Tuesday, April 30, 2013

តា​អាយុ​៩៣​ឆ្នាំ​ត្រូវ​គេ​សែង​ចូល​តុលាការ​ចំពោះ​ការរំលោភ​ក្មេងស្រី​៤​នាក់

បុរស​អូស្ត្រាលី​អាយុ​៩៣​ឆ្នាំ​ម្នាក់​បាន​ឡើង​តុលាការ​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ ចំពោះ​ការចោទប្រកាន់​ពី​បទ​ចាប់រំលោភ​បងប្អូន​ស្រី​៤​នាក់​។​

Karl Joseph Kraus​ត្រូវបាន​គេ​សែង​ចេញពី​រថយន្ត​ពន្ធនាគារ​ចូលក្នុង​កៅអី​រុញ​មួយ​ ដើម្បី​នាំ​គាត់​ចូល​តុលាការ​មួយ​នៅ​ខេត្ត​​ឈៀង​ម៉ៃ ប្រទេស​ថៃ​ភាគ​ខាងជើង​ចំពោះ​ការ​ចោទ​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​រវាង​៧​ទៅ​ ១៥​ឆ្នាំ កាលពី​ឆ្នាំ​២០១០​។​
Kraus​ត្រូវបាន​អ្នកទោសសែង​ចេញពី​រថយន្ត​ពន្ធនាគារ​ចូល​កៅអី​រុញ​ដើម្បី​នាំ​គាត់​ចូល​សាល​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ឈៀង​ម៉ៃ
​ បន្ទាប់​ពី​ការចាប់ខ្លួន​តែ​បាន​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ Kraus​បាន​ភៀសខ្លួន​ទៅ​មី​យ៉ាន់​ម៉ា តែ​ត្រូវបាន​ចាប់​បញ្ជូន​ខ្លួន​ពី​​ទីនោះ​មក​វិញ ដោយសារ​មិន​មាន​ទិដ្ឋាការ​នៅ​មាន​តម្លៃ​។​

​ពួក​មេធាវី​របស់​គាត់​ ឥឡូវ​ព្យាយាម​អោយ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ ដោយ​សំអាង​ថា​គាត់​មាន​ជម្ងឺ​មិន​​អាច​ឡើង​សវនាការ​បាន​។​

​កាលពី​ខែ ​មុន​គាត់​បាន​ប្រាប់​កាសែត​Sydney Morning Telegraph​ថា​"​ខ្ញុំ​នឹង​ងាប់​មុន​សវនាការ​ចប់​។​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ ខុស​ទេ​"​។​

Kraus ជនជាតិ​អូស្ត្រាលី​ដើមកំណើត​អាល្លឺម៉ង់ មាន​ជម្ងឺ​ច្រើន​មុខ ដូចជា​វិកល​ចរិក និង​មហារីក នេះ​បើ​តាម​ការអះអាង​របស់​មេធាវី​​របស់គាត់​។​តែ​កាលពី​នៅ​ក្រៅ​ឃុំ គាត់​ត្រូវបាន​គេ​ឃើញ​ជិះ​ម៉ូតូ​ពេញ​ក្រុង​ឈៀង​ម៉ៃ​និង​មិន​មាន​បង្ហាញ​ អាការ​មាន​ជម្ងឺ​ទេ​។​
Kraus ពេល​ត្រូវបាន​ចាប់ខ្លួន​កាលពី​៣​ឆ្នាំមុន
​ ​អតីត​កម្មករ​ផ្លូវ​ដែល​រូប​នេះ​បាន​រស់​នៅ​ថៃ​អស់​ពេល​ជាង​មួយ​ទសវត្សរ៍​ នៅពេល​លោក​បាន​ជួប​ពួក​ក្មេងស្រីៗ​ដែល​បាន​ចោទ​​លោក​ថា​បាន​រំលោភ​ពួកគេ​។​

