Thursday, May 30, 2013

ប៉ូលីសបាញ់ទឹកប៉ងសម្លាប់បាតុករដីធ្លី

អជ្ញាធរប៉ូលីស មានចេតនា បាញ់ទឹកសម្លាប់ បាតុករតែម្តង ព្រោះកម្លាំងទឹកពីឡានពន្លត់អគ្គីភ័យ មានកំលាំងខ្លាំង អាចធ្វើអោយស្លាប់បានមួយរំពេចន៍។ នេះហើយលទ្ធផល ៩០ កៅអីនោះ។ សូមទស្សនា និងចែកផ្សាយបន្ត។ Police wish to kill demonstrators through the power of water from the firetruck. This is the result of 90 seats of CPP. Please watch & share. Thanks.


1 SHARE = 1 PITY KHMER 

From page Khmer Media

Wednesday, May 29, 2013

ព្យុះស៊ូណាមិ បក់បោកកណ្ដាលក្រុងភ្នំពេញ

Update news 29-05-2013 អជ្ញាធរយកឡានបាញ់ទឹក បង្ក្រាបអ្នកភូមិដែលតវ៉ារឿងគេប្លន់ដី និផ្ទះម្បែង --------- មើលចុះព្រៃផ្សៃប៉ុណ្ណា ខ្មែរដូចគ្នាសោះ ហេតុអីធ្វើបែបនេះ? អ្នកភូមិរងគ្រោះព្រោះការបណ្ដេញចេញពីភូមិដោយគ្មានសំណងត្រឹមត្រូវ ទើបរត់រកសាលាក្រុង តែសាលាមិនជួយ។ បញ្ជាក់៖ កាលពីថ្មីៗនេះលោក ប៉ា សុជាតិវង្ស ដែលទើបឡើងដំណែងជាចៅហ្វាយក្រុងបានថ្មីថ្មោង ធ្លាប់សន្យាថានឹងជួយដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងអ្នកភូមិបឹងកក់ និង ថៃកែក្រុមហ៊ុន អោយបានចុងខែឧសភា តែឥឡូវអ្នកភូមិរត់រកគាត់អោយជួយ ស្រាប់តែទទួលបានកាដូរពិសេសពីចៅហ្វាយក្រុងគឺ ឡានទឹក ៣គ្រឿងទៅវិញ។ ចង់អោយក្រុម អាឆេង និស្សិតផ្ដាច់សង្ខាបានមើលវិដេអូនេះ នេះហើយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ by Samady KS

Sunday, May 26, 2013

កឹម សុខា នយោបាយក្រៅខោ(ស្តេច កន)

មើលទៅស្តេចកន ក្លែងក្លាយចង់ស៊ីពែគេមែនទែនហើយ។ ប្រឹងតិចទៅដើម្បីបាន

 ជួបស្តេចកនពិត។

សងគុណពេលណាបានឈប់ណ៎?

សូមមើល ឲ្យជាក់ នេះហើយអ្នកមានគុណ ហ៊ុន សែន ដែលសព្វថ្ងៃបានក្លាយជាម្ចាស់បឹងទន្លេសាបទៅហើយ។ គិតៗទៅទីណាក៏ដោយឲ្យតែជាដង្ហើមរបស់ខ្មែរ គឺយួនគ្រប់គ្រងទាំងអស់។ តើខ្មែរមានអ្វីនៅសល់ទៀត? ហើយបើនៅតែឲ្យ ហ៊ុន សែន ដឹកនាំ សូមមើលគម្រូកម្ពុជាក្រោមទុកឲ្យហើយទៅ។ ត្រៀមពាក់ដួនទៅ!

ឱ្យ កូនខ្មែរអើយ ក្រោកឡើងបានទេ????

ជូនខ្មែរក្រោម ខ្មែរកណ្ដាលស្ដាប់ទាំងអស់គ្នា "ពេជ្យឃាតយួន"

កុំថាឡើយខ្មែរកណ្ដាលបានដឹង រឿងអស់នេះ , សូម្បីតែព្យាយាមចង់ដឹងនោះ ក៍ មិនចង់ផង .. គេរវល់តែ ភ្លើតភ្លើង នឹងភាពសប្បាយ មិនដឹងពីភាព អន្ដរាយ របស់កម្ពុជា នៅពេលខាងមុខ ដខ្លី ទាល់តែសោះ !!! តើនេះ ជាវាសនា របស់កម្ពុជាឬ ???

វប្បធម៍ អក្សសាស្រ្ដខ្មែរ នៅ កម្ពុជាក្រោមដល់សព្វថ្ងៃ គឺ ជាការប្ដរ យកមក ដោយសាច់ស្រស់ ឈាមស្រស់របស់ បុព្វបុរសខ្មែរក្រោម។ ពេលនេះខ្មែរក្រោម 13លាននាក់ បានក្រោកឈរ ដើម្បីត្រៀមខ្លួនទាមទារ មកវិញហើយ នៅឡើយតែខ្មែរកណ្ដាល សំងំរស់ នៅក្រោមអាយ៉ង ។ រស់បានស្រួលណាស់ឬ ?? ម្ដេចមិនយល់ពីជាតិសាសន៍ ដូចគ្នា ដែលគេរស់វេទនា ផង ????

ឱ្យ កូនខ្មែរអើយ ក្រោកឡើងបានទេ????


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ រៀបចំ​លាលែង​តំណែង​ក្នុង​ព្រះបរមរាជវាំង និង​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​

ភ្នំពេញ: ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានរៀបចំ​លាលែង​តំណែង​ក្នុង​ព្រះបរមរាជវាំង ពី​លេខា​ផ្ទាល់​សម្តេចម៉ែ ហើយ​ទៅធ្វើ​នយោបាយ​ពេញមុខ ជាមួយនឹង​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រះអង្គ ក៏បាន​ប្រកាស​ទ្រព្យសម្បត្តិ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥​ឧសភា ឆ្នាំ​២០១៣​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា ព្រះអង្គម្ចាស់ ធម្មិកោ បាន​បញ្ជូន​សំណុំ​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល យកមក​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែឧសភា វេលា​ម៉ោង ៨ ព្រឹក​៕ 


ពិធិករគ្មានសីលធម៌ ទូរទស្សន៍បាយ័ន ហៅអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា "អា ធម្មិកោ" ។ តើបងប្អុនយល់ថានេះជាការមើលងាយ មនុស្សទេ? សូមស្តាប់ និងចែករំលែកអោយបានគ្រប់គ្នា។ Bayon TV commentator called prince Sisovat Tomico "A Tomico". Is it now a looking down on people? Please watch & share. Thanks.

ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???

អត្ថបទរបស់លោក៖ Savona Honestly

ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???

ថ្វីត្បិតតែឯកសារដែលខ្ញុំសរសេរនេះខ្លីបន្ដិចមែន តែខ្ញុំគិតថាវាគ្រប់គ្រាន់ល្មម សំរាប់អោយកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។

ភាគ ១ : ព្រះសង្ឃជាឈ្លើង ....
ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ....

...... 1945-1946 ប្រកាស់ អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដី
នៅកោះត្រលាច ។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ អោយឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។

(ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយះ សៀវភៅចរិក បុរាណខ្មែរ "ព្រះសង្ឃជាឈ្លើង" ប៉ុន្ដែរ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណា ហានអាន និងត្រូវជាប់គុក ។ នៅសល់ត្រឹមតែ តិចតួច និង ពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម ។)

នាក្បែឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាស់មិនអោយមានប្រទេសណាមួយ ធ្វើអណានិគម លើប្រទេសណាមួយឡើយ ដោយយួនដឹងខ្លួនមុន ថាបារាំង នឹងមិនអាចតាំងឈរជើង នៅកម្ពុជាបានយូរឡើយ ផែនការណ៍ ស្រីស្អាតរបស់ ហូជីមិញ បានចាប់ផ្ដើម ពង្វក់បារាំងសេះ តាមចាស់ៗធ្លាប់ឆ្លងកាត់ សម័យនោះបានប្រាប់ថា យួនវាយកស្រីស្អាត ស្អាត មកថ្វាយបារាំង អស់នោះជារៀងរាល់ថ្ងៃ ដើម្បីលួងចិត្ត អោយបារាំងប្រគល់ទឹកដី កូសាំងស៊ីន ( កម្ពុជាក្រោម ) មកអោយយួន ។

លុះដល់ឆ្នាំ 1949 បារាំងលង់ជឿតាម ឧបាយ ថា អោយធ្វើជំរឿន ថាខ្មែរ ឬ យួនមានច្រើនជាងនោះ , យួនវាបានអោយកូនចៅរវា ប្រមូលគ្នានៅចាំផ្ទះ រីឯខ្មែរក្រោមមិនដឹង ក៍ទៅធ្វើស្រែ ចូលព្រៃកាប់អុស អស់ ជំរឿនចេញមកថា យួនច្រើនជាង ខ្មែរ។ បារាំងសំរេចចិត្ត កាត់ដីកម្ពុជាក្រោមទៅអោយយួន ថ្ងៃ ៤ មិថុនា ឆ្នាំ 1949 ។

កំហឹង ប្រជារាស្រ្ដខ្មែរ ពុះកញ្រ្ជោលឡើង យ៉ាងខ្លាំង បានងើបតតាំង ប្រឆាំង បណ្ដេញអាគាំង ដែលមាន ប្រមុខដឹកនាំដោយ ស្ដេច សីហនុ។ ហូ ជីមិញ អ្នកមុគ្គទេស នយោបាយចាស់ ដ៍ឆ្នើម បាន ចាត់ ចាក់ឬសនយោបាយខ្មែរ រួចស្រេច តាំង ពី 1949 បានចេញជា រូបរាង នៅឆ្នាំ 1951 ហៅថា ប្រជាជនបដិវត្តដ៍ កម្ពុជា (ឆ្វេងនិយម) ។

សម្ដេចតាបាន ឈ្នះឯករាជ្យពីបារាំង នៅថ្ងៃ ទី ៩ វិច្ឆិការ ឆ្នាំ 1953។
បំណងទ្រង់ ចង់ស្ដាប្រទេស អោយមាំ នឹងតទល់ ទាមទារ កម្ពុជាក្រោមមកវិញ ។
ទ្រង់បានឈប់គ្រងរាជ្យ រួចដើរនយោបាយ សម័យសង្គមរាស្រ្ដនិយម ។
ជាការពិត សម្ដេចសីហនុ ក្នុងរាជ្យជាតិ ទើបរស់សារជាថ្មី ត្រូវចាំបាច់ដោះស្រាយ រឿងព្រំដែន ខាងលិច (សៀម) ជាមុនសិន ទ្រង់អភិវឌ្ឍន៍ប្រទេស និង រវល់រហូតដល់ឈ្នះសៀម ក្នុងឆ្នាំ 1962 ។

ពេលនោះនយោបាយខ្មែរលែងមានគ្រឹះរឹងមាំហើយ ដោយពួកឆ្វេងនិយម បានមូលបង្កាច់ អ្នកស្នេហាជាតិ បានញុះញង់សម្ដេចតា អោយស្អប់ពួក សេរីជា អ្នកជាតិនិយម (ស្ដាំនិយម) ។ (ត្រឹមនេះទៅ ខ្ញុំសូមកាត់ មិននិយាយ ព្រោះវាជាកំហុសមួយដែររបស់ព្រះអង្គដែរ) ។

លុះសង្រ្គាម រវាង យួន និង អាមេរិក បានចូលមកដល់។
ហូរ ជីមិញបាន បញ្ចុះបញ្ចូលសម្ដេចតា ដោយមានកិច្ចសន្យា
ទី ១ : បើ សង្រ្គាមឈ្នះ អាមេរិក ហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោម អោយវិញ
ទី ២ : ខ្មែរត្រូវគោរពកិច្ចសន្យា អោយ កងទ័ពយួន បោះទីតាំង នៅតាមព្រំដែន កម្ពុជា
និង ប្រជាជនយួន ចូលមកដោយគ្មានលក្ខណ្ឌ។

កិច្ចសន្យានេះ មិនបានត្រូវបង្ហើបអោយ ឥស្សរជនខ្មែរ បានដឹងឡើយ ដែលធ្វើអោយគ្រប់គ្នា អ្នកជាតិនិយម ចោទព្រះអង្គថា រាប់អានយួន ។

ដោយអាមេរិក មិនមានទីតាំងបោះទ័ពចូលវាយ យួន ក៍ សម្រេច ចុះផ្ទាល់ វាយ តែត្រូវចាញ់ យួនយ៉ាងអាម៉ាស់ ។
ដើម្បីបញ្ចៀស ពីកិច្ចសន្យា របស់សម្ដេចតា ហូជីមិញ ដែលបានធ្វើសង្រ្គាមឈ្នះអាមេរិក ហូជីមិញបាន លេបថ្នាំ សំលាប់ខ្លួននៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ 1969 ។
សម្ដេចតា បានទៅចូលរូមបុណ្យសព ហូជីមិញ ទាំង ស្រក់ទឹកភ្នែក ដោយដើរនយោបាយទាល់ច្រក សម្ដេចតា បានធ្វើដំណើរកំសាន្ដ ទៅចិន បារាំង។

ឆ្នាំ 1970 លំហូរចូលជនជាតិ យួន កាន់តែច្រើនឡើងបន្ដរ មេទ័ព លុន នល់បាន ទូរសាអង្វរ អោយព្រះអង្គចូលមកគ្រប់គ្រង់ ស្ថានភាពប្រទេសជាបន្ទាន់ ព្រោះយួនចូលកាន់តែច្រើន។

សម្ដេចតា បានអោយ លន់ នុល ធ្វើរដ្ឋប្រហាព្រះអង្គ ដើម្បីយកអំណាចទ័ពដេញយួន។
លន់ នុល មិនព្រមធ្វើតាម .... តំណេរក្រោយមកមិនយូរ ដោយមិនមានវត្តមាន ត្រលប់មកវិញនៃ ព្រះអង្គ , សភាជាតិ បានបោះឆ្នោតជាឯកឆន្ទ ដកសេចក្ដីទុកចិត្ត និងតែង តាំង លោក លុន នល់ ធ្វើជា ប្រធានាធិបតី ។

លន់ នុល, ចេង ហេង , សេរី អមតះ បានប្រកាស់ថា ក្នុងរយះពេល ៤៨ ម៉ោង យួនត្រូវចាកចេញវិញអោយអស់ បើពុំនោះ និងប្រកាសសង្រ្គាម ។ ក្រោយមក របបសាធារណះរដ្ឋ បានសំលាប់យួន យ៉ាងរង្គាល លុន នល់ ឯកភាព អោយអាមេរិក ទំលាក់គ្រាប់បែក ដើម្បី បណ្ដេញយួន តាមព្រំដែន។

.....................................

