Tuesday, May 7, 2013

អ្នកភូមិ​បឹងកក់​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យោ​ម បុ​ប្ជា និង​ដុត​រូបសំណាក់​ក្រសួងយុត្តិធម៌​

ភ្នំពេញ ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៣ នេះ អ្នកភូមិ​បឹងកក់​ប្រមាណ៥០នាក់ បានមក​ប្រមូល​ផ្តុំគ្នានៅខាងមុខ​ក្រសួងយុត្តិធម៌ ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យោ​ម បុ​ប្ជា សកម្មជន​ដីធ្លី​បឹងកក់​។ ជាមួយគ្នា​នោះ ពួក​អ្នកភូមិ ក៏បាន​ធ្វើ​ពិធី​តាមបែប​សាសនា អុជ​ទៀន ធូប និង​លែង​ចាប និង​ដុត​រូបសំណាក់​អគារ​យុត្តិធម៌ ព្រមទាំង​ដាក់​បណ្តាសា​មន្ត្រី​ខិលខូច បម្រើការ​នៅក្នុង​ស្ថាប័ន​នេះអោយ​ជួប​សេចក្តី​អន្តរាយ​។ 

បន្ទាប់មក ក្រុម​អ្នកភូមិ បាន​យក​ញ្ញត្តិ​តវ៉ា​ទៅ​ប្រគល់ជូន​លោក​អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ សូម​អន្តរាគមន៍ ដើម្បី​ឲ្យ​មានការ​ដោះលែង​អ្នកស្រី យោម បុ​ប្ជា ដែលជា​សកម្មជន​ដីធ្លី​ក្នុង​សហគមន៍​បឹងកក់ចេញពី​ពន្ធនាគារ​ព្រៃ​ស​។​

នៅក្នុង​ញ្ញត្តិ​នោះ បាន​បញ្ជាក់ថា​៖ អ្នកស្រី យោ​ម បុ​ប្ជា បាន​ជាប់ពន្ធនាគា​រយ៉ា​ង​អយុត្តិធម៌  អស់​រយៈពេល ៨​ខែ​មកហើយ ដោយ​ការកាត់ក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ អ្នកស្រី​ត្រូវបាន​សមត្ថកិច្ច​ឯកសណ្ឋាន​ស៊ីវិល ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ​២០១២
អានបន្ត

Jock 07/05/2013


អានបន្ត

រូបថតថ្ងៃនេះ


អានបន្ត

Tuesday, April 30, 2013

តា​អាយុ​៩៣​ឆ្នាំ​ត្រូវ​គេ​សែង​ចូល​តុលាការ​ចំពោះ​ការរំលោភ​ក្មេងស្រី​៤​នាក់

បុរស​អូស្ត្រាលី​អាយុ​៩៣​ឆ្នាំ​ម្នាក់​បាន​ឡើង​តុលាការ​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ ចំពោះ​ការចោទប្រកាន់​ពី​បទ​ចាប់រំលោភ​បងប្អូន​ស្រី​៤​នាក់​។​

Karl Joseph Kraus​ត្រូវបាន​គេ​សែង​ចេញពី​រថយន្ត​ពន្ធនាគារ​ចូលក្នុង​កៅអី​រុញ​មួយ​ ដើម្បី​នាំ​គាត់​ចូល​តុលាការ​មួយ​នៅ​ខេត្ត​​ឈៀង​ម៉ៃ ប្រទេស​ថៃ​ភាគ​ខាងជើង​ចំពោះ​ការ​ចោទ​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​រវាង​៧​ទៅ​ ១៥​ឆ្នាំ កាលពី​ឆ្នាំ​២០១០​។​
Kraus​ត្រូវបាន​អ្នកទោសសែង​ចេញពី​រថយន្ត​ពន្ធនាគារ​ចូល​កៅអី​រុញ​ដើម្បី​នាំ​គាត់​ចូល​សាល​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ឈៀង​ម៉ៃ
​ បន្ទាប់​ពី​ការចាប់ខ្លួន​តែ​បាន​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ Kraus​បាន​ភៀសខ្លួន​ទៅ​មី​យ៉ាន់​ម៉ា តែ​ត្រូវបាន​ចាប់​បញ្ជូន​ខ្លួន​ពី​​ទីនោះ​មក​វិញ ដោយសារ​មិន​មាន​ទិដ្ឋាការ​នៅ​មាន​តម្លៃ​។​

​ពួក​មេធាវី​របស់​គាត់​ ឥឡូវ​ព្យាយាម​អោយ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ ដោយ​សំអាង​ថា​គាត់​មាន​ជម្ងឺ​មិន​​អាច​ឡើង​សវនាការ​បាន​។​

​កាលពី​ខែ ​មុន​គាត់​បាន​ប្រាប់​កាសែត​Sydney Morning Telegraph​ថា​"​ខ្ញុំ​នឹង​ងាប់​មុន​សវនាការ​ចប់​។​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ ខុស​ទេ​"​។​

