ខំ​ឲ្យ ​ចេញ​ឆ្ងាយ។
លោក​បាន​ថ្លែង​ថា​៖ «យើង​បាន​ជម្រាប​ក្រុមហ៊ុន​រួច​ហើយ​ហើយ​ពួក​គេ​មិន​អើពើ​ចំពោះ​ការ​ទាមទារ​ របស់​យើង​។ នគរបាល​មិន​គួរ​បំបែក​ក្រុម​អ្នក​តវ៉ា​របស់​យើង​ទេ​ពីព្រោះ​ពួក​គេ​បាន​ធ្វើ ​ការ​តវ៉ា​នេះ​ដោយ​សន្តិវិធី»។
គេ​នៅ​តែ​មិន​ច្បាស់​អំពី​មូលហេតុ​ដែល​ក្រុម​សន្តិសុខ​ជា​ជាង​នគរបាល​ គឺជា​អ្នក​ដែល​ធ្វើ​ការ​ចាប់​ខ្លួន​កូដករ​ឬ​មូលហេតុ​អ្វី​បាន​ជា​កូដកម្ម​ នេះ​ទទួល​ការ​ឆ្លើយ​តប​ទាំង​កម្លាំង​បាយ​ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ម្នាក់ ​ដែល​និយាយ​នៅ​នឹង​កន្លែង​នោះ​ផ្ទាល់​បាន​ប្រាប់​ទៅ​ក្រុម​តវ៉ា​ទាំង​នោះ​ថា ពួក​គេ​កំពុង​«​តវ៉ា​ខុស​ច្បាប់»។
មន្រ្តី​រូប​នេះ​ដែល​ភ្នំពេញ ប៉ុស្តិ៍​មិន​អាច​សួរ​បញ្ជាក់​បាន​និយាយ​ទៅ​កាន់​កូដករ​ថា​៖ «អ្នក​ទាំង​អស់​គ្នា​មិន​បាន​ផ្តល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​ទេ។ ប្រសិន​បើ​អ្នក​ទាំងអស់​គ្នា​ជម្រាប​មក​យើង ប្រហែល​ជា​យើង​ស្វែង​រក​កន្លែង​សមស្រប​សម្រាប់​ការ​តវ៉ា​នេះ»។
មន្រ្តី​រូប​នេះ​បន្ត​ទៀត​ថា សប្តាហ៍​នេះ​មិន​មែន​ជា​ពេល​វេលា​ល្អ​មួយ​សម្រាប់​ពួក​គេ​ធ្វើ​ការ​តវ៉ា ទេ​ដោយ​សារ​មាន​គណៈ​ប្រតិភូ​បរទេស​មក​រាជធានី​ភ្នំពេញ​កិច្ច​ប្រជុំ​ បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។
មន្រ្តី​រូប​នេះ​បន្ត​ទៀត​ថា​៖ «ខ្ញុំ​យល់​អំពី​ភាព​លំបាក​របស់​អ្នក​ប៉ុន្តែ អ្នក​ក៏​គួរ​តែ​គិត​អំពី​កិត្តិយស​ប្រទេស​ជាតិ​ដែរ​។ ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ផ្ទះ​ពីរ​បី​ថ្ងៃ​សិន»។