​ ប៉ូលិស​បាន​និយាយថា​Kraus​បាន​ធានា​បង្រៀន​ពួកគេ​នូវ​ភាសា​អង់គ្លេស និង​ទាក់ទាញ​ពួកគេ​អោយ​ទៅ​ផ្ទះ​គាត់​តាមរយៈ​ការផ្តល់​​លុយ​និង​ស្ករ​សូកូឡា​ ។​

​ពួក​ក្មេង​ស្រី​នេះ​បាន​ប្រាប់​ឪពុក​ម្តាយ​របស់​គេ​ថា​Kraus​បាន​រំលោភ​ពួកគេ​និង​ឪពុកម្តាយ​បាន​រាយការណ៍​ទៅ​ប៉ូលិស​។​

​ ពួក​មន្ត្រី​ក៏​បាន​រកឃើញ​រូបភាព​អាសអាភាស​កូនក្មេង​ជាង​១០០​នៅក្នុង​ កុំព្យូទ័រ​របស់គាត់ ភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​អស​យ​​ដ្ឋា​ន​នៅក្រៅ​ថៃ​៕
CEN

Friday, April 26, 2013

ព្រៃឡង់ ក្លាយជាវាលឡង់ហើយ

ព្រៃឡង់ ពេលនេះក្លាយជាវាលឡង់ហើយ សូមជួយShareទាំងអស់គ្នាដើម្បីបញ្ឈប់ការកាប់ព្រៃតទៅទៀត ព្រោះយើងគ្មានសិទ្ធអ្វីទៅតវ៉ាជាមួយអ្នក មានអំណាចទេដូច្នេះកំុរុញរាក្នុងការshare Prey Lang nowadays no forest any more តំបន់ព្រៃឡុងទទួលការកាប់រុករាន បំផ្លិចបំផ្លាញ ដោយក្រុមហ៊ុនយួន CRCK ដែលមានកុងត្រា ៩៩ឆ្នាំ ផ្លល់ដោយ រដ្ឋាភិបាល⁣៕ មិនទាន់បានប៉ុន្មានឆ្នាំផងអស់ខ្ទេចខ្ទីប៉ុណ្ណឹងហើយចុះទំរាំ ៩៩ ឆ្នាំទៀតរលាយហើយមើលទៅ ត្រូវទេ? ................ វីដេអូដោយ៖ ហ្វេសប៊ុក Worldshare ពិភពចែករំលែក

Monday, April 22, 2013

រំលឹករឿង ឆ្នាំ១៩៩៨ អ្នកសំលាប់ម្តាយខ្លួន តើអ្នកគិតថាគាត់ជាអ្នកណា?

នៅឆ្នាំ១៩៩៨ បន្ទាប់ពីមានលទ្ធផលបោះឆ្នោតមិនប្រក្រតី ប្រកបដោយភាពអយុត្តិធម៌ ជាច្រើន បានបណ្តាលឲ្យបក្សនយោបាយ ព្រះសង្ឃ ប្រជាជន និងរួមទាំងយុវជនជាច្រើនដឹកនាំធ្វើបាតុកម្មពាសពេញទីក្រុងភ្នំពេញ។ ការកាប់សំលាប់គឺមិនរើសមុខប្រព្រឹត្តដោយក្រុមបក្សកម្មុយនីស្តរណបយួន។ នៅតាមវត្តអារាម គេឃើញមានប៉ូលីសយកខ្មោចអ្នកតវ៉ាជាច្រើនទាំងខ្លះមិនស្លាប់ផងមកដុតនៅទីឈាបនដ្ឋានស្ទើររាល់យប់ជាពិសេសនៅវត្តឧណ្ណាលោម ជាប់កន្លែងដែលខ្ញុំរស់នៅ និងក៏មានលឺពីការចាប់អ្នកប្រឆាំងយកទៅឲ្យក្រពើស៊ីដែរ។ តាមអង្គការសិទ្ធិមនុស្សអន្តរជាតិបានរកឃើញថាមានមនុស្សបាត់ខ្លួនជាង១០០នាក់ក្នុងកំឡុងពេលនេះរួមទាំងការសំលាប់ដោយផ្ទាល់ដោយបក្សកុម្មុយនីស្តនោះចំនួន២០នាក់ផងដែរ។

