Tuesday, January 29, 2013

​ថត​​បញ្ចេញ​ដើម​ទ្រូង​​បង្ហោះ​លើ​ FB និងភាពក្រឡាប់ចក្រខ្មែរ

ជាក់ស្តែងណាស់ FB គឺ​​ជា​បណ្ដាញ​ សង្គម​ដែល​កំពុង​​ពេញ​​និយម​ក្នុង​ស្រទាប់​យុវវ័យ​លើសកលលោក។  ​​អ្វី​ដែល​​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ  គឺ​​យុវតី​​​​មួយ​ចំនួន​​របស់កម្ពូជាយើង ​​បាន​បង្ហោះ​រូប​ថត​សិចស៊ី​ និង​​បញ្ចេញ​ដើម​ទ្រូង​ ​នៅ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ​ ​ដោយ​ឥត​​អៀន​ខ្មាស​​នោះទេ។ ចំពោះ​ រូបភាព​ទាំង​នេះ​ យុវជន​មួយ​ចំនួន​បាន​បញ្ចេញ យោបល់​ថា ការធ្វើបែបនេះ​ ដើម្បី​ចង់​បាន​ការ​ចាប់​អារម្មណ៍​​ពី​មិត្តភ័ក្ដិ​ ចំណែក​យុវជន​ខ្លះ​ទៀត​បាន​និយាយ​ថា មក​ពី​ពួកគាត់​ចង់​បង្ហាញ​ភាព​សិច​ស៊ី ភាព​ស្រស់​ស្អាតរបស់ខ្លួន​។



More Photos of Na Na Oggy




ជាក់ស្ដែង​យុវជន​ កែវ គឹម​សួរ និស្សិត​ឆ្នាំ​ទី​១ ជំនាញ​អក្សរ​សាស្ត្រ​ អង់គ្លេស​ ​នៅ​ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ បាន​ឲ្យ​ដឹង​ថា៖ “​ជា​ធម្មតា​មនុស្ស​ស្រី​តែងតែ​ចង់​ឲ្យ​មនុស្ស​ឃើញ​ច្រើន​ សរសើរ​ច្រើន​ និង​ចាប់​អារម្មណ៍​ច្រើន​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​មនុស្ស​មាន​ចិត្ត​ផ្សេង​ៗ គ្នា​ អាច​មាន​អ្នក​ខ្លះ​ប្រើប្រាស់​ក្នុង​ទិសដៅ​ផ្សេងៗ​ក៏​អាច​ថា​បានដែរ​”​។
យុវជន​ តារា សិស្ស​ថ្នាក់​ទី​១២ ​នៅ​វិទ្យាល័យ​វត្តភ្នំ បាន​ឲ្យ​ដឹង​ដែរ​ថា ៖”​ចំពោះ​ការ​ថតរូប​បែប​នេះ​ នារី​គាត់​ចង់​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​លេង​ហ្វេសបុក​ដូចគ្នា​ ចង់​ឲ្យ​មាន​ការ ​like គាំទ្រ​ច្រើន​ ម្យ៉ាង​វិញ​ទៀត​បុរស​ៗ ចូលចិត្ត​មើល​រូប​បែប​នេះ ទើប​គេ​បង្ហោះ​”​។
ជា​មួយ​គ្នា​នេះ​ដែរ​ យុវជន​ ប៉ែន​ ឬទ្ធី និស្សិត​ឆ្នាំ​ទី១​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ឲ្យ​ដឹង​ថា៖ “​ប្រហែល​ជា​នារី​ៗ​ខ្លះ​គាត់​មិន​បាន​ចាប់​អារម្មណ៍​នឹង​​សំលៀកបំពាក់​​បញ្ចេញ​សាច់​​​ខ្លាំង​ ដូច្នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​មក​ក្រៅ​ ប៉ុន្តែ​ក៏​មាន​អ្នក​ចង់​បញ្ចេញ​ដើម្បី​ឲ្យ​គេ​ក្រឺតដែរ”​។
ដោយ​ឡែក ​​កញ្ញា ​ស្រីពៅ​ និស្សិត​ជំនាញ​សង្គម​វិទ្យា​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ បាន​​​​​​លើក​ឡើង​ថា​ ៖”​​ការ​បង្ហោះ​រូប​ភាព​ទាំង​​នេះ​​នៅ​ក្នុង​​FB ​​​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ​ចំពោះ​​នារី​ខ្មែរ​​បង។ អ្នក​ទាំង​នេះ ​​បាន​ភ្លេច​ប្រពៃណី​ដ៏​ល្អ​​​ផូរផង់​​​​ទៅ​ហើយ គេ​គិត​ថា​ ជា​រឿង​សាមញ្ញ​​ បង្ហោះ​លេង ដើម្បី​​ឲ្យ​គេ​សរសើរ​ថា​ ស្អាត និង​សិចស៊ី តែ​​ពួក​គេ​មិន​ដឹង​ថា​ ​សកម្មភាព​បែប​នេះ​កំពុង​ដុត​រោល​តម្លៃ​ស្រី​ខ្មែរ​នោះទេបង! ខ្ញុំ​វិញ​ កុំ​ថា​ឡើយ​​ថត​បង្ហោះ​ សូម្បី​ពាក់​នៅ​ផ្ទះ​ ក៏​មិន​ហ៊ាន​ផង។ ខ្ញុំ​សូម​ឲ្យ​​មិត្តៗ ​ស្រីៗ មេត្តា​កុំ​ធ្វើ​បែប​នេះ”។
ពីសប្បាយ។



