Showing posts with label អាថ៌កំបាំង. Show all posts

Thursday, February 2, 2017

បុរសម្នាក់ក្លែងធ្វើជាជនពិការដេកអូសខ្លួន សុំលុយប្រជាពលរដ្ឋតាមផ្លូវ

ភ្នំពេញ៖ បុរសម្នាក់ក្លែងធ្វើជាជនពិការដេកអូសខ្លួន សុំលុយប្រជាពលរដ្ឋតាមផ្លូវបង្កភាពអត់សណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ២០០៤ នៅវេលាម៉ោង១២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
​​​​​​​
តាមសម្តីរបស់បុរសក្លែងខ្លួនជាជនពិការខាងលើបានអោយដឹងថា៖ ខ្លួនមានឈ្មោះ ហាក់ លុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅពោធិ៍ចិនតុង ខាងក្រោយរ៉ាពោធិ៍ចិនតុង មានប្រពន្ធនឹង កូន៣នាក់ ដោយសារតែខ្លួនមានជីវភាពក្រីក្រ ហើយកំព្រារម្តាយឪពុកតាំងពីតូច ទើបក្លែងខ្លួនធ្វើជាជនពិការដើម្បីបោកសុំលុយគេយក មកជញ្ជឹមគ្រួសារ នឹងបង់ថ្លៃផ្ទះ ព្រោះខ្លួនមិនបានរៀនជ្រៅជ្រះមិនចេះអក្សរទើប បែកគំ និត ក្លែងខ្លួនជាជនពិការដើរបោកគេតែម្តងទៅ។
បន្ទាប់ពីក្រុមការងារផេកTVFB បានធ្វើការសាកសួរគាត់រួច ទើបបុរសឆបោកខាងលើ បាន សារភាពថាខ្លួន មិនបានពិការជើងនោះទេ គាត់គ្រាន់តែចង់ជើងរបស់គាត់ខាងស្តាំចូលទៅ ក្នុងខោកាប៊ូយរបស់គាត់ បន្ទាប់មកក៏ដេកផ្កាប់មុខទៅលើដីរួចអូសខ្លួនជាមួយនឹងធុងទឹក ថ្នាំមួយគ្រាន់ជាឧបករណ៍សម្រាប់ដាក់លុយ ដែលខ្លួនសុំបានពីប្រជាពលរដ្ឋ។
បញ្ជាក់: ក្រុមការងាររបស់ផេកTVFB ធ្វើបែបនេះមិនមែនចង់ចំអន់រឺបង្អាប់ដល់អាយុជីវិត រឺមុខរបរ របស់គាត់នោះទេ ក៏ប៉ុន្តែការសម្ភាសនេះគ្រាន់ជាសារមួយ ដែលជួយផ្តាំទៅដល់ អ្នកប្រកបរបរ សុំទានមួយចំនួន កុំអោយមានគំនិតអាក្រក់ក្លែងខ្លួនជា ជនពិការបង្អាប់ កិត្តិយស ជនពិការពិតប្រាកដ រួចយកទង្វើរបែបនេះមកឆបោក សុំលុយពីប្រជាពលរដ្ឋ ទៅវិញ។
មហាជនសំណូមពរអោយអាជ្ញាធរខណ្ឌសែនសុខក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញជួយមើលផងលោកអើយគ្រោះថ្នាក់ហើយអត់សណ្តាប់ធ្នាប់តាមផ្លូវសាធារណ:ណាស់...!!!!រក្សាសិទ្ឋិដោយTVFB

ផ្សាយផ្ទាល់៖ ហួ​សចិ​ត្ត!​ បុរសម្នាក់​​ក្លែ​ងខ្លួ​នជាជន​ពិការ​ដេក​អូស​ខ្លួ​ន​ពេញផ្លូ​វ ដើ​ម្បី​សុំ​លុ​យ​ពី ប្រ​ជាព​លរដ្ឋ​…​
អានបន្ត

ធីសុវណ្ណថា សារភាពរឿងទទួលលុយពីលោកហ៊ុនសែន ១លានដុល្លា

បែកធ្លាយគណនីបណ្តាញសង្គមរបស់កញ្ញា អត់ប្តីមានកូនមួយពាក់ព័ន្ឋនឹងការទទួលលុយ ១លានដុល្លា។
ក្នុងសារជាសំលេងនេះកញ្ញា បានបង្ហាញពីភាពលំបាកនិង ការប្រឈមមុខជាមួយបញ្ហារសង្គមជាច្រើនបន្ទាប់ពីខ្លួនបានធ្វើដំណើរខុសកន្លងមក។

គួរបញ្ជាក់ផងដែរថា កញ្ញា ធីសុវណ្ណថា ធ្លាប់ជាអឌិត យុវជនសង្គ្រោះជាតិ ជាកូនអុកនយោបាយ១រូបដែលមានប្រជាប្រិយភាពខ្លាំងរហូតដល់ប្រទេសជិតខាង ស្ញើចសរសើរ ប៉ុន្តែពេលនេះ នាងគឺជាកូនគ្រាប់អុកដែល គេបំរុងនឹងស៊ីចោល ឬ ឈប់យកមកប្រើបន្តទៀតនោះឡើយ។

អានបន្ត

Wednesday, July 31, 2013

កាំភ្លើងថ្មីៗ 1000ដើម និងគ្រាប់ 50000គ្រាប់ ចិនកាដូឲ្យប៉ូលីសកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 30 កក្កដាម្សិលម៉ិញនេះនៅ
អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានធ្វើ
ពិធីទទួលអាវុធ(កាំភ្លើង) ថ្មីម៉ាក K-54 ផលិតនៅប្រទេស
ចិនចំនួន 1000 ដើម និងគ្រាប់កាំភ្លើង K-54 ចំនួន
50000 គ្រាប់ថ្មីៗ នៅក្នុងប្រអប់ទាំងអស់។
លោកឩត្តមសេនីយ៍ផ្កាយមាស 4 នេត សាវឿន និង
ឩត្តសេនីយ៍ ផ្កាយ 3 ផ្កាយ 2 ជាច្រើនរូបទៀតទទួលកាដូ
ជំនួយទាំងនោះពឋឋឋិលោក Mr. LI  ZHUQUN ថ្នាក់ដឹក
នាំអគ្គនាយដ្ឋានសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេស
ចិន។
នេះជាការរិតចំណងសាមគ្គីភាពយ៉ាងស្អិតរមួតរវាងប្រទេស
ជិតខាងទាំងពីរ កម្ពុជា-ចិន ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ
សណ្តាប់ធ្នាប់នៅក្នុងសង្គមជាតិទាំងមូល៕

អត្ថបទដោយ :សន្តិភាព
រៀបចំដោយ: លី ដាលីន
By : khmeronlinenews
អានបន្ត

Sunday, July 28, 2013

Khmer Election 28 July 2013 Event Part1

Please See More Update at Face book



2:08pm ថ្លើមធំហ៊ាន វាយព្រះសង្ឃនៅ ស្ទឹងមានជ័យផង ....បងប្អូនណាដឹងរឿងនេះច្បាស់សូមជួយប្រាប់ផង ថាមានរឿងអី បានជាគាត់ហ៊ានវាយ ព្រះសង្ឃបែបនេះ?
 

1:30pm សូមស្តាប់កិច្ចសម្ភាសន៏ វិទ្យុ VOA ជាមួយព្រះសង្ឃ ខ្មែរ ដែលបាន ឃើញ ភាពអយុត្តិធម៏ បានកើតឡើង នៅក្នុង មណ្ឌលបោះឆ្នោត។


 The ways to clean the figer
 

 try this one
 
ប្រធានគជបរករត់ចោលមណ្ឌលសាលាស្ទឹងមានជ័យ 

I was just trying to help a lady to find her name. Photos

ប្រជាជនបានដេញយួនចេញពីកន្លវត្តចំប៉ា


ទាន់យួនម្នាក់មកបោះឆ្នោតអត់មានអត្តសញ្
ញាណជាតិនៅមណ្ឌលសាលាបឋមសិក្សាច្បារ
អំពៅ ប៉ុន្តែនៅពេលខ្មែរសួរហេតុអីយួនបោះបាន? ប្រធានមណ្ឌលនិងប៉ូលីសដេញប្រជាជនចេញ
ហើយចោតថារបង្កភាពចលាចល

មួយក្រុមនេះយួនសុទ្ទនៅការិយាល័យព្រែកប្រា!