សម្រែកមួយលានក្នុងមួយសំលេង


ជីវិតកូនខ្មែរពូជអ្នកសាងអង្គរត្រូវរងទុក្ខវេនាដោយសារមេដឹកនាំមិនប្រកបដោយទស្សពិតរាជធម៌ និង កាយ វាចា ចិត្ត (ជួយshare)

share by Ang Duong

ឥរិយាបទបុរសខ្លាំង(ពាល) របស់ខ្មែរ

ពិតជាអស្ចារ្យ ហ៊ុន សែន មិនត្រឹមតែនិយាយឈ្លើយ ជាមួយខ្មែរទេ សូម្បីតែបរទេស (លើកលែងតែ យួន និងចិន) ក៏មិនធម្មតាដែរ។ នេះជាអ្នកតំណាងខ្មែរ មុខមាត់ខ្មែរ កិត្តិយសខ្មែរ។
.................
ឃ្លីប ស្រង់ពីឯកសារ៖«រត់ដើម្បីរស់»
Pls join Khmer Sovannaphumi Page: https://www.facebook.com/khmersovanaphumi

ពេលនេះ ពេលមុន​

ទីនេះស្រុកខ្មែរ ....
ប្អូនៗខ្លះមិនដឹងថាសម័យពលពតយ៉ាងមេច ? អ្វីៗដែលកើតមាននៅថ្ងៃនេះ មិនខុសគ្នាទេ កាលនោះអង្គការចាត់តាំងមនុស្ស ល្ងង់ៗ ឲ្យមានអំណាច អញ្ចឹងទៅ មិនសូវមានការគិតពិចារណាទេ ។ ត្រូវចាប់ៗភ្ឡាម វ៉ៃៗប្រាវ បើថានោះ ជាខ្មាំង ទោះបីឪពុក ម្តាយបង្កើត ក៏សម្លាប់ដែរ ។ និយាយឧយខ្លីទៅ ប្អូនៗ សមត្ថកិច្ចមួយចំនួនធំ ក្នូងរបប ហ៊ុន សែន នេះ សុទ្ធសឹងតែ មិនសូវមានការអប់រំ ជ្រៅជ្រះប៉ុន្ម៉ានទេ ។ ដូច្នេះ កុំសង្ឃឹមថាពួកគេបានគិតគូរអំពីក្រមសិលធម៏អីគេនោះ .... ជួនកាលទោសទណ្ឌតិចទួច ទេ ប៉ុន្តែពួកគាត់អនុវត្តន៏សាហាវជាងសត្វធាតុទៅទៀត ... ពួកគេមិនបានគិតអំពី សិទ្ធិសេរីភាពរបស់មនស្សទេ ។ ទីនេះគឺស្រុកខ្មែរ ....

ហោណំាហុងបារម្ភតុលាការអន្តរជាតិមិនឯករាជ្យ

ហោណំាហុងបារម្ភតុលាការអន្តរជាតិមិនឯករាជ្យ
By Hak Numan
នេះគឺជាពាក្យដោះសារយករូចខ្លួន គ្មានការទទួលខុសត្រូវ និងជាភាសាមួយ ដែលបង្ហាញឲ្យថៃមើឃើញថា ភាគីរបស់កម្ពុជាអសមត្ថភាព និងទទួលស្គាល់ការ ឈ្លានពានរបស់ថៃ មកលើកម្ពុជា។
ទន្ទឹមនឹងនេះ គឺជាការឆ្លុះបញ្ចំាងភាពល្ងិតល្ងង់ នៃនយោបាយការទូតរបស់កម្ពុជាបច្ចុប្បន្ន នៅលើឆាក អន្តរជាតិ ផងដែរ៕៚

