Monday, March 25, 2013

បងខ្មែរ សុវណ្ណាភូមិ ប្រឹងប្រែងដល់ករ


ខ្ញុំសូមសរសើរដល់បង ខ្មែរសុវណ្ណាភូមិ គាត់មានការស្រាជ្រាវច្រើនមែន ខាងការស្រលាញ់ប្រទេស សូមបងរក្សា ការតស៊ូរនិងចែករំលែកនូវអ្វីដែលកូនខ្មែរត្រូវដឹងបន្តទៀង ខ្ញុំគាំទ្របង ពីខ្ញុំដល់ក៕

ទំព័រ

គណនី
ខ្មែរ សុវណ្ណាភូមិ

រងគ្រោះដោយចេតនាស្លាប់៣នាក់ ទទួលសំណង ៣០០០ដុល្លា

កំពង់ចាម: ក្រុមគ្រួសារ​សព​ជនរងគ្រោះ ដែល​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ស្លាប់​ទាំងបី​នាក់ កាលពី​ម៉ោងជាង ៩ យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣​នោះ បានទទួល​សំណង​ពី​ខាង​ភាគី​រថយន្ត​បង្ក ដោយ​ក្នុង​សព​ម្នាក់ៗ ទទួលបាន​មួយ​ពាន់​ដុល្លារ និង​អង្ករ ២០០ គីឡូក្រាម​។​


​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គេ​បាន​នាំយក​សំណង ដោយមាន​ទាំង​សមត្ថកិច្ច​មកជា​មួយ ចំនួន ១.០០០ ដុល្លារ និង​អង្ករ ២០០ គីឡូក្រាម និង​ម៉ូតូ​មួយគ្រឿង ទៅ​ឲ្យ​ម្ចាស់​ម៉ូតូ គ្រួសារ​សព​ឈ្មោះ អួន គឹម​ស្រ៊ា​ន​។ ក្រុមគ្រួសារ​ជនរងគ្រោះ​បន្តថា "​បើ​ខ្ញុំ​មិន​ព្រម​ទទួលយក ខ្លាចក្រែង​មិនបាន ហើយ​ម្យ៉ាងទៀត ខ្ញុំ​គ្មាន​លុយ​សម្រាប់​សង​ថ្លៃ​ធ្វើបុណ្យ ដូច្នេះ​ត្រូវតែ​ទទួលយក​ទាំង​បង្ខំចិត្ត​"​។​

​មតិ​មួយចំនួន​បាន​សម្តែង​ថា មនុស្ស​ស្លាប់​មួយ​ទាំងមូល តែ​បែរជា​អ្នកបង្ក​យក​សំណង​ត្រឹមតែ ១.០០០ ដុល្លារ និង​អង្ករ ២០០ គីឡូក្រាម តែ​ទោះបីជា​យ៉ាងណាក៏ដោយ សំណង​នេះ​វា​គ្រាន់តែ​ជាការ​ផ្តល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​ដោះស្រាយ​ធ្វើបុណ្យ​ប៉ុណ្ណោះ អ្នកបង្ក​ត្រូវតែ​ទទួលទោស​តាមច្បាប់ ព្រោះនេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ គឺ​បានសម្លាប់​មនុស្ស​រហូត​ដល់​បីនាក់​ឯណោះ​។ 

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ម៉ោងជាង ៩ យប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ មាន​ករណី​រថយន្ត​បាន​បុក​ម៉ូតូ​ជិះ​ឌុប​គ្នា​បីនាក់ បណ្តាល​ឲ្យ​ស្លាប់​បីនាក់ នៅលើ​ស្ពាន​គី​ហ្សូ​ណា ខេត្តកំពង់ចាម​។​
    
​ប៉ូលិស​ចរាចរណ៍​ជើងគោក​ក្រុង​កំពង់ចាម បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​ស្លាប់​រួមមាន ១. បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ ឈ្មោះ អួន គឹម​ស្រ៊ា​ន អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជី​រោទ៍​កណ្តាល ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ​, ២. ឈ្មោះ កែ ផល​ឃ្លី ភេទ​ស្រី អាយុ ៣២​ឆ្នាំ និង ៣. ឈ្មោះ លី ញ៉ ភេទ​ស្រី អាយុ ២៧​ឆ្នាំ​។ ស្ត្រី​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ​។​
        
​ចំណែក​រថយន្ត​បង្កហេតុ ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 2P-5571 អ្នកបើក​បាន​រត់គេច​ខ្លួន​បាត់​។ ប៉ូលិស​បា​នស​និ្ន​ដ្ឋា​ន​ថា អ្នកបើកបរ ដែលជា​ម្ចាស់​រថយន្ត ទំនងជា​បុរស​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​មួយច្បាប់ នៅក្នុង​រថយន្ត ឈ្មោះ ប៉ក សុខា ឋានៈ​អនុសេនីយ៍ឯក ក្នុង​អង្គភាព​យោធា​ខាង​បញ្ជូន​សារ មាន​លេខ​អាយ​ឌី ២២៧៣ ប ស ម​៕