ការិយាល័យលេខ ០០៨៩ សាលាបឋមសិក្សាទួលស្លែង សង្កាត់ទួលស្វាយព្រៃទី១ ។ គេបានបន្លំខ្លួនចូល និងមានអត្តសញ្ញាណប័ណ្ណក្លែងក្លាយ ខ្ញុំតវ៉ាមិនឲចូល ទើបអ្នកអង្កេតការព្រមដេញចេញ។ សូមសង្គ្រោះជាតិចាត់វិធានការឲមែនទែន។ អរគុណ
ឈ្មោះយួនដែលយុវជនយើងចាប់បានតែត្រូវមន្រ្តីការិយាល័យ អនុញ្ញតអោយបោះឆ្នោតទៀត 




យួននិយាយខ្មែរមិនច្បាស់ផង ខឹងគេមិនឲ្យបោះឆ្នោត

អានបន្ត

Thursday, June 20, 2013

រំលឹក (ហុក ឡងឌី, មេឃាដករ សំលាប់រាប់មិនអស់ ខ្មែរស្នេហាជាតិ, ងាប់ ដោយរន្ទះបាញ់យន្តហោះ គ្មានខ្មែរណាស្រណោះ)

hok-lundys-crash-photo-1

មេពេជ្ឈឃាដ នៅប្រទេសខ្មែរ ឈ្មោះហុក ឡងឌី (ឈ្មោះ ពិត ងៀង វ៉ាន់ សឺន, កើតនៅខេត្តតៃនិញ (ខ្មែរហៅ ខេត្តរោង ដំរី) ប្រទេសយួន), អាយុ ៥៨ (កើតឆ្នាំ ១៩៥០), ជនជាតិយួន នៅបាវិត, ជាអគ្គនាយក នគរបាលខ្មែរ ល្បីសំលាប់ខ្មែរ (តាម បញ្ជា សំដាចម៍ហ៊ុន សែន) ជាពិសេស បានសំលាប់ ពួក សកម្មជន នយោបាយខ្មែរ ក្នុងនោះមាន ហូ សុខ, ជា វិជ្ជា, ឱម រ៉ាឆាឌី,  ជួ ជេដ្ឋារិទ្ធិ, លោកសង្ឃ សោម ប៊ុនធឿន, សុខ សុវណ្ណរេត, ថ្មីៗនេះមានឃឹម សំបូរ និងកូនប្រុស,.. ព្រមទាំង ពិសិដ្ឋ  ពលីកា, ម្តាយ របស់ទូច ស្រីនិច, ទូច ស្រីនិច,..នោះ, បច្ចុប្បន្ន ហុក ឡងឌីបានត្រូវងាប់ តៃហោង បែកខ្ចាយឃ្ទាត សាច់ ជាដុំតូចៗ ក្លិនឆ្អាប ទ្រាំមិនបាន ដោយយន្តហោះ កន្ទុំរុយ ត្រូវរន្ទះបាញ់ ពេលចុះចត នៅ ឃុំកំពង់ ចក ស្រុករំដួល ខេត្តស្វាយរៀង​ ចំងាយ ៨០ គម ពីរដ្ឋធានី ភ្នំពេញ នៅម៉ោង ប្រហែល ៨:០០​យប់, ម៉ោង នៅប្រទេសខ្មែរ។
hldy1នេះជាដំណឹងល្អ ដែលហាជនខ្មែរ បានទន្ទឹងរង់ចាំ តាំងពីយូរ។ មេពេជ្ឈឃាដ ឈ្មោះហុក ឡងឌី និង អគ្គមហាសេវាដៃចោរ ឈ្មោះហ៊ុន សែន (ដែលមហា ជនខ្មែរ តែងតែហៅថាសំដាចម៍ហ៊ុន សែន) ជាពួកមានបាតដៃ ប្រលាក់ឈាម ខ្មែរស្លូតត្រង់ និង ឈាមខ្មែរអ្នកស្នេហាជាតិ។ ពួកវា, ទាំងមេពេជ្ឈឃាដ ហុក ឡងឌី ទាំងសំដាចម៍ហ៊ុន សែនជាមេឧក្រឹដ្ឋជន ប្រឆាំងមនុស្សជាតិ គ្មានចិត្ត មេត្តា ចំពោះខ្មែរណាឡើយ។
ថ្ងៃនេះ មេពេជ្ឈឃាដ ឈ្មោះហុក ឡងឌី បានត្រូវងាប់តៃហោង បែកខ្ចាយសាច់ ជាបំណែកតូចៗ ដោយយន្តហោះ ត្រូវរន្ទះបាញ់, ហ្នុងហើយ ឈាមស្រែក ស្បែកហៅ របស់ ខ្មែរស្នេហា ជាតិ ដែលពួកវាទាំងពីរ បានសាបព្រួស។ មិនថាត្រឹម មហាជនខ្មែរ សូម្បីពួកសមាជិកខ្លះ នៃ គណបក្ស ប្រជាជន (ដែលជា គណបក្សកុំមុយនិស្ត បំរើយួន) ក្នុងនោះមាន ជា ស៊ីម, ជា សុផារ៉ា, ឌុល គឿន,… និង ច្រើនទៀត ក៏សំងំពេញចិត្តណាស់ដែរ ការងាប់តៃហោង របស់ មេពេជ្ឈឃាដ ឈ្មោះ ហុក ឡងឌី ព្រោះ ជននេះកាលមិនទាន់ងាប់ បានមានទំនាស់ខ្លាំងក្លា ជាមួយពួកទាំងនោះ ដែលមហាជនខ្មែរ បានដឹងគ្រប់ គ្នា ជាពិសេស ជននេះបានពទ្ធចាប់ជា ស៊ីមជាចំណាប់ខ្មាំង នៅផ្ទះ តាមបញ្ជាសំដាចម៍ហ៊ុន សែន, បង្ខំ ជា ស៊ីមចុះហត្ថលេខា ជំនួសមហាវរក្សត្រ។ ម្យ៉ាងទៀត គ្មានអ្វីបិទបាំង ភាពរីករាយ ត្រេកត្រអាល របស់ ហេង ពៅ ដែលកំពុងអង្គុយក្នុងគុក, ពេលបានឮឈ្មោះហុក ឡងឌីងាប់តៃហោង។ មហាជនខ្មែរ គ្រប់ ទិសទី ទាំងក្នុង/ក្រៅប្រទេស រីករាយក្រៃលែង ចំពោះដំណឹងងាប់តៃហោង របស់ឧក្រឹដ្ឋជន ឈ្មោះ ហុក ឡងឌី។
លើសពីហ្នឹង មេពេជ្ឈឃាដជនជាតិយួន ឈ្មោះហុក ឡងឌី និងសំដាចម៍ហ៊ុន សែន ជា ប្រភពលំហូរ ពួកយួន  ចូលប្រទេសខ្មែរ និង ការបញ្ចូល រាប់មិនអស់ ពួកយួន អោយធ្វើជានគរបាលខ្មែរ ក្នុងក្រសួង មហាផ្ទៃខ្មែរ បច្ចុប្បន្ន ដើម្បី ការពារពួកយួន នៅប្រទេសខ្មែរ និង​ដើម្បីបំរើប្រទេសយួន។
មេឃាដករ ងាប់តៃហោង ឈ្មោះហុក ឡងឌី នឹងតាមទារយក ក្នុងពេលឆាប់ៗ ជីវិតសំដាចម៍ហ៊ុន សែន ដែលជាមេឧក្រឹដ្ឋជន ប្រឆាំងមនុស្សជាតិ នៅប្រទេសកម្ពុជា!!!
សំដាចម៍ហ៊ុន សែន មិនត្រូវស្រមៃអោយសោះ រស់ដល់អាយុ ៩០ ឆ្នាំ ដូចដែល ហ៊ុន សែនខ្លួនគាត់ ធ្លាប់ បាន អះអាង នោះ !!

អ្នកណាសំលាប់ជាវិជ្ជា?
អានបន្ត

Friday, June 14, 2013

ការប្រមាថ​របស់​ស្តេច​យួន​ចំពោះ​ជនជាតិខ្មែរ

ភ្នំពេញៈ សាលា​ ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​សាល​ក្រម​​ និង​ផ្ដន្ទា​ទោស​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦​ម្នាក់​នៃ​សាកល​វិទ្យា​ល័យ​វេជ្ជ ​សាស្រ្ត និង​សុខា​ភិបាល​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ប៉ុន្តែ​ការ​អនុ​វត្ត​ ទោស​ត្រូវ​បាន​អនុ​វត្ត​តែ​​រយៈ​ពេល​បី​ខែ​ និង​១៥ថ្ងៃ​ប៉ុណ្ណោះ​ និង ​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ពាក់​ព័ន្ធ​នឹង​ការ​បើក​រថ​យន្ត​បុក​ បណ្ដាល​ឲ្យ​ក្មេង​បី​នាក់​ស្លាប់​ និង​១១​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​កាល​ពី​ដើម​ខែ​មីនា​ឆ្នាំ​២០១៣​នៅ​ក្នុង ​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការ​មន​។
លោក កោ វណ្ឌី ​ដែល​ជា​អនុ​ប្រធាន​ និង​ចៅ​ក្រមជំនុំ​ជម្រះ​នៅ​​តុលាការ​ក្រុង​ភ្នំពេញ​បានអាន​សាល​ក្រម​​​​ថា៖« ​ផ្អែក​តាម​សវនាការ​ និង​ចម្លើយ​សារ​ភាពរបស់ជន​ជាប់​​ចោទ​ តុលាការ​បាន​រក​ឃើញ​ថា ឈ្មោះ គាម ពិសិដ្ឋ ​ណារីតា ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ជា​ការ​ចោទ​ប្រកាន់​មែន​។ ប៉ុន្តែ​ដោយ​សារ​តែ​នាង​មនុស្ស​មានជំងឺ​ស្កន់​និង​ស្ពឹក​ដោយ​មាន​​វេជ្ជ​ បញ្ជា​ផ្លូវការ​ពី​ក្រុម​គ្រូ​ពេទ្យ​ តុលាការ​​សម្រេច​ផ្ដន្ទា​ទោស​នាង​ឲ្យ​ជាប់​ពន្ធ​នាគារ​បី​ឆ្នាំ​តែ​ការ​អនុ​ វត្ត​ទោស​ជាក់​ស្ដែង​គឺ​​រយៈ​ពេល​បី​ខែ​និង​១៥​ថ្ងៃ​ប៉ុណ្ណោះ​ ហើយទោស​នៅ​សល់​​ត្រូវ​ព្យួរ​ ទាំង​អស់​និង​​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ដាក់​ចូល​ក្នុង​ថវិការដ្ឋ​ »។​
​លោក​បាន​បន្ថែម​ថា៖«​តុលាការ​បាន​ហាម​ឃាត់​មិន​ឲ្យ​ឈ្មោះ គាម ​ពិសិដ្ឋ​ណារីតា បើ​ក​បរ​រថ​យន្ត​គ្រប់​ប្រភេទ​ចាប់​ពី​ពេល​នេះ​តទៅ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
ប្រភពពី៖ cambodiapage.info
អានបន្ត