ហូជីមិញ ជាមុគ្គទេស នយោបាយ ដឆ្នើម វាពិតជាដឹងថា ជនជាតិយួន នឹងត្រូវបានសំលាប់រង្គាល វាបានបញ្ជូន យួន យ៉ាងច្រើន ចូលបង្កប់ក្នុងព្រៃម៉ាគី រៀនខ្មែរឆ្អិនឆ្អៅ ហៅថា អង្គការខ្មែរក្រហម ចាំជួយ សាឡុតសរ , នឹង អៀង សារី ផ្ដួលរបបថ្មី សំរាប់សងសិក ទៅហ្នឹងការសម្លាប់រង្គាល របស់ខ្មែរ គឺ នោះហើយ អង្គការជានរណា ខ្ជីដៃខ្មែរ សំលាប់ខ្មែរ ជាង ២លាន ៥សែន នាក់។
......................................

បណ្ដាំ ហូជីមិញ :

ចម្ប៉ាយកបាន ស្ងាត់ !
ឡាវ យកបាន ស្ងាត់ !
ខ្មែរកម្ពុជាក្រោម យកបាន កូនចៅយួនជំនាន់ក្រោយ មិនត្រូវទាក់ទងជាមួយខ្មែរ ដាច់ខាត បើ ស្ដេច សីហនុ នៅមានជីវិត បើពុំនោះទេ ខ្មែរក្រោមនឹងបាត់បង់ទៅវិញ
ហើយជាពិសេស ត្រូវប្រយត្នអោយបានដាច់ខាត ពួកអាវធំ (ព្រះសង្ឃ) មុន ១០០ឆ្នាំ ដែលកម្ពុជាក្រោមបានមកយើង ។

ដូច្នេះបាន ជាយួនវាធ្វើបាប ធ្វើទុក្ខបុកម្នេញដល់ ព្រះសង្ឃខ្មែរក្រោមណាស់ និងសំលាប់ ព្រះសង្ឃខ្មែក្រោមជាច្រើនពីឆ្នាំ 1975 មក ។
............................................
អត្ថបទរបស់លោក៖ Savona Honestly 

ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???

ថ្វីត្បិតតែឯកសារដែលខ្ញុំសរសេរនេះខ្លីបន្ដិចមែន តែខ្ញុំគិតថាវាគ្រប់គ្រាន់ល្មម សំរាប់អោយកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។

ភាគ ១ : ព្រះសង្ឃជាឈ្លើង ....
ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ....

...... 1945-1946 ប្រកាស់ អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដី 
នៅកោះត្រលាច ។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ អោយឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។

(ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយះ សៀវភៅចរិក បុរាណខ្មែរ "ព្រះសង្ឃជាឈ្លើង" ប៉ុន្ដែរ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណា ហានអាន និងត្រូវជាប់គុក ។ នៅសល់ត្រឹមតែ តិចតួច និង ពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម ។)

នាក្បែឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាស់មិនអោយមានប្រទេសណាមួយ ធ្វើអណានិគម លើប្រទេសណាមួយឡើយ ដោយយួនដឹងខ្លួនមុន ថាបារាំង នឹងមិនអាចតាំងឈរជើង នៅកម្ពុជាបានយូរឡើយ ផែនការណ៍ ស្រីស្អាតរបស់ ហូជីមិញ បានចាប់ផ្ដើម ពង្វក់បារាំងសេះ តាមចាស់ៗធ្លាប់ឆ្លងកាត់ សម័យនោះបានប្រាប់ថា យួនវាយកស្រីស្អាត ស្អាត មកថ្វាយបារាំង អស់នោះជារៀងរាល់ថ្ងៃ ដើម្បីលួងចិត្ត អោយបារាំងប្រគល់ទឹកដី កូសាំងស៊ីន ( កម្ពុជាក្រោម ) មកអោយយួន ។

លុះដល់ឆ្នាំ 1949 បារាំងលង់ជឿតាម ឧបាយ ថា អោយធ្វើជំរឿន ថាខ្មែរ ឬ យួនមានច្រើនជាងនោះ , យួនវាបានអោយកូនចៅរវា ប្រមូលគ្នានៅចាំផ្ទះ រីឯខ្មែរក្រោមមិនដឹង ក៍ទៅធ្វើស្រែ ចូលព្រៃកាប់អុស អស់ ជំរឿនចេញមកថា យួនច្រើនជាង ខ្មែរ។ បារាំងសំរេចចិត្ត កាត់ដីកម្ពុជាក្រោមទៅអោយយួន ថ្ងៃ ៤ មិថុនា ឆ្នាំ 1949 ។

កំហឹង ប្រជារាស្រ្ដខ្មែរ ពុះកញ្រ្ជោលឡើង យ៉ាងខ្លាំង បានងើបតតាំង ប្រឆាំង បណ្ដេញអាគាំង ដែលមាន ប្រមុខដឹកនាំដោយ ស្ដេច សីហនុ។ ហូ ជីមិញ អ្នកមុគ្គទេស នយោបាយចាស់ ដ៍ឆ្នើម បាន ចាត់ ចាក់ឬសនយោបាយខ្មែរ រួចស្រេច តាំង ពី 1949 បានចេញជា រូបរាង នៅឆ្នាំ 1951 ហៅថា ប្រជាជនបដិវត្តដ៍ កម្ពុជា (ឆ្វេងនិយម) ។ 

សម្ដេចតាបាន ឈ្នះឯករាជ្យពីបារាំង នៅថ្ងៃ ទី ៩ វិច្ឆិការ ឆ្នាំ 1953។ 
បំណងទ្រង់ ចង់ស្ដាប្រទេស អោយមាំ នឹងតទល់ ទាមទារ កម្ពុជាក្រោមមកវិញ ។
ទ្រង់បានឈប់គ្រងរាជ្យ រួចដើរនយោបាយ សម័យសង្គមរាស្រ្ដនិយម ។
ជាការពិត សម្ដេចសីហនុ ក្នុងរាជ្យជាតិ ទើបរស់សារជាថ្មី ត្រូវចាំបាច់ដោះស្រាយ រឿងព្រំដែន ខាងលិច (សៀម) ជាមុនសិន ទ្រង់អភិវឌ្ឍន៍ប្រទេស និង រវល់រហូតដល់ឈ្នះសៀម ក្នុងឆ្នាំ 1962 ។

ពេលនោះនយោបាយខ្មែរលែងមានគ្រឹះរឹងមាំហើយ ដោយពួកឆ្វេងនិយម បានមូលបង្កាច់ អ្នកស្នេហាជាតិ បានញុះញង់សម្ដេចតា អោយស្អប់ពួក សេរីជា អ្នកជាតិនិយម (ស្ដាំនិយម) ។ (ត្រឹមនេះទៅ ខ្ញុំសូមកាត់ មិននិយាយ ព្រោះវាជាកំហុសមួយដែររបស់ព្រះអង្គដែរ) ។

លុះសង្រ្គាម រវាង យួន និង អាមេរិក បានចូលមកដល់។
ហូរ ជីមិញបាន បញ្ចុះបញ្ចូលសម្ដេចតា ដោយមានកិច្ចសន្យា 
ទី ១ : បើ សង្រ្គាមឈ្នះ អាមេរិក ហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោម អោយវិញ
ទី ២ : ខ្មែរត្រូវគោរពកិច្ចសន្យា អោយ កងទ័ពយួន បោះទីតាំង នៅតាមព្រំដែន កម្ពុជា 
និង ប្រជាជនយួន ចូលមកដោយគ្មានលក្ខណ្ឌ។ 

កិច្ចសន្យានេះ មិនបានត្រូវបង្ហើបអោយ ឥស្សរជនខ្មែរ បានដឹងឡើយ ដែលធ្វើអោយគ្រប់គ្នា អ្នកជាតិនិយម ចោទព្រះអង្គថា រាប់អានយួន ។

ដោយអាមេរិក មិនមានទីតាំងបោះទ័ពចូលវាយ យួន ក៍ សម្រេច ចុះផ្ទាល់ វាយ តែត្រូវចាញ់ យួនយ៉ាងអាម៉ាស់ ។ 
ដើម្បីបញ្ចៀស ពីកិច្ចសន្យា របស់សម្ដេចតា ហូជីមិញ ដែលបានធ្វើសង្រ្គាមឈ្នះអាមេរិក ហូជីមិញបាន លេបថ្នាំ សំលាប់ខ្លួននៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ 1969 ។
សម្ដេចតា បានទៅចូលរូមបុណ្យសព ហូជីមិញ ទាំង ស្រក់ទឹកភ្នែក ដោយដើរនយោបាយទាល់ច្រក សម្ដេចតា បានធ្វើដំណើរកំសាន្ដ ទៅចិន បារាំង។

ឆ្នាំ 1970 លំហូរចូលជនជាតិ យួន កាន់តែច្រើនឡើងបន្ដរ មេទ័ព លុន នល់បាន ទូរសាអង្វរ អោយព្រះអង្គចូលមកគ្រប់គ្រង់ ស្ថានភាពប្រទេសជាបន្ទាន់ ព្រោះយួនចូលកាន់តែច្រើន។ 

សម្ដេចតា បានអោយ លន់ នុល ធ្វើរដ្ឋប្រហាព្រះអង្គ ដើម្បីយកអំណាចទ័ពដេញយួន។ 
លន់ នុល មិនព្រមធ្វើតាម .... តំណេរក្រោយមកមិនយូរ ដោយមិនមានវត្តមាន ត្រលប់មកវិញនៃ ព្រះអង្គ , សភាជាតិ បានបោះឆ្នោតជាឯកឆន្ទ ដកសេចក្ដីទុកចិត្ត និងតែង តាំង លោក លុន នល់ ធ្វើជា ប្រធានាធិបតី ។ 

លន់ នុល, ចេង ហេង , សេរី អមតះ បានប្រកាស់ថា ក្នុងរយះពេល ៤៨ ម៉ោង យួនត្រូវចាកចេញវិញអោយអស់ បើពុំនោះ និងប្រកាសសង្រ្គាម ។ ក្រោយមក របបសាធារណះរដ្ឋ បានសំលាប់យួន យ៉ាងរង្គាល លុន នល់ ឯកភាព អោយអាមេរិក ទំលាក់គ្រាប់បែក ដើម្បី បណ្ដេញយួន តាមព្រំដែន។

.....................................

ហូជីមិញ ជាមុគ្គទេស នយោបាយ ដឆ្នើម វាពិតជាដឹងថា ជនជាតិយួន នឹងត្រូវបានសំលាប់រង្គាល វាបានបញ្ជូន យួន យ៉ាងច្រើន ចូលបង្កប់ក្នុងព្រៃម៉ាគី រៀនខ្មែរឆ្អិនឆ្អៅ ហៅថា អង្គការខ្មែរក្រហម ចាំជួយ សាឡុតសរ , នឹង អៀង សារី ផ្ដួលរបបថ្មី សំរាប់សងសិក ទៅហ្នឹងការសម្លាប់រង្គាល របស់ខ្មែរ គឺ នោះហើយ អង្គការជានរណា ខ្ជីដៃខ្មែរ សំលាប់ខ្មែរ ជាង ២លាន ៥សែន នាក់។
......................................

បណ្ដាំ ហូជីមិញ : 

ចម្ប៉ាយកបាន ស្ងាត់ !
ឡាវ យកបាន ស្ងាត់ !
ខ្មែរកម្ពុជាក្រោម យកបាន កូនចៅយួនជំនាន់ក្រោយ មិនត្រូវទាក់ទងជាមួយខ្មែរ ដាច់ខាត បើ ស្ដេច សីហនុ នៅមានជីវិត បើពុំនោះទេ ខ្មែរក្រោមនឹងបាត់បង់ទៅវិញ 
ហើយជាពិសេស ត្រូវប្រយត្នអោយបានដាច់ខាត ពួកអាវធំ (ព្រះសង្ឃ) មុន ១០០ឆ្នាំ ដែលកម្ពុជាក្រោមបានមកយើង ។

ដូច្នេះបាន ជាយួនវាធ្វើបាប ធ្វើទុក្ខបុកម្នេញដល់ ព្រះសង្ឃខ្មែរក្រោមណាស់ និងសំលាប់ ព្រះសង្ឃខ្មែក្រោមជាច្រើនពីឆ្នាំ 1975 មក ។ 
............................................

មុខក្រាស់ដល់ករ

សូមយុវវ័យគ្រប់រូបរៀនគិតរៀនវិភាគបញ្ហាសង្គមដោយប្រើបញ្ញាដូនយុវនារីខ្មែរពិតៗម្នាក់នេះ ។ ព្រះពុទ្ធ គិតត្រូវ និយាយត្រូវ ធ្វើត្រូវ បានផលមកគឺត្រូវ ។ បើប្រទេសកម្ពុជាមិនត្រូវការសិទ្ធិមនុស្ស មិនត្រូវការអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក៏ដូចជា មិនត្រូការព្រះពុទ្ធសាសនាដូច្នោះដែរ ព្រោះព្រះពុទ្ធសាសនានេះហើយ ដែលជាបិតាមហាអ្នកផ្តើម អ្នកបង្កើត អ្នកការពារ សិទ្ធិមនុស្ស ដូចជាសីល5ជាដើម មិនត្រឹមតែការពារត្រឹមតែសិទ្ធិមនុស្សប៉ុណ្ណោះទេ គឺការពារទាំងសិទ្ធិសត្វ សិទ្ធិទេវតា សិទ្ធិទឹកដីព្រៃព្រឹក្សាផងដែរ
ហើយព្រះពុទ្ធសាសនាកើតមុនអង្គការសិទ្ធិមនុស្សមុនអង្គការសហប្រជាតិទៅទៀត រហូតមកដល់ពេលនេះពុទ្ធសាសនាគឺ2557ឆ្នាំហើយ ចំណែកអង្គការសហប្រជាជាតិគឺជាអង្គការតំណាងឲប្រទេសទាំងអស់លើសកលលោក 1948មកដល់2013គឺ65ឆ្នាំហើយ ។ បើប្រទេសកម្ពុជាមិនត្រូវការអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នោះមានន័យថា នយោបាយដឹកនាំនៅកម្ពុជាកំពុងតែរំលោភសិទ្ធិមនុស្សដើរខុសផ្លូវទៅរក ដឹកនាំតាមបែបកុម្មុយនីស្តផ្តាច់ការហើយ ៕
  ស្តាប់សំដីបាតផ្សារបស់ ជា ឆេង និង ហ៊ុន សែន បើប្រទេសកម្ពុជាមិនត្រូវការសិទ្ធិមនុស្ស មិនត្រូវការអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ក៏ដូចជា មិនត្រូការព្រះពុទ្ធសាសនាដូច្នោះដែរ ព្រោះព្រះពុទ្ធសាសនានេះហើយ ដែលជាបិតាមហាអ្នកផ្តើម អ្នកបង្កើត អ្នកការពារ សិទ្ធិមនុស្ស ដូចជាសីល5ជាដើម មិនត្រឹមតែការពារត្រឹមតែសិទ្ធិមនុស្សប៉ុណ្ណោះទេ គឺការពារទាំងសិទ្ធិសត្វ សិទ្ធិ ទេវតា សិទ្ធិទឹកដីព្រៃព្រឹក្សាផងដែរ ហើយព្រះពុទ្ធសាសនាកើតមុនអង្គការសិទ្ធិមនុស្សមុនអង្គការសហប្រជាតិទៅទៀត រហូតមកដល់ពេលនេះពុទ្ធសាសនាគឺ2557ឆ្នាំហើយ ចំណែកអង្គការសហប្រជាជាតិគឺជាអង្គការតំណាងឲប្រទេសទាំងអស់លើសកលលោក 1948មកដល់2013គឺ65ឆ្នាំ ។ បើចង់លុបចោលមិនត្រូវការអង្គការសិទ្ធិមនុស្សគឺជាប្រទេសកុម្មុយនីស្តផ្តាច់ការ ហើយជាអ្នកដឹកនាំដូចសម័យជាង3ឆ្នាំ1975ដល់1979ដូច្នោះដែរ ៕
សំដីអ្នកហីអើ
សូមស្តាប់ខ្មែរគំនិតយួននិយម ហ៊ុន សែននិយម បន្ទោសបង្អាប់សមត្ថភាពពិតរបស់ខ្មែរគ្នាឯង។ ខ្ញុំជាពូជអ្នកជា ជាពួជពង្សខ្មែរអង្គរ ខ្ញុំគិតថាខ្មែរមិនគួរមានមនុស្សគំនិតងាប់ ដូចកង្កែបក្នុងអណ្តូង ដូចបុគ្គលម្នាក់នេះទេ។ ឬក៏ ជា ធើត ម្នាក់នេះចង់ល្បីដូច ជា ឆេង? 