Saturday, March 23, 2013

នយោបាយ Update


អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានរិះគន់ថា
ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្ទុះគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន ព្រោះមួយរយៈពេលចុងក្រោយនេះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសហាក់ដូចជាអស់ជំនឿលើគណបក្សប្រជាជនរួចទៅហើយ។ ដោយព្រួយបារម្ភចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ទើបគណបក្សកាន់អំណាចប្រើមធ្យោបាយមិនសុចរិតរារាំងមិនឱ្យលោក សម រង្ស៊ី អាចចូលរួមបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឆាប់ៗខាងមុខ។ ជាក់ស្តែង គ.ជ.ប ដែលមានលោក អុឹម សួស្តី និងជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការបានសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ដោយយកលេសថាលោក សម រង្ស៊ី គឺជាទណ្ឌិតមិនអាចចូលរួមបោះឆ្នោតបានឡើយ។ យុទ្ធសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះហើយទើបលោក សម រង្ស៊ី ជាមេដឹកនាំគណបក្សជំទាស់ដ៏សំខាន់រិះគន់ថា លោក ហ៊ុន សែន ជាមនុស្សកំសាកញី មិនហ៊ានប្រកួតប្រជែងប្រកបដោយតម្លាភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅចុងខែកក្កដាខាងមុខ។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានកត់សម្គាល់ថាប៉ុន្មានខែកន្លងទៅនេះអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសបារាំងជាដើម ចង់ឃើញការបោះឆ្នោតក្នុងប្រទេសកម្ពុជាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ លោក ម៉ៃខល ផូសនើ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហ រដ្ឋអាមេរិក បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលើកលែងការចោទប្រកាន់លើ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ ដើម្បីឱ្យលោក សម រង្ស៊ីអាចចូលរួមពេញលេញក្នុងការបោះឆ្នោត។ ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុនសែន បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ដោយឆ្លើយតបថាកម្ពុជាមិន អាចធ្វើតាមសំណើរបស់សហរដ្ឋអាមេរិកបានទេ ព្រោះប្រទេសកម្ពុជាមានអធិបតេយ្យភាពជាតិ និងអនុវត្តន៍តាមច្បាប់របស់ខ្លួន។ ការបដិសេធទៅ នឹងសំណើរបស់សហរដ្ឋអាមេរិកត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍សម្តែងនូវសេចក្តីព្រួយបារម្ភថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រឈមមុខជា មួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ហើយថាលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។
អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានរិះគន់ថា
ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្ទុះគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន ព្រោះមួយរយៈពេលចុងក្រោយនេះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសហាក់ដូចជាអស់ជំនឿលើគណបក្សប្រជាជនរួចទៅហើយ។ ដោយព្រួយបារម្ភចំពោះប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ទើបគណបក្សកាន់អំណាចប្រើមធ្យោបាយមិនសុចរិតរារាំងមិនឱ្យលោក សម រង្ស៊ី អាចចូលរួមបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ឆាប់ៗខាងមុខ។ ជាក់ស្តែង គ.ជ.ប ដែលមានលោក អុឹម សួស្តី និងជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការបានសម្រេចលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ដោយយកលេសថាលោក សម រង្ស៊ី គឺជាទណ្ឌិតមិនអាចចូលរួមបោះឆ្នោតបានឡើយ។ យុទ្ធសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះហើយទើបលោក សម រង្ស៊ី ជាមេដឹកនាំគណបក្សជំទាស់ដ៏សំខាន់រិះគន់ថា លោក ហ៊ុន សែន ជាមនុស្សកំសាកញី មិនហ៊ានប្រកួតប្រជែងប្រកបដោយតម្លាភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅចុងខែកក្កដាខាងមុខ។
ក្រុមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលការបោះឆ្នោតក្នុងប្រទេសកម្ពុជាបានកត់សម្គាល់ថាប៉ុន្មានខែកន្លងទៅនេះអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសបារាំងជាដើម ចង់ឃើញការបោះឆ្នោតក្នុងប្រទេសកម្ពុជាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ ជាក់ស្តែងក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ លោក ម៉ៃខល ផូសនើ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហ រដ្ឋអាមេរិក បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាលើកលែងការចោទប្រកាន់លើ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ ដើម្បីឱ្យលោក សម រង្ស៊ីអាចចូលរួមពេញលេញក្នុងការបោះឆ្នោត។ ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុនសែន បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ដោយឆ្លើយតបថាកម្ពុជាមិន អាចធ្វើតាមសំណើរបស់សហរដ្ឋអាមេរិកបានទេ ព្រោះប្រទេសកម្ពុជាមានអធិបតេយ្យភាពជាតិ និងអនុវត្តន៍តាមច្បាប់របស់ខ្លួន។ ការបដិសេធទៅ នឹងសំណើរបស់សហរដ្ឋអាមេរិកត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍សម្តែងនូវសេចក្តីព្រួយបារម្ភថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងប្រឈមមុខជា មួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ហើយថាលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

Friday, March 22, 2013

កញ្ញា Peypey Ly ចេញមុខបកស្រាយ ថារូបថតអាក្រាតកាយនោះ ជារូបថតកាត់ត


កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានលេចរូបថតអាក្រាតកាយមួយ ដែលត្រូវគេបានស្គាល់ថាជាកញ្ញា "PeyPey Ly" ដែលជាអ្នកចូលចិត្ត និងតែងតែបង្ហោះវិដេអូបែបកំប្លែង នៅលើគណនីហ្វេសប៊ុករបស់នាង ធ្វើឲ្យមិត្តភក្តិរបស់នាងសប្បាយចិត្ត និងតាមដានមិនឲ្យដាច់នោះទេ។
ទោះបីជាយ៉ាងនេះក៏ដោយ បន្ទាប់ពីរូបថតនោះ បានលេចធ្លាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក កញ្ញា PeyPey Ly ក៏បានចេញមុខ ដើម្បីបកស្រាយ ពីរូបថតមួយនេះផងដែរ ដោយនាងបាននិយាយ ទាំងក្តីឈឺចាប់ និងយំយែកយ៉ាងខ្លាំង ហើយបានបញ្ជាក់យ៉ាងច្បាស់ថា "រូបថតនេះគឺមិនមែនជារូបរបស់នាងទេ ការពិតគឺជារូបកាត់ត"។
យ៉ាងណាម៉ិញ រឿងមួយនេះគឺទាក់ទងដល់កេរ្ត៍ឈ្មោះ មិនអាចយកមកលេងសើចបាននោះទេ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីកញ្ញា PeyPey Ly បានដឹងពីដំណឹងហួសចិត្តមួយនេះភា្លម នាងបានចេញមុខបកស្រាយភា្លម ដើម្បីកុំឲ្យមិត្តភក្តិរបស់នាងទាំងក្រៅ និងក្នុងហ្វេសប៊ុក មានការយល់ច្រឡំ ហើយនាងថែមទាំងបញ្ជាក់ហើយបញ្ជាក់ទៀតថា "រូបថតនេះគឺជារូបកាត់ត"៕
តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបញ្ហាមួយនេះ?
សូមទស្សនាវិដេអូទាំងអស់គ្នា៖