Saturday, January 26, 2013

ព្រឹត្តិការណ៏ជុំវិញការប្លន់ធានាគា អេស៊ីលីដា

បុគ្គលិក​ធនាគារ​អេស៊ីលីដា​៥​នាក់​បាន​ឃុបឃិត​គ្នា​រៀបចំគម្រោង​ប្លន់​ធនាគារ ត្រូវបានប៉ូលីចាប់ខ្លួនបាន និង ម្នាក់ទៀតកំពុងស្រាវជ្រាវ អានបន្ត



រូបភាពទាក់ទង៖



Thursday, January 24, 2013

អង្គរក្ស ពាក់ស័ក្តិ៤ បាញ់សម្លាប់ អ្នកឆក់ត្រី


ខេត្តកណ្តាលៈ ជនរងគ្រោះម្នាក់ ក្នុងចំណោមគ្នីគ្នាបីនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់ យ៉ាងឃោរឃៅ នៅកណ្តាលបឹងឈូក ខណៈគេទាំងបីនាក់ បានយកឧបករណ៍ឆក់ ពីរគ្រឿងទៅឆក់ត្រីនៅទីនោះ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នៅចំណុចបឹងឈូកអូរតាប៉េះ ក្នុងភូមិព្រែហូរ ខាងលិចសង្កាត់ព្រែហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ www.dap-news.com
នគរបាលបានឲ្យបានដឹងថា ជនរងគ្រោះមានឈ្មោះ ណាំ រ៉ុម ភេទប្រុស អាយុ ២៨ឆ្នាំ មានមុខរបរជាកម្មករថែសួន នៅក្រុមហ៊ុនហេងអភិវឌ្ឍន៍ មាន ទីលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ដោយរងរបួសចំក្បាលធ្លាយទៅខាងលើ ចំនួន១គ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមិត្តភក្តិពីរនាក់ ទៀត ដែលទៅជាមួយគ្នានោះ ពុំមានរងរបួសនោះទេ ។ រីឯជនសង្ស័យមានឈ្មោះ ឆែ សៀប ហៅ បុល ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរជា អង្គរក្សសក្តិ៤ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរនៅ អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ។
បើតាមសាក្សី ដែលទៅជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានយកឧបករណ៍ឆក់ត្រី ទៅឆក់ត្រីនៅទីនោះ ទុកធ្វើម្ហូប ប៉ុន្តែខណៈកំពុងតែឆក់ ស្រាប់តែជនសង្ស័យ បានយកកាំភ្លើងមិនស្គាល់ម៉ាក បាញ់សំដៅមកលើជនរងគ្រោះ ចំនួន៣គ្រាប់ បណ្តាលឲ្យត្រូវ ១គ្រាប់ចំក្បាល ធ្លាយខាងលើស្លាប់ភ្លាមតែម្តង ក្រោយពីកើតហេតុ នគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោក ស៊ឹម ប៊ុតបណ្ឌិត ចុះទៅធ្វើការស្រាវ ជ្រាវដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យកំពុងតែដេក ដោយមានការចង្អុលបង្ហាញពីសាក្សី ដែលបានឃើញជនសង្ស័យបាញ់ ព្រោះ ជនរងគ្រោះផ្សេង បានចុចពិលសំដៅ ឃើញមុខជនសង្ស័យច្បាស់ ។ ប៉ុន្តែខណៈឃាត់ខ្លួនជនសង្ស័យ មកសាកសួរនោះ ជនសង្ស័យមិនឆ្លើយ សារភាពទេ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់បានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការទៅតាម នីតិវិធី៕
www.dap-news.com
ដោយ ៖ ដើមអម្ពិល