Friday, May 24, 2013

ករណីប៉ងសម្លាប់ខ្លួនព្រោះស្នេហា .ភាគបន្តរ !!!

កាលពី វីដេអូ ដំបូង, ខ្ញុំ ក៍ដូចជា មនុស្សភាគច្រើន បង្ហាញនូវ សេចក្តី អាណិតយ៉ាងខ្លាំង ចំពោះ នារីម្នាក់នេះ តែបន្ទាប់ពី មានវីដេអូជា បន្តរបន្ទាប់មកទៀត , ខ្ញុំដូចជាមាន អារម្មណ៍ ភ្លេវ ម៉េចមិនដងទេ ។ ខ្ខ្ញុំមិនបន្ទោសនាងទេ, ខ្ញុំយល់ពី អារម្មណ៍នៃការ ពិបាកចិត្តរបស់នាង ។ ហើយខ្ញុំក៍មិនគិតថា បុរសម្នាក់នោះ អាក្រក់ឃោរឃៅយោងឃ្នងដល់ថ្នាក់ បង្ករអោយ នាង សម្លាប់ខ្លួននោះដែរ តែចំនុចរួម គឺមកពីនាងមានចរឹកក្មេង និង ចង់អោយគេដឹង លឺរឿងរបស់ខ្លួនពេក ដោយ :ពង្រីក បញ្ហាពីតូចកាន់តែ ធំទៅៗ ដោយសារ ដៃឯង ។ ខ្ញុំចង់មានន័យថា បើនាងមិនបន្តរ ផុស Video ជាបន្តរបន្ទាប់នោះទេ ក៍ បញ្ហា ក៍មិនរីកធំ ៗ ទៅ ដែល បណ្តាលអោយមានការ ចុះស្ទើរគ្រប់ បណ្តារ សារពត៌មាន និង ក័មិនបណ្តាលអោយ បុរសម្នាក់នោះ ត្រូវ គ្រួសារ បណ្តេញចេញពីផ្ទះនោះដែរ ។ ដូច្នេះការផុសវីដេអូនេះដើម្បីមក សូមទោសដល់បុរស ម្នាក់នោះ និង អោយសារពត៌មានកែតំរូវបន្ថែមនោះ គឺ ស្មើរនឹងចេតនា នៃ ការ បន្តរធ្វើអោយ បញ្ហាកាន់តែរាលដាលធ្ងន់ធ្ងរថែមទៀត ។ ~ Michael Rothy

ពេជ្រ សូលិកា ទេព បូព្រឹក្ស និង​សិស្ស​ស្រី​ក្មេង​ៗ​ត្រូវ​គេ​ប្រកាស​ដាក់​លក់​ខ្លួន​

ភ្នំពេញៈ ជាមួយ​នឹង​ភាព​ភ្ញាក់​ផ្អើល​ដែល​សិស្ស​និស្សិត​ស្រី​ៗ​វ័យ​ក្មេង​ជាច្រើន​ ត្រូវ​បាន​គេ​ប្រកាស​លក់​ជា​ហូរហែ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ ស្រាប់​តែ​គេ​ឃើញ​រូប​មួយ​សន្លឹក​ដែល​ក្នុង​នោះ​គេ​បាន​ស្គាល់​យ៉ាង​ច្បាស់​ ថា ជា​តារា​ចម្រៀង​ស្រី​សាច់​ស​ខ្ចី​វ័យ​ក្មេង​មកពី​ផលិតកម្ម​រស្មី​ហង្សមាស​ នាង ទេព បូព្រឹក្ស និង​តារា​ចម្រៀង​ចោល​ទ្រនំ M នាង ពេជ្រ សូលិកា ក៏​ត្រូវ​បាន​គេ​ប្រកាស​ដាក់​លក់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​។

មិន​ដឹង​ជា​អ្នក​បង្កើត​គណនី​ហ្វេសប៊ុក​មួយ​នេះ​មាន​ចេតនា​ចង់​មួល​បង្កាច់​ បង្ខូច​កេរ្តិ៍ឈ្មោះ​សិស្ស​ស្រី​ក្មេង​ៗ​និង​អ្នក​សិល្បៈ​ខ្មែរ​យើង​ឬ​ក៏​ជា ​រឿង​មាន​ចេតនា​មែនទែន​នោះ​ទេ តែ​គេ​បាន​ឃើញ​សិស្ស​ស្រី​ស្រស់​ស្អាត​ក្មេង​ៗ​ជាច្រើន​រូប​ត្រូវ​បាន​គេ​ បង្ហោះ​រូប​ដាក់​លក់​ខ្លួន​ដោយ​មាន​ប្រើ​ភាសា​យ៉ាង​គ្រោតគ្រាត​មិន​គួរ​នឹង​ ស្តាប់​ទៀត​ផង​។ គណនី​ហ្វេសប៊ុក​នោះ​មាន​ឈ្មោះ​ថា Sell Body ដោយ​មាន​ក្មេងស្រី​ម្នាក់​ជា​ម្ចាស់​។ គេ​សង្កេត​ឃើញ​ថា ក្មេងស្រី​នោះ​ប្រៀប​បាន​នឹង​មេ​ឬ​ក៏​ពាក្យ​សាមញ្ញ​គេ​ថា ម៉ែយ៉ែម ហើយ​មាន​រូបថត​ក្មេង​ស្រី​ស្រស់​ស្អាត​ពោរពេញ​ដោយ​រូប​ឆោម​សាច់​ស​ខ្ចី​ ជាច្រើន​ត្រូវ​គេ​បង្ហោះ​រូប​ដោយ​ដាក់​លក់​ជាមួយ​នឹង​ភាសា​អាសអាភាស​មិន​គួរ ​ឲ្យ​ស្តាប់​នោះ​ឡើយ​។
ភាគច្រើន​ក្មេង​ស្រី​ដែល​គេ​ដាក់​បង្ហោះ​រូប​នោះ​ជា​សិស្ស ហើយ​រូបថត​ទាំង​នោះ​បាន​បង្ហាញ​ពី​ភាព​សិចស៊ី​គួរ​ទាក់ទាញ​ដូចជា​ការ​បញ្ចេញ ​សាច់​ដើម​ទ្រូង​ស​ខ្ចី​យ៉ាង​ទ្រលុកទ្រលន់​ស្ទើរ​លេច​ចុង​កេរ្តិ៍ខ្មាស​ទៀត​ ផង។ រីឯ​ខោ​ឬ​សំពត់​វិញ​បញ្ចេញ​សាច់​ដល់​គល់​ភ្លៅ​តែ​ម្តង​។
ជាមួយ​គ្នា​នោះ​ដែរ រាល់​ការ​បង្ហោះ​រូបថត​ថ្មី​ៗ គេ​សុទ្ធ​តែ​មាន​សរសេរ​ភាព​អាសអាភាស​ដែល​ភាគច្រើន​ទាក់ទង​នឹង​ការ​រួមរ័ក​។ ដូចជា​ពេល​បង្ហោះ​រូប​នោះ​គេ​សរសេរ​ថា ម៉េច​ដែរ​ប៉ុណ្ណឹង​អាច​រួមរ័ក​បាន​អត់។ ស្អាត​ប៉ុណ្ណឹង​អាច​រក​សង្សារ​មក​ដេក​លេង​បាន​ទេ។ អ្នក​ខ្លះ​និយាយ​ថា ខ្ញុំ​ត្រូវ​ការ​រក​សង្សារ ឬ​ក៏​ប្រុស​ណា​ដែល​មាន​ប្រដាប់​ភេទ​ធំ ហើយ​បើ​ចាប់​អារម្មណ៍​អាច​ថត​រូប​ប្រដាប់ភេទ​អ្នក​មក​ខ្ញុំ​ជ្រើសរើស​អ្នក​ ណា​ធំ​ជាង​គេ ខ្ញុំ​នឹង​យក​អ្នក​នោះ​។ ក្រៅ​ពី​នេះ​នៅ​មាន​ពាក្យ​អាសអាភាស​ជាច្រើន​ទៀត​ដែល​មិន​លើក​យក​មក​និយាយ វា​ហួស​ហេតុ​ពេក​។
អ្នក​និយម​លេង​ហ្វេសប៊ុក ក្រៅ​ពី​ភ្ញាក់​ផ្អើល​ពួកគេ​បាន​និយាយ​ទាំង​ចម្ងល់​ថា តើ​នារី​ក្មេង​ៗ​ទាំង​នោះ ពិតជា​ប្រកាស​លក់​ខ្លួន​មែន​ឬ​? ឬ​មាន​គេ​មាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះ​? តែ​យ៉ាង​ណា​មាន​មតិ​ភាគច្រើន​បាន​និយាយ​ថា នោះ​ជា​ចេតនា​អាក្រក់​របស់​អ្នក​ណា​ម្នាក់​ដែល​យក​រូបថត​សិស្ស​ៗ​ដទៃ​មក​ បង្ហោះ​តែ​ប៉ុណ្ណោះ​។ រីឯ​អ្នក​ខ្លះ​ទៀត​បាន​ឲ្យ​ដឹង​ថា អ្នក​បង្កើត​គណនី​ហ្វេសប៊ុក​នេះ​ទំនង​ជា​មនុស្ស​មាន​បញ្ហា​ខាង​សតិ​អារម្មណ៍ ​ឬ​ក៏​ខួរ​ក្បាល​មិន​ប្រក្រតី។ បង​ប្អូន​ទាំងអស់​កុំ​ជឿ​ហ្វេសប៊ុក​នេះ​អី​។
ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​នៅ​ក្នុង​ចំណោម​ក្មេង​ស្រី​ដែល​ជា​សិស្ស​និស្សិត​បញ្ចេញ​ភាព​សិចស៊ី​នៅ​ លើ​គណនី​លក់​ខ្លួន​នោះ គេ​បាន​ឃើញ​វត្តមាន​រូប​ថត​របស់​តារា​ចម្រៀង​វ័យក្មេង​ពីរ​ដួង​គឺ​នាង ទេព បូព្រឹក្ស និង​នាង ពេជ្រ សូលិកា ដែល​អ្នក​ទាំង​ពីរ​គឺជា​មិត្តភក្តិ​ចិត្ត​មួយ​ថ្លើម​មួយ​នឹង​គ្នា​ក៏​ត្រូវ​ បាន​គេ​ប្រកាស​ដាក់​លក់​នៅ​លើ​ទំព័រ Sell Body នោះ​ដែរ​ដោយ​ដាក់​ថា Group Sex Who need? ខណៈ​ដែល​ការ​ប្រកាស​លក់​តារា​បែប​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​ កើត​មាន​ម្តង​ហើយ​លើ​សិល្បការិនី​មួយ​ចំនួន​ដែល​កាល​នោះ​គេ​ប្រកាស​លក់​តាម​ ក្លិប​រាត្រី​។
នៅ​ក្នុង​រូបថត​ដែល​គេ​ដាក់​លក់​អ្នក​សិល្បៈ​ទាំង​ពីរ​នេះ គេ​សង្កេត​ឃើញ​មាន​នារី​ស្រស់​ស្អាត​វ័យ​ក្មេង​ចំនួន​៣​រូប ក្នុង​នោះ​គេ​ស្គាល់​នាង ទេព បូព្រឹក្ស និង ពេជ្រ សូលិកា ច្បាស់​ជាង​គេ ដោយ​សារ​តែ​ជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​គ្រាន់​បើ​នោះ រីឯ​ក្មេង​ស្រី​ម្នាក់​ទៀត គេ​មិន​បាន​ស្គាល់​ទេ​គ្រាន់​តែ​ដឹង​ថា ជា​មិត្តភក្តិ​របស់​អ្នក​សិល្បៈ​ទាំង​ពីរ​។
នៅ​ជុំវិញ​អនាមិក​បង្កើត​គណនី​ហ្វេសប៊ុក​ដាក់​រូប​អ្នក​ចម្រៀង​ស្រីស្រស់ ​សោភា និង​សិស្ស​និស្សិត​ស្អាត​ដាក់​ប្រកាស​លក់​ជា​សាធារណៈ​នេះ តារា​ចម្រៀង​នាង ពេជ្រ សូលិកា មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ម្សិលមិញ​ដោយសារ​នាង​ប្តូរ​ លេខ​ទូរស័ព្ទ​ជា​ញឹកញាប់​។
ដោយ​ឡែក​តារា​ចម្រៀង ទេព បូព្រឹក្ស វិញ​បាន​សម្តែង​ការ​ខឹង​សម្បា​នៅ​ពេល​ដឹង​ថា រូបថត​របស់​ខ្លួន​ត្រូវ​បាន​គេ​យក​ទៅ​ប្រកាស​ដាក់​លក់​ខ្លួន​ជា​សាធារណៈ​បែប ​នេះ​ដោយ​នាង​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​កិត្តិយស កេរ្តិ៍ឈ្មោះ​រូប​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​។ នាង​បាន​ឲ្យ​សារ​ព័ត៌​មាន​ដឹង​ថា​៖​«​ខ្ញុំ​ពិតជា​ខឹង​ខ្លាំងណាស់​បង នៅ​ពេល​ដែល​មាន​រឿង​បែប​នេះ ធ្លាក់​មក​លើ​ខ្ញុំ ហើយ​ជា​រឿយ​ៗ​គេ​តែងតែ​យក​ឈ្មោះ​ខ្ញុំ ទៅ​បង្កើត Facebook ហើយ​លេង​ដោយ​និយាយ​ថា​ម្ចាស់ profile ហ្នឹង​ជា​ខ្ញុំ ជួន​កាល​យក​ទៅ​ជេរ​គេ​ជេរ​ឯង ដល់​ពេល​ប្រិយមិត្ត​អត់​ដឹង គាត់​ថា​ជា​ខ្ញុំ»។
ដោយ​ឡែក​លោក អ៊ិន ទីតូ អ្នក​គ្រប់គ្រង​សិល្បករ​នៅ​ផលិតកម្ម​រស្មី​ហង្សមាស បាន​ឲ្យ​ដឹង​ថា នោះ​ជា​រូបថត​ដែល​ជន​ខិលខូច​យក​ទៅ​បង្ហោះ យើង​ពិបាក​ដែរ នៅ​ពេល​ដែល​សុខ​ៗ​គេ​យក​ទៅ​បង្ហោះ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​សិល្បករ និង​ក្មេង​ស្រី​ជាច្រើន​បែប​នេះ។
លោក​ថា​៖​«​ខ្ញុំ​គិត​ថា អ្នក​ធ្វើ​បែប​នេះ​គួរ​តែ​គិត​ថា ម្តាយ និង​ប្អូន​ខ្លួន​ឯង​ក៏​ស្រី​ដែរ ដោយ​ឡែក​រឿង​ប្រជាប្រិយភាព​វិញ​ខ្ញុំ​គិត​ថា វា​មិន​ជា​ប៉ះពាល់​អ្វី​នោះ​ទេ ដោយសារ​អ្នក​ឃើញ​រូប​នោះ​ភ្លាម​គេ​ដឹង​ថា នោះ​ជា​រូបថត​ដែល​ជន​ខិលខូច​យក​ទៅ​បង្ហោះ​ប៉ុណ្ណោះ​»។ លោក ទីតូ​បញ្ជាក់​ថា​៖​«​នៅ​ពេល​នេះ យើង​មិន​បាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់​អី​នោះ​ទេ តែ​ប្រសិន​បើ​គេ​នៅ​បន្ត​ទៀត យើង​នឹង​ធ្វើ​តាម​ហ្នឹង​»។
ជុំវិញ​បញ្ហា​នេះ លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា​៖​«​ខ្ញុំ​គិត​ថា នោះ​ជា​អំពើ​មួយ​ដែល​បុគ្គល​នោះ​មិន​គួរ​ប្រព្រឹត្ត​ជា​អំពី​អសីលធម៌ បំពុល​បរិយាកាស ហើយ​ពេល​ខ្លះ​វា​គ្រាន់​តែ​ជា​ចរិត​របស់​បុគ្គល​ហ្នឹង​ទេ អ្នក​មាន​រូប​នៅ​ក្នុង​ហ្នឹង គ្នា​អត់​ដឹង​ខ្លួន​ទេ អ្នក​ខ្លះ​ឃើញ​រូប​គេ​ស្អាត​ក៏​បង្កើត​ជា​គណនី​ហើយ​យក​រូប​គេ​មក​ដាក់ ភូត​កុហក​បោកប្រាស់​អ្នក​ដទៃ​។ ខ្ញុំ​គិតថា អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​តែ​គិតគូរ​លើ​រឿង​ហ្នឹង​កុំ​ឲ្យ​វា​រីករាលដាល​ ទៀត ដើម្បី​កុំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​អ្នក​ដែល​គ្នា​អត់​ដឹង​ខ្យល់​អី​សោះ​ នោះ»​។
ដោយ​ឡែក​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​វិធាន​ការ ផ្លូវ​ច្បាប់ និង​ការ​ដាក់​ទោស​លើ​ជន​ប្រព្រឹត្ត​បទល្មើស​បែប​នេះ​បាន​ទេ​កាល​ពី​ម្សិលមិញ ខណៈ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ​៕
ភ្នំពេញ ប៉ុស្តិ៍