បុគ្គលិក​រហូត​ដល់​១​ពាន់​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​កាស៊ីណូ​ ណាហ្គាវើល​កាល​ពី​ខែ​កុម្ភៈ​ទាមទារ​ឲ្យ​ទទួល​យក​មេ​ដឹក​នាំ​សហជីព​ដែល​ត្រូវ ​បាន​បណ្តេញ​ពី​ការងារ​ឲ្យ​ចូល​ធ្វើ​ការ​វិញ​និង​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ​អប្បបរមា​រហូត​ដល់​១៥០​ដុល្លារ​ក្នុង​មួយ​ខែ​និង​លក្ខខណ្ឌ​ដទៃៗ​ទៀត។
បញ្ហា​ប្រាក់​ឈ្នួល​គឺជា​ចំណុច​មួយ​នៃ​ចំណុច​ពីរ​ដែល​កម្មករ​និយាយ​ថា ថ្នាក់​ដឹក​នាំ​របស់​ណាហ្គា​វើល​បាន​សន្យា​កាល​នោះ​ថា នឹង​ដោះស្រាយ​៣​ខែ​ក្រោយ។
អ្នក​នាង សុខ មុលីកា បុគ្គលិក​នៅ​កាស៊ីណូ​នេះ បាន​ថ្លែង​ថា ពេល​វេលា​មក​ដល់​ហើយ។
អ្នក​នាង​បន្ត​ថា​៖ «ក្រុមហ៊ុន​តែង​តែ​ព្យាយាម​ពន្យារ​ពេល​បញ្ហា​នេះ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​នាំ​គ្នា​ធ្វើ​ការ​តវ៉ា។ យើង​មិន​មែន​កំពុង​ធ្វើ​ការ​តវ៉ា​ហិង្សា​នោះ​ទេ​។ នគរបាល​មិន​គួរ​ចាប់​ខ្លួន​អ្នក​តវ៉ា​និង​ធ្វើ​ឲ្យ​ស្ថានភាព​អាក្រក់​បែប​ នេះ​ទេ»។
អ្នក​ស្រី ឈឹម ស៊ីថា ដែល​ត្រូវ​ចាប់​ខ្លួន និង​និយាយ​តាម​មីក្រូហ្វូន​ថា ការ​ទាមទារ​របស់​បុគ្គលិក គឺ​តិច​តួច​បើ​ប្រៀប​ធៀប​នឹង​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​របស់​ណាហ្គា​វើល។ អ្នក​ស្រី​បន្ដ​ថា​បុគ្គលិក​ទាំង​១៩នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​ បាន​ដោះលែង​កាល​ពី​យប់​មិញ។ គាត់​ថា៖«យើង​បាន​ប្រាប់​ពួក​គេ​ថា យើង​បាន​ជូន​ដំណឹង​ជា​មុន​មួយ​សប្តាហ៍​ហើយ។ ពួក​គេ​ដោះលែង​យើង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ទេ បន្ទាប់​ពី​មាន​បញ្ជា​ពី​ថ្នាក់​លើ»៕ PS
________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
- See more at: http://www.cambodiapage.info/kh/?p=3711#sthash.zXs91CwM.dpuf