ដោយ ៖ ប៊ី
ខ្មែរឡូត

Thursday, March 21, 2013

អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​


130322_02
ស្លាក​សញ្ញា​​ស្រា​បៀរ​​ព្រោង​ព្រាត​​ នៅ​តាម​ផ្លូវ​ក្បែរ​វត្ត​ឧណ្ណា​លោម រាជ​ធានី​ភ្នំពេញ​​​។ រូបថត សុវណ្ណ ភីឡុង
សាសន៍​ខ្មែរ​ ធ្លាប់​តែ​មាន​ឈ្មោះ​​ល្បី​ល្បាញ​ថា​ ជា​ជាតិ​សាស​ន៍ ឬ​ជា​ពូជ​ពង្ស​មួយ​ពោរ​ពេញ​​ទៅ​ដោយភាព​ទន់​ភ្លន់ មាន​សុជីវ​ធម៌ សីល​ធម៌ ជា​មួយ​នឹង​វប្ប​ធម៌​ដ៏សែន​ល្អ​ផូរ​ផង់​ក្រៃ​លែង​ ដែល​បាន​ចាក់​ឫសយ៉ាង​ជ្រៅ​ក្នុង​សន្តាន​ចិត្ត​ពូជ​អម្បូរ​​ខ្មែរ​ ចាប់​តាំង​ពី​សម័យ​មហា​នគរ​និង​រក​ប្រទេ​ស​ឯណា​មក​ប្រៀប​ធៀប​ពុំ​ស្មើ​ឡើយ​។ ប៉ុន្តែ​ជាតិខ្មែរ​សែន​អភ័ព្វ​​​ពន់​​ពេក និង​ជា​​ការ​អាម៉ាស់​មួយ​យ៉ាង​ធំ​ចំពោះ​​មុខ​ប្រទេស​ជិត​ខាង​នា​ពេ​ល​​បច្ចុ​ប្បន្ន ដែល​សីលធ​ម៌​នៃ​សង្គម​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេ​ស​កាន់​ព្រះពុទ្ធ​សាសនាត្រូវ​ធ្លាក់​ក្នុង​ស្ថា​ន​​ភាព​​ថម​ថយ​​បន្តិច​ម្តងៗ​ដ៏​គួរ​ឲ្យ​បារម្ភ​ ជា​ពិសេស​សីល​ធម៌​​នៃ​សង្គម​​គ្រួសារ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តាម​ទី​ជន​បទ​នា​នា​នៃ​ប្រទេស​កម្ពុជា។
ការ​ព្រួយ​បារម្ភ​ទាំង​នោះ​រួម​មានៈ អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​កាប់​ចាក់​សម្លាប់​គ្នា សកម្ម​ភាព​វាយ​ទាត់​ធាក់​របស់​ក្មេង​ទំនើ​ង​ក្នុង​ភូមិ អំពើ​រំលោភ​ផ្លូវ​ភេទ​របស់​ជីតា​ទៅ​លើ​ចៅ​ស្រី ឬ​ឪពុក​ទៅ​លើ​កុមារ​​ជាកូនឬ​កូន​ចុង ការ​រំលោ​ភ​ផ្លូវ​ភេទ​លើ​អនីតិ​ជន​ ការ​ជេរ​ប្រទេ​ច​ផ្តាសា​ប្រពន្ធ ប្តី ម៉ែ ឪ​ក្មេក និង​បង​ប្អូន​កូន​ចៅក៏ដូច​ជា​ការ​រំលោភ​បំ​ពា​​​​ន​​លើ​សិទ្ធិ​សេរី​ភាព​ជា​មូល​ដ្ឋាន​​ក្នុង​សង្គម​គ្រួសា​រ​​ខ្មែរ ដែល​មូល​ហេតុ​ចម្បង​នៃ​សក​ម្ម​ភាព​ល្មើស​ទាំង​​នេះ បណ្តាល​មក​ពី​ការ​សេព​សុរា គ្រឿង​ញៀន ល្បែង​ស៊ី​សង ការ​មើល​​ភាព​យន្ត​អាស​អាភាស និង​​អវិជ្ជា​រួប​រឹត​ងងឹត​សូន្យ​ឈឹង។
បើ​និយាយ​ពី​វិស័យ​ចរាចរណ៍​នៅ​​ស្រុក​ខ្មែរ​វិញ កំពុ​ង​ក្លាយ​ជាបិសាច​មួយ​ដ៏​សា​ហាវ​យង់​ឃ្នង​ជា​ទី​បំផុត ដែល​បាន​ឆក់​យក​អាយុ​ជីវិត​ជន​កម្ពុជា​ ជា​រៀង​រាល់​ថ្ងៃ យ៉ាង​​ហោច៥​នាក់​ក្នុង​មួយ​ថ្ងៃ និង​រង​របួស​ជា​ច្រើន​នាក់​។ ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ ដោយ​សារ​ការ​បើក​បរ​តាម​ដង​ផ្លូវ មាន​ការ​បង្ក​ហិង្សា​ជា​ហូរ​ហែ​ ហើយ​បើ​មិន​បាន​ប្រើ​ហិង្សា​ទេ ក៏ប្រើ​ពាក្យ​សម្តី​អសុរោះ​ត​តាំង​គ្នា​ទាម​ទារ​យក​​ឈ្នះ​រៀងៗ​ខ្លួន ដោយ​អ្នក​បើកបរ​​ទាំង​នោះ​​ លែង​មាន​ការ​យោគ​យល់ និង​អធ្យា​ស្រ័យ​គ្នា​ទៀត​ហើយ ភាគ​ច្រើន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ខ្មែរ គឺ​អ្នក​បើក​​បរ​ តែង​តែ​ព្យា​យាម​បើក​គេ​ច​បាត់​​តែ​ម្តង ដោយ​មិន​បាន​នៅ​ទទួល​​ខុស​ត្រូវ​ចំពោះ កំហុស​ឆ្គង​នៃ​ការ​ប៉ះ​ទង្គិច​នោះ​ឡើយ។
ចំណែក​​ជន​បង្ក​ហិង្សា​​ចរាចរណ៍​​ភាគ​​ច្រើន​ជា​ជន​មាន​អំណាច​អាង​ប្រាក់ និង​មាន​បុណ្យ​ស័ក្តិធំ (អ្នក​ធំ) ពិសេស ​គឺ​ស្ថិត​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជា​ទូទៅ រហ័ស​ទាំង​ដៃ រហ័ស​ទាំង​ជើងហើយ​​លទ្ធ​ផល​នៃ​ហិង្សាទាំ​ង​នោះ គឺ​ត្រូវ​បាន​បញ្ចប់​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់តាម​រយៈ​ការ​សុំ​ទោស និង​ចេញ​ថ្លៃ​ព្យា​បាល ព្រម​ទាំង​ការ​សង​ជំងឺ​ចិត្ដ​ខ្លះៗ​ដល់​ជន​រង​គ្រោះ។
ចំណែក​ស្រា​វិញ ខ្ញុំ​សង្កេត​ឃើញ​ថា ប្រជា​ពល​រដ្ឋ​នៅ​តាម​គេហ​ដ្ឋាន​ទូទាំង​​ប្រទេស​កម្ពុជា ជា​ពិសេស​ក្រុម​យុវវ័យ បាន​និង​កំពុង​​សេព​គ្រឿង​ស្រវឹង​យ៉ាង​ច្រើន​​សន្ធឹក​សន្ធាប់​បំផុ​ត​ ស្ទើរ​តែ​រាល់​ថ្ងៃ បើ​យ៉ាង​ហោច ក៏​មួយ​ដង​ទៅ​ពីរ​ដង​ដែរ​ ក្នុង​មួយ​សប្តាហ៍។
ស្ទើរ​គ្រប់​ទី​កន្លែង​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា មាន​ការ​ជួប​ជុំគ្នា ជា​​ក្រុម និង​ផឹក​ស្រា​សប្បាយ​ក្អាក​ក្អាយ ដោយ​មិន​មាន​ខ្វល់​ខ្វាយ​ពីការ​ខាត​បង់​ថវិកា​នោះ​ឡើយ​។ ស្រា​បៀ​រ​រាប់​លាន​កេស​​ត្រូវ​បាន​លក់​ដាច់​​ក្នុង​មួយ​ខែៗ​ ដែល​ជា​ការ​ចំណេញ​ដ៏​សម្បើម​ សម្រាប់​ក្រុម​ហ៊ុន​ស្រា​បៀរ​ នៅ​ស្រុក​ខ្មែរ ស្រប​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​នៅ​ទូទាំង​ប្រទេស​ខាង​ពាណិជ្ជ​កម្ម អាជី​វកម្ម ស្រា ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​អំពី​វិសាល​ភាព ​នៃ​ផលិត​ផល​ស្រា​របស់​ក្រុម​ហ៊ុន​នា​នា​ ដែល​មាន​តម្លៃ​ថោក​នៅ​តាម​កញ្ចក់​ទូរ​ទស្ស​ន៍ ​វិទ្យុ ប៉ាណូ​ពាណិជ្ជ​កម្ម​ធំៗ ​ជា​ដើម។
ជា​ការ​គួរ​ឲ្យ​អាម៉ាស់​បំផុត ការ​ផ្សព្វ​ផ្សាយ​​ស្រា​ទាំង​អស់​នេះ​ហាក់​មាន​លក្ខណៈ​ហួស​ពី​ការ​ពិត ដែល​យើង​អាច​និយាយ​បានថា ជាកា​របោក​ប្រាស់​ដោយ​ប្រយោ​ល និង​ជា​ការ​បំភ័ន្ត​ភ្នែក​អតិថិ​ជន​ខ្មែរ​ដែល​ជា​អ្នក​ផឹក។ ក្រុម​ហ៊ុន​ស្រា​ទាំង​នោះ​ បាននិង​កំពុង​ព្យា​យាម​យក​ប្រព័ន្ធ​ឃោសនា ​និង​ផ្សព្វផ្សាយ​​ជាតិ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្រ្ត​ប្រកួត​ប្រជែង​ផ្នែក​ជំនួញ​ប្រមឹក តាម​រយៈ​ការ​អូស​ទាញ​អតិ​ថិជន​ឲ្យ​ផឹក​ស្រាផ្សង​សំណាង​ ដើម្បី​ឈ្នះ​រង្វាន់​បន្តិច​បន្តួច​ជា​មាស ជា​ប្រាក់ និង​ជា​សម្ភារ​ប្រើ​ប្រាស់​។ល។
ការ​ប្រកួត​ប្រជែង​បែប​នេះ ភាគ​ច្រើន​ មិន​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើន​គុណ​ភាព​សុខ​ភាព​នោះ​ទេ ប៉ុន្តែ​មាន​លក្ខណៈ​បំផុស​បំផុល​ឲ្យ​ពល​រដ្ឋ​ខ្មែរ​មួយ​នគ​រងប់​នឹង​ស្រា​ទៅ​វិញដែល​ហាក់​បង្ហាញ​​ថា ផឹក​ស្រា​ឲ្យ​បាន​ច្រើន​គ្រប់ៗ​គ្នា ទើប​ជា​ជ័យ​ជម្នះ និង​មោទ​នភាព​សម្រាប់​ជាតិ គឺ​មាន​ន័យ​ថា «ផឹក​ស្រា​ដើម្បី​មោទ​ន​ភាព​ជាតិ​ខ្មែរ»។ ជំនួញ​ប្រមឹក​បែប​បំភ័ន្ត​ភ្នែក​នេះ គឺ​ជា​សកម្ម​ភាព​ជំនួញ​ប្រាស​ចា​ក​ពី​សីល​ធម៌​​សង្គម និង​ច្បាប់​សង្គម និង​ជា​ការ​ប្រមាថ​មើល​ងាយ​ដល់​អតិ​ថិជន​ខ្មែរ​ថា​សុទ្ធ​សឹង​ជា​ជន​ឆោត​ល្ងង់។
ដំណោះ​ស្រាយ​ល្អ​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ មាន​តែ​មួយ​គត់ គឺ​រដ្ឋាភិបាល​ ដែល​មាន​ក្រសួង​ព័ត៌​មាន ក្រសួង​ពាណិជ្ជ​កម្ម និ​ង​ក្រសួង​​ពាក់​ព័ន្ធ​ដទៃ​ទៀត និង​សង្គម​​ស៊ីវិល​នា​នា ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​​លើ​ការ​អប់​រំផ្សព្វ​ផ្សាយ​តាម​មូល​ដ្ឋាន អំពី​សីល​ធម៌​សង្គម ​តាម​រយៈ​មាគ៌ា​ព្រះ​ពុទ្ធ​សាស​​នា ដោយ​ការ​ប្រើ​ប្រាស់​មធ្យោ​បាយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​ទូរ​ទស្សន៍ វិទ្យុ ទស្សនា​វដ្តី​ ឬ​យុទ្ធ​នា​ការ ចុះ​​អប់រ​ំ​ជាក់​ស្តែង ​ជាដើម ដើម្បី​បាន​ជ្រួត​ជ្រាប​ទូលំ​ទូលាយ ​ដល់​ពលរដ្ឋ​​ ស្តី​ពី​ផល​វិបាក និង​ទោស​ទណ្ឌ​នៃ​សកម្ម​ភាព​ល្មើស​សីល​ធម៌ និង​ល្មើស​ច្បាប់​ទាំង​នេះ។
ដើម្បី​ឈ្នះៗ​ទាំង​អស់​គ្នា​ រដ្ឋាភិបាល​មិន​​គួរ​យក​ចិត្ត​ទុក​ដាក់​តែ​ទៅ​លើ​ការផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ឈ្នះៗ​មិន​ដែល​ចាញ់ ឬ​បង្ហាញ​តែ​ពី​មហា​ជោគ​ជ័យ​របស់​ខ្លួន​ដែល​មាន​ជា​ធម្មតា​សម្រាប់​ការ​គ្រប់​គ្រង​​ប្រទេស​នៅ​លើ​ពិភព​លោក​ ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​សាង​សង់​ស្ពាន​ថ្នល់ សា​លា​រៀន ការ​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ ប្រឡាយ​ទឹក ទី​អារាម ឬ​បង្គន់​អនា​ម័យ ជា​ដើម​នោះ​ទេ​ ​រដ្ឋា​ភិបាល​​គួរ​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​អប់រំ​ពលរដ្ឋ​របស់​ខ្លួន​ពី​ក្បួន​ខ្នាត​រស់​​នៅ​ប្រកប​ដោយ​ជីវភាព​​ថ្កុំ​ថ្កើង តាម​រយៈ​ការ​បណ្តុះ​បណ្តាល​លើ​វិស័យ​កសិកម្ម ឧ​ស្សា​​ហ​កម្ម និង​ក្បួន​រស់​​នៅ​ប្រកប​ដោយ​សីល​ធម៌​ សុជី​វធម៌ ជា​ជាង​ការ​លាត​​ត្រដាង​តែ​ពី​មហា​ជោគ​ជ័យ​ដដែលៗ​ របស់​បក្ស​នៅ​គ្រប់​ច្រក​ល្ហក ស្រប​ពេល​ដែល​រាស្រ្ត​នៅ​តាម​ជន​បទ ​កំពុង​រស់​ត្រដាប​ត្រដួស​ស៊ី​អត់​ស៊ី​ឃ្លានកាប់​សម្លា​ប់​គ្នា មិន​ស្គាល់​ប្តី ប្រពន្ធ កូន ចៅ បង ប្អូន ម៉ែ ឪ បែប​នេះ​នោះ​។