Thursday, June 13, 2013

ការប្រមាថ​របស់​ស្តេច​យួន​ចំពោះ​ជនជាតិខ្មែរ

ជម្រាបជូន​អស់លោក​ស្រី​ប្រុស​ជនរួមជាតិ​ជាទីគោរព​រាប់អាន,
បំ​រ៉ែ​ខាងក្រោម​នេះ ខ្ញុំបាទ​ដកស្រង់​ចេញពី​សៀវភៅ ដែលមាន​ចុះឈ្មោះ ជូន សម្រាប់​ជា​លេខ​យោង​ចំពោះ​អស់លោក​អ្នកអាន ដែល​ប្រាថ្នា សិក្សា​បន្ថែម​លើ​រឿង​ខាងក្រោម​នេះ ។ បំ​រ៉ែ​ស្ដីអំពី​ស្ដេច​យួន​ត្រកូល ង្វៀង មានបន្ទូល​អំពី​ស្រុក​ខ្មែរ និង ជនជាតិខ្មែរ​នេះ មិនបាន​ធ្វើឡើង​ក្នុង ចេតនា​គាស់​កាយ​ចាក់រុក​ឆ្កើ​ស​ឆ្កៀល ធ្វើ​ឲ្យ​ដំបៅ​មិន​ឈឺ​ក្លាយ ជា​ចុកចាប់​ពើត​ផ្សា​នោះទេ ។ បំ​រ៉ែ​នេះ​ធ្វើឡើង​ក្នុង​បំណង​ចង់បង្ហាញ អំពី​ទស្សនៈ​សាសន៍​គេ មកលើ​សាសន៍​យើង​ជា​ខ្មែរ ដែលជា​ប្រវត្តិសាស្ដ្រ សំរាប់​យើង​ឆ្លុះបញ្ចាំង​កសាង​ខ្លួន​យើង ដើម្បី​យើង​រស់នៅ​ជាប់​ភូមិ ផង​របង​ជាមួយ ដោយ​ឯករាជ្យ សន្ដិភាព និង អធិបតេយ្យភាព ។
ស្តេច​យួន​
សាសន៍​យួន​ចាប់តាំងពី​ព្រេងនាយ​មក តែង​គិត​ចំពោះ​សាសន៍​ខ្មែរ ស្រដៀងៗគ្នា ។ យួន​សម័យបូរាណ​បានគិត​ដូច្នោះ រហូតដល់​ពួក សាសន៍ យួន​នៃ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន នា​សម័យ​ក្រោយ​មកនេះ​ក៏​នៅតែ​គិតស្រដៀងៗគ្នា​ហ្នឹង មិន​ប្លែក​គ្នា​សោះឡើយ ។ តើ​ខ្មែរ​យើង​យល់ស្រប​នឹង​ទស្សនៈ​ហ្នឹង​ឬទេ?…..ប្រសិនបើ​យើង​មិន​យល់ស្រប​ទេ តើ​យើង​គប្បី​គិត​ធ្វើ​ដូចម្ដេច? ….. តើ​ទស្សនៈ​នេះ​មាន​ការពិត ដែរឬទេ…បើ​មិន​ពិត​ទេ តើ​មាន​អ្វីខ្លះ​យើង​អាច​កត់សម្គាល់ ។
សូម​អរគុណ, ជេ​ម ស.សុខ
៚៚៚៚៚
ស្ដេច​យួន យ៉ា-ឡុង Gia Long, សោយរាជ្យ​ពី​ឆ្នាំ ១៨០២ ដល់​ឆ្នាំ ១៨២០ ជា​អធិរាជ​ស្ថាបនិក​នៃ​រាជវង្ស ង្វៀង (ឆ្នាំ 1802-1945) មានបន្ទូល ប្រាប់​សេនាបតី​ទ្រង់​ថា, «ស្រុក​ខ្មែរ​គឺជា​ប្រទេស​តូច, យើង​ចាត់ទុកថា​ជា​កូន​ម្នាក់ ។ យើង​ជា​ម្ដាយ ចំណែកឯ​សៀម​ជា​ឪពុក ។ កាលណា​កូន​មាន​បញ្ហា​ជាមួយ​ឪពុក​វា កូន​ហ្នឹង​អាចមក​ពឹង​ម្ដាយ​ដើម្បី​បាន​ស្បើយ​ទុក្ខា ។ ពេលណា​កូន​ហ្នឹង វា​មិន​សប្បាយ​នឹង​ម្ដាយវាៗក៏​រត់ទៅរក​ឪពុក​វា​ឲ្យ​ជួយ »
ស្ដេច​យួន មិញ-ម៉ាង Minh Mang សោយរាជ្យ​ពី​ឆ្នាំ ១៨២០ ដល់ ឆ្នាំ ១៨៤១, ក្នុង​រាជសារ​ទៅកាន់​មេទ័ព​សឹក​យួន​ឈ្មោះ ទ្រឿ​ង-មិញ​យ៉ាង Truong Minh Giang, ទ្រង់​បានបញ្ជាក់​អំពី​គោលនយោបាយ​យួន​ចំពោះ​ស្រុក​ខ្មែរ​ច្បាស់លាស់​ថា, «ពពួក​អនារ្យជន (នៅ​ស្រុក​ខ្មែរ) ក្លាយជា​កូន ចៅ​របស់​យើង​ហើយ​លោក​មេទ័ព​ត្រូវ​ជួយ​ពួកវា, និង បង្រៀន​ពួកវា នូវ​ប្រ ពៃ​ណី​យើង… យើង​ឮថា, ឧទាហរណ៍, ដី​ទីនោះ​សម្បូរ​ណ៌​ធនធាន និង មាន​ជីរ​ជាតិ, និង ថា​ទីនោះ​មាន​គោក្របី​ច្រើន (សំរាប់​ព្យួរ​រាស់) …តែម​នុស្ស នៅ​ទីនោះ​គ្មាន​ចំណេះដឹង​ធ្វើ​កសិកម្ម, បែរជា​ប្រើ​ឈើបុក និង ចប ជំនួស​គោក្របី​ទៅវិញ ។
ពួកវា​ដាំ​ដុះ​បាន​ផល​បង្គ្រប់​តែ​បាយ​ស៊ី​ពីរ​ពេល​ក្នុង​មួយថ្ងៃ គ្មាន​ចេះដឹង ប្រមូល ផល​ទុកដាក់​អី​ទេ ។ របស់​ប្រើប្រាស់​ហូបចុក ដូចជា​សម្លៀក បំពាក់, ក្រណាត់​សូត្រ, មាន់​ទា, និង សាច់ជ្រូក អី​អស់ហ្នឹង មានតម្លៃ ថ្លៃ​ខ្លាំងណាស់ ….កង្វះខាត​ហ្នឹង​មកពី​ពួក​ខ្មែរ​អស់ ហ្នឹង​វា​ខ្ជឹ​ល​ច្រអូស …ដូច្នោះ​រាជបញ្ជារ​យើង គឺ​លោក​មេទ័ព​ត្រូវ​បង្រៀន​ពួកវា​ឲ្យ​ចេះ​ប្រើ គោក្របី, ចេះ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ឲ្យ​បាន​ច្រើន, ឲ្យ​វា​ចេះ​ចិញ្ចឹម​ជ្រូក​មាន់​ទា និង ដាំ​ដើម​មន (ចំណី​ដង្កូវ​សូត្រ) …. ចំណែក​ភាសា​វិញ ឲ្យ​ពួកវា​រៀន និយាយ​យួន ចេះ​ស្លៀកពាក់​បែប​យួន និង រៀន​ឥរិយាបទ​អង្គុយ​ឯ​តុ (ធ្វើការ និង បរិភោគ) ។ ចំពោះ​ប្រពៃណី និង ឥរិយាបទ​ណា​បែប ហួស​សម័យ ឬ​បែប​ជា​ព្រៃ ក៏​គប្បី​កែប្រែ ឬ​បញ្ឈប់​កុំ​ឲ្យ​មាន »
ស្ដេច មិញ-ម៉ាង បន្ទូល​បន្ដទៀតថា, «ចូរ​ធ្វើ​ឲ្យ​គំនិតល្អ ជ្រួត ជ្រាប» , «(ដើម្បី) កែប្រែ​ពួក​អនារ្យៈជន​អស់ហ្នឹង ឲ្យ​វា​ទៅជា​មនុស្ស មាន​ស៊ីវីល័យ » , «ដើម្បី​ឈ្នះ​ចិត្ត​ពួកវា និង បង្រៀន​ពួកវា​បាន ទាល់តែ​យើង​មាន​ផែនការ​យឺត» …. ជាមួយគ្នានេះ​ស្ដេច មិញ-ម៉ាង ក៏​ពិចារណា​ថា កិច្ចការ​មិនអាច​ដំណើរការ​ទៅ​រលូន​ស្រួល​ទេ ព្រោះ​ហេតុថា «ប្រពៃណី​យ៍រ​បស់​ពួក​អនារ្យៈជន​អស់ហ្នឹង វា​ខុសប្លែក​ពី​យើង ទោះបី​យើង​កាន់កាប់​ទឹកដី​ពួកវា​ទាំងអស់​ក៏ដោយ ក៏​មិន​ប្រាកដថា ផ្លាស់ប្ដូរ​វា​បានដែរ» ។
៚៚៚៚៚
សៀវភៅ៖
១) Hisotry of Cambodia. 4th Edition. By David Chandler. Monash University. 2008.
២) Cambodia Before the French: Politics in a Tributary Kingdom, 1794-1848. Dissertation of David Chandler. The University of Michigan, Ph.D., 1973. History, Modern.
៣) The Last Emperors of Vietnam: From Tu Duc to Bao Dai. By Oscar Chapuis. Greenwood Press, Westport, Connecticut. 2000.
 Unknown resource
អានបន្ត