Friday, January 18, 2013

ករណី​រន្ទះ​បាញ់​សម្លាប់​ពលរដ្ឋ​


វា​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ ព័ត៌មាន​ពី​ករណី​រន្ទះ​បាញ់​សម្លាប់​ប្រជាជន​ខ្មែរ​តែង​តែ​ឮ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​។ ជាក់​ស្ដែង​ដូច​ក្នុង​ថ្ងៃ​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​រន្ទះ​បាញ់​សម្លាប់​យ៉ាង​អនោច​អធម​។ តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​សារ​រន្ទះ​កំណាច​នេះ​មិន​តិច​ជាង​១០០​នាក់​ទេ​។
បើ​ទោះ​បី​ជា​មាន​របាយ​ការណ៍​ករណី​ពលរដ្ឋ​ស្លាប់​ដោយ​សារ​រន្ទះ​ជា​ច្រើន​រយ​នាក់​ក្ដី ខ្ញុំ​មិន​ទាន់​បាន​ឮ ឬ​ឃើញ​ចំណាត់​ការ​ណា​ប្រាកដ​ប្រជា​មួយ​ពី​រាជ​រដ្ឋាភិបាល​ ឬ​ក្រសួង​មន្ទីរ​ពាក់​ព័ន្ធ​ឡើយ​។ ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​មួយ​រូប ខ្ញុំ​សូម​សំណូម​ពរ​ដល់​រដ្ឋាភិបាល និង​ក្រសួង​មន្ទីរ​ពាក់​ព័ន្ធ​​មេត្តា​ចាត់​វិធាន​ការណ៍​ជាក់​លាក់​ក្នុង​ការ​ជួយ​បញ្ជៀស ការពារ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ពី​គ្រោះ​ថ្នាក់​រន្ទះ​បាញ់​ដ៏​សាហាវ​នេះ​។
ជា​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​សូម​អនុញ្ញាត ធ្វើ​បញ្ជី​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ដោយ​សារ​រន្ទះ តាម​ប្រភព​ព័ត៌មាន​នានា ទុក​ជា​ករណី​សិក្សា​ដល់​រាជការ ដើម្បី​ចាត់​វិធាន​ការណ៍ ជា​បន្ទាន់​៖
ឆ្នាំ២០១២
មករា មីនា [៣៨ នាក់]
មេសា [៩ នាក់]
  • ០៥ - ស្ត្រី ឈួយ បូផា (៤០ឆ្នាំ) ភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តសៀមរាប
  • ២៧ - បុរស ធិម ចង់ (៣៧ឆ្នាំ) ភូមិចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
  • ២៧ - បុរស លី រតនា (៣០ឆ្នាំ) ភូមិចំបក់ហែ ឃុំពួក ខេត្តសៀមរាប។
  • ២៧ - បុរស ឆោម វុធ (២៨ឆ្នាំ) ភូមិព្រះអំពិល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិសាត់។
  • ២៨ - នារី ម៉ាក់ ធឿន (២២ឆ្នាំ) ភូមិអូរ ឃុំបឹងបត់ កណ្តាលស្រុកបាកាន ខេត្តពោធិសាត់។
  • ២៩ - បុរស លប យ៉ុន (៥១ឆ្នាំ) ភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
  • ២៩ - នារី ចិន គា (១៨ឆ្នាំ) ស្រុកភ្នំស្រុក ក្នុងភូមិសាស្ត្រភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (ជនរងគ្រោះទី២)
  • ៣០ - បុរស ណែម វ៉ន (២៦ឆ្នាំ) ភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។
ឧសភា [១០ នាក់]
សីហា [២ នាក់]
សរុបចំនួនប្រជាពលរដ្ឋស្លាប់ [៥៩ នាក់]*
តួ​លេខ​នេះ​គ្រាន់​តែ​យក​តាម​សេចក្ដី​រាយ​ការណ៍​ពី​ព័ត៌មាន​នានា​ប៉ុណ្ណោះ