*** សំរាប់វិស័យអប់រំ ខ្ញុំបានលឺថា មាននិស្សិតខ្មែរប្រលងជាប់ លេខ ២ នៅប្រទេសអូស្រា្តលីបានទទួលប្រាក់រង្វាន់ ២៥០ ដុល្លាពីសម្តេច តម្លៃនេះវាសមស្របនឹង ការជំនួសមុខឲ្យប្រទេសកម្ពុជាមួយទាំងមូលទេ ដែលខ្មែរឥឡូវមានមុខនៅក្នុងពិភពលោក?***
ខាង​ក្រោម​នេះ គឺ​ជា​ចំណង​ជើង​​មាន​លើ​ទំព័រ​សារ​ព័ត៌​មាន​សង្គម ដែល​ខ្ញុំ​បាន​ដក​ស្រង់​ក្នុង​​ពីរ​សប្តាហ៍​ នៃ​ខែមី​នា​នេះ​៖​
១.នាំ​គ្នា​មក​ពី​ធ្វើបុណ្យ​ស្រវឹង​ទាស់សម្ដី​​គ្នា​វាយ​ប្រពន្ធ​ទាល់តែ​ស្លាប់​​តាម​ផ្លូវ​​ (ម្ដាយ​ស្លាប់​ឪពុក​ជាប់​គុក​កូន​នៅ​កំព្រា)​។
២.ផឹក​ទឹក​​ប្ដូរ​និស្ស័យ​វាយ​ម្ដា​យ​ក្មេក​ពេល​ប្រពន្ធ​ចូល​ទៅ​ឃាត់​​ចាក់​មួយ​កាំបិត​​ស្លាប់​។
៣.ឪពុកចុង​តាម​រំលោភ​កូន​ស្រី​អាយុ​ ១៣ ​ឆ្នាំ​លុះ​មរណា​​ទោះ​ម្ដាយ​​នាង​ជម្លៀស​​ទៅ​លាក់​​ផ្ទះ​លោក​មេឃុំ​។
៤.​បុរស​ម្នាក់​ស្រវឹង​ស្រា​ដុត​ផ្ទះ​បងថ្លៃ​ឆេះ​ម៉ដ្ឋ។
៥.ចាប់​ផ្សឹក​គ្រូសូត្រ​ឆ្វេង​វត្ដ​ស្រែ​អម្ពិល​ព្រោះ​ត្រូវ​​អា​បត្ដិ​សេព​មេថុន​ជាមួយ​កម្មការិនី​កាត់​ដេរ​ក្នុង​កុដិ​។
៦.តា​ចាស់​អត់​សីល​ធម៌ លួង​និង​គំរាម​ក្មេង​ស្រី​អាយុ​៨​​ឆ្នាំ​រំលោភ​ច្រើន​ដង​ចុង​​ក្រោយ​ជាប់​ខ្នោះ​ជា​ដើម​។ល​។​
សូម​ជួយ​ពិចា​រណា និង​រួម​ចំណែក​ជា​មួយ​គ្នា ក្នុង​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​ ដល់​ពល​រដ្ឋ​ខ្មែរ ​ពី​សីល​ធម៌​សង្គម​ផង! ដោយ យស់ កាតង់