Thursday, May 23, 2013

មតិទូទៅជុំវិញការសូមបញ្ឈប់ភ្ញាក់ងាររាយការរបស់ U N នៅកម្ពុជារបស់និសិ្សត មេគគង្គកម្ពុជា

ចំពោះរឿងមានតំណាងអង្គការសហប្រជាជាតិនៅកម្ពុជានេះ មិនមែនមានដោយ ចៃដន្យទេ តែមានដោយសារកម្ពុជាយើងបានទទួលយកលក្ខណ្ឌនេះជាមួយ និងអង្គការសហប្រជានជាតិតាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក១៩៩១។ ពេលនោះកម្ពុជា បានសុំឲ្យអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ជំនួយឲ្យ មានតំណាងអង្គការសហប្រជាជាតិផ្នែកសិទ្ធិប្រចាំមនុស្សនៅកម្ពុជារហូតដល់កម្ពុជាមានលំនឹងប្រជាធិបតេយ្យ និងមានស្ថានភាពគោរពសិទ្ធិមនុស្សល្អ ប្រសើរទើប បញ្ចប់តួនាទីតំណាងនេះនិងជាការដូរយកជំនួយឥតសំណង (ថវិការ និងការអប់រំផ្សេងៗ)ផងដែរដើម្បីកសាងប្រទេស។ ខ្មែរយើងមិនបាច់តវ៉ា ទេរឿងដកកតំណាងនេះ ឲ្យតែធ្វើកិច្ចការជាសំខាន់ពីរជាចំបងឲ្យបានសិន៖
១) ធ្វើ់ឲ្យប្រសើរការគោរពសិទ្ធិមនុស្ស
២) ឈប់សុំលុយជំនួយឥតសំណង ពីប្រទេសម្ចាស់ជំនួយដែលបាន សន្យាជួយខ្មែររហូតដល់រស់បានដោយខ្លួនឯង ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស
បើធ្វើបាន អ្នកតំណាងយូអិននឹងមិនមានទៀតទេ ពោលវានឹងងចប់ដោយស្វ័យប្រវ័ត្ត។ រឿងសំខាន់ដែលគេឲ្យនិស្សិតនិងក្រុមម៉ូតូឌុបធ្វើបែបនេះគឺដោយសារ រដ្ឋាភិបាលខ្មែរ មិនគោរពកិច្ចសន្យារបស់ខ្លួន រឿងគោរពសិទ្ធិមនុស្ស ហើយអាម៉ាស់អន្រតជាតិដែលដឹកនាំជាង២០ឆ្នាំធ្វើមិនបាន និងនៅតែស។ទានគេ ហើយចង់ឲ្យដកតំនាងនេះចោល តែមិនអាចធ្វើបានព្រោះនៅជាប់កិច្ចសន្យា តែខ្លួននៅត្រូវការលុយជំនួយ និងត្រូវការប្រទេសម្ចាស់ហត្ថលេខីទាំងនោះជួយកម្ពុជាដើម្បីមុខមាត់ការទូតបរទេស និងហិរញ្ញវត្ថុផងដែរ ដូច្នេះមានតែប្រើមធ្យោបាយខ្មៅកខ្វក់នេះ។

 

old story

Monday, May 20, 2013

នារី​​វ័យ​ក្មេងធ្វើអត្ត​​ឃាត​​​ផ្សាយ​តាម​ហ្វេស​ប៊ុករួចផុតពី​ស្លាប់

នារីវ័យក្មេងដែលខូចចិត្តចំពោះគូ​កំណាន់​  ឬ​ប្តីមិនទាន់​រៀប​ការ​ដែល​ក្បត់​ចិត្ត ឬ​មាន​រឿងរកាំ​រកូស រហូត​ហ៊ាន​ធ្វើអត្ត​ឃាត​ ហើយ​ផ្សាយ​​តាម​បណ្តាញ​​ហ្វេស​ប៊ុក​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​រសៀលម្សិល​មិញ​​​នោះ​ តាម​ប្រភព​ព័ត៌មាន​ឱ្យដឹងថា នាង​​ត្រូវ​បាន​សង្គ្រោះ​​ឱ្យ​រួច​ផុត​ជីវិត​ពីសេច​ក្តី​ស្លាប់​ហើយ បន្ទាប់​​ពី​ក្រុម​​គ្រួសារបាន​គាស់​ទ្វារ​​បន្ទប់​ដែល​នាង​បាន​ចាក់​សោ​ពី​ខាង​ក្នុង ។


គួររំលឹកថា តាម​សំឡេង​ត្អួញ​ត្អែរ​របស់នាង​ខូចចិត្ត​​ដែល​មាន​​អាខោន CJ Seven Kaka  lonely និយាយ​តាម​ហ្វេសប៊ុកថា បងគីម សុខបញ្ញា !... បងនៅឯណា? ​បង​​​មាន​ដឹងថា ខ្ញុំ​ខូចចិត្តប៉ុន​ណាទេ? បន្តិច​ទៀតអូន​នឹងស្លាប់​ទុក​ឱ្យ​បងជួប​អ្នក​ថ្មីហើយ? មនុស្ស​​ជា​ច្រើន​​​ដែល​បាន​ដឹង​​ព័ត៌មាន​រន្ធត់​នេះ​​ តាមរយៈ​បណ្តាញ​ហ្វេស​ប៊ុក សុទ្ធ​តែក្តុក​​ក្តួលចិត្ត​អាណិត​​នាង ហើយ​គិតថា នៅ​ពេល​ដែល​លោកគីម សុខបញ្ញា ​ធ្វើដំណើរ​​ទៅដល់​បន្ទប់​​របស់ប្រពន្ធ​​លោក (អាចជាប្តី​-ប្រពន្ធ​មិន​ទាន់រៀបការ) គឺអ្វីៗ​វា​ហួស​ពេល​ទៅ​ហើយ ព្រោះ​លោក​​​នឹងបាន​ឃើញសព​ប្រពន្ធ​ដ៏ក្មេងខ្ចីរបស់​លោក​ដេក​ស្លាប់ ដោយអារ.កដៃសម្រក់​ឈាម  និង​លេបថ្នាំ​ជាពុំ​ខាន... ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា យើងសូម​បន់​​ស្រន់​ឱ្យ​មាន​ការសង្គ្រោះ​​នាងទាន់​ពេល​វេលា​​ផង ។


សូម​បញ្ជាក់ថា ​នារី​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់នេះ​ត្រូវ​បាន​នាង​​អះ​អាង​ថា (តាម​សំឡេង និងរូប​ភាព​វីដេអូ) មាន​ប្តី និង​កូន ប៉ុន្តែ​ជួប​ភាព​រកាំ​រកូស​ជា​មួយ​ប្តី ហើយ​ប្រហែល​ជា​ត្រូវ​ប្តី​ក្បត់ចិត្ត​ និង​ធ្វើ​បាប​ផ្លូវចិត្ត​ខ្លាំង​ពេក​ហើយ​មើល​ទៅ​ ទើប​បាន​ជា​នាង​ចាក់សោ​បន្ទប់​សម្រេច​ចិត្ត​អារ.កដៃ​សម្រក់​ឈាម និង​លេប​ថ្នាំ​ជា​ច្រើន​គ្រាប់ជា​​មួយ​ស្រា​បៀរ​អង្គរ ​ដើម្បី​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​​នៃ​ផ្ទះរបស់​នាង​ជាន់​ទី២។ ព័ត៌​មាន​នារីវ័យ​ក្មេង​ធ្វើសកម្ម​ភាព​​សម្លាប់​ខ្លួន​នេះត្រូវបាន​ផ្សាយ (បង្ហោះ) តាម​បណ្តាញ​ហ្វេសប៊ុក​​ និងបង្កការ​​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​និង​១៥​នាទី​​រសៀល​ថ្ងៃ​ទី​១៩ ឧសភា ២០១៣ ពេល​​នោះ​​មនុស្សដែល​លេង​ហ្វេស​ប៊ុក​ភាគ​ច្រើន​មិនស្គាល់​នាងទេ ប៉ុន្តែ​បាន​ឃើញ​រូប​ភាពខ្សែអាត់វីដេអូ​​  (ឡេប​ថបរបស់​នាង​មាន​ប្រព័ន្ធ Webcom) បង្ហាញពីការសោក​សៅ​​ យំ​យេកជ្រែក​ភក្ត្រា​ ប្រាប់​អស់​វាល​វដ្ត​សង្សារ​ពី​ទំហំ​ទុក្ខ ជា​​ពិសេសរ៉ាយរ៉ាប់​​ប្រាប់​ដល់​ប្តីរបស់​នាងឈ្មោះ​​គីម សុខបញ្ញា (បើ​តាម​សំឡេង​  និង​​រូបភាព)  ថាអូន ស្រឡាញ់​បង​លើស​អ្វីៗ​ទាំង​អស់​ សូម្បី​តែជីវិត​ខ្លួន​ ប្រសិនបើ​​រូប​បង​មិន​​យល់​ចិត្ត​អូន...។

មិន​ទាន់​ដឹង​​ថា តើនេះជា​ការ​ពិត ឬ​នាងម្នាក់​នេះសម្តែង​ជារូប​ភាពលេង​សើច​ ឬយ៉ាង​ណា​នោះទេ? ប៉ុន្តែ​បើ​តាម​ភាព​ខ្សឹក​ខ្សួល អួល​អាក់​ ស្នាម​អារ.ក​ដៃ និង​លេបថ្នាំ​ដែល​យើង​​មើល​ឃើញ​តាម​រយៈវីដេអូ​របស់នាង​ផ្សាយផ្ទាល់ទៅ​ក្នុង បណ្តាញហ្វេសប៊ុក​តាម​ប្រព័ន្ធ​ Webcom របស់ឡេបថប​នាង​នោះ គឺអាច​ថា នាងពិត​ជា​​សម្លាប់​ខ្លួន​មែន... ប៉ុន្តែ​ត្រង់ថា នាងឈ្មោះ​អ្វី ស្នាក់​នៅ​​ម្តុំ​ណា​  ក៏​មិន​ទាន់​ដឹង​ដែរ... ដូច្នេះមានតែ​​រង់ចាំ​ស្រាវជ្រាវ​​តទៅ​ទៀត​ប៉ុណ្ណោះ ៕