Kraus ជនជាតិ​អូស្ត្រាលី​ដើមកំណើត​អាល្លឺម៉ង់ មាន​ជម្ងឺ​ច្រើន​មុខ ដូចជា​វិកល​ចរិក និង​មហារីក នេះ​បើ​តាម​ការអះអាង​របស់​មេធាវី​​របស់គាត់​។​តែ​កាលពី​នៅ​ក្រៅ​ឃុំ គាត់​ត្រូវបាន​គេ​ឃើញ​ជិះ​ម៉ូតូ​ពេញ​ក្រុង​ឈៀង​ម៉ៃ​និង​មិន​មាន​បង្ហាញ​ អាការ​មាន​ជម្ងឺ​ទេ​។​
Kraus ពេល​ត្រូវបាន​ចាប់ខ្លួន​កាលពី​៣​ឆ្នាំមុន
​ ​អតីត​កម្មករ​ផ្លូវ​ដែល​រូប​នេះ​បាន​រស់​នៅ​ថៃ​អស់​ពេល​ជាង​មួយ​ទសវត្សរ៍​ នៅពេល​លោក​បាន​ជួប​ពួក​ក្មេងស្រីៗ​ដែល​បាន​ចោទ​​លោក​ថា​បាន​រំលោភ​ពួកគេ​។​

​ ប៉ូលិស​បាន​និយាយថា​Kraus​បាន​ធានា​បង្រៀន​ពួកគេ​នូវ​ភាសា​អង់គ្លេស និង​ទាក់ទាញ​ពួកគេ​អោយ​ទៅ​ផ្ទះ​គាត់​តាមរយៈ​ការផ្តល់​​លុយ​និង​ស្ករ​សូកូឡា​ ។​

​ពួក​ក្មេង​ស្រី​នេះ​បាន​ប្រាប់​ឪពុក​ម្តាយ​របស់​គេ​ថា​Kraus​បាន​រំលោភ​ពួកគេ​និង​ឪពុកម្តាយ​បាន​រាយការណ៍​ទៅ​ប៉ូលិស​។​

​ ពួក​មន្ត្រី​ក៏​បាន​រកឃើញ​រូបភាព​អាសអាភាស​កូនក្មេង​ជាង​១០០​នៅក្នុង​ កុំព្យូទ័រ​របស់គាត់ ភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅកាន់​អស​យ​​ដ្ឋា​ន​នៅក្រៅ​ថៃ​៕
CEN
អានបន្ត

Friday, April 26, 2013

ព្រៃឡង់ ក្លាយជាវាលឡង់ហើយ

ព្រៃឡង់ ពេលនេះក្លាយជាវាលឡង់ហើយ សូមជួយShareទាំងអស់គ្នាដើម្បីបញ្ឈប់ការកាប់ព្រៃតទៅទៀត ព្រោះយើងគ្មានសិទ្ធអ្វីទៅតវ៉ាជាមួយអ្នក មានអំណាចទេដូច្នេះកំុរុញរាក្នុងការshare Prey Lang nowadays no forest any more តំបន់ព្រៃឡុងទទួលការកាប់រុករាន បំផ្លិចបំផ្លាញ ដោយក្រុមហ៊ុនយួន CRCK ដែលមានកុងត្រា ៩៩ឆ្នាំ ផ្លល់ដោយ រដ្ឋាភិបាល⁣៕ មិនទាន់បានប៉ុន្មានឆ្នាំផងអស់ខ្ទេចខ្ទីប៉ុណ្ណឹងហើយចុះទំរាំ ៩៩ ឆ្នាំទៀតរលាយហើយមើលទៅ ត្រូវទេ? ................ វីដេអូដោយ៖ ហ្វេសប៊ុក Worldshare ពិភពចែករំលែក
អានបន្ត

Monday, April 22, 2013

រំលឹករឿង ឆ្នាំ១៩៩៨ អ្នកសំលាប់ម្តាយខ្លួន តើអ្នកគិតថាគាត់ជាអ្នកណា?

នៅឆ្នាំ១៩៩៨ បន្ទាប់ពីមានលទ្ធផលបោះឆ្នោតមិនប្រក្រតី ប្រកបដោយភាពអយុត្តិធម៌ ជាច្រើន បានបណ្តាលឲ្យបក្សនយោបាយ ព្រះសង្ឃ ប្រជាជន និងរួមទាំងយុវជនជាច្រើនដឹកនាំធ្វើបាតុកម្មពាសពេញទីក្រុងភ្នំពេញ។ ការកាប់សំលាប់គឺមិនរើសមុខប្រព្រឹត្តដោយក្រុមបក្សកម្មុយនីស្តរណបយួន។ នៅតាមវត្តអារាម គេឃើញមានប៉ូលីសយកខ្មោចអ្នកតវ៉ាជាច្រើនទាំងខ្លះមិនស្លាប់ផងមកដុតនៅទីឈាបនដ្ឋានស្ទើររាល់យប់ជាពិសេសនៅវត្តឧណ្ណាលោម ជាប់កន្លែងដែលខ្ញុំរស់នៅ និងក៏មានលឺពីការចាប់អ្នកប្រឆាំងយកទៅឲ្យក្រពើស៊ីដែរ។ តាមអង្គការសិទ្ធិមនុស្សអន្តរជាតិបានរកឃើញថាមានមនុស្សបាត់ខ្លួនជាង១០០នាក់ក្នុងកំឡុងពេលនេះរួមទាំងការសំលាប់ដោយផ្ទាល់ដោយបក្សកុម្មុយនីស្តនោះចំនួន២០នាក់ផងដែរ។
អានបន្ត

សម្រែកមួយលានក្នុងមួយសំលេង


ជីវិតកូនខ្មែរពូជអ្នកសាងអង្គរត្រូវរងទុក្ខវេនាដោយសារមេដឹកនាំមិនប្រកបដោយទស្សពិតរាជធម៌ និង កាយ វាចា ចិត្ត (ជួយshare)

share by Ang Duong
អានបន្ត