Saturday, March 16, 2013

Please stop drinking of Chang and Leo beer

ស្រាបៀរនេះធ្វើពី ឈាម និង ទឹកភ្នែករាស្រ្តខ្មែរនៅខេត្តព្រះសីហនុ។
ដូចនេះសូមបងប្អូនកុំពិសារស្រាបៀរនេះអោយសោះ, "បើអ្នកពិសារនោះបានន័យថា អ្នកចូលរួម ហុតឈាម និង ទឹកភ្នែករាស្រ្តខ្មែរហើយ"។
"ទីណាមានទុកខលំបាកទីនោះមានសម្តេច ហ៊ុន សែន"
"ទីណាមានបក្សពួកសម្តេចហ៊ុន សែនទីនោះមានទុក្ខលំបាក"
"បើគ្មានសម្តេចហ៊ុន សែន រាស្រ្តខ្មែរក៏គ្មានទុក្ខលំបាក និង ទឹកភ្នែកដែរ"

Friday, March 15, 2013

ខ្មែរត្រូវមានសង្ឃឹម

សូមបងប្អូនជនរួមជាតិទាំងអស់កុំទាន់អស់សង្ឃឹមរឿងទឹកដី
សូមបងប្អូនជនរួមជាតិទាំងអស់កុំទាន់អស់សង្ឃឹមរឿងទឹកដី




ទោះថ្នាក់ដឹកនាំយើង ហ៊ុន សែ(ម) មិនហ៊ានទាមទារទឹកដីកម្ពុជា ក្រោម ឬក៏កោះត្រល់មកវិញ
តែក្នុងនាមពួកខ្ញុំជាកូន ខ្មែរ ដាច់ខាតត្រូវតែយកទឹកដី ខ្មែរមក វិញព្រោះ ខ្មែរ មានសិទ្ធគ្រប់គ្រាន់ ដើម្បីទាមទាម ។ សង្ឃឹមថានឹងមានថ្នាកដឹកនាំ ថ្មី ចេញមុខទាមទារជូនកូន ខ្មែរ មកវីញណា (ឈឺចាប់ខ្លាំងណាស់ បាត់បង់ទឹកដី)

សូមបងប្អូនចុចស្តាប់ពត័មាន នៅខាមក្រោម ហើយជួយ shear ឲ្យកូនខ្មែរ បាន ឃើញ បានដឹង បានឮផង ។

Wednesday, March 13, 2013

Mother's love

ហេតុការណ៍មួយដែលគួរអោយរន្ធត់ចិត្តក្រៃលែង
ហើយកោតស្ញប់ស្ញែងដល់ស្រ្តីរូបនេះដែលលះជីវិត
ដើម្បីការពារជីវិតកូនគឺផ្ទះវីឡាមួយបានឆេះដោយ
ភ្លើងមិនមានច្រកចេញបានម្ដាយយកកូនចេញតាមបង្អូច
ដើម្បីកុំអោយភ្លើងឆេះកូនតែខ្លួនឯងស្លាប់បាត់ទៅហើយ
តែកាន់កូនជាប់នឹងដៃហើយមិនយូរប៉ុន្មានបុគ្គលិកអ្នករំលត់
ភ្លើងក៏បានមកដល់ហើយជួយសង្គ្រោះក្មេងនោះបាន នេះ
ហើយជាទឹកចិត្តម្ដាយដែលមានចំពោះកូន ។រឿងរ៉ាវនេះបាន
កើតឡើងក្នុងប្រទេសឥណ្ឌា

Like and share Popzone Asia
តើប្អូនៗគិតយ៉ាងម៉េចដែររឿងនេះ?