The Cause of Progress Venerable Sovath Trailer 2012

Kingdom of Cambodia
Nation Region King




  

Thursday, January 17, 2013

រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ


ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបាន កើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ នៅលើដីវាលស្ងាត់ជ្រងំមួយ ស្ថិតនៅខាង លិចឆៀងខាងត្បូងស្ថានីយវិទ្យុ និងទូរ ទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងភូមិ-សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ខណៈដែលថ្ងៃរះ ចាំងពន្លឺភ្លឺព្រាលៗ អ្នកស្រុកអ្នកភូមិចេញ ដំណើរទៅរកស៊ីព្រោងព្រាតនៅហើយនោះ ។
បុរសអ្នករត់ម៉ូតូឌុបម្នាក់ដែលទៅ ឃើញទិដ្ឋភាពអនាចារបែបនេះមុនគេ បានយកដៃគក់ទ្រូងគ្រវីក្បាលស្ទើរដាច់ ពី.ក និងបានលាន់មាត់ថា “ពុទ្ធោ! ស្រុក យើងឥឡូវដល់ថ្នាក់ហ្នឹង! ផ្ទះសំណាក់ សណ្ឋាគារមានច្រើនគគោកមិនទៅស្គា គ្នា (រួមរ័ក) បែរជាមកស្គាគ្នាដូច សត្វធាតុក្នុងឡានកណ្ដាលវាលអ៊ីាចឹង?” បុរសនេះហេតុតែហួសចិត្ដពេក និងគិត ថា មិនចង់រំខានដំណេកដ៏សុខសាន្ដរបស់ គូស្នេហ៍ទាំង២នេះក៏សម្រេចចិត្ដទូរស័ព្ទប្ដឹងទៅនគរបាលប៉ុស្ដិ៍ទឹកថ្លាឱ្យមកជួយ មើល ហើយមិនបានប៉ុន្មាននាទីផងនគរ បាល មកដល់ឃើញមានរថយន្ដ១គ្រឿង ពណ៌ក្រមៅ កំពុងចតលើដីវាលឆ្ងាយ ពីគេឯង ។ ពេលនោះមន្ដ្រីនគរបាល បានយកភ្នែកមើលតាមកញ្ចក់រថយន្ដ នោះនិងបានយកដៃញីភ្នែកម្ដងហើយ ម្ដងទៀតសម្លឹងទៅក្នុងរថយន្ដ ព្រោះ អ្វីដែលមន្ដ្រីនគរបាលសឹងមិនជឿភ្នែក ខ្លួនឯងនោះគឺឃើញគូស្នេហ៍ហេងស៊យ មួយគូនេះអាក្រាតកាយទាំងក្រោមទាំង លើកំពុងដេកឱបគ្នាខ្វិត ហើយបើគេ សន្និដ្ឋានមិនខុសទេ នោះទំនងជាគេរួម រ័កហើយអស់កម្លាំងខ្លាំងពេកក៏ដេកលក់មួយភាំងតែម្ដងទៅ ។ មិនដឹងថាគូស្នេហ៍វ័យក្មេងមួយគូ នេះភ្លើតភ្លើននឹងកាមគុណ ដល់កម្រិត ណាទេ បានជាក្រោយពេលផឹកស៊ីស្រវឹង