Friday, June 14, 2013

ការប្រមាថ​របស់​ស្តេច​យួន​ចំពោះ​ជនជាតិខ្មែរ

ភ្នំពេញៈ សាលា​ ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​សាល​ក្រម​​ និង​ផ្ដន្ទា​ទោស​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦​ម្នាក់​នៃ​សាកល​វិទ្យា​ល័យ​វេជ្ជ ​សាស្រ្ត និង​សុខា​ភិបាល​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ប៉ុន្តែ​ការ​អនុ​វត្ត​ ទោស​ត្រូវ​បាន​អនុ​វត្ត​តែ​​រយៈ​ពេល​បី​ខែ​ និង​១៥ថ្ងៃ​ប៉ុណ្ណោះ​ និង ​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ពាក់​ព័ន្ធ​នឹង​ការ​បើក​រថ​យន្ត​បុក​ បណ្ដាល​ឲ្យ​ក្មេង​បី​នាក់​ស្លាប់​ និង​១១​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​កាល​ពី​ដើម​ខែ​មីនា​ឆ្នាំ​២០១៣​នៅ​ក្នុង ​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការ​មន​។
លោក កោ វណ្ឌី ​ដែល​ជា​អនុ​ប្រធាន​ និង​ចៅ​ក្រមជំនុំ​ជម្រះ​នៅ​​តុលាការ​ក្រុង​ភ្នំពេញ​បានអាន​សាល​ក្រម​​​​ថា៖« ​ផ្អែក​តាម​សវនាការ​ និង​ចម្លើយ​សារ​ភាពរបស់ជន​ជាប់​​ចោទ​ តុលាការ​បាន​រក​ឃើញ​ថា ឈ្មោះ គាម ពិសិដ្ឋ ​ណារីតា ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ជា​ការ​ចោទ​ប្រកាន់​មែន​។ ប៉ុន្តែ​ដោយ​សារ​តែ​នាង​មនុស្ស​មានជំងឺ​ស្កន់​និង​ស្ពឹក​ដោយ​មាន​​វេជ្ជ​ បញ្ជា​ផ្លូវការ​ពី​ក្រុម​គ្រូ​ពេទ្យ​ តុលាការ​​សម្រេច​ផ្ដន្ទា​ទោស​នាង​ឲ្យ​ជាប់​ពន្ធ​នាគារ​បី​ឆ្នាំ​តែ​ការ​អនុ​ វត្ត​ទោស​ជាក់​ស្ដែង​គឺ​​រយៈ​ពេល​បី​ខែ​និង​១៥​ថ្ងៃ​ប៉ុណ្ណោះ​ ហើយទោស​នៅ​សល់​​ត្រូវ​ព្យួរ​ ទាំង​អស់​និង​​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ដាក់​ចូល​ក្នុង​ថវិការដ្ឋ​ »។​
​លោក​បាន​បន្ថែម​ថា៖«​តុលាការ​បាន​ហាម​ឃាត់​មិន​ឲ្យ​ឈ្មោះ គាម ​ពិសិដ្ឋ​ណារីតា បើ​ក​បរ​រថ​យន្ត​គ្រប់​ប្រភេទ​ចាប់​ពី​ពេល​នេះ​តទៅ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ប្រភពពី៖ cambodiapage.info