លិខិតមួយជូននាង

Sunday, May 19, 2013

ស្នេហាដ៏ល្បីដល់ករ បានផ្តល់មេរៀនល្អសំរាប់ពិចារណា








Bong Sophal
ក្រសួងអប់រំយុវជន និងកីឡា ខារ៉ាអូខេ ល្មមគួរដាក់បញ្ជូលច្បាប់ស្រីក្នុងកម្មវិធីសិក្សាខ្លះផង !!! មើលនាងតូចនេះទៅអានិតតែម្តាយឪពុកនាងទេ ខំរកលុយចិញ្ជឹមក្បាលនាងតាំងពីបាតជើងក្រហមននាល រហូតដល់នាងនេះពេញក្រមុំហើយ វានៅភ្លើឆោត ចឹងទៀត !!! អស់ពាក្យនិយាយ

I love Cambodia.
បើថ្ងែនោះខ្ញំុស្លាប់ដោយការ
ឈឺចាប់ពីការបាត់បង់ស្នេហា ខ្ញំុនឹងគ្មានថ្ងៃនេះ ។ រស់នៅក្នុងសង្គមខ្មែរ ដែលមាន មេដឹកនាំមិនផ្តល់តំលៃអោយមនុស្ស រាល់ទំនាក់ទំនងរវាងមនុស្ស និងមនុស្សនៅក្នុងសង្គមគឺងាយស្រួលនឹង មានបញ្ហាណាស់ ។ 

រឿងស្នេហារវាងមនុស្សប្រុស និងមនុស្សស្រីក្នុងវ័យសិក្សាក្នុងសង្គមខ្មែរគឺពិបាកនឹងទទួលបានជោគជ័យ ណាស់ លុះត្រាតែអ្នកទាំងពីរនោះជាកូនអ្នកមានអំណាច ហើយមានប្រាក់ទៀត ។ រឿងបែកបាក់ស្នេហាមាន ច្រើនរូបភាព តែរូបភាពមួយសំខាន់ដែលជាមូលហេតុចំបងគឺដោយសារសង្គមខ្មែរមិនផ្តល់តំលៃអោយមនុស្ស ។ មនុស្សទោះមានសមត្ថភាពរៀនពូកែយា៉ងណា ពេលរៀនចប់តើនឹងទទួលបានការងារដែលមានប្រាក់ខែ សំរាប់ទ្រទ្រង់គ្រួសារមួយរស់នៅប្រកបដោយថ្លៃថ្នូរ និងមិនបារម្ភពីការខ្វះមុខខ្វះក្រោយបានទេ?

សង្គមខ្មែរមើលឃើញតែប្រាក់ និងអំណាចបែបនេះ តើធ្វើមេ៉ចនឹងមើលឃើញតំលៃស្នេហ៌របស់អ្នក? បើដូច្នេះអ្នកត្រូវតែចេះផ្តល់ឱកាស និងផ្តល់តំលៃដល់ខ្លួនឯងដោយប្រើពេលវេលា ទោះបីឱកាសមានតិចតួច ក៏ដោយ ។ មិនមែនប្រឹងរស់ ឬធ្វើដើម្បីអ្នកណាម្នាក់នោះទេ គឺអ្នកប្រឹងរស់ និងធ្វើដើម្បីខ្លួនអ្នកតែម្តង ។ ស្គាល់ជីវិត និងធម្មជាតិរបស់ខ្លួនឯងអោយច្បាស់ថាមនុស្សមានឱកាសឃើញពិភពលោកនេះតែម្តងទេ ហើយ មនុស្សខ្លះពួកគាត់ឈឺ ឬមានកាយសម្បទាមិនគ្រប់គ្រាន់ផងតែពួកគាត់នៅតែចង់រស់ ។ ជួបបញ្ហាប៉ុណ្នឹងគឺ មិនពិបាកនឹងដោះស្រាយនោះទេ ព្រោះជីវិតក្រោយអាពាហ៌ពិពាហ៌ ហើយមានកូនទៀតនោះ នឹងធ្វើអោយ អ្នកជួបបញ្ហាច្រើនជាងនេះ ហើយប្រហែលជាលំបាកជាងហ្នឹងផងព្រោះមិនមែនត្រឹមតែជាបញ្ហារបស់អ្នកតែ ម្នាក់ឯង វាគឺជាបញ្ហារបស់ប្តី ឬប្រពន្ធ និងកូនរបស់អ្នក ។

គួរតែសំលឹងអោយបានវែងឆ្ងាយ បើអ្នកស្លាប់នៅពេលនេះ នោះអ្នកនឹងគ្មានថ្ងៃស្អែក ។ ចុះបើស្អែកអ្នកបាន⁣ ឃើញជីវិតអ្នកកំពុងរស់នៅជាមួយមនុស្សម្នាក់ផ្សេងទៀតដោយរួមទាំងកូនៗរបស់អ្នកប្រកបដោយសុភមង្គល នោះ តើអ្នកនឹងដាច់ចិត្តសំលាប់ខ្លួនឯងនៅពេលនេះទេ?





ខ្ញុំមិនគាំទ្រប្អូនធ្វើចឹងទេ សង្ឃឹមប្អូនគិតសារជាថ្មី
ទំព័រខ្ញុំសូមប្រកាសថា ទំព័រខ្ញុំមិនអាណីតជនណាដែលសំលាប់ខ្លួនដោយសារបែកបាក់ស្នេហាទេ ព្រោះជននឹង អគតិ មិនអាណិតដលអ្នកមានគុណ ដែលខំបង្កើត។
ទំព័រខ្ញុំសូមសសើរ តែជនស្នេហាជាតិ ព្រោះស្លាប់មានន័យ លោកអ្នកមានគុណ ក៏សប្បាយចិត្តដែរ
សូមអរគុណ !!!!

លទ្ធផលស្នេហា ! បើសិន កូនខ្មែរជំនាន់នេះ ហានធ្វើបែបនេះដើម្បីជាតិវិញមិនដឹងថាល្អយ៉ាងណាទេ !!

Friday, May 17, 2013

រឿងចាស់ៗ (បើមានសញ្ជាតិជាមនុស្សត្រូវមានការពិចារណា)

បើមានសារធាតុជាមនុស្សត្រូវគិតនូវអ្វីដែលជាការត្រឹមត្រូវ សូមពិចារណារ អ្នកក្រ និង ប្រជាពលរដ្ឋមិនបានរៀនចេះដឹងផង នូវដឹងពីសារប្រយោជន៏និងគោរពស្រលាញ់ព្រៃចុះអ្នកដឹកនាំវិញ បានគិតឃើញទេ។ ប្រហែលមិនទាន់ដឹងទេ ដូចនេះពេលឃើញហើយសូមពិចារណាផង បើមិនជួយជ្រុំជ្រែង ធម្មជាតិក្នុងការដាំ សូមកុំកំបំផ្លាញព្រោះវាថោកដល់ករ

Wednesday, May 15, 2013

ខ្លួនឯងបន្ថោកខ្លួនឯង

វីដេអូនេះ សុំគ្រូសារនាយករដ្ឋមន្រ្តីលេង ហ្វេសប៉ូក អោយនាយករដ្ឋមន្ត្រីមើលផងក្រែងគាត់អត់បានដឹង អរគុណច្រើន (ខ្ញុំមានបំណងល្អសំរាប់ជាតិខ្លូនទេ ខ្ញុំមិនដឹងប្រាប់តាមអ្នកណាមានតែប្រាប់តាម ហ្វេស-ប៉ូក អោយនាយក ចាត់ការផង អរគុណច្រើន កូនខ្មែររិះគុណដើម្បីស្ថាបនាជូននាយកនឹងប្រទេសជាតិ ៕ លោក ប្រធានាធិបតិ អូបាមាសហរដ្ឋ អាមេរិក គាត់ក៏លេង ហ្វេសប៉ូកស្តាប់ប្រជាពលរដ្ឋដែរ ចុះរូបលោក ? )
-នេះជាការត្រឹមត្រូវទេ ? មិនត្រូវសសេរ វៀតណាម-កម្ពុជា ទេ។
ត្រូវសសេរ កម្ពុជា-វៀតណាម។ ហើយម៉េចបានសសេរអក្សរខ្មែរនៅក្រោម អាយួនចឹង ? ហើយម៉េចដាក់រូបគេធំស្មើស្តេចខ្មែរ ? នរណាអ្នកធ្វើហ្នឹង ពួកគេមានស្នើរទៅលោកនាយករដ្ឋមន្ត្រីទេ (អ្នកធ្វើការអោយខ្មែរ-ក្បែររូបលោក សុតតែយួនឬ ?) កុំប្រាប់ថាមិនដឹងសោះធ្វើដល់នាយករដ្ខមន្ត្រីហើយនោះ ការងារនេះផ្លូវការធំណាស់? អ្នកណាទទួលខុសត្រូវ ? រូបលោកនាយករដ្ឋមន្ត្រី ហ៊ាន អោយយុវជនកូនខ្មែរវ៉ៃកំទេច ដូចវ៉ៃ ស្ថានទូតថៃទេ ផ្លាកអាយួនហ្នឹង ? រូបលោកអំណាចពេញដៃ ធ្វើអោយ អាយួនមើលងាយខ្មែរម៉េស ពេលណា ភ្ងាក់ខ្លូន ចង់អោយ អាយួន ត្រូតត្រាមួយពូជម៉ងឬ ? ប្រជាពលរដ្ឋរិះគុណ សុំរូបលោកស្តាប់ធ្វើតាមផងមិនមែនប្រទេសលោកម្នាក់អែងទេ ប្រទេសយើងទាំងអស់គ្នាណា ពិនិត្យមើលអ្នកធ្វើការក្រោមបង្គាប់ផង គេធ្វើត្រូវអត់ ? គេរិះគុណត្រង់ណាលោកធ្វើខុស ដើម្បីស្ថាបនាជាតិយើង អំណាចនាយករដ្ឋមន្ត្រី តូចជាងអំណាច ប្រជាធិបតេយ្យពលរដ្ឋទេណា សុំលោកមេត្តាគោរពប្រជាធិបតេយ្យ នឹងច្បាប់ផង ថ្ងៃក្រោយកុំធ្វើចឹងទៀត យុវជនប្រុសស្រីខ្មែរ ចង់រស់មានសេរីភាពណាស់ ដែលមានច្បាប់ជាបន្ទាត់៕ ខ្ញុំកូនខ្មែរ ១រូប សុំអរគុណ សុំស្នើរនាយករដ្ឋមន្ត្រីពិនិត្យមើលឡើងវិញត្រង់នេះខុសហើយ---ខ្ញុំអន់ចិត្តណាស់ក្នុងនាមកូនខ្មែរ ពេលឃើញជាតិគេមើលងាយជាតិខ្លូន៕