មិននាំគ្នាចូលផ្ទះសំណាក់ ឬសណ្ឋាគារបែរ ជាជិះ រថយន្ដទៅចតក្នុងដីវាលស្ងាត់មួយកន្លែង ហើយនាំគ្នាប្រព្រឹត្ដអំពើអនាចារ រួមភេទនៅក្នុងរថយន្ដ រួចហើយដេកលក់ យ៉ាងស្កប់ស្កល់ទាំងកាយអាក្រាត ។ ប៉ុន្ដែអ្វីដែលគួរឱ្យ ហួសចិត្ដនោះគឺមានអ្នកភូមិ២-៣នាក់ ដោយហេតុតែមានការសង្ស័យទៅ លើរថយន្ដទំនើបមួយនេះ ហេតុអ្វីមកចត លើដីវាលដ៏ស្ងាត់ជ្រងំបែបនេះ? តើមានអំពើឧក្រឹដ្ឋឬបទល្មើសអ្វីមួយក៏នាំ គ្នាទៅអើតមើលស្រាប់តែភ្ញាក់ខ្លួន ក្រញាង និងស្ទើរមិនជឿខ្លួនឯង ព្រោះឃើញនៅក្នុងរថយន្ដនោះមានគូស្នេហ៍ ហេងស៊យមួយគូមានកាយអាក្រាត ននលគកកំពុងដេកស្រមុកឱបគ្នាយ៉ាង ស្អិតហាក់ដូចជាមិនដឹងរឿងអ្វីសោះ ។
ទោះជាយ៉ាងណាមន្ដ្រីនគរបាលត្រូវ តែសម្រេចចិត្ដគោះទ្វាររថយន្ដដាស់ពួកគេឱ្យភ្ញាក់ឡើងកុំសម្ដែងឫកអាក្រក់ កណ្ដាលវាលបែបនេះហើយបានយកទៅអប់រំនៅប៉ុស្ដិ៍ទឹកថ្លាកភ្លាមៗដែរ ។ នៅចំពោះមុខសមត្ថកិច្ចភាគីបុរស បានប្រាប់ថា គាត់ឈ្មោះ ញ.ស.ផ អាយុ ២៩ឆ្នាំជាបុគ្គលិកធ្វើការនៅស្ថាប័នរដ្ឋមួយសព្វថ្ងៃមានទីលំនៅសង្កាត់ផ្សារ ដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯភាគីខាងស្រីបានអះអាងប្រាប់សមត្ថកិច្ចថា នាងឈ្មោះ ណ.ស.ក អាយុ២០ឆ្នាំ ជាមេការនាំភ្ញៀវនៅហាងសាច់អាំងយី ហោ៧៩ និងស្នាក់នៅផ្ទះជួលក្នុងភូមិ ស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
គូស្នេហ៍មួយគូនេះបានសារភាពថា ពួកគេបានផឹកស៊ីរហូតដល់យប់ជ្រៅ ហើយក្រោយមកស្រវឹងខ្លាំងពេកក៏នាំគ្នា ជិះរថយន្ដបម្រុងទៅដេកនៅផ្ទះសំណាក់ ឬសណ្ឋាគារ តែដោយងងុយដេកពេក  ព្រោះស្រវឹងខ្លាំងខ្លាចបើករថយន្ដទៅមុខទៀតលែងរួចក៏សម្រេចបើកចូលដីវាលនេះទៅ ។
គូស្នេហ៍ទាំង២នាក់នេះបានសារភាព មិនលាក់លៀមទៀតថា បានជាពួកគេ ដេកលង់លក់ស្រួលមិនដឹងថ្ងៃរះចាំង ក្បាលនិងមានកាយអាក្រាតបែបនេះគឺ មកពីស្រវឹងខ្លាំង និងរួមរ័កជាមួយគ្នា អស់កម្លាំងខ្លាំងពេកក៏ដេកលក់ទៅ ៕