Tuesday, June 4, 2013

រូបថតអាក្រាតកាយរបស់ PeyPeyLy ត្រូវគេអះអាងថា ពិត១០០%

ក្រោយពេល​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​រូបថត​អាក្រាតកាយ PeyPey Ly ត្រូវ​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក នាង​ហាក់​មាន​ភាព​ស្រ​ឡាំង​ដែរ ហើយ​ក៏​ចេញ​មុខ​តាម​វីដេអូ​ក្លីប​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​។ នាង​បានឲ្យដឹងថា រូប​នាង​មិន​បាន​ថតរូប​អាសអាភាស​បញ្ចេញ​កេរ្តិ៍ខ្មាស​គួរ​ឲ្យ​ស្អប់​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​ទេ ដោយ​នាង​បានបញ្ជាក់​ថា រូបថត​នោះ​គឺ​ជា​រូបថត​កាត់​ត​ដែល​ជន​មិន​ស្គាល់​មុខ​ធ្វើឡើង​ដើម្បី​បង្ខូច​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​នា​ង​តែប៉ុណ្ណោះ​។
ជាមួយគ្នា​នឹង​ការអះអាង​របស់ PeyPey Ly នៅលើ​វីដេអូ​ក្លី​បថា ខ្លួន​នាង​មិន​បាន​បង្ហោះ​រូប​បែប​ប្រមាថ​កិត្តិយស​ស្ត្រី​នេះ ក៏​ស្រាប់តែ​មាន​ម្ចាស់​ប្លុក​ផេក​ហ្វេស​ប៊ុកមួយ​បាន​ចេញ​មុខ​ធ្វើ​ការនិយាយ​បកស្រាយ​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​ធ្វើ​ការកាត់ត​រូបថត PeyPey Ly ឲ្យ​អាក្រាត​កាយនោះ​។
 
​ប៉ុន្តែ​យ៉ាងណា​ការបកស្រាយ​នោះ​ហាក់​មាន​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​មួយ​រយៈ​ធំ​ទៅហើយ​ស្រាប់តែ​មាន​អ្នកអះអាង និង​បង្ហោះ​រូប​នាង​ពេញ​មួយដង​ខ្លួន​ជា​ថ្មី ហើយ​បញ្ជាក់ថា ការ​ស្រាត​អាក្រាតកាយ​របស់ PeyPey Ly ដែល​គេ​ផ្អើល​កន្លងមក​គឺជា​រូប​ពិត​មិនមែន​កាត់ត​ដូច​នាង​មក​ស្រាយ​នោះឡើយ​។​
 
អ្នក​និយម​លេង​ហ្វេ​សប៊ុក​ម្នាក់​ឈ្មោះ Meng Dara សរសេរ​បញ្ជាក់​ទៅ​លើ​រូបថត​នោះ​ថា មិនមែន​កាត់ត​ទេ គឺ​រូប​ពិត ១០០%​។ ស្របគ្នា​នោះ​ក៏​មាន​អ្នក​និយម​លេង​ហ្វេ​សប៊ុក​ជាច្រើនផ្អើល​មើល ហើយ​និយាយ​ថា រូបនាង​ស្រាត​នោះ​ពិតជា​រូប​ពិត​មែន​មិនមែន​កាត់ត​នោះទេ​។​
 
​តែ​យ៉ាងណា Happy Cambodia មិន​អាច​អះអាងថា នោះ​ជា​រូប​ពិត ឬ​យ៉ាងណា​នោះទេ គឺ​អាស្រ័យ​លើ​ការវាយតម្លៃ​របស់​ទស្ស​និក​ជន​ទៅ​ចុះ​។ Happy Cambodia រង់ចាំ​ការបកស្រាយ​របស់​តារា​ហ្វេ​ស​ប៊ុកនាង PeyPey Ly៕


អានបន្ត

Sunday, May 26, 2013

ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???

អត្ថបទរបស់លោក៖ Savona Honestly

ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???

ថ្វីត្បិតតែឯកសារដែលខ្ញុំសរសេរនេះខ្លីបន្ដិចមែន តែខ្ញុំគិតថាវាគ្រប់គ្រាន់ល្មម សំរាប់អោយកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។

ភាគ ១ : ព្រះសង្ឃជាឈ្លើង ....
ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ....

...... 1945-1946 ប្រកាស់ អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដី
នៅកោះត្រលាច ។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ អោយឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។

(ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយះ សៀវភៅចរិក បុរាណខ្មែរ "ព្រះសង្ឃជាឈ្លើង" ប៉ុន្ដែរ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណា ហានអាន និងត្រូវជាប់គុក ។ នៅសល់ត្រឹមតែ តិចតួច និង ពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម ។)

នាក្បែឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាស់មិនអោយមានប្រទេសណាមួយ ធ្វើអណានិគម លើប្រទេសណាមួយឡើយ ដោយយួនដឹងខ្លួនមុន ថាបារាំង នឹងមិនអាចតាំងឈរជើង នៅកម្ពុជាបានយូរឡើយ ផែនការណ៍ ស្រីស្អាតរបស់ ហូជីមិញ បានចាប់ផ្ដើម ពង្វក់បារាំងសេះ តាមចាស់ៗធ្លាប់ឆ្លងកាត់ សម័យនោះបានប្រាប់ថា យួនវាយកស្រីស្អាត ស្អាត មកថ្វាយបារាំង អស់នោះជារៀងរាល់ថ្ងៃ ដើម្បីលួងចិត្ត អោយបារាំងប្រគល់ទឹកដី កូសាំងស៊ីន ( កម្ពុជាក្រោម ) មកអោយយួន ។

លុះដល់ឆ្នាំ 1949 បារាំងលង់ជឿតាម ឧបាយ ថា អោយធ្វើជំរឿន ថាខ្មែរ ឬ យួនមានច្រើនជាងនោះ , យួនវាបានអោយកូនចៅរវា ប្រមូលគ្នានៅចាំផ្ទះ រីឯខ្មែរក្រោមមិនដឹង ក៍ទៅធ្វើស្រែ ចូលព្រៃកាប់អុស អស់ ជំរឿនចេញមកថា យួនច្រើនជាង ខ្មែរ។ បារាំងសំរេចចិត្ត កាត់ដីកម្ពុជាក្រោមទៅអោយយួន ថ្ងៃ ៤ មិថុនា ឆ្នាំ 1949 ។

កំហឹង ប្រជារាស្រ្ដខ្មែរ ពុះកញ្រ្ជោលឡើង យ៉ាងខ្លាំង បានងើបតតាំង ប្រឆាំង បណ្ដេញអាគាំង ដែលមាន ប្រមុខដឹកនាំដោយ ស្ដេច សីហនុ។ ហូ ជីមិញ អ្នកមុគ្គទេស នយោបាយចាស់ ដ៍ឆ្នើម បាន ចាត់ ចាក់ឬសនយោបាយខ្មែរ រួចស្រេច តាំង ពី 1949 បានចេញជា រូបរាង នៅឆ្នាំ 1951 ហៅថា ប្រជាជនបដិវត្តដ៍ កម្ពុជា (ឆ្វេងនិយម) ។

សម្ដេចតាបាន ឈ្នះឯករាជ្យពីបារាំង នៅថ្ងៃ ទី ៩ វិច្ឆិការ ឆ្នាំ 1953។
បំណងទ្រង់ ចង់ស្ដាប្រទេស អោយមាំ នឹងតទល់ ទាមទារ កម្ពុជាក្រោមមកវិញ ។
ទ្រង់បានឈប់គ្រងរាជ្យ រួចដើរនយោបាយ សម័យសង្គមរាស្រ្ដនិយម ។
ជាការពិត សម្ដេចសីហនុ ក្នុងរាជ្យជាតិ ទើបរស់សារជាថ្មី ត្រូវចាំបាច់ដោះស្រាយ រឿងព្រំដែន ខាងលិច (សៀម) ជាមុនសិន ទ្រង់អភិវឌ្ឍន៍ប្រទេស និង រវល់រហូតដល់ឈ្នះសៀម ក្នុងឆ្នាំ 1962 ។

ពេលនោះនយោបាយខ្មែរលែងមានគ្រឹះរឹងមាំហើយ ដោយពួកឆ្វេងនិយម បានមូលបង្កាច់ អ្នកស្នេហាជាតិ បានញុះញង់សម្ដេចតា អោយស្អប់ពួក សេរីជា អ្នកជាតិនិយម (ស្ដាំនិយម) ។ (ត្រឹមនេះទៅ ខ្ញុំសូមកាត់ មិននិយាយ ព្រោះវាជាកំហុសមួយដែររបស់ព្រះអង្គដែរ) ។

