Tuesday, January 29, 2013

​ថត​​បញ្ចេញ​ដើម​ទ្រូង​​បង្ហោះ​លើ​ FB និងភាពក្រឡាប់ចក្រខ្មែរ

ជាក់ស្តែងណាស់ FB គឺ​​ជា​បណ្ដាញ​ សង្គម​ដែល​កំពុង​​ពេញ​​និយម​ក្នុង​ស្រទាប់​យុវវ័យ​លើសកលលោក។  ​​អ្វី​ដែល​​គេ​ចាប់​អារម្មណ៍​ខ្លាំង​នោះ  គឺ​​យុវតី​​​​មួយ​ចំនួន​​របស់កម្ពូជាយើង ​​បាន​បង្ហោះ​រូប​ថត​សិចស៊ី​ និង​​បញ្ចេញ​ដើម​ទ្រូង​ ​នៅ​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ​ ​ដោយ​ឥត​​អៀន​ខ្មាស​​នោះទេ។ ចំពោះ​ រូបភាព​ទាំង​នេះ​ យុវជន​មួយ​ចំនួន​បាន​បញ្ចេញ យោបល់​ថា ការធ្វើបែបនេះ​ ដើម្បី​ចង់​បាន​ការ​ចាប់​អារម្មណ៍​​ពី​មិត្តភ័ក្ដិ​ ចំណែក​យុវជន​ខ្លះ​ទៀត​បាន​និយាយ​ថា មក​ពី​ពួកគាត់​ចង់​បង្ហាញ​ភាព​សិច​ស៊ី ភាព​ស្រស់​ស្អាតរបស់ខ្លួន​។



More Photos of Na Na Oggy




ជាក់ស្ដែង​យុវជន​ កែវ គឹម​សួរ និស្សិត​ឆ្នាំ​ទី​១ ជំនាញ​អក្សរ​សាស្ត្រ​ អង់គ្លេស​ ​នៅ​ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ បាន​ឲ្យ​ដឹង​ថា៖ “​ជា​ធម្មតា​មនុស្ស​ស្រី​តែងតែ​ចង់​ឲ្យ​មនុស្ស​ឃើញ​ច្រើន​ សរសើរ​ច្រើន​ និង​ចាប់​អារម្មណ៍​ច្រើន​ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​មនុស្ស​មាន​ចិត្ត​ផ្សេង​ៗ គ្នា​ អាច​មាន​អ្នក​ខ្លះ​ប្រើប្រាស់​ក្នុង​ទិសដៅ​ផ្សេងៗ​ក៏​អាច​ថា​បានដែរ​”​។
យុវជន​ តារា សិស្ស​ថ្នាក់​ទី​១២ ​នៅ​វិទ្យាល័យ​វត្តភ្នំ បាន​ឲ្យ​ដឹង​ដែរ​ថា ៖”​ចំពោះ​ការ​ថតរូប​បែប​នេះ​ នារី​គាត់​ចង់​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​លេង​ហ្វេសបុក​ដូចគ្នា​ ចង់​ឲ្យ​មាន​ការ ​like គាំទ្រ​ច្រើន​ ម្យ៉ាង​វិញ​ទៀត​បុរស​ៗ ចូលចិត្ត​មើល​រូប​បែប​នេះ ទើប​គេ​បង្ហោះ​”​។
ជា​មួយ​គ្នា​នេះ​ដែរ​ យុវជន​ ប៉ែន​ ឬទ្ធី និស្សិត​ឆ្នាំ​ទី១​ ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ឲ្យ​ដឹង​ថា៖ “​ប្រហែល​ជា​នារី​ៗ​ខ្លះ​គាត់​មិន​បាន​ចាប់​អារម្មណ៍​នឹង​​សំលៀកបំពាក់​​បញ្ចេញ​សាច់​​​ខ្លាំង​ ដូច្នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​មក​ក្រៅ​ ប៉ុន្តែ​ក៏​មាន​អ្នក​ចង់​បញ្ចេញ​ដើម្បី​ឲ្យ​គេ​ក្រឺតដែរ”​។
ដោយ​ឡែក ​​កញ្ញា ​ស្រីពៅ​ និស្សិត​ជំនាញ​សង្គម​វិទ្យា​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​​ភ្នំពេញ​ បាន​​​​​​លើក​ឡើង​ថា​ ៖”​​ការ​បង្ហោះ​រូប​ភាព​ទាំង​​នេះ​​នៅ​ក្នុង​​FB ​​​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ​ចំពោះ​​នារី​ខ្មែរ​​បង។ អ្នក​ទាំង​នេះ ​​បាន​ភ្លេច​ប្រពៃណី​ដ៏​ល្អ​​​ផូរផង់​​​​ទៅ​ហើយ គេ​គិត​ថា​ ជា​រឿង​សាមញ្ញ​​ បង្ហោះ​លេង ដើម្បី​​ឲ្យ​គេ​សរសើរ​ថា​ ស្អាត និង​សិចស៊ី តែ​​ពួក​គេ​មិន​ដឹង​ថា​ ​សកម្មភាព​បែប​នេះ​កំពុង​ដុត​រោល​តម្លៃ​ស្រី​ខ្មែរ​នោះទេបង! ខ្ញុំ​វិញ​ កុំ​ថា​ឡើយ​​ថត​បង្ហោះ​ សូម្បី​ពាក់​នៅ​ផ្ទះ​ ក៏​មិន​ហ៊ាន​ផង។ ខ្ញុំ​សូម​ឲ្យ​​មិត្តៗ ​ស្រីៗ មេត្តា​កុំ​ធ្វើ​បែប​នេះ”។
ពីសប្បាយ។