Monday, April 22, 2013

My Hope

នៅពេលដែល ហ៊ុនសែន ធ្លាក់ឆ្នោតតុលាការអន្តរជាតិនឹងអាចស៊ើបអង្កេតបទឧក្រឹត
ក្នុងការកាន់អំណាចរបស់ ហ៊ុន សែនតាំងពី១៩៨១មកដល់ឥឡូវនេះ
ដែរឬទេ?

មានការថ្កោលទោសជាយូរមកហើយ លើបញ្ហានិរទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា ដែលក្រុមអ្នកមានលុយមានអំណាច មិនត្រូវបាននាំទៅផ្តន្ទាទោសតាមគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ហើយបទឧក្រិដ្ឋកម្មធំៗជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេស កម្ពុជាចន្លោះពីឆ្នាំ១៩៨១-១៩៩៨ ដែលធ្វើឲ្យអាយុជីវិតប្រជារាស្ត្រខ្មែរស្លូតត្រង់រាប់ម៉ឺនរាប់សែននាក់ ត្រូវបានគេកាប់សម្លាប់មិនញញើតដៃ គឺលោកប្រធាន សម រង្ស៊ី បានប្រកាសជាចំហថា បទឧក្រិដ្ឋកម្មទាំងនោះនឹងត្រូវលើកយកមកជំនុំជម្រះក្រោយពេលគណបក្សសង្គ្រោះ ជាតិឈ្នះឆ្នោត។ នៅពេលនោះត្រូវរៀបចំប្រព័ន្ធតុលាការមួយឲ្យមានភាពឯករាជ្យដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែល ជាតុលាការមែនទែន ក្នុងការស្វែងរក យុត្តិធម៌ជូនជនរងគ្រោះទូទៅព្រោះគោលនយោបាយរបស់បក្សសង្គ្រោះជាតិ ចង់ឲ្យមានការនាំឧក្រិដ្ឋជនទៅផ្តន្ទាទោសដើម្បីទទួល ខុសត្រូវរាល់អំពើឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តសំដៅស្វែងរកយុត្តិធម៌ពេញលេញ ជូនសមាជិកគ្រួសារជនរងគ្រោះ