Friday, January 18, 2013

ករណី​រន្ទះ​បាញ់​សម្លាប់​ពលរដ្ឋ​


វា​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ ព័ត៌មាន​ពី​ករណី​រន្ទះ​បាញ់​សម្លាប់​ប្រជាជន​ខ្មែរ​តែង​តែ​ឮ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​។ ជាក់​ស្ដែង​ដូច​ក្នុង​ថ្ងៃ​នេះ យ៉ាង​ហោច​ណាស់​មនុស្ស​ខ្មែរ​ពីរ​នាក់ ត្រូវ​បាន​រន្ទះ​បាញ់​សម្លាប់​យ៉ាង​អនោច​អធម​។ តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លាប់​ដោយ​សារ​រន្ទះ​កំណាច​នេះ​មិន​តិច​ជាង​១០០​នាក់​ទេ​។
បើ​ទោះ​បី​ជា​មាន​របាយ​ការណ៍​ករណី​ពលរដ្ឋ​ស្លាប់​ដោយ​សារ​រន្ទះ​ជា​ច្រើន​រយ​នាក់​ក្ដី ខ្ញុំ​មិន​ទាន់​បាន​ឮ ឬ​ឃើញ​ចំណាត់​ការ​ណា​ប្រាកដ​ប្រជា​មួយ​ពី​រាជ​រដ្ឋាភិបាល​ ឬ​ក្រសួង​មន្ទីរ​ពាក់​ព័ន្ធ​ឡើយ​។ ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​មួយ​រូប ខ្ញុំ​សូម​សំណូម​ពរ​ដល់​រដ្ឋាភិបាល និង​ក្រសួង​មន្ទីរ​ពាក់​ព័ន្ធ​​មេត្តា​ចាត់​វិធាន​ការណ៍​ជាក់​លាក់​ក្នុង​ការ​ជួយ​បញ្ជៀស ការពារ​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​ពី​គ្រោះ​ថ្នាក់​រន្ទះ​បាញ់​ដ៏​សាហាវ​នេះ​។
ជា​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​សូម​អនុញ្ញាត ធ្វើ​បញ្ជី​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់​ដោយ​សារ​រន្ទះ តាម​ប្រភព​ព័ត៌មាន​នានា ទុក​ជា​ករណី​សិក្សា​ដល់​រាជការ ដើម្បី​ចាត់​វិធាន​ការណ៍ ជា​បន្ទាន់​៖
ឆ្នាំ២០១២
មករា មីនា [៣៨ នាក់]
មេសា [៩ នាក់]
  • ០៥ - ស្ត្រី ឈួយ បូផា (៤០ឆ្នាំ) ភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តសៀមរាប
  • ២៧ - បុរស ធិម ចង់ (៣៧ឆ្នាំ) ភូមិចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
  • ២៧ - បុរស លី រតនា (៣០ឆ្នាំ) ភូមិចំបក់ហែ ឃុំពួក ខេត្តសៀមរាប។
  • ២៧ - បុរស ឆោម វុធ (២៨ឆ្នាំ) ភូមិព្រះអំពិល ឃុំបឹងបត់កណ្តាល ស្រុកបាកាន ខេត្តពោធិសាត់។
  • ២៨ - នារី ម៉ាក់ ធឿន (២២ឆ្នាំ) ភូមិអូរ ឃុំបឹងបត់ កណ្តាលស្រុកបាកាន ខេត្តពោធិសាត់។
  • ២៩ - បុរស លប យ៉ុន (៥១ឆ្នាំ) ភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
  • ២៩ - នារី ចិន គា (១៨ឆ្នាំ) ស្រុកភ្នំស្រុក ក្នុងភូមិសាស្ត្រភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (ជនរងគ្រោះទី២)
  • ៣០ - បុរស ណែម វ៉ន (២៦ឆ្នាំ) ភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។
ឧសភា [១០ នាក់]
សីហា [២ នាក់]
សរុបចំនួនប្រជាពលរដ្ឋស្លាប់ [៥៩ នាក់]*
តួ​លេខ​នេះ​គ្រាន់​តែ​យក​តាម​សេចក្ដី​រាយ​ការណ៍​ពី​ព័ត៌មាន​នានា​ប៉ុណ្ណោះ