លុះសង្រ្គាម រវាង យួន និង អាមេរិក បានចូលមកដល់។
ហូរ ជីមិញបាន បញ្ចុះបញ្ចូលសម្ដេចតា ដោយមានកិច្ចសន្យា
ទី ១ : បើ សង្រ្គាមឈ្នះ អាមេរិក ហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោម អោយវិញ
ទី ២ : ខ្មែរត្រូវគោរពកិច្ចសន្យា អោយ កងទ័ពយួន បោះទីតាំង នៅតាមព្រំដែន កម្ពុជា
និង ប្រជាជនយួន ចូលមកដោយគ្មានលក្ខណ្ឌ។

កិច្ចសន្យានេះ មិនបានត្រូវបង្ហើបអោយ ឥស្សរជនខ្មែរ បានដឹងឡើយ ដែលធ្វើអោយគ្រប់គ្នា អ្នកជាតិនិយម ចោទព្រះអង្គថា រាប់អានយួន ។

ដោយអាមេរិក មិនមានទីតាំងបោះទ័ពចូលវាយ យួន ក៍ សម្រេច ចុះផ្ទាល់ វាយ តែត្រូវចាញ់ យួនយ៉ាងអាម៉ាស់ ។
ដើម្បីបញ្ចៀស ពីកិច្ចសន្យា របស់សម្ដេចតា ហូជីមិញ ដែលបានធ្វើសង្រ្គាមឈ្នះអាមេរិក ហូជីមិញបាន លេបថ្នាំ សំលាប់ខ្លួននៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ 1969 ។
សម្ដេចតា បានទៅចូលរូមបុណ្យសព ហូជីមិញ ទាំង ស្រក់ទឹកភ្នែក ដោយដើរនយោបាយទាល់ច្រក សម្ដេចតា បានធ្វើដំណើរកំសាន្ដ ទៅចិន បារាំង។

ឆ្នាំ 1970 លំហូរចូលជនជាតិ យួន កាន់តែច្រើនឡើងបន្ដរ មេទ័ព លុន នល់បាន ទូរសាអង្វរ អោយព្រះអង្គចូលមកគ្រប់គ្រង់ ស្ថានភាពប្រទេសជាបន្ទាន់ ព្រោះយួនចូលកាន់តែច្រើន។

សម្ដេចតា បានអោយ លន់ នុល ធ្វើរដ្ឋប្រហាព្រះអង្គ ដើម្បីយកអំណាចទ័ពដេញយួន។
លន់ នុល មិនព្រមធ្វើតាម .... តំណេរក្រោយមកមិនយូរ ដោយមិនមានវត្តមាន ត្រលប់មកវិញនៃ ព្រះអង្គ , សភាជាតិ បានបោះឆ្នោតជាឯកឆន្ទ ដកសេចក្ដីទុកចិត្ត និងតែង តាំង លោក លុន នល់ ធ្វើជា ប្រធានាធិបតី ។

លន់ នុល, ចេង ហេង , សេរី អមតះ បានប្រកាស់ថា ក្នុងរយះពេល ៤៨ ម៉ោង យួនត្រូវចាកចេញវិញអោយអស់ បើពុំនោះ និងប្រកាសសង្រ្គាម ។ ក្រោយមក របបសាធារណះរដ្ឋ បានសំលាប់យួន យ៉ាងរង្គាល លុន នល់ ឯកភាព អោយអាមេរិក ទំលាក់គ្រាប់បែក ដើម្បី បណ្ដេញយួន តាមព្រំដែន។

.....................................

ហូជីមិញ ជាមុគ្គទេស នយោបាយ ដឆ្នើម វាពិតជាដឹងថា ជនជាតិយួន នឹងត្រូវបានសំលាប់រង្គាល វាបានបញ្ជូន យួន យ៉ាងច្រើន ចូលបង្កប់ក្នុងព្រៃម៉ាគី រៀនខ្មែរឆ្អិនឆ្អៅ ហៅថា អង្គការខ្មែរក្រហម ចាំជួយ សាឡុតសរ , នឹង អៀង សារី ផ្ដួលរបបថ្មី សំរាប់សងសិក ទៅហ្នឹងការសម្លាប់រង្គាល របស់ខ្មែរ គឺ នោះហើយ អង្គការជានរណា ខ្ជីដៃខ្មែរ សំលាប់ខ្មែរ ជាង ២លាន ៥សែន នាក់។
......................................

បណ្ដាំ ហូជីមិញ :

ចម្ប៉ាយកបាន ស្ងាត់ !
ឡាវ យកបាន ស្ងាត់ !
ខ្មែរកម្ពុជាក្រោម យកបាន កូនចៅយួនជំនាន់ក្រោយ មិនត្រូវទាក់ទងជាមួយខ្មែរ ដាច់ខាត បើ ស្ដេច សីហនុ នៅមានជីវិត បើពុំនោះទេ ខ្មែរក្រោមនឹងបាត់បង់ទៅវិញ
ហើយជាពិសេស ត្រូវប្រយត្នអោយបានដាច់ខាត ពួកអាវធំ (ព្រះសង្ឃ) មុន ១០០ឆ្នាំ ដែលកម្ពុជាក្រោមបានមកយើង ។

ដូច្នេះបាន ជាយួនវាធ្វើបាប ធ្វើទុក្ខបុកម្នេញដល់ ព្រះសង្ឃខ្មែរក្រោមណាស់ និងសំលាប់ ព្រះសង្ឃខ្មែក្រោមជាច្រើនពីឆ្នាំ 1975 មក ។
............................................
អត្ថបទរបស់លោក៖ Savona Honestly 

ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???

ថ្វីត្បិតតែឯកសារដែលខ្ញុំសរសេរនេះខ្លីបន្ដិចមែន តែខ្ញុំគិតថាវាគ្រប់គ្រាន់ល្មម សំរាប់អោយកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។

ភាគ ១ : ព្រះសង្ឃជាឈ្លើង ....
ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ....

...... 1945-1946 ប្រកាស់ អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដី 
នៅកោះត្រលាច ។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ អោយឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។

(ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយះ សៀវភៅចរិក បុរាណខ្មែរ "ព្រះសង្ឃជាឈ្លើង" ប៉ុន្ដែរ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណា ហានអាន និងត្រូវជាប់គុក ។ នៅសល់ត្រឹមតែ តិចតួច និង ពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម ។)

នាក្បែឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាស់មិនអោយមានប្រទេសណាមួយ ធ្វើអណានិគម លើប្រទេសណាមួយឡើយ ដោយយួនដឹងខ្លួនមុន ថាបារាំង នឹងមិនអាចតាំងឈរជើង នៅកម្ពុជាបានយូរឡើយ ផែនការណ៍ ស្រីស្អាតរបស់ ហូជីមិញ បានចាប់ផ្ដើម ពង្វក់បារាំងសេះ តាមចាស់ៗធ្លាប់ឆ្លងកាត់ សម័យនោះបានប្រាប់ថា យួនវាយកស្រីស្អាត ស្អាត មកថ្វាយបារាំង អស់នោះជារៀងរាល់ថ្ងៃ ដើម្បីលួងចិត្ត អោយបារាំងប្រគល់ទឹកដី កូសាំងស៊ីន ( កម្ពុជាក្រោម ) មកអោយយួន ។

លុះដល់ឆ្នាំ 1949 បារាំងលង់ជឿតាម ឧបាយ ថា អោយធ្វើជំរឿន ថាខ្មែរ ឬ យួនមានច្រើនជាងនោះ , យួនវាបានអោយកូនចៅរវា ប្រមូលគ្នានៅចាំផ្ទះ រីឯខ្មែរក្រោមមិនដឹង ក៍ទៅធ្វើស្រែ ចូលព្រៃកាប់អុស អស់ ជំរឿនចេញមកថា យួនច្រើនជាង ខ្មែរ។ បារាំងសំរេចចិត្ត កាត់ដីកម្ពុជាក្រោមទៅអោយយួន ថ្ងៃ ៤ មិថុនា ឆ្នាំ 1949 ។

កំហឹង ប្រជារាស្រ្ដខ្មែរ ពុះកញ្រ្ជោលឡើង យ៉ាងខ្លាំង បានងើបតតាំង ប្រឆាំង បណ្ដេញអាគាំង ដែលមាន ប្រមុខដឹកនាំដោយ ស្ដេច សីហនុ។ ហូ ជីមិញ អ្នកមុគ្គទេស នយោបាយចាស់ ដ៍ឆ្នើម បាន ចាត់ ចាក់ឬសនយោបាយខ្មែរ រួចស្រេច តាំង ពី 1949 បានចេញជា រូបរាង នៅឆ្នាំ 1951 ហៅថា ប្រជាជនបដិវត្តដ៍ កម្ពុជា (ឆ្វេងនិយម) ។ 