Thursday, June 13, 2013

ការប្រមាថ​របស់​ស្តេច​យួន​ចំពោះ​ជនជាតិខ្មែរ

ជម្រាបជូន​អស់លោក​ស្រី​ប្រុស​ជនរួមជាតិ​ជាទីគោរព​រាប់អាន,
បំ​រ៉ែ​ខាងក្រោម​នេះ ខ្ញុំបាទ​ដកស្រង់​ចេញពី​សៀវភៅ ដែលមាន​ចុះឈ្មោះ ជូន សម្រាប់​ជា​លេខ​យោង​ចំពោះ​អស់លោក​អ្នកអាន ដែល​ប្រាថ្នា សិក្សា​បន្ថែម​លើ​រឿង​ខាងក្រោម​នេះ ។ បំ​រ៉ែ​ស្ដីអំពី​ស្ដេច​យួន​ត្រកូល ង្វៀង មានបន្ទូល​អំពី​ស្រុក​ខ្មែរ និង ជនជាតិខ្មែរ​នេះ មិនបាន​ធ្វើឡើង​ក្នុង ចេតនា​គាស់​កាយ​ចាក់រុក​ឆ្កើ​ស​ឆ្កៀល ធ្វើ​ឲ្យ​ដំបៅ​មិន​ឈឺ​ក្លាយ ជា​ចុកចាប់​ពើត​ផ្សា​នោះទេ ។ បំ​រ៉ែ​នេះ​ធ្វើឡើង​ក្នុង​បំណង​ចង់បង្ហាញ អំពី​ទស្សនៈ​សាសន៍​គេ មកលើ​សាសន៍​យើង​ជា​ខ្មែរ ដែលជា​ប្រវត្តិសាស្ដ្រ សំរាប់​យើង​ឆ្លុះបញ្ចាំង​កសាង​ខ្លួន​យើង ដើម្បី​យើង​រស់នៅ​ជាប់​ភូមិ ផង​របង​ជាមួយ ដោយ​ឯករាជ្យ សន្ដិភាព និង អធិបតេយ្យភាព ។
ស្តេច​យួន​
សាសន៍​យួន​ចាប់តាំងពី​ព្រេងនាយ​មក តែង​គិត​ចំពោះ​សាសន៍​ខ្មែរ ស្រដៀងៗគ្នា ។ យួន​សម័យបូរាណ​បានគិត​ដូច្នោះ រហូតដល់​ពួក សាសន៍ យួន​នៃ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន នា​សម័យ​ក្រោយ​មកនេះ​ក៏​នៅតែ​គិតស្រដៀងៗគ្នា​ហ្នឹង មិន​ប្លែក​គ្នា​សោះឡើយ ។ តើ​ខ្មែរ​យើង​យល់ស្រប​នឹង​ទស្សនៈ​ហ្នឹង​ឬទេ?…..ប្រសិនបើ​យើង​មិន​យល់ស្រប​ទេ តើ​យើង​គប្បី​គិត​ធ្វើ​ដូចម្ដេច? ….. តើ​ទស្សនៈ​នេះ​មាន​ការពិត ដែរឬទេ…បើ​មិន​ពិត​ទេ តើ​មាន​អ្វីខ្លះ​យើង​អាច​កត់សម្គាល់ ។
សូម​អរគុណ, ជេ​ម ស.សុខ
៚៚៚៚៚
ស្ដេច​យួន យ៉ា-ឡុង Gia Long, សោយរាជ្យ​ពី​ឆ្នាំ ១៨០២ ដល់​ឆ្នាំ ១៨២០ ជា​អធិរាជ​ស្ថាបនិក​នៃ​រាជវង្ស ង្វៀង (ឆ្នាំ 1802-1945) មានបន្ទូល ប្រាប់​សេនាបតី​ទ្រង់​ថា, «ស្រុក​ខ្មែរ​គឺជា​ប្រទេស​តូច, យើង​ចាត់ទុកថា​ជា​កូន​ម្នាក់ ។ យើង​ជា​ម្ដាយ ចំណែកឯ​សៀម​ជា​ឪពុក ។ កាលណា​កូន​មាន​បញ្ហា​ជាមួយ​ឪពុក​វា កូន​ហ្នឹង​អាចមក​ពឹង​ម្ដាយ​ដើម្បី​បាន​ស្បើយ​ទុក្ខា ។ ពេលណា​កូន​ហ្នឹង វា​មិន​សប្បាយ​នឹង​ម្ដាយវាៗក៏​រត់ទៅរក​ឪពុក​វា​ឲ្យ​ជួយ »
