Monday, July 16, 2012

ចាប់ទៀតហើយមែនទេ? ចាប់ខ្លួន ម៉ម សូណង់ដូរ


ចាប់ខ្លួន ម៉ម សូណង់ដូរ
.................................
កម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ បានឃាត់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យ នៅទីស្នាក់ការរបស់លោក ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗចំនួន ៤ ដែលប្រឆាំងជាមួយរដ្ឋាភិបាល ជាពិសេសជាប់ពាក់ព័ន្ធរឿងរ៉ាវ ជាមួយឈ្មោះ ប៊ុន រដ្ឋា ដែលធ្វើអប្បគមន៍ទឹកដី នៅឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះ កាលពីពេលកន្លងទៅនោះ។

បទល្មើសចំនួន៤ នោះ រួមមាន៖
ទី១ -ជាអ្នកផ្តួមផ្តើមគំនិត ប្រឆាំងអ្នករាជការសាធារណៈ
ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និង
ទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។

បញ្ជាក់៖ តាមពិតវាគ្មានហេតុផលអ្វីត្រូវចាប់ម៉ម សូណងដូទេ ព្រោះថា៖
១) ប្រជាជននៅទីនោះបានតវ៉ារឿងដីធ្លីយូរយាណាស់មកហើយពោលគឺតាំងពីឆ្នាំ២០០៧ពេលដែលរដ្ឋាភិបាលលក់ដីទីនោះឲ្យក្រុមហ៊ុន សូវៀត ដើម្បីជីកយករ៉ែ
២) តើពួកគេធ្វើអបគមន៍ដោយរបៀបណាបើពេលអាជ្ញាធរចាប់បានមេដឹកនាំពីរនាក់ក្នុងចំណោមប្រាំនាក់ គឺពួកពួកមានអាវុធសំខាន់បំផុតគឺ ម្នាក់មានចំពាមកៅស៊ូ និងម្នាក់ទៀតមានស្នាបាញ់?
៣) កំឡុងពេលមុននិងពេលដែលពួកគេធ្វើការតវ៉ា ម៉ម សូណង់ដូនៅក្រៅស្រុកទេ។ ក្នុងករណីមានបញ្ជាពីគាត់តើបញ្ជាតាមណា? តាមសំបុត្រ ឬទូរស័ព្ទ? បើតាមទូរស័ព្ទងាយទេ ដោយក្រសួងមហាផ្ទែបង្ហាញភស្តុតាងមក។

តាមពិតទៅវាគ្តាន់តែជាលេសសំលាប់ប្រជាជនខ្លួន បំបាក់ស្មារតីអ្នកប្រឆាំងនិងអ្នកតវ៉ាធ្លីធ្លីក្រោយៗទៀតកុំឲ្យប្រឆាំងពេលពួកគេគ្មានសមត្ថភាពដោះស្រាយនិងចង់លក់ដីប្រជាជននិងដីរដ្ឋ។
Photo by DAP-NEWS
Photo by DAP-NEWS