Monday, January 14, 2013

កិរិយាមារយាទយ៉ាប់ត្រូវដោះស្រាយទេ?

បច្ចុប្បន្ននេះកិរិយាមារយាទរបស់យុវវ័យខ្មែរបានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង តើយើងត្រូវដោះស្រាយតាមរបៀបណា?


Sunday, January 13, 2013

ទំនួញគល់ឈើខ្មែរ

មានអ្វីជារបស់ខ្មែរទៀតទេដែលត្រូវ លក់ បញ្ចាំ សម្បទាន ឬអោយ FREE ទៅឈ្មួញទុច្ចរឹតនោះ???

Thursday, January 3, 2013

ប៉ូលិសចរាចរណ៍ខ្មែរ ប្រើអំពើហិង្សារងការរិះគន់ យ៉ាងចាស់ដៃ


សូម post ម្តង់ទៀត ព្រោះល្ងាចមិញឈរថតពួកវាទាំងខឹងនឹងអាណិតជនរងគ្រោះ ហើយសូមជួយ share ផង...ពួកវាវាយជនរងគ្រោះតែញុំមថតអត់ទាន់.


ហេតុការណ៍​នេះ អ្នក​វិភាគ​សង្គម​បាន​អះអាង​ថា គឺ​បណ្ដាល​មក​ពី​ការ​អប់រំ​នៅ​មាន​កម្រិត រវាង​អ្នក​គោរព​ច្បាប់ និង​អ្នក​អនុវត្តន៍​ច្បាប់។ ម៉្យាង​វិញ​​ទៀត អ្នក​អនុវត្តន៍​ច្បាប់​មួយ​ចំនួន អាច​យក​ច្បាប់​ចរាចរណ៍​ធ្វើ​ជា​មុខ​របរ​សម្រាប់​ផល​ប្រយោជន៍​បុគ្គល។
ការ​ផាក​ពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ អាច​ក្លាយ​ជា​មុខ​របរ​មួយ​សម្រាប់​ប៉ូលិស​ចរាចរ​មួយ​ចំនួន ហើយ​ការ​ផាក​ពិន័យ​នោះ​អាច​កើត​ឡើង​ដោយ​សារ​អ្នក​ធ្វើ​ដំណើរ​អត់​មួក អត់​កញ្ចក់ ឬ​បើក​ភ្លើង​ពេល​ថ្ងៃ ហើយ​ដំណើរ​ការ​នៃ​ការ​ផាក​ពិន័យ​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​វិក្កយបត្រ។ ម៉្យាង​វិញ​ទៀត យន្តការ​ផាក​ពិន័យ​ដោយ​គ្មាន​វិក្កយបត្រ ក៏​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ដែរ រវាង​មន្ត្រី​ប៉ូលិស​ចរាចរ និង​អ្នក​ធ្វើ​ដំណើរ ដែល​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត។
អ្នក​វិភាគ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ដើម្បី​កែប្រែ​អាកប្បកិរិយា​ទាំង​នោះ មាន​កត្តា​ជាច្រើន​ដែល​ត្រូវ​តែ​ដោះ​ស្រាយ ដូច​ជា​ការ​ធ្វើ​ជា​គំរូ​ល្អ​នៃ​អ្នក​ដែល​អនុវត្តន៍​ច្បាប់ ឬ​អ្នក​មាន​អំណាច ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍ និង​ប្រសិទ្ធភាព​អនុវត្តន៍​ច្បាប់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រជារាស្ត្រ​សាមញ្ញ និង​មន្ត្រី​មាន​ឋានៈ​ខ្ពស់​ជាដើម។
លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា កត្តា​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ​មាន​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ជៀសវាង​អំពើ​ហិង្សា​នានា​ដែល​កើត​ឡើង​រវាង​មន្ត្រី​ប៉ូលិស​ចរាចរ និង​ប្រជាពលរដ្ឋ គឺ​ត្រូវ​លើក​កម្ពស់​ការ​អប់រំ។
ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្សិក លោក អ៊ា ចរិយា ការ​ផ្ទុះ​អំពើ​ហិង្សា​ទៅ​លើ​ការ​ធ្វើ​ចរាចរណ៍ បណ្ដាល​មក​ពី​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​អំពី​ការ​ផាក​ពិន័យ។ ម៉្យាង​វិញ​ទៀត គឺ​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​យល់​ថា ការ​ផាក​ពិន័យ​មិន​បាន​ចូល​ទៅ​ថវិកា​ជាតិ។
លោក អ៊ា ចរិយា មាន​ប្រសាសន៍​បន្ថែម​អំពី​យន្តការ​ដោះស្រាយ​បញ្ហា​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​អ្នក​វិភាគ​សង្គម​ដែរ គឺ​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ការ​ផាក​ពិន័យ គឺ​ជា​ការ​ចាំបាច់ ដើម្បី​ឈាន​ដល់​ការ​ធ្វើ​ដំណើរ​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ចរាចរណ៍​នៅ​ក្នុង​ប្រទេស។
ទោះ​ជា​យ៉ាង​ណា ការ​យល់​ដឹង​តិច​តួច​នេះ បាន​ជំរុញ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មួយ​ចំនួន បាន​បង្ក​ហិង្សា​រវាង​ប៉ូលិស​ចរាចរ ដែល​គាត់​មិន​យល់​ព្រម​ទៅ​តាម​ការ​ផាក​ពិន័យ​ស្រប​ទៅ​តាម​ច្បាប់។
ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ លោក ហេង ចាន់ធារី មាន​ប្រសាសន៍​ថា តាម​ច្បាប់ ករណី​ដែល​យក​ម៉ូតូ​ទៅ​ប៉ុស្តិ៍ គឺ​យានយន្ត​នោះ​គ្មាន​ស្លាក​លេខ ឬ​ស្លាក​លេខ​ក្លែង​ក្លាយ ហើយ​ក្នុង​ករណី​ម៉ូតូ​ដែល​គ្មាន​កញ្ចក់ ឬ​គ្មាន​ពាក់​មួក​សុវត្ថិភាព ឬ​បើក​ភ្លើង​ពេល​ថ្ងៃ គឺ​មិន​ទាម​ទារ​យក​ម៉ូតូ​នោះ​ទៅ​ប៉ុស្តិ៍​ឡើយ ហើយ​ការ​ផាក​ពិន័យ គឺ​ធ្វើ​នៅ​នឹង​កន្លែង។ លោក​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ប៉ូលិស​ចរាចរ​ធ្វើ​ការ​ផាក​ពិន័យ​ដោយ​មិន​ត្រឹម​ត្រូវ ប្រជាពលរដ្ឋ​អាច​ប្ដឹង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក។
លោក ហេង ចាន់ធារី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ការ​ជៀស​វាង​ការ​ផាក​ពិន័យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​បើកបរ ជា​ពិសេស​ម៉ូតូ ថា​ច្បាប់​តម្រូវ​ឲ្យ​មាន​អ្វី​ខ្លះ ដូច​ជា​ពាក់​មួក​សុវត្ថិភាព កញ្ចក់ ជាដើម ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។