ស្ដេច​យួន មិញ-ម៉ាង Minh Mang សោយរាជ្យ​ពី​ឆ្នាំ ១៨២០ ដល់ ឆ្នាំ ១៨៤១, ក្នុង​រាជសារ​ទៅកាន់​មេទ័ព​សឹក​យួន​ឈ្មោះ ទ្រឿ​ង-មិញ​យ៉ាង Truong Minh Giang, ទ្រង់​បានបញ្ជាក់​អំពី​គោលនយោបាយ​យួន​ចំពោះ​ស្រុក​ខ្មែរ​ច្បាស់លាស់​ថា, «ពពួក​អនារ្យជន (នៅ​ស្រុក​ខ្មែរ) ក្លាយជា​កូន ចៅ​របស់​យើង​ហើយ​លោក​មេទ័ព​ត្រូវ​ជួយ​ពួកវា, និង បង្រៀន​ពួកវា នូវ​ប្រ ពៃ​ណី​យើង… យើង​ឮថា, ឧទាហរណ៍, ដី​ទីនោះ​សម្បូរ​ណ៌​ធនធាន និង មាន​ជីរ​ជាតិ, និង ថា​ទីនោះ​មាន​គោក្របី​ច្រើន (សំរាប់​ព្យួរ​រាស់) …តែម​នុស្ស នៅ​ទីនោះ​គ្មាន​ចំណេះដឹង​ធ្វើ​កសិកម្ម, បែរជា​ប្រើ​ឈើបុក និង ចប ជំនួស​គោក្របី​ទៅវិញ ។
ពួកវា​ដាំ​ដុះ​បាន​ផល​បង្គ្រប់​តែ​បាយ​ស៊ី​ពីរ​ពេល​ក្នុង​មួយថ្ងៃ គ្មាន​ចេះដឹង ប្រមូល ផល​ទុកដាក់​អី​ទេ ។ របស់​ប្រើប្រាស់​ហូបចុក ដូចជា​សម្លៀក បំពាក់, ក្រណាត់​សូត្រ, មាន់​ទា, និង សាច់ជ្រូក អី​អស់ហ្នឹង មានតម្លៃ ថ្លៃ​ខ្លាំងណាស់ ….កង្វះខាត​ហ្នឹង​មកពី​ពួក​ខ្មែរ​អស់ ហ្នឹង​វា​ខ្ជឹ​ល​ច្រអូស …ដូច្នោះ​រាជបញ្ជារ​យើង គឺ​លោក​មេទ័ព​ត្រូវ​បង្រៀន​ពួកវា​ឲ្យ​ចេះ​ប្រើ គោក្របី, ចេះ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ឲ្យ​បាន​ច្រើន, ឲ្យ​វា​ចេះ​ចិញ្ចឹម​ជ្រូក​មាន់​ទា និង ដាំ​ដើម​មន (ចំណី​ដង្កូវ​សូត្រ) …. ចំណែក​ភាសា​វិញ ឲ្យ​ពួកវា​រៀន និយាយ​យួន ចេះ​ស្លៀកពាក់​បែប​យួន និង រៀន​ឥរិយាបទ​អង្គុយ​ឯ​តុ (ធ្វើការ និង បរិភោគ) ។ ចំពោះ​ប្រពៃណី និង ឥរិយាបទ​ណា​បែប ហួស​សម័យ ឬ​បែប​ជា​ព្រៃ ក៏​គប្បី​កែប្រែ ឬ​បញ្ឈប់​កុំ​ឲ្យ​មាន »
ស្ដេច មិញ-ម៉ាង បន្ទូល​បន្ដទៀតថា, «ចូរ​ធ្វើ​ឲ្យ​គំនិតល្អ ជ្រួត ជ្រាប» , «(ដើម្បី) កែប្រែ​ពួក​អនារ្យៈជន​អស់ហ្នឹង ឲ្យ​វា​ទៅជា​មនុស្ស មាន​ស៊ីវីល័យ » , «ដើម្បី​ឈ្នះ​ចិត្ត​ពួកវា និង បង្រៀន​ពួកវា​បាន ទាល់តែ​យើង​មាន​ផែនការ​យឺត» …. ជាមួយគ្នានេះ​ស្ដេច មិញ-ម៉ាង ក៏​ពិចារណា​ថា កិច្ចការ​មិនអាច​ដំណើរការ​ទៅ​រលូន​ស្រួល​ទេ ព្រោះ​ហេតុថា «ប្រពៃណី​យ៍រ​បស់​ពួក​អនារ្យៈជន​អស់ហ្នឹង វា​ខុសប្លែក​ពី​យើង ទោះបី​យើង​កាន់កាប់​ទឹកដី​ពួកវា​ទាំងអស់​ក៏ដោយ ក៏​មិន​ប្រាកដថា ផ្លាស់ប្ដូរ​វា​បានដែរ» ។
៚៚៚៚៚
សៀវភៅ៖
១) Hisotry of Cambodia. 4th Edition. By David Chandler. Monash University. 2008.
២) Cambodia Before the French: Politics in a Tributary Kingdom, 1794-1848. Dissertation of David Chandler. The University of Michigan, Ph.D., 1973. History, Modern.
៣) The Last Emperors of Vietnam: From Tu Duc to Bao Dai. By Oscar Chapuis. Greenwood Press, Westport, Connecticut. 2000.
 Unknown resource