Thursday, May 9, 2013

ក្រឡា​អុក​ដែល​កំពុង​ចង​យ៉ាង​ចាក់​ស្រែះ​និង​ព្រឺ​ព្រួច

130508_02
លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​​​​។ រូបថត Bloomberg
ក្នុង​អត្ថបទ​ទី​មួយ​របស់​ខ្ញុំ​គឺ​បាន​ទទួល​ការ​ស្វាគមន៍​ផង និង​ការ​រិះ​គន់​ផង ពី​ប្រិយមិត្ត​អ្នក​អាន ដែល​ពិត​ជា​គួរ​ឲ្យ​មាន​មោទនភាព​មែន​។ ខ្ញុំ​ឮ​ថា មាន​ប្រតិកម្ម​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី ពី​ស្រុក មេមត់ ខេត្ត​កំពង់ចាម តែ​គួរ​ឲ្យ​ស្តាយ ខ្ញុំ​បាទ​មិន​បាន​ស្តាប់​នូវ​ប្រតិកម្ម​របស់​សម្តេច។
សូម​អរគុណ​សម្តេច​ហ៊ុន សែន ដែល​បាន​ចំណាយ​ពេល​អាន​អត្ថបទ​របស់​ខ្ញុំ​បាទ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាទ​មាន​មោទនភាព ជា​ពន់ពេក។ ខ្ញុំ​ចង់​បន្ត​ពី​អត្ថបទ​មុន​បន្តិច ដោយ​និយាយ​សង្កត់​ធ្ងន់​ទៅ​លើ​ក្រឡា​អុក ដែល​អ្នក​នយោបាយ​ពីរ​នាក់(​សម្តេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី) បាន​ចង ហើយ​ជំហាន​ដែល​ត្រូវ​ដើរ​បន្ទាប់។ ខ្ញុំ​នៅ​តែ​គិត ដូច​ដែល​បាន​បរិយាយ​ក្នុង​អត្ថបទ​មុន​របស់​ខ្ញុំ គឺ​ថា ឯកឧត្តម សម រង្ស៊ី មិន​ទាន់​ចង់​ចូល​ស្រុក​ទេ បើ​កាលៈទេសៈ​មិន​ចាំ​បាច់ ហើយ​លោក ក៏​ដឹង​ដែរ​ថា សម្តេច ហ៊ុន សែន​នឹង​មិន​ឲ្យ​លោក ចូល​ស្រុក​មុន​ពេល​បោះឆ្នោត​២០១៣​នេះ​ដែរ។
ដូច្នេះ​ហើយ មុន​នឹង​លោក សម្រេច​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​កាល​ពី​ឆ្នាំ ២០០៩ គឺ​លោក​បាន​កំណត់​បេក្ខភាព​ជំនួស​លោក រួច​ជា​ស្រេច​ហើយ​។ តាម​ពិត បើ​មើល​ពី​ការ​វិវត្ត​នៃ​ស្ថានការណ៍ គឺថា ឯកឧត្តម កឹម សុខា និង ឯកឧត្តម សម រង្ស៊ី បាន​ព្រម​ព្រៀង រៀប​ក្បួន​នេះ​ទុក​ជា​មុន​រួច​ស្រេច​ហើយ ហើយ​ការ​ដែល​ពន្យារ​ពេល​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា ដោយ​យក​លេស ពី​បញ្ហា​នេះ បញ្ហា​នោះ គឺ​គ្រាន់​តែ​យុទ្ធវិធី​បំភាន់​ភ្នែក សម្តេច ហ៊ុន សែន មួយ​ប៉ុណ្ណោះ​។ ជា​ពិសេស គឺ ឯកឧត្តម សម រង្ស៊ី ចង់​បង្ហាញ​ដល់​សាធារណជន​ថា សម្តេច ហ៊ុន សែន ជា​អ្នក​ដែល​មិន​ចង់ ឲ្យ​ពួក​គេ​រួប​រួម​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​។ ពេល​នោះ បើ​សម្តេច ហ៊ុន សែន មិន​បញ្ចេញ​ខ្សែ​អាត់ សំឡេង រវាង ឯក ឧត្តម កឹម សុខា និង សម្តេច នោះ​ប្រហែល​ជា​ចំណេញ​ជាង​។ ក្នុង​ខ្សែ​អាត់​សំឡេង​នោះ គ្មាន​ពាក្យ​ពេចន៍​ណា​ដែល​ធ្វើ​ឲ្យ​គេ​ដាក់​ការ​សង្ស័យ​លើ​ឯកឧត្តម កឹម សុខា​ទេ តែ​ឯកឧត្តម សម សង្ស៊ី ចេះ​តែ​ធ្វើ​ខឹង ច្រឡោត​តោត​តូង ហើយ​ធ្វើ​ជា​ចោទ ឯកឧត្តម កឹម សុខា ថា​ជា​គណបក្ស​ចំណុះ​ឲ្យ​សម្តេច ហ៊ុន សែន។ តែ​តាម​ពិត គឺ​ជា​វិធីសាស្រ្ត ជន្ល​ឆ្វេង វ៉ៃ​ស្តាំ តែ​ប៉ុណ្ណោះ​។ វិធី​នេះ​បាន​ជោគជ័យ​ដោយ​បាន​បន្លំ ភ្នែក សម្តេច ហ៊ុន សែន រហូត​បាន​បង្កើត​គណបក្ស​រួម​គ្នា​មួយ​បាន នៅ​ចុង​ឆ្នាំ​២០១២។
នេះ​ជា​ផែនការ​មួយ របស់​ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​គណបក្ស ដែល​ដាក់​ឈ្មោះ​ខ្លួន​ឯង ដោយ​កាលៈទេសៈ​បង្ខំ​កាល​ពី​ពេល​នោះ ឲ្យ​ទៅ​ជា​គណបក្ស​មួយ​ដែល​អាច​ទាក់​ទាញ អ្នក​នយោបាយ​ផ្សេងៗ​ឲ្យ​មក​ចូល​រួម ជា​ពិសេស គឺ​អ្នក​នយោបាយ ពី​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច និង​អតីត គណបក្ស​របស់ លោក​តា សឺន សាន ដែល​អ្នក​នយោបាយ​ទាំង​នេះ កំពុង​តែ​តែល​តោល បង្ខំ​ចិត្ត​ធ្វើ​ជា​មនុស្ស​គ មនុស្ស​ថ្លង់​ជ្រក​ក្រោម​គណបក្ស​ប្រជាជន និង​គណបក្ស ហ៊្វុន​ស៊ីន​ប៉ិច​សព្វ​ថ្ងៃ ហើយ​អ្នក​ខ្លះ​ក៏​សុខ​ចិត្ត​អង្គុយ​ទំនេរ​ផឹក​កាហ្វេ រង់​ចាំ​ម្ចាស់​ដែល​ខ្លួន​អាច​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​សា​ជា​ថ្មី ជាក់​ស្តែង ដូច​ជា ព្រះ​អង្គ​ម្ចាស់ ធម្មិកោ ឯកឧត្តម ប៉ែន សុវណ្ណ ហើយ​ក៏​មាន​អ្នក​ប្រាជ្ញ​នយោបាយ និង​សេដ្ឋកិច្ច​ជាច្រើន​ទៀត កំពុង​តែ​លាក់​ខ្លួន​ក្រោម​ស្លាក​អង្គការ​សង្គម​ស៊ីវិល ឬ ក៏​ចេញ​ឈ្មោះ​ដែរ តែ​ត្រឹម​តែ ជា​អ្នក​វិភាគ​នយោបាយ ឬ​សេដ្ឋកិច្ច​ឯករាជ្យ​តែ​ប៉ុណ្ណោះ។ ពីព្រោះ ឯកឧត្តម សម រង្ស៊ី ដឹង​ខ្លួន​ឯង ច្បាស់​ថា ទោះ​បី​ជា​ខ្លួន​ឈ្នះ​ឆ្នោត ដឹក​នាំ​ប្រទេស​ឥឡូវ​នេះ ក៏​មិន​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់​ដែរ គឺ​មាន​តែ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ ដែល​មិន​ដល់​១០០ នាក់​ផង ដែល​ការ​ដឹក​នាំ​ប្រទេស​មួយ យ៉ាង​ហោច​ណាស់ ក៏​តម្រូវ​ឲ្យ​មាន​ធនធាន​មនុស្ស​គ្រប់​គ្រាន់ ចាប់​ពី​ថ្នាក់ ស្រុក រហូត​ដល់​ថ្នាក់ រដ្ឋ​មន្ត្រី ដែល​សរុប​ទៅ​ក៏​ជាង ១ ម៉ឺន​នាក់​ដែរ​។ ១ ម៉ឺន​នាក់​នេះ គឺ​គិត​តែ​ពី​បញ្ញវន្ត ក្នុង​កៅអី ជា​អ្នក​ដឹក​នាំ​ប៉ុណ្ណោះ។
បើ​មិន​អាច​ប្រមូល​ធនធាន​មនុស្ស​ទាំង​នោះ​បាន​ទេ ការ​ឈ្នះ ឆ្នោត ២០១៨ នឹង​ក្លាយ​ទៅ​ជា​ការ​យក​ដុំ​ថ្ម​ទម្លាក់​លើ​ជើង​ខ្លួន​ឯង​មិន​ខាន។ ដូច្នេះ យុទ្ធសាស្រ្ត​របស់​ឯកឧត្តម សម រង្ស៊ី គឺ​ធ្វើ​ម៉េច​ឡើង​កូន​អុក​របស់​ខ្លួន​ឲ្យ​ប្រកៀក​នឹង​គណបក្ស ប្រជាជន បន្ទាប់​ពី​បោះឆ្នោត ២០១៣ នេះ ដើម្បី​បើក​ផ្លូវ​(ផ្តល់​ជា​សញ្ញា ឬ​ជា​ក្តី​សង្ឃឹម) ដល់​កូន​អុក(ធន​ធាន​មនុស្ស)​របស់​ខ្លួន​ដទៃ​ទៀត​ដែល​កំពុង​តែ​រៀប​ជើង​ព្រួល ចូល​រួម​ជា​កម្លាំង​វាយ​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​បោះឆ្នោត​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ ២០១៨។
បើ​សិន​ជា​អ្វី​ដែល​ខ្ញុំ​និយាយ​ខាង​លើ​វា​ជា​ការ​ពិត ឯកឧត្តម សម រង្ស៊ី ពិត​ជា​មនុស្ស​ដែល​មាន​ក្រសែ​ភ្នែក​វែង​ឆ្ងាយ​ណាស់ ហើយ​ក៏​មាន​ន័យ​ថា ឯក ឧត្តម សម រង្ស៊ី បាន​សម្លឹង​ឃើញ​ក្រឡា​អុក​មួយ​នេះ ១០ ទៅ ២០ ជំហាន​មុន​ទៅ​ហើយ​។ លើស​ពី​នេះ​ទៅ​ទៀត បើ​ខ្ញុំ​គិត​មិន​ខុស​ទេ វិបត្តិ​ដីធ្លី (ករណី​អ្នក​ភូមិ បឹង​កក់ អ្នក​ភូមិ បុរី​កីឡា។ល។) បញ្ហា​អំពើ​ពុក​រលួយ បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ហា​អសន្តិសុខ​សង្គម បញ្ហា​ប្រាក់​បៀវត្សរ៍​របស់ កម្មករ មន្ត្រី​រាជការ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ខ្មែរ វិបត្តិ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង គឺ​ឯកឧត្តម សម រង្ស៊ី​បាន​ប្រមើល​មើល​ឃើញ​តាំង​ពី​ឆ្នាំ ដែល ឯកឧត្តម បាន​បង្កើត គណបក្ស​ជាតិ​ខ្មែរ​ថា នឹង​ជា​វិបត្តិ​មួយ​ដែល គណបក្ស​ប្រជាជន​របស់ សម្តេច ហ៊ុន សែន មិន​អាច​រ៉ាប់​រង​បាន ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​ដុំ​ថ្ម​ដែល​ធ្លាក់​លើ​ជើង​សម្តេច​នៅ​ថ្ងៃ​ណា​មួយ​ មិន​ខាន។ ជាក់​ស្តែង រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ គណបក្ស​ប្រជាជន ដោះស្រាយ​ចំណុច​ណា​មួយ​ឲ្យ​ចេញ​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។
សម្រាប់ សម្តេច​ហ៊ុន សែន ក្រៅ​ពី​រក​វិធី​រំដោះ​ស្តេច (អង្គ) ចេញ​ពី​ការ​ឡោម​ព័ទ្ធ ដោយ​កូន​(អុក) ខ្លួន​ឯង ដែល​ចង​ពី​អតីតកាល (ភាព​ចាក់​ស្រេះ​នៃ​គ្រួសារ​និយម និង​បក្ខពួក​និយម ភាព​រង្គោះ​រង្គើ​នៅ​ក្នុង​បក្ស ការ​ឡោម​ព័ទ្ធ​ដោយ​អ្នក​បញ្ចើច​បញ្ចើ ដែល​មិន​ស្មោះ​ត្រង់ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន) សម្តេច ត្រូវ​ចង​ក្រឡា ដើម្បី​ឡើង​ត្រី​បក​របស់​ខ្លួន ត្រៀម​ជំនួស​កូន​ត្រី​ចាស់ៗ ដែល​ប្រើ​ការ​លែង​កើត ហើយ​ពោរ​ពេញ​ដោយ​រឿង​អាស្រូវ។ ជាក់​ស្តែង​ដូច​ជា​ការ​បង្កើត​យុវជន ស្ម័គ្រ​ចិត្ត ក្នុង​ការ​ចុះ​ជួយ​វាស់​ដី​ជូន​ប្រជា​ពលរដ្ឋ ការ​ដាក់​ឈ្មោះ​បេក្ខភាព​ក្មេង​ជំនាន់​ក្រោយ ដែល​ជា​កូន​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន ក៏​ដូច​ជា​កូន​ផ្ទាល់​ខ្លួន​របស់​សម្តេច ការ​បញ្ចូល​អង្គរក្ស​ផ្ទាល់​ខ្លួន​ជា​កង​ទ័ព​ស្រប​ច្បាប់​របស់​ជាតិ​ជាដើម។
ជាក់​ស្តែង​ណាស់ ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សម្តេច លេង​អុក​មិន​ឲ្យ​ចាញ់​គេ​ទេ តែ​បើ​ដឹង​ថា ក្រឡា​ប្រុង​នឹង​ចាញ់ គឺ​សម្តេច​នឹង​គំរាម ហើយ​យុទ្ធសាស្រ្ត​ចុង​ក្រោយ គឺ​ត្រូវ​លេង​ឲ្យ​ស្មើ។ ក្នុង​រឿង​សាម​កុក ស៊ឺ ម៉ាអ៊ី ដែល​ជា​មេទ័ព​ខ្លាំង​របស់ ព្រះអង្គ​ម្ចាស់ ឆាវភី កូន​ឧបរាជ​ឆាវ​ឆាវ​និយាយ​ថា«ក្នុង​ប្រតិបត្តិការ​សឹក បើ​មាន​សមត្ថភាព វាយ​លុក គឺ​វាយ​លុក បើ​មិន​អាច គឺ​ត្រូវ​ការពារ បើ​ការពារ​មិន​បាន​គឺ​ត្រូវ​ដក​ថយ បើ​ដក​ថយ​មិន​កើត គឺ​ត្រូវ​ចុះ​ចាញ់​»។ ក្នុង​ករណី​នេះ​សម្តេច ហ៊ុន សែន​បាន​រៀប​ជើង​ព្រួល​ក្នុង​ករណី​ចាញ់ គឺ​ត្រូវ​តែ​ឲ្យ​ស្មើ ដូច​ជា​ឆ្នាំ ១៩៩៣ ជា​ដើម គឺ​យ៉ាង​ហោច​ណាស់​ក៏​បាន​ត្រឹម​នាយក​រដ្ឋ​មន្ត្រី​ទី២ ដែរ។
មើល​ទៅ សម្តេច ហ៊ុន សែន បាន​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​លោក​ហើយ ហើយ​បន្ទាប់​ពី​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នាំ ២០១៣ នេះ បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ គឺ​សម្តេច នឹង​បោស​សម្អាត​ចោល នូវ​កូន​ត្រី​សម្អុយ​ជាច្រើន ដែល ឡោម​ព័ទ្ធ សម្តេច ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ចំណែក​ឯ​កូន​(កូន​អុក)​ចាស់ៗ ដែល​ប្រើ​មិន​កើត​ច្បាស់​ជា​ដាក់​ឲ្យ​គេ​ស៊ី ដើម្បី​យក​ផ្លូវ​ដើរ​មិន​ខាន។ ជាក់​ស្តែង​ដូច​ជា អ្នក​អត្ថាធិប្បាយ​លើក​ជើង​ខុស​រឿង នៅ​តាម​ទូរទស្សន៍​មួយ​ចំនួន មន្ត្រី​ណា ដែល​មាន​រឿង​អាស្រូវ​ច្រើន ឧកញ៉ា​ទុច្ចរិត​មួយ​ចំនួន។ល។ និង។ល។ ព្រោះ មាន​តែ​វិធី​នេះ​ទេ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​មក​វិញ។ ក្រៅ​ពី​នេះ​គឺ​នៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដើម្បី​ការពារ​ខ្លួន​ក្រោយ​ពេល​អស់​ពី​អំណាច​ទៅ​។
ម្យ៉ាង​វិញ​ទៀត បើ​ខ្ញុំ​ទាយ​មិន​ខុស​ទេ សម្តេច នឹង​មិន​ចេញ​មុខ​ច្រើន​ទេ ក្នុង​ឆ្នាំ ២០១៤ ទៅ ២០១៨។ សម្តេច និង​ប្រើ​ត្រី​បក របស់​សម្តេច ជំនួស​វិញ ក្នុង​ការ​ដោះស្រាយ​វិបត្ត​នានា ហើយ​នៅ​ឆ្នាំ ២០១៨ សម្តេច​ក៏​ប្រហែល​ជា​មិន​ចេញ​មក​ប្រកួត​ជាមួយ​ឯកឧត្តម សម រង្ស៊ី​ដោយ​ផ្ទាល់​ដែរ។ តែ​ការ​ដោះ​ក្រឡា ដែល​បាន​ចង​ពី​អតីតកាល​ពិត​ជា​ស្មុគ​ស្មាញ​ណាស់ ហើយ​ជា​ការ​ងារ​រែក​ពន់​មួយ​ដ៏​ធ្ងន់​ធ្ងរ​។ មិន​ដឹង​ថា សម្តេច ហ៊ុន សែន ហ៊ាន ឬ​មិន​ហ៊ាន​។ តែ​កូន​ចៅ របស់ សម្តេច ហាក់​បី​ដូច​ជា​ដឹង​ចិត្ត​ទៅ​ហើយ គឺ សម្តេច​មិន​ហ៊ាន​ធ្វើ​ទេ​។
ក្រៅ​ពី​រៀប​ចំ​ក្រឡា​ការពារ និង​ប្រយុទ្ធ​ខាង​លើ សម្តេច ហ៊ុន សែន នឹង​ប្រើ​យុទ្ធសាស្រ្ត បំបែក​បំបាក់ ដើម្បី​គ្រប់​គ្រង រវាង​ឯកឧត្តម សម រង្ស៊ី និង​ឯក ឧត្តម កឹម សុខា ហើយ​ឯកឧត្តម​ទាំង​ពីរ​នាក់​ក៏​កំពុង​តែ​ព្រឺ​ព្រួច​នៅ​ចំណុច​នេះ​ខ្លាំង​ ណាស់​ដែរ​។ ដូច្នេះ​តើ​ក្រឡា​របស់​ឯកឧត្តម សម រង្ស៊ី និង សម្តេច ហ៊ុន សែន​សម្រាប់​ឆ្នាំ ២០១៨ ដែល​ជា​វគ្គ ផ្តាច់​ព្រ័ត្រ តើ​នរណា​មាន​ប្រៀប​ជាង ? ជា​ថ្មី​ម្តង​ទៀត និង​ជា​ចុង​បញ្ចប់​នៃ​អត្ថបទ​នេះ​ខ្ញុំ​បាទ​គ្រាន់​តែ​ជា​អ្នក​វិភាគ ដែល​ចេញ​ពី​គំនិត និង​មាន​ចំណេះ​ដឹង​ស្តួច​ស្តើង​តែ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាទ​រង់​ចាំ​ទទួល​ជានិច្ច នូវ​ការ​ណែនាំ​ពី​រៀម​ច្បង និង​ប្រិយមិត្ត៕
ដោយ ប៉ែន សុជីវន្ត ពី​រតនគិរី