ដូច្នេះប្អូនត្រូវស្រលាញ់ពុកម្ដាយ ត្រូវចេះគោរពពួកគាត់។

Tuesday, March 12, 2013

នាយកុយ យាយណាង និងគ្រួសារជនរងគ្រោះ ដាក់ពាក្យបណ្តឹង


នាយកុយ យាយណាង និងគ្រួសារជនរងគ្រោះ ដាក់ពាក្យបណ្តឹង
ពោធិ៍សាត់:  នាយ​កុយ​តារា​កំប្លែង​ជើងចាស់ និង​លោកយាយ​សំណាង តារាចម្រៀង​អា​យ៉ៃ បាន​បង្ហូរទឹកភ្នែក​យំ​បោក​ខ្លួន​ដូច​អក នៅពេលដែល​មកដល់​ក​ន្លែ​ង​កើតហេតុ នៅ​រសៀល​ថ្ងៃនេះ លើផ្លូវ​ជាតិ​លេខ​៤​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​២១១-២១២ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ (​កន្លែង​កូន​ស្លាប់​)។ ស្តាប់​តាម​ការរៀបរាប់​របស់​ប៉ូលិស​ដែល​ប្រចាំការ​នៅ​ទីនោះ ខណៈនោះ​នាយ​កុយ និង​យាយ​សំណាង បាន​ដុត​ធូប​ឧ​ទិ្ទ​ស​ហៅ​ព្រលឹង​កូនប្រុស​របស់គាត់​ឲ្យ​វិល​ទៅផ្ទះ​វិញ​។
​ដោយឡែក​គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀត ដែល​បាន​ស្លាប់​ជាមួយគ្នា​នោះ​ក៏បាន​ដុត​ធូប​ឧទ្ទិស​ហៅ​ព្រលឹង​កូនៗ​ឲ្យ​ ទៅផ្ទះ​សម្បែង​វិញ​ដែរ នៅ​រសៀល​ថ្ងៃនេះ​។
​    ​នាយ​កុយ និង​យាយ​ណា​ង ទៅ​ដុត​ធូប​នៅមុខ​ឡាន Tundra ដើម្បីហៅព្រលឹងកូនឲ្យត្រឡប់ទៅផ្ទះវិញ
​នៅឯ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ នាយ​កុយ និង​យាយ​ណា​ង និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាមួយគ្នា​ក្នុង​ឧប្បទ្ទវហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​ ​ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន SK បើក​បុក​រថយន្ត​តារាចម្រៀង​ខេមរៈ សិរីមន្ត បាន​អញ្ជើញ​ចូលមក​ដាក់ពាក្យ​បណ្តឹង​រួចរាល់​ហើយ នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា​នេះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកសង្រេង​​កាន់តែខ្លាំង​ក្លា​នោះ គឺ​នាយ​កុយ យាយ​ណា​ង និង​គ្រួសារ​ជនរងគ្រោះ​ជាមួយគ្នា​នោះបាន​យក​រូបថត​កូនប្រុស​ម្នាក់​មួយៗ​មក​ ដុត​ធូប​នៅ​ចំពោះមុខ​រថយន្ត Tundra របស់​ខេមរៈ សិរីមន្ត ដែល​ខ្ទេចខ្ទាំ​ទៅហើយនោះ​ដោយ​សម្រែក​ឧទ្ទិស​ហៅរក​ព្រលឹង​កូនប្រុស​ឲ្យ​វិល​ ទៅផ្ទះ​វិញ​ផងដែរ ដោយ​ពួកគាត់​យល់ថា ព្រលឹង​របស់​កូនៗ​ប្រុស​របស់​ពួកគាត់​នៅជាប់​និង​រថយន្ត​រងគ្រោះ​នេះ មិនទាន់​ទៅណា​នោះទេ​។​
   ​នាយ​កុយ និង​យាយ​ណា​ង ទៅ​ដុត​ធូប​នៅមុខ​ឡាន Tundra ដើម្បីហៅព្រលឹងកូនឲ្យត្រឡប់ទៅផ្ទះវិញ
​លោក​ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​គេហទំព័រ CEN នៅ​ល្ងាច​ថ្ងៃទី​១០ ខែមីនា​នេះ​ថា ក្រុមគ្រួសារ​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​គ្នា​ទាំងពីរ​ករណី កាលពី​ព្រលប់​ថ្ងៃទី​៧ មីនា នឹង​ពាក់​កណ្តាលអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៨ មីនា នោះបាន​​ចូលខ្លួន​មក​ដាក់​ពាក្យបណ្តឹង​ជា​បណ្តើរៗ​ហើយ ក្នុងនោះ​មាន នាយ​កុយ យាយ​ណា​ង គ្រួសារ​ខេមរៈ សិរីមន្ត និង​គ្រួសារ​ជនរងគ្រោះ​ជាមួយគ្នាផ្សេងទៀត​ផងដែរ​។​
​    ​
​លោក​ព្រហ្ម ពៅ បាន​អះអាងថា លោក​និង​ជម្រុញ​កិច្ច​ការកសាង​សំណុំរឿង​ដ៏​សោកសង្រេង​នេះ​ទៅ​សាលាដំបូង​ ខេត្ត​យ៉ាង​លឿន​បំផុត ខណៈដែល​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​បានមក​ដាក់ពាក្យ​បណ្តឹង​គ្រប់គ្រាន់ ដោយឡែក​វត្ថុតាង​បាន​ប្រមែប្រមូល​មក​គ្រប់​ចំនួន​អស់ហើយ​។
​នាយ​កុយ និង​យាយ​ណា​ង ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​១០ ខែមីនា​នេះ
​ជាមួយ​ហេតុការណ៍​ដ៏​សោកសៅ​នេះ​ស្នូរ​សម្លេង​ព្រះធម៌ និង​ដំណើរ​ព្យុះ​ហយា​ត្រា​របស់​ព្រះសង្ឃ​មួយរយ​ដប់​អង្គ រួម​និង​ក្រុមគ្រួសារ​តារាៗ​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ នៅតាម​ដង​វិថី ដ៏​វែងឆ្ងាយ​ក្នុង​ក្រុងព្រះសីហនុ​និង​បន្តឆ្ពោះទៅកាន់​ទីកន្លែង​កើតហេតុ​ បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១១-២១២​បានចាប់ផ្តើម​ឡើង​នៅវេលា​ម៉ោង​១៤ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣ ។ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មានការ​កោត​ស​សើរ​យ៉ាងខ្លាំង។​
​    ​    ​
​សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ដឹកនាំ​ព្រះសង្ឃ ចំនួន​១១០​របស់លោក​ខ័​ណ្ឌ ច័ន្ទ​សុផល ប្រធាន​ព័ត៌មាន​ជាតិ​ដោយ​សេរី​និង​ប្រតិកម្ម​រហ័ស​លើ​បណ្តាញ​ក្នុងសង្គម (Facebook) ដោយ​សហការ​ជាមួយ​ព្រះសង្ឃ​ក្នុង​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ ព្រះ​មេគណ គៀត ច័ន្ទ​ធុច បាន​ដំណើរការប្រកបដោយ​ជោគជ័យ នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣ នេះ​ដោយ​ចាប់ផ្តើម​ដើរថ្មើ​ជើង និង​សូត្រធម៌​បណ្តេញ​ខ្មោច​ចង្រៃ​តាម​ដង​វិថី​អូរ​ឈើទាល កាត់​ទីក្រុង​ព្រះសីហនុ សំដៅ​មក​វិមានឯករាជ្យ និង​បន្ត​ជិះ​រថយន្ត​​សំដៅទៅ​កន្លែងកើតហេតុ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ (​ទីតាំង​លោក​ខេមរៈ សិរីមន្ត​គ្រោះថ្នាក់​) និង​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះដែរ​។
   ​​នាយ​កុយ និង​យាយ​ណា​ង ទៅ​ដុត​ធូប​នៅមុខ​ឡាន Tundra ដើម្បីហៅព្រលឹងកូនឲ្យត្រឡប់ទៅផ្ទះវិញ
​សូម​រម្លឹកថា តារាចម្រៀង ខេមរៈ សិរីមន្ត និង​មិត្តភក្តិ​មាន​គ្នា​៨​នាក់ (​ក្មេង​ម្នាក់​) បានធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក Tundra ពណ៌​ស​មួយគ្រឿង ពី​ភ្នំពេញ​មក​ក្រុងព្រះសីហនុ ក្នុង​គោលបំណង​ចូលរួម​ច្រៀង​រាំ​ក្នុង​ការប្រគំ​តន្ត្រី​មួយ​នៅ​ក្លឹប​ កំសាន្ត អិ​ល​វី ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​២១១-២១២ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បាន​បើក​បុក​យ៉ា​ងពេញទំហឹង (​បញ្ច្រាសទិស​គ្នា​) បណ្តាល​ឲ្យ​មិត្តភក្តិ​ប្រុសៗ​របស់​តារាចម្រៀង ខេមរៈ សិរីមន្ត ស្លាប់​អស់​៤​នាក់ នៅ​និង​កន្លែង កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៣​នេះ​។ ក្នុង​ឧប្បទ្ទវហេតុ​នោះ ពេលសមត្ថកិច្ច​ជំនាញ​ចរាចរណ៍​កំពុង​ការពារ​កន្លែងកើតហេតុ​នោះ​ស្រាប់​តែមាន​ រថយន្ត​ដឹក​ស្រា​បៀ​អង្គរ​មួយគ្រឿង​ផ្សេងទៀត បាន​បើក​ចុះ​ចំណោត​មក​បុក​រថយន្តស្ទូច​, រថយន្ត​ប៉ូលិស​, រថយន្ត​បុ​ក្គ​លិ​ក​ក្រុមហ៊ុន កាំ​មីន​កូ និង​រថយន្ត​ពេទ្យ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​របួស​៣​នាក់​បន្ថែមទៀត​ផងដែ​រ​៕