សិស្សជាង ៣ពាន់នាក់ ត្រូវបានផ្អាក ការសិក្សា ដោយសារ សាលារៀន ត្រូវទឹកលិច

បន្ទាយមានជ័យ ៖ សិស្សជាង ៣០០០នាក់ បានផ្អាកការសិក្សា សាលា០៤កន្លែង នៅជាយដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបិតទ្វារ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ក្រោយពីមានភ្លៀង ធ្លាក់ខ្លាំងជាប់គ្នា ប៉ុន្មានថ្ងៃកន្លងទៅ។
លោក ហេង ថន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ក្រុងប៉ោយប៉ែត បានថ្លែង តាមទូរស័ព្ទ ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា សិស្សជាង៣០០០នាក់ បានផ្អាកការសិក្សាដោយសារ សាលា ០៤កន្លែង ត្រូវបិទទ្វារ ជាបណ្តោះអាសន្ន សិនរង់ចាំ ទឹកភ្លៀង ស្រកទើបអនុញាតិឲ្យ ចូលរៀន ជាធម្មតាវិញ ។
លោកបានបន្តថា សាលាទាំង០៤កន្លែង ដែលប្រឈមនឹង ការជន់លិច ជាងគេរួមមាន សាលា បឋមសិក្សា ព្រហ្មនិមិត្ត សាលាបឋមសិក្សា អូរជ្រៅ អនុវិទ្យាល័យ បាលិលេយ្យ២ និងវិទ្យាល័យ អូរជ្រៅ ។ មកដល់ពេលនេះ លោកបានរាយការណ៍ ជូនទៅអាជ្ញាធរ មូលដ្ឋាន ឲ្យជួយរកវិធីកាយ បង្ហូររំដោះទឹកចេញ ពីសាលាហើយ ដើម្បីសម្រួលដល់ការ សិក្សាររបស់សិស្សផងដែរ។
លោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត បានថ្លែងថា ក្រោយពីទទួល ព័ត៌មាននេះ លោកបានដឹកនាំ ក្រុមការងារ សាលាក្រុងចុះទៅ ត្រួតពិនិត្យ និងបានចាត់ឲ្យ កម្មករកាយឡូស្ទះ លូចាស់ បើកមុខទឹកដើម្បី បង្ហូទឹកទៅ តំបន់ផ្សេងហើយ ។ ភូមិដែលប្រឈមខ្លាំង ជាងគេពេលនេះគឺ ភូមិក្បាលស្ពាន១ ភូមិបាលិលេយ្យ១ ភូមិបាលិលេ្យ២ ភូមិប្រជាធម្ម និងភូមិផ្សារកណ្តាល ផ្លូវគ្រួសក្រហម មួយចំនួន ត្រូវជន់លិច យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរបាន។
លោកបានបន្តថា ដើមចមដែលបណ្តាលឲ្យ មានការស្ទះ លូហូរទឹកមិនទាន់ បណ្តាលឲ្យមានការជន់លិចនេះ គឺបណ្តាលមកពីកត្តា ច្រើនយ៉ាង ទី១/គឺបណ្តាលមកពី ប្រពន្ធ័លូមួយចំនួន ជាលូសល់ពីម័យមុន ទី២/ គឺបណ្តាលមកពី រថយន្តតូចធំ ម៉ូតូ និងរ៉ឺម៉កមួយចំនួន ធំដឹកទំនិញ ដឹកដី មានដីជាប់តាមកង់ ឡើងពីតាម ភូមិមកធ្វើឲ្យមានដីជ្រុះរាយ លើផ្លូវពេលភ្លៀងធ្លាក់ ហូរចូលលូទី ៣/ក្រុមហ៊ុន និងហាង លក់គ្រឿងសំណង់ ឥដ្ឋ ខ្សាច់ ថ្ម ចាក់គទុកក្បែរ ចិញ្ចើមផ្លូវ ពេលខ្លះ ហ៊ាលើផ្លូវក៏មាន និង ទី៤/គឺការចោល កាកសំណល់ និងសំរាម ដោយគ្មាន ការវិចខ្ចប់ ត្រឹមត្រូវ ក៏ជាប្រភព នៃមូលហេតុដែរ ព្រោះពេលមានភ្លៀងធ្លាក់ ខ្លាំងវត្ថុទាំងនោះនឹង ត្រូវហូរចូលលូ បង្កឲ្យមានការ កកស្ទះមិនអាចហូរ ទាន់ទើបមានការ ជន់លិចបែបនេះ។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ទឹកជន់លិចខ្លាំង ជារៀងរាល់ឆ្នាំគឺចំណុចចំណត រថយន្តធំរបស់ លោក ផាន់ សុមន្តថា ស្ថិតនៅចំណុច បេនចាន ភូមិបាលិលេយ្យ ម្ចាស់ពុំមានការរៀបចំចាក់បេតុង រៀបចំប្រពន្ធ័លូទឹក ឲ្យបានត្រឹមត្រូវទេ ពេលទឹកលិច រថយន្តមិនអាចចូលចតដឹក ទំនិញបាន ហើយរថយន្ត ទាំងនោះ បានមកចតលើ ចិញ្ចើមផ្លូវ ធ្វើឲ្យដីជាប់តាមកង់ ជ្រុះពេលផ្លូវ បើនិយាយឲ្យចំ ទៅម្ចាស់ទីតាំងនេះ មិនចូលរួមជាមួយ អាជ្ញាធរទេ ធ្វើបេនចាំតែយកលុយ ពីឡាន តែប៉ុណ្ណោះ៕














ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល

ខ្ញុំឈឺចិត្តណាស់


Sunday, June 9, 2013

ពាក់មី ប្រហែលបោះអាជីពជាតារាកំប្លែង ទៅធ្វើទាហ៊ានវិញហើយមើលទៅ

បងប្អូនជនរួមជាតិជួយពិចារណាបន្តិចទៅមើល ខ្ញុំធ្វើទាហ៊ាន ៨ឆ្នាំ បានសក្ត័ ៣ ចំណែកលោក ពាក់មីចូលធ្វើទាហ៊ាន បានតែមួយឆ្នាំ បានសក្ត័៤ ខ្ញុំអស់សំណើចមែន. ខ្ញុំមិនច្រណែនគាត់ទេ ប៉ុន្តែតែខ្ញុំអង្គុយឆ្ងល់ ហាសហាស ទ្បយមែនស្រុកខ្មែរ
Pino Tv

ព្រឹត្តិការមហាបាតុកម្ម (កំហិត)

សំដីអ្នកចូលរួមបាតុកម្ម៖ មកដោយគេបង្ខំ និងគេឲ្យលុយ ប្រជាពលរដ្ឋ ​ជិត ២០០០ នាក់ ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ខេត្ត​ព្រះសីហនុ
ព្រះសីហនុ: អ្នក​ខេត្ត​ព្រះសីហនុ ប្រមាណ​ជិត ២០០០​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​អហឹ​ង្សា​ប្រឆាំង​តបត ប្រធានស្តីទី គណបក្ស​ប្រស​ង្គ្រោះ​ជាតិ លោក កឹម សុខា​។​

​ការចូលរួម​ធ្វើ​មហា​ បាតុកម្ម​នោះ បាន​ប្រព្រឹត្តឡើង​នៅ​ទីលាន អ​តី​តៈ​មហោស្រប​ខេត្ត​ព្រះសីហនុ ក្នុង សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​ព្រឹក ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣​។​

​មន្ត្រី​សាលាក្រុង​ព្រះសីហនុ បាន​អះអាង​ប្រាប់ គេហទំព័រ ស៊ី អ៊ី អិន ថា ចំនួន​ខាងលើនេះ ជា​ចំនួន​ពិត ដែល​ប្រជាពលរដ្ឋ បានដាក់​ពាក្យស្នើសុំ ធ្វើ​មហា​បាតុកម្ម​នេះ​៕





