Thursday, February 2, 2017

អញគឺបុរសខ្លាំងនៅកម្ពុជាអញគឺច្បាប់ច្បាប់គឺអញ


អញគឺបុរសខ្លាំងនៅកម្ពុជាអញគឺច្បាប់ច្បាប់គឺអញ
នេះជាពាក្យសំដីរបស់ បងធំនៅកម្ពុជា ឈរកាន់អាយហ្វូន ចង្អុល គេអែងគំរាម ដាក់អស់អ្នកដែលចង់ខ្លាំងជាមួយខ្លួនក្នុងសភាកាលពីថ្ងៃកន្លងទៅថ្មីៗនេះ

បុរសម្នាក់ក្លែងធ្វើជាជនពិការដេកអូសខ្លួន សុំលុយប្រជាពលរដ្ឋតាមផ្លូវ

ភ្នំពេញ៖ បុរសម្នាក់ក្លែងធ្វើជាជនពិការដេកអូសខ្លួន សុំលុយប្រជាពលរដ្ឋតាមផ្លូវបង្កភាពអត់សណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ២០០៤ នៅវេលាម៉ោង១២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
​​​​​​​
តាមសម្តីរបស់បុរសក្លែងខ្លួនជាជនពិការខាងលើបានអោយដឹងថា៖ ខ្លួនមានឈ្មោះ ហាក់ លុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅពោធិ៍ចិនតុង ខាងក្រោយរ៉ាពោធិ៍ចិនតុង មានប្រពន្ធនឹង កូន៣នាក់ ដោយសារតែខ្លួនមានជីវភាពក្រីក្រ ហើយកំព្រារម្តាយឪពុកតាំងពីតូច ទើបក្លែងខ្លួនធ្វើជាជនពិការដើម្បីបោកសុំលុយគេយក មកជញ្ជឹមគ្រួសារ នឹងបង់ថ្លៃផ្ទះ ព្រោះខ្លួនមិនបានរៀនជ្រៅជ្រះមិនចេះអក្សរទើប បែកគំ និត ក្លែងខ្លួនជាជនពិការដើរបោកគេតែម្តងទៅ។
បន្ទាប់ពីក្រុមការងារផេកTVFB បានធ្វើការសាកសួរគាត់រួច ទើបបុរសឆបោកខាងលើ បាន សារភាពថាខ្លួន មិនបានពិការជើងនោះទេ គាត់គ្រាន់តែចង់ជើងរបស់គាត់ខាងស្តាំចូលទៅ ក្នុងខោកាប៊ូយរបស់គាត់ បន្ទាប់មកក៏ដេកផ្កាប់មុខទៅលើដីរួចអូសខ្លួនជាមួយនឹងធុងទឹក ថ្នាំមួយគ្រាន់ជាឧបករណ៍សម្រាប់ដាក់លុយ ដែលខ្លួនសុំបានពីប្រជាពលរដ្ឋ។
បញ្ជាក់: ក្រុមការងាររបស់ផេកTVFB ធ្វើបែបនេះមិនមែនចង់ចំអន់រឺបង្អាប់ដល់អាយុជីវិត រឺមុខរបរ របស់គាត់នោះទេ ក៏ប៉ុន្តែការសម្ភាសនេះគ្រាន់ជាសារមួយ ដែលជួយផ្តាំទៅដល់ អ្នកប្រកបរបរ សុំទានមួយចំនួន កុំអោយមានគំនិតអាក្រក់ក្លែងខ្លួនជា ជនពិការបង្អាប់ កិត្តិយស ជនពិការពិតប្រាកដ រួចយកទង្វើរបែបនេះមកឆបោក សុំលុយពីប្រជាពលរដ្ឋ ទៅវិញ។
មហាជនសំណូមពរអោយអាជ្ញាធរខណ្ឌសែនសុខក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញជួយមើលផងលោកអើយគ្រោះថ្នាក់ហើយអត់សណ្តាប់ធ្នាប់តាមផ្លូវសាធារណ:ណាស់...!!!!រក្សាសិទ្ឋិដោយTVFB

ផ្សាយផ្ទាល់៖ ហួ​សចិ​ត្ត!​ បុរសម្នាក់​​ក្លែ​ងខ្លួ​នជាជន​ពិការ​ដេក​អូស​ខ្លួ​ន​ពេញផ្លូ​វ ដើ​ម្បី​សុំ​លុ​យ​ពី ប្រ​ជាព​លរដ្ឋ​…​

ធីសុវណ្ណថា សារភាពរឿងទទួលលុយពីលោកហ៊ុនសែន ១លានដុល្លា

បែកធ្លាយគណនីបណ្តាញសង្គមរបស់កញ្ញា អត់ប្តីមានកូនមួយពាក់ព័ន្ឋនឹងការទទួលលុយ ១លានដុល្លា។
ក្នុងសារជាសំលេងនេះកញ្ញា បានបង្ហាញពីភាពលំបាកនិង ការប្រឈមមុខជាមួយបញ្ហារសង្គមជាច្រើនបន្ទាប់ពីខ្លួនបានធ្វើដំណើរខុសកន្លងមក។

គួរបញ្ជាក់ផងដែរថា កញ្ញា ធីសុវណ្ណថា ធ្លាប់ជាអឌិត យុវជនសង្គ្រោះជាតិ ជាកូនអុកនយោបាយ១រូបដែលមានប្រជាប្រិយភាពខ្លាំងរហូតដល់ប្រទេសជិតខាង ស្ញើចសរសើរ ប៉ុន្តែពេលនេះ នាងគឺជាកូនគ្រាប់អុកដែល គេបំរុងនឹងស៊ីចោល ឬ ឈប់យកមកប្រើបន្តទៀតនោះឡើយ។

ប្រត្តិកម្ម របស់លោកតា ម៉ក់ ហឺន ទៅលើលោក ហុន សែន


ប្រត្តិកម្ម របស់លោកតា ម៉ក់ ហឺន ទៅលើលោក ហុន សែន ក្នុងកិច្ចប្រជុំសភា ថ្ងៃ៣១មករា២០១៧