Wednesday, May 8, 2013

ផុតអាណាតិមិនទាន់ផង កែប ជុតិមា ត្រូវគេប្តឹង


ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ឡាយអ៊ីម៉ិច (Layimex Holding Group) អ្នកស្រី ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ជួយ​ស៊ើប​អង្កេត​អំពើ​ទុច្ចរិត​របស់​លោក កែប ជុតិមា អភិបាល​ផុត​អាណត្តិ​ថ្មីៗ និង​គូកន ដែល​ក្រុមហ៊ុន​នេះ​បាន​ចោទ​ថា លោក​អតីត​អភិបាល​ក្រុង​បាន​ប្រើ​អំណាច​រំលោភ​យក​ដី​ក្រុមហ៊ុន​ទំហំ ៣៤​ហិកតារ ដែល​មាន​តម្លៃ​ជាង ១០០​លាន​ដុល្លារ។
ក្នុង​លិខិត​២​ដោយ​ឡែក​ពី​គ្នា​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ដែល​វិទ្យុ​អាស៊ីសេរី ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ពិពណ៌នា​ថា លោក កែប ជុតិមា និង​បក្សពួក​បាន​ប្រើ​ឧបាយកល​ទុច្ចរិត​ធ្វើ​របាយការណ៍​ភូត​កុហក​នាយរដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ឲ្យ​ចេញ​អនុក្រឹត្យ​ដក​ហូត​យក​ដី​ជាង ៣៤​ហិកតារ ដែល​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន។
អ្នកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ បញ្ជាក់​ក្នុង​លិខិត​របស់​ខ្លួន ដោយ​សង្កត់​ធ្ងន់​ថា ដី​ទាំង​នោះ​ជា​ដី​ឯកជន​របស់​ក្រុមហ៊ុន​ដែល​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ស្រប​ច្បាប់។ មិន​មែន​ជា​ដី​រំលោភ​យក​ពី​រដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​លោក កែប ជុតិមា និង​បក្សពួក​នោះ​ឡើយ។
ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស លោក ឱម យ៉ិនទៀង ប្រធាន​ស្ថាប័ន​ទាំង​ពីរ​នេះ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា៖ «សុំ​ទោស​ខ្ញុំ​កំពុង​ជាប់​ជាមួយ​គណៈ​ប្រតិភូ​កូរ៉េ»
អ្នកស្រី ឈិន សុគន្ធារី ត្រូវ​បាន​ជាប់​ងារ​ជា​យាយ​ក្រពើ បន្ទាប់​ពី​អ្នកស្រី​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ជាង ៣៤​ហិកតារ នៅ​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ត្រៀម​សាងសង់​សួន​អភិរក្ស​សត្វ​ក្រពើ​ខ្នាត​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។
អ្នកស្រី​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​ពី​ការ​តាម​ច្បាប់​ខ្លួន​របស់​អាជ្ញាធរ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ ៦​ខែ ពី​បទ​រំលោភ​លើ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​លើ​ដី​ទំហំ​ជាង ៣៤​ហិកតារ តាម​បណ្ដឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នកស្រី ឈិន សុគន្ធារី បាន​ប្ដឹង​បក​ទៅ​លោក កែប ជុតិមា វិញ បន្ទាប់​ពី​ដី​រឹប​អូស​រួច ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង និង​មិន​បាន​ទុក​ជា​សម្បត្តិ​របស់​រដ្ឋ។ យ៉ាង​ណា​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​តម្កល់​រឿង​បណ្ដឹង​អ្នកស្រី​ទុក​ឥត​ចាត់ការ។
ចំពោះ​បណ្ដឹង​របស់​យាយ​ក្រពើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឲ្យ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ​វិញ ត្រូវ​លោក កែប ជុតិមា បញ្ជាក់​ថា លោក​បាន​ដឹង​ពី​រឿង​នេះ តែ​លោក​មិន​បាន​បក​ស្រាយ​អ្វី​ឡើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។
លោក កែប ជុតិមា ផុត​អាណត្តិ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឈរ​ឈ្មោះ​ពេញ​សិទ្ធិ​លេខ​រៀង​ទី​៣ មណ្ឌល​រាជធានី​ភ្នំពេញ សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ខាង​មុខ។ លោក​ត្រូវ​បាន​យាយ​ក្រពើ ចោទ​ថា បាន​យក​ដី​ទំហំ ១០៦​ហិកតារ ដែល​ក្នុង​នោះ​មាន​ដី​របស់​អ្នកស្រី ៣៤​ហិកតារ​ដែរ​ទៅ​ដោះដូរ​ដី​ទំហំ​ជាង ៨៥​ហិកតារ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សម្រាប់​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ ដែល​ស្ថិត​នៅ​ខាង​កើត​ស្ពាន​ព្រែកព្នៅ ដោយ​ប្រែ​ក្រឡាស់​ដី​ទាំង​នោះ​លែង​មាន​មុខ​ងារ​ជា​អាង​ស្តុក​ទឹក​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំពូល​ស្ត្រី​បង្កើត​បាន​កូន​២១​នាក់​ក្នុង​ពេល​២៥​ឆ្នាំ