សម្ដេចតាបាន ឈ្នះឯករាជ្យពីបារាំង នៅថ្ងៃ ទី ៩ វិច្ឆិការ ឆ្នាំ 1953។ 
បំណងទ្រង់ ចង់ស្ដាប្រទេស អោយមាំ នឹងតទល់ ទាមទារ កម្ពុជាក្រោមមកវិញ ។
ទ្រង់បានឈប់គ្រងរាជ្យ រួចដើរនយោបាយ សម័យសង្គមរាស្រ្ដនិយម ។
ជាការពិត សម្ដេចសីហនុ ក្នុងរាជ្យជាតិ ទើបរស់សារជាថ្មី ត្រូវចាំបាច់ដោះស្រាយ រឿងព្រំដែន ខាងលិច (សៀម) ជាមុនសិន ទ្រង់អភិវឌ្ឍន៍ប្រទេស និង រវល់រហូតដល់ឈ្នះសៀម ក្នុងឆ្នាំ 1962 ។

ពេលនោះនយោបាយខ្មែរលែងមានគ្រឹះរឹងមាំហើយ ដោយពួកឆ្វេងនិយម បានមូលបង្កាច់ អ្នកស្នេហាជាតិ បានញុះញង់សម្ដេចតា អោយស្អប់ពួក សេរីជា អ្នកជាតិនិយម (ស្ដាំនិយម) ។ (ត្រឹមនេះទៅ ខ្ញុំសូមកាត់ មិននិយាយ ព្រោះវាជាកំហុសមួយដែររបស់ព្រះអង្គដែរ) ។

លុះសង្រ្គាម រវាង យួន និង អាមេរិក បានចូលមកដល់។
ហូរ ជីមិញបាន បញ្ចុះបញ្ចូលសម្ដេចតា ដោយមានកិច្ចសន្យា 
ទី ១ : បើ សង្រ្គាមឈ្នះ អាមេរិក ហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោម អោយវិញ
ទី ២ : ខ្មែរត្រូវគោរពកិច្ចសន្យា អោយ កងទ័ពយួន បោះទីតាំង នៅតាមព្រំដែន កម្ពុជា 
និង ប្រជាជនយួន ចូលមកដោយគ្មានលក្ខណ្ឌ។ 

កិច្ចសន្យានេះ មិនបានត្រូវបង្ហើបអោយ ឥស្សរជនខ្មែរ បានដឹងឡើយ ដែលធ្វើអោយគ្រប់គ្នា អ្នកជាតិនិយម ចោទព្រះអង្គថា រាប់អានយួន ។

ដោយអាមេរិក មិនមានទីតាំងបោះទ័ពចូលវាយ យួន ក៍ សម្រេច ចុះផ្ទាល់ វាយ តែត្រូវចាញ់ យួនយ៉ាងអាម៉ាស់ ។ 
ដើម្បីបញ្ចៀស ពីកិច្ចសន្យា របស់សម្ដេចតា ហូជីមិញ ដែលបានធ្វើសង្រ្គាមឈ្នះអាមេរិក ហូជីមិញបាន លេបថ្នាំ សំលាប់ខ្លួននៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ 1969 ។
សម្ដេចតា បានទៅចូលរូមបុណ្យសព ហូជីមិញ ទាំង ស្រក់ទឹកភ្នែក ដោយដើរនយោបាយទាល់ច្រក សម្ដេចតា បានធ្វើដំណើរកំសាន្ដ ទៅចិន បារាំង។

ឆ្នាំ 1970 លំហូរចូលជនជាតិ យួន កាន់តែច្រើនឡើងបន្ដរ មេទ័ព លុន នល់បាន ទូរសាអង្វរ អោយព្រះអង្គចូលមកគ្រប់គ្រង់ ស្ថានភាពប្រទេសជាបន្ទាន់ ព្រោះយួនចូលកាន់តែច្រើន។ 

សម្ដេចតា បានអោយ លន់ នុល ធ្វើរដ្ឋប្រហាព្រះអង្គ ដើម្បីយកអំណាចទ័ពដេញយួន។ 
លន់ នុល មិនព្រមធ្វើតាម .... តំណេរក្រោយមកមិនយូរ ដោយមិនមានវត្តមាន ត្រលប់មកវិញនៃ ព្រះអង្គ , សភាជាតិ បានបោះឆ្នោតជាឯកឆន្ទ ដកសេចក្ដីទុកចិត្ត និងតែង តាំង លោក លុន នល់ ធ្វើជា ប្រធានាធិបតី ។ 

លន់ នុល, ចេង ហេង , សេរី អមតះ បានប្រកាស់ថា ក្នុងរយះពេល ៤៨ ម៉ោង យួនត្រូវចាកចេញវិញអោយអស់ បើពុំនោះ និងប្រកាសសង្រ្គាម ។ ក្រោយមក របបសាធារណះរដ្ឋ បានសំលាប់យួន យ៉ាងរង្គាល លុន នល់ ឯកភាព អោយអាមេរិក ទំលាក់គ្រាប់បែក ដើម្បី បណ្ដេញយួន តាមព្រំដែន។

.....................................

ហូជីមិញ ជាមុគ្គទេស នយោបាយ ដឆ្នើម វាពិតជាដឹងថា ជនជាតិយួន នឹងត្រូវបានសំលាប់រង្គាល វាបានបញ្ជូន យួន យ៉ាងច្រើន ចូលបង្កប់ក្នុងព្រៃម៉ាគី រៀនខ្មែរឆ្អិនឆ្អៅ ហៅថា អង្គការខ្មែរក្រហម ចាំជួយ សាឡុតសរ , នឹង អៀង សារី ផ្ដួលរបបថ្មី សំរាប់សងសិក ទៅហ្នឹងការសម្លាប់រង្គាល របស់ខ្មែរ គឺ នោះហើយ អង្គការជានរណា ខ្ជីដៃខ្មែរ សំលាប់ខ្មែរ ជាង ២លាន ៥សែន នាក់។
......................................

បណ្ដាំ ហូជីមិញ : 

ចម្ប៉ាយកបាន ស្ងាត់ !
ឡាវ យកបាន ស្ងាត់ !
ខ្មែរកម្ពុជាក្រោម យកបាន កូនចៅយួនជំនាន់ក្រោយ មិនត្រូវទាក់ទងជាមួយខ្មែរ ដាច់ខាត បើ ស្ដេច សីហនុ នៅមានជីវិត បើពុំនោះទេ ខ្មែរក្រោមនឹងបាត់បង់ទៅវិញ 
ហើយជាពិសេស ត្រូវប្រយត្នអោយបានដាច់ខាត ពួកអាវធំ (ព្រះសង្ឃ) មុន ១០០ឆ្នាំ ដែលកម្ពុជាក្រោមបានមកយើង ។

ដូច្នេះបាន ជាយួនវាធ្វើបាប ធ្វើទុក្ខបុកម្នេញដល់ ព្រះសង្ឃខ្មែរក្រោមណាស់ និងសំលាប់ ព្រះសង្ឃខ្មែក្រោមជាច្រើនពីឆ្នាំ 1975 មក ។ 
............................................
អានបន្ត

Friday, May 17, 2013

រឿងចាស់ៗ (បើមានសញ្ជាតិជាមនុស្សត្រូវមានការពិចារណា)

បើមានសារធាតុជាមនុស្សត្រូវគិតនូវអ្វីដែលជាការត្រឹមត្រូវ សូមពិចារណារ អ្នកក្រ និង ប្រជាពលរដ្ឋមិនបានរៀនចេះដឹងផង នូវដឹងពីសារប្រយោជន៏និងគោរពស្រលាញ់ព្រៃចុះអ្នកដឹកនាំវិញ បានគិតឃើញទេ។ ប្រហែលមិនទាន់ដឹងទេ ដូចនេះពេលឃើញហើយសូមពិចារណាផង បើមិនជួយជ្រុំជ្រែង ធម្មជាតិក្នុងការដាំ សូមកុំកំបំផ្លាញព្រោះវាថោកដល់ករ
អានបន្ត