បាតុកម្ម​ ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​ - See more at: http://cen.com.kh/localnews/details_more/19?token=NTA5NTlkZT#sthash.LfKtf4XG.dpuf

បាតុកម្ម​ ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​ បាតុកម្ម​ ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​
បាតុកម្ម​ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​ 
 ភ្នំពេញ: បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នកទោស​នៅ​គុក​ទួលស្លែង បាន​ចាប់ផ្តើម​តាំងពី​ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​វត្ត​ភ្នំ។ មហាជន​រាប់ពាន់នាក់ បាន​ដើរ និង​ជិះ​ឡាន​​​កា​មី​ញ៉ុង​ទាំងឡានៗ ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​ទីកន្លែង​ធ្វើ​បាតុកម្ម ក្នុង​រាជធានី​ភ្នំពេញ​។​ ​អ្នកចូលរួម​បាតុកម្ម បាន​លើក​បដា ស្រែក​មេក្រូ និង​ឡើង​ថ្លែងការណ៍​ម្នាក់​ម្តងៗ ប្រឆាំងនឹង​លោក កឹម សុខា​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​ផ្សព្វផ្សាយ​នូវ​ពាក្យ​សម្តី​របស់​លោក ដែលថា ទួលស្លែង ជា​គុក​សិប្ប​និម្មិត្ត​។​ ក្រុមបាតុករ ដឹកនាំដោយលោក ជុំ ម៉ី មកពីគ្រប់ទិសទី នៅភ្នំពេញ និង​ជិះឡាន​ពី​បណ្តា​ខេត្ត​នានា។ ក្នុងនោះ ក៏បានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង​មហាជន សិស្សនិស្សិត ចូលរួមបាតុកម្ម​ផងដែរ។ នៅតាមខេត្ត ក៏បានបាតុកម្មដូចគ្នា នៅថ្ងៃអាទិត្យនេះ ដើម្បី​ប្រឆាំង​លោក កឹម សុខា។ បាតុកម្ម​ទាំង​នោះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង លើក​ឡើង​ថា ចាត់​ចែង រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់អំណាច។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​កាន់​អំណាច នៅ​តាម​មូលដ្ឋាន បាន​បដិសេធ ហើយថា បាតុកម្មនោះ កើត​ឡើង​ដោយ​សារ​តែ​ជនរងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម បង្ហាញឆន្ទៈផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។ ​យ៉ាងណាក៏ដោយ លោក កឹម សុខា បាន​ប្រកាស​យ៉ាង​ម៉ឹងម៉ាត់​ហើយ​ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​និយាយ​ដូច​ការលើក​ឡើង​ឡើយ​។​ តាម​គម្រោង​បន្ទាប់​ពី​ជួប​ជុំ លើក​បដា ថ្លែង​ការណ៍ នៅ​ទីលាន​ប្រជាធិប​តេយ្យ ដែល​មាន​អ្នក​ចូល​រួម​ជាង ២ ម៉ឺននាក់ គឺលោក ជុំ ម៉ី នឹងដឹកនាំបាតុករ ហែ​ទៅ​កាន់​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ ដើម្បីដាក់ញត្តិ។ ​ប្រឈមមុខ​នឹង​ភាព​តានតឹង​នេះ ក្រសួងមហាផ្ទៃ បាន​ចាត់​ប៉ូលិស​រាប់សិប​នាក់ ដាក់ពង្រាយ​ការពារ​ជាពិសេស​ដល់​សន្តិសុខរ​បស់​លោក កឹម សុខា​។ ប៉ូលិស​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅផ្ទះ​របស់​លោក កឹម សុខា និង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​ផ្លូវ​ត្រឡោកបែក ខាងជើង​ស្ពាន​អាកាស ៧ មករា ក្នុង​រាជធានី​ភ្នំពេញ​៕​



អាស៊ីសេរី ៩ មិថុនា