វត្តសម័យអ៊ីនធឺណែត មានវិក្កយបត្រ

នេះហើយវត្តនៅក្នុងទីក្រុង បក្សពួកនិយម គ្មានលុយងាប់ដូចឆ្កែរឆ្មា... សូម្បីតែវត្តក៏មានវិក័យបត្រដែរ មើលទៅដូចហាងគុយទាវ...
ទោះបីជាបងប្អូនជាចុងភៅ ក៏ត្រូវបង់៣០០០០០ រៀល ថ្លៃជួលចុងភៅមកពីក្រៅដោយយកលេសថា ចុងភៅខាងក្រៅមិនចេះសំអាត និងគ្មានអនាម័យ...
បងប្អូបប្រជាជនខ្មែរគួរតែគិតទៅគួរធ្វើនឹងវត្តបែបនេះឬអត់???

My Hope

នៅពេលដែល ហ៊ុនសែន ធ្លាក់ឆ្នោតតុលាការអន្តរជាតិនឹងអាចស៊ើបអង្កេតបទឧក្រឹត
ក្នុងការកាន់អំណាចរបស់ ហ៊ុន សែនតាំងពី១៩៨១មកដល់ឥឡូវនេះ
ដែរឬទេ?

មានការថ្កោលទោសជាយូរមកហើយ លើបញ្ហានិរទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ដែលក្រុមអ្នកមានលុយមានអំណាច មិនត្រូវបាននាំទៅផ្តន្ទាទោសតាមគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ហើយបទឧក្រិដ្ឋកម្មធំៗជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេស កម្ពុជាចន្លោះពីឆ្នាំ១៩៨១-១៩៩៨ ដែលធ្វើឲ្យអាយុជីវិតប្រជារាស្ត្រខ្មែរស្លូតត្រង់រាប់ម៉ឺនរាប់សែននាក់ ត្រូវបានគេកាប់សម្លាប់មិនញញើតដៃ គឺលោកប្រធាន សម រង្ស៊ី បានប្រកាសជាចំហថា បទឧក្រិដ្ឋកម្មទាំងនោះនឹងត្រូវលើកយកមកជំនុំជម្រះក្រោយពេលគណបក្សសង្គ្រោះ ជាតិឈ្នះឆ្នោត។ នៅពេលនោះត្រូវរៀបចំប្រព័ន្ធតុលាការមួយឲ្យមានភាពឯករាជ្យដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែល ជាតុលាការមែនទែន ក្នុងការស្វែងរក យុត្តិធម៌ជូនជនរងគ្រោះទូទៅព្រោះគោលនយោបាយរបស់បក្សសង្គ្រោះជាតិ ចង់ឲ្យមានការនាំឧក្រិដ្ឋជនទៅផ្តន្ទាទោសដើម្បីទទួល ខុសត្រូវរាល់អំពើឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តសំដៅស្វែងរកយុត្តិធម៌ពេញលេញ ជូនសមាជិកគ្រួសារជនរងគ្រោះ

ឡានដឹកថ្មក្រុមហ៊ុនរបស់ឧកញ៉ា ណឹប ម៉េង កិនកុមារីអាន ស្រីល័ក្ខ ខ្ទេចជើងទាំងពីរ រហូតកាត់ជើងទាំងពីរចោល

ឡានដឹកថ្មក្រុមហ៊ុនរបស់ឧកញ៉ណឹប ម៉េង កិនកុមារីអាន ស្រីល័ក្ខ ខ្ទេចជើងទាំងពីរ រហូតកាត់ជើងទាំងពីរចោល។ គ្មានអ្នកណាដោះស្រាយទេ

Sunday, April 21, 2013

Apr 20, 2013 11:59pm

វៃគ្នាមុខទូរទស្សន៏ហង្សមាស យកល្បី