Wednesday, May 15, 2013

ខ្លួនឯងបន្ថោកខ្លួនឯង

វីដេអូនេះ សុំគ្រូសារនាយករដ្ឋមន្រ្តីលេង ហ្វេសប៉ូក អោយនាយករដ្ឋមន្ត្រីមើលផងក្រែងគាត់អត់បានដឹង អរគុណច្រើន (ខ្ញុំមានបំណងល្អសំរាប់ជាតិខ្លូនទេ ខ្ញុំមិនដឹងប្រាប់តាមអ្នកណាមានតែប្រាប់តាម ហ្វេស-ប៉ូក អោយនាយក ចាត់ការផង អរគុណច្រើន កូនខ្មែររិះគុណដើម្បីស្ថាបនាជូននាយកនឹងប្រទេសជាតិ ៕ លោក ប្រធានាធិបតិ អូបាមាសហរដ្ឋ អាមេរិក គាត់ក៏លេង ហ្វេសប៉ូកស្តាប់ប្រជាពលរដ្ឋដែរ ចុះរូបលោក ? )
-នេះជាការត្រឹមត្រូវទេ ? មិនត្រូវសសេរ វៀតណាម-កម្ពុជា ទេ។
ត្រូវសសេរ កម្ពុជា-វៀតណាម។ ហើយម៉េចបានសសេរអក្សរខ្មែរនៅក្រោម អាយួនចឹង ? ហើយម៉េចដាក់រូបគេធំស្មើស្តេចខ្មែរ ? នរណាអ្នកធ្វើហ្នឹង ពួកគេមានស្នើរទៅលោកនាយករដ្ឋមន្ត្រីទេ (អ្នកធ្វើការអោយខ្មែរ-ក្បែររូបលោក សុតតែយួនឬ ?) កុំប្រាប់ថាមិនដឹងសោះធ្វើដល់នាយករដ្ខមន្ត្រីហើយនោះ ការងារនេះផ្លូវការធំណាស់? អ្នកណាទទួលខុសត្រូវ ? រូបលោកនាយករដ្ឋមន្ត្រី ហ៊ាន អោយយុវជនកូនខ្មែរវ៉ៃកំទេច ដូចវ៉ៃ ស្ថានទូតថៃទេ ផ្លាកអាយួនហ្នឹង ? រូបលោកអំណាចពេញដៃ ធ្វើអោយ អាយួនមើលងាយខ្មែរម៉េស ពេលណា ភ្ងាក់ខ្លូន ចង់អោយ អាយួន ត្រូតត្រាមួយពូជម៉ងឬ ? ប្រជាពលរដ្ឋរិះគុណ សុំរូបលោកស្តាប់ធ្វើតាមផងមិនមែនប្រទេសលោកម្នាក់អែងទេ ប្រទេសយើងទាំងអស់គ្នាណា ពិនិត្យមើលអ្នកធ្វើការក្រោមបង្គាប់ផង គេធ្វើត្រូវអត់ ? គេរិះគុណត្រង់ណាលោកធ្វើខុស ដើម្បីស្ថាបនាជាតិយើង អំណាចនាយករដ្ឋមន្ត្រី តូចជាងអំណាច ប្រជាធិបតេយ្យពលរដ្ឋទេណា សុំលោកមេត្តាគោរពប្រជាធិបតេយ្យ នឹងច្បាប់ផង ថ្ងៃក្រោយកុំធ្វើចឹងទៀត យុវជនប្រុសស្រីខ្មែរ ចង់រស់មានសេរីភាពណាស់ ដែលមានច្បាប់ជាបន្ទាត់៕ ខ្ញុំកូនខ្មែរ ១រូប សុំអរគុណ សុំស្នើរនាយករដ្ឋមន្ត្រីពិនិត្យមើលឡើងវិញត្រង់នេះខុសហើយ---ខ្ញុំអន់ចិត្តណាស់ក្នុងនាមកូនខ្មែរ ពេលឃើញជាតិគេមើលងាយជាតិខ្លូន៕
អានបន្ត

Wednesday, May 8, 2013

ផុតអាណាតិមិនទាន់ផង កែប ជុតិមា ត្រូវគេប្តឹង


ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡាយអ៊ីម៉ិច (Layimex Holding Group) អ្នកស្រី ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ជួយ​ស៊ើប​អង្កេត​អំពើ​ទុច្ចរិត​របស់​លោក កែប ជុតិមា អភិបាល​ផុត​អាណត្តិ​ថ្មីៗ និង​គូកន ដែល​ក្រុមហ៊ុន​នេះ​បាន​ចោទ​ថា លោក​អតីត​អភិបាល​ក្រុង​បាន​ប្រើ​អំណាច​រំលោភ​យក​ដី​ក្រុមហ៊ុន​ទំហំ ៣៤​ហិកតារ ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ។
ក្នុង​លិខិត​២​ដោយ​ឡែក​ពី​គ្នា​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដែល​វិទ្យុ​អាស៊ីសេរី ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ពិពណ៌នា​ថា លោក កែប ជុតិមា និង​បក្សពួក​បាន​ប្រើ​ឧបាយកល​ទុច្ចរិត​ធ្វើ​របាយការណ៍​ភូត​កុហក​នាយរដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​ចេញ​អនុក្រឹត្យ​ដក​ហូត​យក​ដី​ជាង ៣៤​ហិកតារ ដែល​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន។
អ្នកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន ដោយ​សង្កត់​ធ្ងន់​ថា ដី​ទាំង​នោះ​ជា​ដី​ឯកជន​របស់​ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ស្រប​ច្បាប់។ មិន​មែន​ជា​ដី​រំលោភ​យក​ពី​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក កែប ជុតិមា និង​បក្សពួក​នោះ​ឡើយ។
ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ទាំង​ពីរ​នេះ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា៖ «សុំ​ទោស​ខ្ញុំ​កំពុង​ជាប់​ជាមួយ​គណៈ​ប្រតិភូ​កូរ៉េ»
អ្នកស្រី ឈិន សុគន្ធារី ត្រូវ​បាន​ជាប់​ងារ​ជា​យាយ​ក្រពើ បន្ទាប់​ពី​អ្នកស្រី​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ជាង ៣៤​ហិកតារ នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ត្រៀម​សាងសង់​សួន​អភិរក្ស​សត្វ​ក្រពើ​ខ្នាត​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។
អ្នកស្រី​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ច្បាប់​ខ្លួន​របស់​អាជ្ញាធរ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ៦​ខែ ពី​បទ​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​លើ​ដី​ទំហំ​ជាង ៣៤​ហិកតារ តាម​បណ្ដឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នកស្រី ឈិន សុគន្ធារី បាន​ប្ដឹង​បក​ទៅ​លោក កែប ជុតិមា វិញ បន្ទាប់​ពី​ដី​រឹប​អូស​រួច ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង និង​មិន​បាន​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ។ យ៉ាង​ណា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តម្កល់​រឿង​បណ្ដឹង​អ្នកស្រី​ទុក​ឥត​ចាត់ការ។
ចំពោះ​បណ្ដឹង​របស់​យាយ​ក្រពើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ​វិញ ត្រូវ​លោក កែប ជុតិមា បញ្ជាក់​ថា លោក​បាន​ដឹង​ពី​រឿង​នេះ តែ​លោក​មិន​បាន​បក​ស្រាយ​អ្វី​ឡើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។
លោក កែប ជុតិមា ផុត​អាណត្តិ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឈរ​ឈ្មោះ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ មណ្ឌល​រាជធានី​ភ្នំពេញ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ។ លោក​ត្រូវ​បាន​យាយ​ក្រពើ ចោទ​ថា បាន​យក​ដី​ទំហំ ១០៦​ហិកតារ ដែល​ក្នុង​នោះ​មាន​ដី​របស់​អ្នកស្រី ៣៤​ហិកតារ​ដែរ​ទៅ​ដោះដូរ​ដី​ទំហំ​ជាង ៨៥​ហិកតារ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សម្រាប់​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ ដែល​ស្ថិត​នៅ​ខាង​កើត​ស្ពាន​ព្រែកព្នៅ ដោយ​ប្រែ​ក្រឡាស់​ដី​ទាំង​នោះ​លែង​មាន​មុខ​ងារ​ជា​អាង​ស្តុក​ទឹក​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
អានបន្ត

Friday, April 26, 2013

ព្រៃឡង់ ក្លាយជាវាលឡង់ហើយ

ព្រៃឡង់ ពេលនេះក្លាយជាវាលឡង់ហើយ សូមជួយShareទាំងអស់គ្នាដើម្បីបញ្ឈប់ការកាប់ព្រៃតទៅទៀត ព្រោះយើងគ្មានសិទ្ធអ្វីទៅតវ៉ាជាមួយអ្នក មានអំណាចទេដូច្នេះកំុរុញរាក្នុងការshare Prey Lang nowadays no forest any more តំបន់ព្រៃឡុងទទួលការកាប់រុករាន បំផ្លិចបំផ្លាញ ដោយក្រុមហ៊ុនយួន CRCK ដែលមានកុងត្រា ៩៩ឆ្នាំ ផ្លល់ដោយ រដ្ឋាភិបាល⁣៕ មិនទាន់បានប៉ុន្មានឆ្នាំផងអស់ខ្ទេចខ្ទីប៉ុណ្ណឹងហើយចុះទំរាំ ៩៩ ឆ្នាំទៀតរលាយហើយមើលទៅ ត្រូវទេ? ................ វីដេអូដោយ៖ ហ្វេសប៊ុក Worldshare ពិភពចែករំលែក
អានបន្ត

Monday, April 22, 2013

រំលឹករឿង ឆ្នាំ១៩៩៨ អ្នកសំលាប់ម្តាយខ្លួន តើអ្នកគិតថាគាត់ជាអ្នកណា?

នៅឆ្នាំ១៩៩៨ បន្ទាប់ពីមានលទ្ធផលបោះឆ្នោតមិនប្រក្រតី ប្រកបដោយភាពអយុត្តិធម៌ ជាច្រើន បានបណ្តាលឲ្យបក្សនយោបាយ ព្រះសង្ឃ ប្រជាជន និងរួមទាំងយុវជនជាច្រើនដឹកនាំធ្វើបាតុកម្មពាសពេញទីក្រុងភ្នំពេញ។ ការកាប់សំលាប់គឺមិនរើសមុខប្រព្រឹត្តដោយក្រុមបក្សកម្មុយនីស្តរណបយួន។ នៅតាមវត្តអារាម គេឃើញមានប៉ូលីសយកខ្មោចអ្នកតវ៉ាជាច្រើនទាំងខ្លះមិនស្លាប់ផងមកដុតនៅទីឈាបនដ្ឋានស្ទើររាល់យប់ជាពិសេសនៅវត្តឧណ្ណាលោម ជាប់កន្លែងដែលខ្ញុំរស់នៅ និងក៏មានលឺពីការចាប់អ្នកប្រឆាំងយកទៅឲ្យក្រពើស៊ីដែរ។ តាមអង្គការសិទ្ធិមនុស្សអន្តរជាតិបានរកឃើញថាមានមនុស្សបាត់ខ្លួនជាង១០០នាក់ក្នុងកំឡុងពេលនេះរួមទាំងការសំលាប់ដោយផ្ទាល់ដោយបក្សកុម្មុយនីស្តនោះចំនួន២០នាក់ផងដែរ។
អានបន្ត