ប្រភព CEN

Monday, March 11, 2013

សិស្សពេទ្យក្រមុំយំស្រណោះខ្លួនក្រ

នាងក្រមុំរស់ សាវ៉ឺន អាយុ២០ឆ្នាំ រស់នៅភូមិ វត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាកូនទោល មានឪពុកឈ្មោះវ៉ាន រស់ អាយុ៥៧ឆ្នាំ ម្តាយឈ្មោះរួម ដារី អាយុ៥២ឆ្នាំ ប៉ុន្តែ តាំងពីកើត មក នាងមិនដែលស្គាល់មុខឪពុកទេ ព្រោះគាត់បោះបង់ម្តាយនាង តាំងពីនាងនៅក្នុងពោះម្តាយ៨ខែ ម៉្លេះ។ នាងធំដឹងក្តីពេលណា ឮតែទំនួញម្តាយកម្សត់ និងជីដូន ដែលរស់ក្នុងភាពក្រីក្រ រកស៊ីដាំបន្លែលក់ ដើរស៊ីឈ្នួលគេ ដើម្បីរស់។ ទោះជាម្តាយក្រខ្សត់ យ៉ាងណា ក៏គាត់នៅតែជំរុញនាងឱ្យបានចូលសាលារៀន មិនទុកឱ្យកូនល្ងង់ខ្លៅនោះឡើយ។ ទន្ទឹមនោះ ពេលនាងមានអាយុ៧ឆ្នាំ ក្រៅពីពេលសិក្សា នាងតែងឆ្លៀតជួយរកស៊ីម្តាយ លើមុខរបរដាំបន្លែលក់។ នាងតែងក្រោកពីដំណេក ក្នុងខ្ទមរខេករខាក តាំងពីម៉ោង ៤ភ្លឺ រែកទឹកស្រោចស្ពៃ ត្រកួន ពី៣០ ទៅ៤០អំរែក បន្ទាប់មក ក៏ប្រញាប់ដាំបាយ វេចខ្ចប់យកទៅហូប នៅសាលា ដែលនៅឆ្ងាយពីផ្ទះ ហើយម្ហូបនោះមានតែអំបិលបុក ឬប្រហុក ជាប្រចាំ។ ពេលលក់ស្ពៃ ត្រកួន បាន នាងក៏យកទៅទិញប៊ិក សៀវភៅ និងសិក្ខូបករណ៍ផ្សេងៗទៀត ព្យាយាមរៀនសូត្រ រហូត ចប់ថ្នាក់ទី១២ (បាក់ឌុប) និងប្រលងជាប់អាហារូបករណ៍ ជាគិលានុបដ្ឋាយិកាកម្រិតបឋម។ ពេលនេះនាងគ្មានថវិការទិញសំលើកបំពាក់ពេទ្យដែលសាលាតម្រូវទេ រួមផ្សំនិងម្តាយនិង ជីដូនសុទ្ធតែជាមនុស្សឈឺធ្ងន់។

Friday, March 8, 2013

គ្រោះថ្នាក់របស់សិរីមន្ត

តារា​ចម្រៀង​លោក​ខេមរៈ សិរី​មន្ត​បាន​រងរបួស​ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​សម្លាប់​មនុស្ស បួន​នាក់ នៅលើ​ផ្លូវ​កំពង់សោម​ កាលពីវេលាម៉ោង ប្រមាណ ជាង៩យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣។​

ប្រភព​ប៉ូលិស​បាន​និយាយ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមាន​ដោយសារ​ការ​បុក​គ្នា​វ​វាង​រថយន្ត​ដែល ​មាន​ប្រភេទ Tundra និង​រថយន្ត​កុងតឺន័រ​។​

​ ប៉ូលិស​បាន​បន្ត​ថា​ មនុស្ស​ចំនួន​បួន​អ្នក​បាន​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមាន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​បួន​​ ស្ថិតក្នុងភូមិ​ភូ​ធឿង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។​
អ្នកស្លាប់ទាំងបួននាក់ នោះមានអ្នកបើកឡានម្នាក់ និងអ្នករួមដំណើរបីនាក់ទៀត មានស្រីម្នាក់។ ចំណែកអ្នកទទួលរងរបួសធ្ងន់ ក៏ជាអ្នករាំដែរ។ ហើយរថយន្ត ដែលរងគ្រោះនេះជាកម្មសិទ្ធ របស់លោក ខេមរៈ សេរីមន្ត។

​ ក្នុង​ហេតុការណ៍​នោះ គឺមាន​មាន​រថយន្ត Tundra ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 7997 ជិះ​ដោយ​តារាចម្រៀង​ចំនួន​៨​នាក់ មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ បុក​ជាមួយ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន SK ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 9723 បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៤​នាក់ ក្នុង​នោះគេ​ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ទេ។ រីឯ​តារាចម្រៀង ខេមរៈ សេរី​មន្ត ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។​ ហេតុការណ៍នេះបានកើតឡើងពេលមានភ្លៀងខ្លាំង។
​ក្រុម​សិល្បៈ​ទាំងនោះ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​សម្តែង​ក្រុងព្រះសីហនុ ដើម្បី​អបអរ​ថ្ងៃទី​៨មីនា​៕



Monday, March 4, 2013

មិនដឹង


art15.1
ខ្លួនខុសហើយចង់callចូលប្ដឹងABCទៀត! វ៉ៃបងប៉ូលិសមុនហើយដល់ពេលcallចូលថាប៉ូលិសវ៉ៃមុនទៀត! នេះបងប៉ូលិសគាត់ទប់អារម្មណ៏បាន!បើគាត់ខឹងខ្លាំងវិញ ប្រហែលជាមាននាក់របួសដោយសារគ្រាប់កាំភ្លើងគាត់ជាមិនខានទេ!ពិតជាទំនើងមែន! អត្ថបទផ្ញើមក Khmer-note ដោយ MengSou Aroma


ចង់តាមដានលំអិតដល់ហើយបង ព្រោះកាត់អាប៉ូលីសវាយតបាត់ហើយ!!!