130507_20a
អ្នក​មីង ផាន់ ទៀន និង​កូន​ប្រុស​ស្រី​តូច​ធំ​មួយ​ចំនួននៅ​មុខ​ផ្ទះ ឯ​កូន​មួយ​ចំនួន​ទៀត​បាន​ចេញ​ទៅ​រក​ស៊ី​នៅ​ថៃ​អស់​ហើយ​។ រូបថត ស៊ូ វុទ្ធី
ពោធិ៍សាត់ៈ នៅ​ស្រុក​ខ្មែរ មុន​នេះ​គ្រួសារ​ជាប់​ឯតទគ្គកម្ម​ខាង​បង្កើត​កូន​បាន​ច្រើន​ជាង​គេ មាន​តែ​គ្រួសារ​ស្តេច​ល្ខោន​បាសាក់ លោក សាំង សូស័ក្ក ខណៈ​ដែល​គាត់​មាន​ប្រពន្ធ​ដល់​៩ រស់​ក្រោម​ដំបូល​តែ​មួយ​និង​មាន​កូន​ដល់​ទៅ​ជាង​៣០​នាក់​។ ប៉ុន្តែ​ដោយ​ឡែក​គ្រួសារ​ក្រី​ក្រ​មួយ​ដែល​ពួក​គាត់​ប្រតិបត្តិ​សង្វាស​សម្ព័ន្ធភាព​តាម​គន្លង​ច្បាប់​ឯកព័ន្ធភាព​មួយ​រយ​ភាគរយ ប្តី​មួយ​ប្រពន្ធ​មួយ​រយៈ​ពេល​តែ​ជាង​២០​ឆ្នាំ​សោះ​ពួកគេ​បង្កើត​កូន​បាន​ដល់​ទៅ​២១​នាក់​។គ្រួសារ​ដែល​ដណ្តើម​ឯតទគ្គកម្ម​ខាង​បង្កើត​កូន​បាន​ច្រើន​ជាង​គេ ដោយ​ប្រើ​មេ​តែ​មួយ​នោះ រស់​នៅ​ភូមិ​ថ្នល់​លេខ​៣ ឃុំ​កំពង់​ស្ទោង ស្រុក​ពោធិ៍សាត់ ក្រុង​ពោធិ៍សាត់។ អ្នក​មីង​ជា​ប្រពន្ធ​ឈ្មោះ ផាន់ ទៀន អាយុ​៥០ឆ្នាំ ប្តី​ឈ្មោះ ខាន់ ខួយ បាន​ស្លាប់​រយៈ​៣ឆ្នាំ​មក​ហើយ ដោយ​បន្សល់​ទុក​នូវ​កូន​ឲ្យ​រញង់​រស់​នៅ​ជាមួយ​ម្តាយ​មេម៉ាយ។
ក្នុង​ជំនួប​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍​នៅ​គេហដ្ឋាន ស្រ្តី​ដែល​បង្កើត​កូន​បាន​២១​នាក់​រូប​នោះ​បាន​និយាយ​ជា​មួយ​ស្នាម​ញញឹម​ប្រិមប្រិយ​ថា៖​«និយាយ​ពី​ការ​ផលិត​កូន មិន​ថា​តែ​ក្នុង​ភូមិ​នេះ​ទេ ពេញ​មួយ​ប្រទេស​ខ្មែរ គ្មាន​នរណា​ផលិត​កូន​ទាន់​ខ្ញុំ​ទេ ដាក់​មានៗ​តែ​ម្តង។ តែ​បើ​និយាយ​ពី​ទ្រព្យ​ធន​នោះ ខ្ញុំ​មិន​ហ៊ាន​ប្រជែង​ទេ អា​នោះ​ចាញ់​គេ​ដាច់​ហើយ​»។ ស្ត្រី​រូប​នេះ​បន្ត​ថា៖​«គិត​ទៅ​មើល​មាន​នរណា​ធ្វើ​បាន​ដូច​ខ្ញុំ​ទៅ? រៀបការ​ឆ្នាំ​១៩៨០ ក្រោយ​បែក ប៉ុល ពត បង្កើត​បាន​កូន​ដល់​ទៅ​២១​នាក់ មាន​នរណា​គេ​បង្កើត​បាន​ដូច​ខ្ញុំ​? ហើយ​ចិញ្ចឹម​រស់​ទាំង​អស់​គ្មាន​តក់​គ្មាន​នាឡិ​មួយ​ទេ បើ​ទោះ​ជា​ជីវភាព​ក្រ​លំបាក​យ៉ាង​ណា​ក៏​ដោយ គ្មាន​ឲ្យ​កូនៗ​ទៅ​ផ្ញើ​គេ​ឲ្យ​រស់​ក្រោម​ការ​បី​បាច់​អ្នក​ណា​ម្នាក់​ឡើយ​»។
បន្ថែម​លើ​ការ​អះអាង​នេះ អ្នក​មីង ផាន់ ទៀន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «កូន​ទាំង​២១​នាក់​នោះ មាន​ស្រី​១១ ប្រុស​១០​នាក់​។ ក្នុង​នោះ​កូន​ច្បង​អាយុ​៣១​ឆ្នាំ ចំណែក​កូន​ពៅ​អាយុ​៧ឆ្នាំ​»។
តែ​យ៉ាង​ណា ស្រ្តី​ដែល​បង្កើត​កូន​បាន​ច្រើន​ជាង​ជ្រូក​វ័យ​៥០​រូប​នេះ​ក៏​បាន​ត្អូញ​ត្អែរ​ពី​ការ​លំបាក​នឹង​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​ផង​ដែរ។ អ្នក​ស្រី​និយាយ​ថា៖​«ជីវភាព​ខ្ញុំ​ក្រីក្រ​តាំង​ពី​ដូន​តា ហើយ​មក​ខ្ញុំ​ក៏​កូន​ច្រើន វា​មាន​ភាព​លំបាក​ណាស់​សម្រាប់​ខ្ញុំ​និង​ប្តី​ខ្ញុំ​។ កាល​ពី​គាត់​នៅ​រស់​មួយ​ថ្ងៃ​ជើង​គាត់​មិន​សូវ​ជា​នៅ​ជាប់​ដី​ទេ ថ្ងៃ​ណា​ក៏​នៅ​លើ​ចុង​ត្នោត​ដែរ ឡើង​ត្រង និង​ដាក់​ទឹក​ត្នោត​ជួន​យក​មក​លក់​ដូរ​អង្ករ​ដាំ​បាយ​ចិញ្ចឹម​កូនៗ»។
អ្នក មីង ទៀន បញ្ជាក់​ថា៖ «ពេល​គាត់​នៅ​រស់​ចំណូល​ចូល​គ្រួសារ​យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ថ្ងៃ​២​ទៅ​៣​ម៉ឺន​រៀល​ដែរ តែ​ចំណូល​នេះ​នៅ​មិន​ទប់​នឹង​ការ​ចំណាយ​ទេ។ មួយ​ថ្ងៃ​បើ​សន្សំ​សំចៃ​ណាស់​ក៏​អស់​៣៥០០០​ដែរ ព្រោះ​អាហារ​ក្នុង​ផ្ទះ​គឺ​ចាំ​បាច់​ត្រូវ​ទិញ​គេ​ទាំង​អស់​។ ចំណែក​ឯ​អង្ករ​ដាំ​បាយ​ចំនួន​កន្លះ​តៅ​(២៥​កំប៉ុង​)​ទើប​គ្រាន់​ក្នុង​មួយ​ថ្ងៃ»។
អ្នក​ស្រី ទៀន បន្ថែម​ថា៖ «ក្រោយ​ពី​បាត់​បង់​កម្លាំង​ស្នូល​ប្តី​ស្លាប់​ទៅ​គ្មាន​អ្នក​ឡើង​ត្នោត​នោះ ពួក​ខ្ញុំ​កូនៗ​ដើរ​ស៊ី​ឈ្នួល​គេ​ខួប​ប្រាំង​ខួប​វស្សា​មួយ​ថ្ងៃ​បាន​២-៣​ម៉ឺន ដែរ តែ​ពេល​នេះ​ការ​ចំណាយ​ក្នុង​គ្រួសារ​មិន​ដូច​ពី​មុន​ទេ របស់​របរ​ឡើង​ថ្លៃ​ណាស់»។
បើ​តាម​ការ​សង្កេត​មើល​ពី​សភាព​សាច់​ឈាម និង​រូប​រាងកាយ ដ្បិត​ថា មីង ផាន់ ទៀន បាន​ចែក​រំលែក​តំណក់​ឈាម​ឲ្យ​ទៅ​កូនៗ​ដល់​ទៅ​២១​នាក់ យ៉ាង​ណា​ក៏​ដោយ តែ​ស្រ្តី​កូន​២១​នាក់​រូប​នេះ ហាក់​នៅ​មាន​សាច់​ឈាម​ទ្រលុក​ទ្រលន់​មិន​ចាញ់​ស្រ្តី​ស្របាល​គ្នា​ដែល​មាន​កូន​តិច​នោះ​ឡើយ​។ ផាន់ ទៀន បាន​ឲ្យ​ដឹង​ថា៖​«បើ​និយាយ​ពី​ការ​បង្កើត​កូន​សម្រាប់​ខ្ញុំ​គឺ​ងាយ​ណាស់​។ ខ្ញុំ​រៀប​ការ​ប្តី​នៅ​ឆ្នាំ​១៩៨០ រៀបការ​តែ​ប្តី​ម្នាក់​ទេ​រៀបការ​ហើយ​គឺ​ផ្តើម​មាន​កូន​ដំបូង​តែ​ម្តង​តាំង​ពី​កូន​ដំបូង​រហូត​កូន​ទី​២១ ខ្ញុំ​មិន​ដែល​ពិបាក​ក្នុង​ការ​បង្កើត​ម្តង​ណា​ទេ ដូច​គេ​ឈឺ​ពោះ​បត់​ជើង​ហើយ​សុខភាព​ទៀត​ក៏​ល្អ​ដែរ កំណើត​កូន​ណា​ក៏​ដូច​កូន​ណា​មិន​ដែល​ចេះ​ចាញ់​ឬ ទាស់​អី​ម្តង​ណា​ទេ ធ្វើ​អ្វី​ក៏​បាន»។
ស្រ្តី​កូន​ច្រើន​បញ្ជាក់​ថា៖​«ដូច​ដឹង​ស្រាប់​ហើយ​យើង​អ្នក​ក្រកូន​ច្រើន​ទៀត​តើ​មាន​ពេល​ឯណា​សម្រាក​បាន​ពេញ​ភ្នែក​ឬ​អង្គុយ​ធ្វើ​ដូច​ជំទាវ​នោះ​ទេ? មាន​កំណើត​កូន​ខ្លះ​បាន​១០​ថ្ងៃ​យូរ​ពេក​ចេញ​ធ្វើ​ការងារ​ផ្ទះ​សម្បែង​កាប់​អុស យួរ​ទឹក និយាយ​រួម​ធ្វើ​សឹង​តែ​មួយ​ចប់​ដូច​អ្នក​មិន​មាន​សរសៃ​ខ្ចី​ដែរ​ហ្នឹង​»។ អ្នក​មីង បន្ថែម​ថា៖«កូន​ខ្ញុំ​ដើម​ឆ្នាំ​ចុង​ឆ្នាំ ឲ្យ​តែ​ដាក់​មានៗ...​តែ​សុខភាព​ខ្ញុំ​នៅ​ធម្មតា ដូច​កាលពី​មិន​ទាន់​កូន​យ៉ាង​ម៉េច ពេល​មាន​កូន​ក៏​អ៊ីចឹង»។
ពេល​សួរ​ថា តើ​អ្នក​មីង​គិត​ឃើញ​យ៉ាង​ណា​បាន​ជា​ទុក​ឲ្យ​កូន​កើត​ច្រើន​ដល់​ជិត​២ឡូត៍​បែប​នេះ? មីង ផាន់ ទៀន បាន​តប​ថា៖ «ហ៊ឺ បើ​និយាយ​ពី​ការ​ពិបាក​ចិញ្ចឹម​នោះ វា​ពិបាក​តាំង​ពី​កូន​ទី​២-៣​ម៉្លេះ មិន​មែន​ទើប​តែ​ពិបាក​ដល់​ពេល​កូន​ច្រើន​ហ្នឹង​ទេ​ព្រោះ​ថា ជីវភាព​យើង​ខ្វះ​ខាត​ដែរ​ហើយ​ហ្នឹង តែ​កាល​ពី​ប្តី​ខ្ញុំ​នៅ​រស់ គាត់​ប្រាប់​ហើយ​ប្រាប់​ទៀត​ថា កុំ​ទៅ​ពន្យារ ឬ​រម្លូត​កូន​ចេញ​ឲ្យ​សោះ បើ​វា​មក​ចាប់​កំណើត​ជាមួយ​ហើយ​ទុក​វា​ទៅ ចង់​ប៉ុន្មាន​កើត​ទៅ​»។ អ្នក​មីង​បន្ត​ថា៖ «ប្តី​ខ្ញុំ​គាត់​មិន​មាន​ជីវភាព​អ្វី​ក្រៅ​ពី​ឡើង​ត្នោត​ធ្វើ​ទឹក​ត្នោត​យួរ លក់​ទេ តែ​កាល​គាត់​នៅ​រស់​គាត់​ស្រឡាញ់​កូនៗ​ណាស់​មិន​ថា​កូន​ធំ​ឬ​កូន​តូច​ទេ​ចង់​អា​ណា​ធ្វើ​អ្វី​ធ្វើ​ទៅ​គាត់​មិន​ប្រើ ហើយ​គាត់​មិន​ដែល​ចេះ​វាយ​កូន​ណា​បាន​មួយ​ដៃ​ឬ​មួយ​រំពាត់​ឡើយ»។
ផាន់ ទៀន បាន​បញ្ជាក់​ថា៖ «​កូន​ទី​២១​ហើយ​ហ្នឹង​កាល​ពី​គាត់​នៅ​រស់​និង​មិន​ទាន់​ឈឺ គាត់​ក៏​ធ្លាប់​និយាយ​ប្រាប់​ខ្ញុំ​ថា ពេល​ហ្នឹង​វ័យ​ប៉ុណ្ណឹង​បើ​មាន​កូន​ទៀត​ទុក​ទៀត​មិន​ឲ្យ​ម៉ែ​វា​ឯង​យក​ចេញ​ទេ ចង់​យក​ឲ្យ​បាន​គ្រប់​ពីរ​ឡូត៍ ទៀត​នោះ​»។
ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​កូន យាយ ទួម ដែល​ជា​ម្តាយ​និង​ជា​ឆ្មប​បង្កើត​ចៅ​ទាំង​២១​នោះ ឲ្យ​ដឹង​ថា៖​«ខ្ញុំ​ជា​មនុស្ស​ចាស់ ឲ្យ​តែ​កូន​គេ​មាន​ចៅ​នោះ​ខ្ញុំ​ទទួល​ស្គាល់ ខ្ញុំ​មិន​ដែល​ថា​អ្វី​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​ទេ ចង់​គេ​មាន​កូន​ប៉ុន្មាន​មាន​ទៅ ស្រេច​តែ​គេ ហើយ​ម្យ៉ាង​កូន​វា​ងាយ​កើត​ដូច​គេ​ឈឺ​ពោះ​បត់​ជើង​ហ្នឹង» ។ យាយ ទួម បន្ត​ថា៖​«កូន​វា​ទាំង​២១​ហ្នឹង មិន​ដែល​ទៅ​រក​ឆ្មប​មក​ពី​ណា​ទេ តែ​ខ្ញុំ​បង្កើត​ហ្នឹង មាន​កំណើត​កូន​ខ្លះ​កើត​មិន​មាន​ឆ្មប​ផង​។ សុខភាព​ទៀត​ក៏​ល្អ តាំង​ពី​កំណើត​កូន​ទី១​រហូត​កូន​ទី២១​នេះ ដូច​មិន​ដែល​ឃើញ​វា​ឈឺ​រ៉ាំរ៉ៃ​យ៉ាង​ណា​ទេ សុខភាព​ល្អ​រហូត​ទាំង​មិន​ដែល​ចាក់​ថ្នាំ​វិទ្យាសាស្រ្ត​ណា​ម្តង​ឡើយ​មាន​តែ​ថ្នាំ​ខ្មែរ​ឫស​ឈើ​ព្រៃ​ដាំ​ផឹក»។
ជាមួយ​ការ​លើក​ឡើង​នេះ ជីដូន និង​ជា​ឆ្មប​ក្រៅ​សាលា រូប​នេះ​ក៏​បាន​បញ្ជាក់​ថា៖​«បើ​តាម​ខ្ញុំ​ដឹង​ពី​ដូន​តា​មក​ពូជ​ពង្ស​ខ្ញុំ​ដូច​ជា​មិន​មាន​អ្នក​ណា​ម្នាក់​មាន​កូន​ច្រើន​ដូច មី ទៀន នេះ​ទេ មាន​អស់​ហើយ​១០នាក់​មាន​តែ​មី ទៀន​នេះ​មួយ​គត់។ ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា តែ​ពោះ​កូន ទៀន មួយ​បង្កើត​ចៅ​ឲ្យ​ខ្ញុំ​បាន​ដល់​ទៅ​២១​នាក់​យ៉ាង​ដូច្នេះ​សោះ​»។
មេ​ភូមិ​ដែល​គ្រប់​គ្រង​ប្រជាជន​នៅ​ក្នុង​ភូមិ​ថ្នល់​លេខ​៣ លោក ស៊ូ ប៊ុនធឿន បាន​ឲ្យ​ដឹង​ថា៖​«ប្អូន ផាន់ ទៀន និង​ប្តី ខាន់ ខួយ នេះ​ពួកគេ​រៀបការ​ការ​នៅ​ឆ្នាំ​១៩៨០ ពេល​នោះ​ប្អូន ខាន់ ខួយ គេ​នៅ​ជា​ទាហាន គេ​មិន​មាន​បង​ប្អូន​ណា​ទីពឹង​ពុំ​នាក់​ខ្ញុំ​ក៏​ស្តី​ដណ្តឹង​នាង ផាន់ ទៀន កូន យាយ ទួម ឲ្យ​រៀបការ​តាម​ប្រពៃណី»។ លោក​បន្ត​ថា៖«ការ​មិន​បាន​ប៉ុន្មាន​គេ​ក៏​មាន​កូន​កូន​ទីមួយ​កូន​ទី២ កូន​ទី៣​នោះ​ខ្ញុំ​នៅ​មិន​ទាន់​ថា​អី​ទេ លុះ​ដល់​ឃើញ​គេ​កូន​ច្រើន​ឡើងៗ​ហើយ​ជីវភាព​ខ្វះ​ខាត​នោះ​ខ្ញុំ​ក៏​ធ្លាប់​បាន​ណែនាំ​ដែរ​ថា កុំ​ឲ្យ​មាន​កូន​ច្រើន​ពេក​ល្មមៗ​ពន្យារ​កំណើត​ខ្លះ​ទៅ​តែ​ប្តី​គេ​មិន​ស្តាប់​ទេ»។
លោក​បាន​បញ្ជាក់​ថា៖ «ប្តី ប្អូន ខាន់ ខួយ នេះ​គេ​បាន​ប្រាប់​ប្រពន្ធ​គេ​មិន​ឲ្យ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ឡើយ មិន​ថា​មធ្យោបាយ​ណា​មួយ​នោះ​ទេ គឺ​អត់ ហើយ​គេ​បាន​ប្រាប់​ប្រពន្ធ​គេ​ថា ឲ្យ​តែ​មាន​ទុក​វា​ទាំង​អស់​ចង់​កើត​ប៉ុន្មាន​កើត​ទៅ​បាន​ជា​កើត​ដល់​២១​នាក់​ហ្នឹង​»។ បន្ថែម​លើ​នេះ មេ​ភូមិ និង​ជា​មេបា រៀបការ​ឲ្យ បាន​និយាយ​បែប​លេង​សើច​ថា៖ «នេះ​អាយុ​ប្អូន ទៀន នៅ​មាន​សាច់​ឈាម​ទ្រលុក​ទ្រលន់​នៅ​ឡើយ​បើ​កុំ​តែ ខួយ ស្លាប់​ទៅ​ថា​មិន​បាន​ស្រួល​មិន​ស្រួល​គេ​អាច​ស្ទួយ​បាន​កូន​ច្រឡក់​មួយ​ទៀត​ឬ​ក៏​លើស​ហ្នឹង​បើ​ដី​វា​មាន​ជីជាតិ​ល្អ​ដាក់​បានៗ​អ៊ីចឹង​»៕

Tuesday, May 7, 2013

រឿងបំណុលបរទេស សូមផ្តល់មតិខ្លះបានអត់?


សូមស្ដាប់ការរៀបរាប់ ចេញពីបេះដូងរាស្ត្រខ្មែរ
































សូមស្ដាប់ការរៀបរាប់ ចេញពីបេះដូងរាស្ត្រខ្មែរ
Please like my Page: www.facebook.com/Alliance.CFA
បើអ្នកពិតជាខ្មែរ សូមអ្នកប្រឹងស្តាប់ឲ្យជាក់ច្បាស់ ទោះត្រូវស្តាប់ ១០០ ដងក៏ដោយ សំខាន់គឺក្រោយពីស្តាប់ហើយ អ្នកត្រូវយល់ឲ្យច្បាស់អំពីអ្វី ដែលគាត់មានប្រសាសន៍រៀបរាប់នោះ ហើយអ្នកជួយពិចារណាម៉ើ? តើគាត់រៀបរាប់ទាំងអស់នេះមានខុសកន្លះម៉ាត់ទេ? ចំពោះ CFA យល់ថាត្រឹមត្រូវ ១០០%។

សូមជួយចែករំលែកឲ្យបាន ៥០០០ នាក់។ សូមអរគុណ!

 ទុក្ខលំបាករបស់គ្រូបង្រៀន Please Like Page: www.facebook.com/Alliance.CFA គ្រប់គ្នាគួរតែមើល និងស្តាប់ដោយយកចិត្តទុកដាក់ ហើយធ្វើការពិចារណាឡើងវិញ ចំពោះទង្វើររបស់អ្នកចំពោះ លោកគ្រូ អ្នកគ្រូ កន្លងមក។ អ្នកត្រូវចាំថា «ឱកាសតែងតែមានជានិច្ច សម្រាប់អ្នកដែលមានចិត្តចង់កែរខ្លួន»