ពេលនេះ ពេលមុន​

ទីនេះស្រុកខ្មែរ ....
ប្អូនៗខ្លះមិនដឹងថាសម័យពលពតយ៉ាងមេច ? អ្វីៗដែលកើតមាននៅថ្ងៃនេះ មិនខុសគ្នាទេ កាលនោះអង្គការចាត់តាំងមនុស្ស ល្ងង់ៗ ឲ្យមានអំណាច អញ្ចឹងទៅ មិនសូវមានការគិតពិចារណាទេ ។ ត្រូវចាប់ៗភ្ឡាម វ៉ៃៗប្រាវ បើថានោះ ជាខ្មាំង ទោះបីឪពុក ម្តាយបង្កើត ក៏សម្លាប់ដែរ ។ និយាយឧយខ្លីទៅ ប្អូនៗ សមត្ថកិច្ចមួយចំនួនធំ ក្នូងរបប ហ៊ុន សែន នេះ សុទ្ធសឹងតែ មិនសូវមានការអប់រំ ជ្រៅជ្រះប៉ុន្ម៉ានទេ ។ ដូច្នេះ កុំសង្ឃឹមថាពួកគេបានគិតគូរអំពីក្រមសិលធម៏អីគេនោះ .... ជួនកាលទោសទណ្ឌតិចទួច ទេ ប៉ុន្តែពួកគាត់អនុវត្តន៏សាហាវជាងសត្វធាតុទៅទៀត ... ពួកគេមិនបានគិតអំពី សិទ្ធិសេរីភាពរបស់មនស្សទេ ។ ទីនេះគឺស្រុកខ្មែរ ....

អានបន្ត

វត្តសម័យអ៊ីនធឺណែត មានវិក្កយបត្រ

នេះហើយវត្តនៅក្នុងទីក្រុង បក្សពួកនិយម គ្មានលុយងាប់ដូចឆ្កែរឆ្មា... សូម្បីតែវត្តក៏មានវិក័យបត្រដែរ មើលទៅដូចហាងគុយទាវ...
ទោះបីជាបងប្អូនជាចុងភៅ ក៏ត្រូវបង់៣០០០០០ រៀល ថ្លៃជួលចុងភៅមកពីក្រៅដោយយកលេសថា ចុងភៅខាងក្រៅមិនចេះសំអាត និងគ្មានអនាម័យ...
បងប្អូបប្រជាជនខ្មែរគួរតែគិតទៅគួរធ្វើនឹងវត្តបែបនេះឬអត់???

អានបន្ត

My Hope

នៅពេលដែល ហ៊ុនសែន ធ្លាក់ឆ្នោតតុលាការអន្តរជាតិនឹងអាចស៊ើបអង្កេតបទឧក្រឹត
ក្នុងការកាន់អំណាចរបស់ ហ៊ុន សែនតាំងពី១៩៨១មកដល់ឥឡូវនេះ
ដែរឬទេ?

មានការថ្កោលទោសជាយូរមកហើយ លើបញ្ហានិរទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ដែលក្រុមអ្នកមានលុយមានអំណាច មិនត្រូវបាននាំទៅផ្តន្ទាទោសតាមគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ហើយបទឧក្រិដ្ឋកម្មធំៗជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេស កម្ពុជាចន្លោះពីឆ្នាំ១៩៨១-១៩៩៨ ដែលធ្វើឲ្យអាយុជីវិតប្រជារាស្ត្រខ្មែរស្លូតត្រង់រាប់ម៉ឺនរាប់សែននាក់ ត្រូវបានគេកាប់សម្លាប់មិនញញើតដៃ គឺលោកប្រធាន សម រង្ស៊ី បានប្រកាសជាចំហថា បទឧក្រិដ្ឋកម្មទាំងនោះនឹងត្រូវលើកយកមកជំនុំជម្រះក្រោយពេលគណបក្សសង្គ្រោះ ជាតិឈ្នះឆ្នោត។ នៅពេលនោះត្រូវរៀបចំប្រព័ន្ធតុលាការមួយឲ្យមានភាពឯករាជ្យដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែល ជាតុលាការមែនទែន ក្នុងការស្វែងរក យុត្តិធម៌ជូនជនរងគ្រោះទូទៅព្រោះគោលនយោបាយរបស់បក្សសង្គ្រោះជាតិ ចង់ឲ្យមានការនាំឧក្រិដ្ឋជនទៅផ្តន្ទាទោសដើម្បីទទួល ខុសត្រូវរាល់អំពើឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តសំដៅស្វែងរកយុត្តិធម៌ពេញលេញ ជូនសមាជិកគ្រួសារជនរងគ្រោះ

អានបន្ត

Friday, March 22, 2013

កញ្ញា Peypey Ly ចេញមុខបកស្រាយ ថារូបថតអាក្រាតកាយនោះ ជារូបថតកាត់ត


កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានលេចរូបថតអាក្រាតកាយមួយ ដែលត្រូវគេបានស្គាល់ថាជាកញ្ញា "PeyPey Ly" ដែលជាអ្នកចូលចិត្ត និងតែងតែបង្ហោះវិដេអូបែបកំប្លែង នៅលើគណនីហ្វេសប៊ុករបស់នាង ធ្វើឲ្យមិត្តភក្តិរបស់នាងសប្បាយចិត្ត និងតាមដានមិនឲ្យដាច់នោះទេ។
ទោះបីជាយ៉ាងនេះក៏ដោយ បន្ទាប់ពីរូបថតនោះ បានលេចធ្លាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក កញ្ញា PeyPey Ly ក៏បានចេញមុខ ដើម្បីបកស្រាយ ពីរូបថតមួយនេះផងដែរ ដោយនាងបាននិយាយ ទាំងក្តីឈឺចាប់ និងយំយែកយ៉ាងខ្លាំង ហើយបានបញ្ជាក់យ៉ាងច្បាស់ថា "រូបថតនេះគឺមិនមែនជារូបរបស់នាងទេ ការពិតគឺជារូបកាត់ត"។
យ៉ាងណាម៉ិញ រឿងមួយនេះគឺទាក់ទងដល់កេរ្ត៍ឈ្មោះ មិនអាចយកមកលេងសើចបាននោះទេ។ សូមបញ្ជាក់ផងដែរថា បន្ទាប់ពីកញ្ញា PeyPey Ly បានដឹងពីដំណឹងហួសចិត្តមួយនេះភា្លម នាងបានចេញមុខបកស្រាយភា្លម ដើម្បីកុំឲ្យមិត្តភក្តិរបស់នាងទាំងក្រៅ និងក្នុងហ្វេសប៊ុក មានការយល់ច្រឡំ ហើយនាងថែមទាំងបញ្ជាក់ហើយបញ្ជាក់ទៀតថា "រូបថតនេះគឺជារូបកាត់ត"៕
តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបញ្ហាមួយនេះ?
សូមទស្សនាវិដេអូទាំងអស់គ្នា៖




ដោយ ៖ ប៊ី
ខ្មែរឡូត
អានបន្ត

Saturday, March 16, 2013

Please stop drinking of Chang and Leo beer

ស្រាបៀរនេះធ្វើពី ឈាម និង ទឹកភ្នែករាស្រ្តខ្មែរនៅខេត្តព្រះសីហនុ។
ដូចនេះសូមបងប្អូនកុំពិសារស្រាបៀរនេះអោយសោះ, "បើអ្នកពិសារនោះបានន័យថា អ្នកចូលរួម ហុតឈាម និង ទឹកភ្នែករាស្រ្តខ្មែរហើយ"។
"ទីណាមានទុកខលំបាកទីនោះមានសម្តេច ហ៊ុន សែន"
"ទីណាមានបក្សពួកសម្តេចហ៊ុន សែនទីនោះមានទុក្ខលំបាក"
"បើគ្មានសម្តេចហ៊ុន សែន រាស្រ្តខ្មែរក៏គ្មានទុក្ខលំបាក និង ទឹកភ្នែកដែរ"
អានបន្ត

Friday, March 15, 2013

ខ្មែរត្រូវមានសង្ឃឹម

សូមបងប្អូនជនរួមជាតិទាំងអស់កុំទាន់អស់សង្ឃឹមរឿងទឹកដី
សូមបងប្អូនជនរួមជាតិទាំងអស់កុំទាន់អស់សង្ឃឹមរឿងទឹកដី




ទោះថ្នាក់ដឹកនាំយើង ហ៊ុន សែ(ម) មិនហ៊ានទាមទារទឹកដីកម្ពុជា ក្រោម ឬក៏កោះត្រល់មកវិញ
តែក្នុងនាមពួកខ្ញុំជាកូន ខ្មែរ ដាច់ខាតត្រូវតែយកទឹកដី ខ្មែរមក វិញព្រោះ ខ្មែរ មានសិទ្ធគ្រប់គ្រាន់ ដើម្បីទាមទាម ។ សង្ឃឹមថានឹងមានថ្នាកដឹកនាំ ថ្មី ចេញមុខទាមទារជូនកូន ខ្មែរ មកវីញណា (ឈឺចាប់ខ្លាំងណាស់ បាត់បង់ទឹកដី)

សូមបងប្អូនចុចស្តាប់ពត័មាន នៅខាមក្រោម ហើយជួយ shear ឲ្យកូនខ្មែរ បាន ឃើញ បានដឹង បានឮផង ។
អានបន្ត