ជុំវិញហេតុការអកុសល

ម្តាយកុមារីរងគ្រោះ ទារសំណង ៤ម៉ឺនដុល្លារ ខណៈឪពុកនិស្សិតបង្កហេតុ អះអាងថា កូនស្រីមានបញ្ហាខួរក្បាល

734850_539726396058499_917544622_nអ្នកនិយាយាថាកូនអ្នកឆ្កួត? ចុះបើអ្នកជាគាត់តើអ្នកគិតយ៉ាងណា? 
ភ្នំពេញៈ កញ្ញា គាម ពិសិដ្ឋម៉ានីតា និស្សិតឆ្នាំទី៦ នៅសាកលវិទ្យាល័យសុខាភិបាល ត្រូវបានចៅក្រមសាលា ដំបូងសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ សម្រេចបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស បន្ទាប់ពីការស៊ើបសួរពេញមួយថ្ងៃមកនោះ ពាក់ព័ន្ធការបង្កគ្រោះថ្នាក់ចរាចរផ្តាច់ជីវិតសិស្ស សាលាតូចៗ៣នាក់ និងរងរបួសធ្ងន់ស្រាលរហូតដល់៧នាក់ នៅមុខក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី០១ ខែមីនា។
ការបញ្ជូនជនរងបង្កទៅពន្ធនាគារ បានធ្វើឡើងក្រោយពីកម្លាំងនគរបាល ចរាចរណ៍ជើងគោក បានបញ្ជូនជនបង្ករូបនេះ ទៅតុលាការកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣។
យោងតាមដីការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោកចៅក្រមស៊ើបសួរ អ៊ី ឋាវរៈ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃអាទិត្យ ទី០៣ ខែមីនា បានឲ្យដឹងថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាសុខាភិបាល ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌល «ម២» ក្រោមបទ ចោទបើកបរបង្កឲ្យមានរបួសអ្នកដទៃដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា តាមមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងដីកានេះបានបញ្ជាក់ថា «ជននេះត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទ បើកបរ បង្កឲ្យមានរបួសអ្នកដទៃ ដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា នៅលើមហាវិថីព្រះនរោត្តម កែងផ្លូវលេខ ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។
ក្នុងដីកា ក៏បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ គាម ពិសិដ្ឋម៉ានីតា ទៅមណ្ឌលឃុំខ្លួន«ម២» ដោយអនុវត្តឲ្យបានត្រឹមត្រូវ។ ប្រធានពន្ធនាគារ ត្រូវឃុំខ្លួនជនបង្ក រហូតដល់មានបញ្ជា ថ្មី។
ពាក់ព័ន្ធនិងការករណីគ្រោះថ្នាក់ចរាចរនេះដែរ ម្តាយកុមារីរងគ្រោះ២នាក់បងប្អូន អ្នកស្រី ល័ក្ខ សុគន្ធារិន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា អ្នកស្រីទាមទារសំណងសម្រាប់កូនស្រីម្នាក់២ម៉ឺនដុល្លារ។ អ្នកស្រីក៏បានអំពាវនាវទាំងក្តីខ្សឹកខ្សួលថា សូមឲ្យមន្រ្តីតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ ជូនកូនស្រីរងគ្រោះទាំងពីរនាក់របស់គាត់ផងដែរ។
ពាក់ព័ន្ធនិងការទាមទារសំណងរហូតដល់២ម៉ឺនដុល្លាររបស់អាណាព្យាបាលកុមារីរងគ្រោះ មិនទាន់មានការបំភ្លឺ ពីអាណាព្យាបាលភាគីជនបង្ក និងមន្រ្តីតុលាការនោះទេ។
តែទោះជាយ៉ាង លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ធ្លាប់បានអះអាងថា កូនស្រីរបស់ខ្លួន ដែលជាជនបង្ក កញ្ញា គាម ពិសិដ្ឋម៉ានីតា ធ្លាប់មានបញ្ហាដុះសាច់ក្នុងខួរក្បាល ហើយបានធូរស្រាលឡើងវិញ បន្ទាប់ពីទៅពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ ព្រមទាំងបានលេបថ្នាំជាប្រចាំផងដែរ។ លោកបាន បន្តថា ជំងឺនេះ បានរើឡើងវិញ បន្ទាប់ពីរូបនាងខិតខំរៀនពេលប្រលង ជាពិសេសថ្ងៃកើតហេតុនោះ គឺជាពេល ដែលរូបនាងចេញប្រលងនៅសាលា។
ក្នុងន័យនេះ លោក គាម ពិសិដ្ឋ ចង់បញ្ញាក់ថា គ្រោះថ្នាក់នេះ វាជារឿងអចេតនា ហើយកូនស្រីរបស់លោកមាន បញ្ហាសតិអារម្មណ៍ ព្រោះតែជំងឺដុះសាច់ក្នុងខួរក្បាលរបស់នាង។
លោក គាម ពិសិដ្ឋ ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយចំពោះគ្រោះដ៏អកុសល ហើយលោកក៏បានចូលរួម រំលែកទុក្ខ អុជធូបខមាទោសនៅចំពោះមុខសពកុមារីរងគ្រោះទាំងពីរ និងចូលបុណ្យចំនួន ៥រយដុល្លារ ហើយ កុមារា ស្រេង ប៊ុនហុង ចំនួន៣រយដុល្លារផងដែរ។
តែទោះបីជាយ៉ាងណាសំណុំរឿងនេះ មានតែមន្រ្តីតុលាការជំនាញតែមួយគត់ ដែលនឹងត្រូវធ្វើការសម្រេចយ៉ាង ណានោះ។
សូមបញ្ជាក់ថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាល័យសុខាភិបាល បានបង្កគ្រោះថ្នាក់ចរាចរដ៏សែនកុសលមួយកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ នៅមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបើករថយន្តកាមរីបាឡែនដឹកប្អូនប្រុសចេញពីសាលា បុកម៉ូតូ បុក កង់ ជាបន្តបន្ទាប់ បណ្តាលឲ្យកុមារាម្នាក់ និងកុមារី២នាក់ស្លាប់បាត់បង់ជីវិត ខណៈជិះកង់ឌុបគ្នាចេញពីរៀន ហើយអ្នកដំណើរប្រុស-ស្រី៧នាក់ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលផងដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
DAP-News
DAP-News
DAP-News
DAP-News
ព្រះសង្ឃ ១០០អង្គ និមន្តមកពីបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញ បាននិមន្តសូត្រមន្ត រំដោះគ្រោះចង្រៃ នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ចាប់ពី វិមានឯករាជ្យ រហូតដល់ ស្ពានអាកាសក្បាលថ្នល់ ព្រមទាំងកន្លែង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏អកុសលសម្លាប់កុមារា កុមារី ៣នាក់ នៅមុខក្រសួងមហាផ្ទៃ ។


Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

12971_477721265610388_1846451538_n
ទិដ្ឋភាពមិត្តរួមថ្នាក់របស់កុមារីទាំង២ ពួកគេសែនសោកស្តាយនិងយំឡើងទ្រហឹង
644283_539725542725251_599961253_n
ដង្ហែរសពកុមាទាំងពីរទៅបូជា ទាំងអាលោះអាល័យ
Photo from Facebook
អ្នកនិយាយាថាកូនអ្នកឆ្កួត? ចុះបើអ្នកជាគាត់តើអ្នកគិតយ៉ាងណា?
រូបភាពដោយ ថនសេរីឩត្តម សមាគមចែកទឹកសុទ្ធវីតាល់
Credit : ទឹកចិត្តខ្មែរ (ក្រោមមេឃតែមួយ)
Hong-0018
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ប្រភព៖ដើមអម្ពិល