ទោះ​ជា​ណា​ក៏​ដោយ ការ​ផាក​ពិន័យ​លើ​ការ​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​សាធារណៈ ជាពិសេស​អ្នក​បើកបរ​ម៉ូតូ​ដែល​បើក​ភ្លើង​ពេល​ថ្ងៃ គ្មាន​កញ្ចក់ គ្មាន​ពាក់​មួក​សុវត្ថិភាព​ជាដើម ក៏​បាន​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា។ អំពើ​ហិង្សា​នេះ អាច​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​ទៅ​លើ​មន្ត្រី​ចរាចរ ដែល​ចាប់​ផាក​ពិន័យ​ខ្លួន ឬ​មន្ត្រី​ចរាចរ​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ ហើយ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។
ហេតុការណ៍​មួយ​ដែល​បាន​ដក​ស្រង់​ចេញ​ពី​បណ្ដាញ​សង្គម​នោះ ដោយ​មាន​ស្ត្រី​ម្នាក់​បាន​រង​គ្រោះ​ជាំ​មុខ និង​ដៃ​ជើង​ជាច្រើន​កន្លែង ដោយ​សារ​តែ​ប៉ូលិស​ល្បាត​វាយ ដោយ​សារ​តែ​ជិះ​ម៉ូតូ​អត់​ពាក់​​មួក ម៉ូតូ​អត់​កញ្ចក់។ ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​សាធារណជន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រព្រឹត្ត​នោះ។
ទោះ​ជា​យ៉ាង​ណា ហេតុការណ៍​ដោយ​ឡែក​មួយ​ទៀត ក៏​បាន​ផ្សព្វផ្សាយ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​ប៉ូលិស​ចរាចរ​បាន​ចាប់​អូស​ម្ចាស់​ម៉ូតូ​ម្នាក់​ផ្ដួល​បោក​ទៅ​នឹង​ដី នៅ​ពេល​ដែល​គាត់​បាន​ព្យាយាម​រារាំង​មិន​អនុញ្ញាត​ឲ្យ​ប៉ូលិស​យក​ម៉ូតូ​របស់​គាត់។
បញ្ហា​នេះ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក លោក ហេង ចាន់ធារី មាន​ប្រសាសន៍​ថា បាន​ចាត់​វិធានការ​រួច​រាល់​ហើយ ដោយ​លោក​បញ្ជាក់​ថា ការ​អនុវត្ត​គឺ​ទាម​ទារ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម មិន​មែន​ប្រើ​ហិង្សា​ទេ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​សង្គម​មួយ​ចំនួន​បាន​អះអាង​ថា អ្នក​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​ប៉ូលិស​ចរាចរ ដែល​បង្ក​ហិង្សា ប៉ុន្តែ​ពេល​ខ្លះ​មិន​ឈាន​ដល់​ការ​ប្ដឹង​ទេ ដោយ​សារ​តែ​អ្នក​បើកបរ​ខ្លួន​ឯង​ជា​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់​ចរាចរណ៍។ អ្នក​វិភាគ​សង្គម​បាន​បញ្ជាក់​ថា អ្នក​ដំណើរ​ធ្វើ​ខុស​ច្បាប់​ចរាចរណ៍ គឺ​អាច​ខុស​ត្រង់​ច្បាប់​រដ្ឋប្បវេណី មាន​ន័យ​ថា ត្រឹម​តែ​ផាក​ពិន័យ​ជា​លុយ​កាក់​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​បង្ក​ហិង្សា​វិញ ជា​អ្នក​ធ្វើ​ខុស​ច្បាប់​ព្រហ្មទណ្ឌ ដែល​ប្រឈម​នឹង​ការ​ផាក​ពិន័យ រួម​ទាំង​ការ​ដាក់​ពន្ធនាគារ៕