អ្នកភូមិបឹងកក់ទាមទារឲ្យដោះលែងអ្នកស្រី យោម បុប្ជា និងដុតរូបសំណាក់ក្រសួងយុត្តិធម៌
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ នេះ អ្នកភូមិបឹងកក់ប្រមាណ៥០នាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខក្រសួងយុត្តិធម៌ ទាមទារឲ្យមានការដោះលែងអ្នកស្រី យោម បុប្ជា សកម្មជនដីធ្លីបឹងកក់។ ជាមួយគ្នានោះ ពួកអ្នកភូមិ ក៏បានធ្វើពិធីតាមបែបសាសនា អុជទៀន ធូប និងលែងចាប និងដុតរូបសំណាក់អគារយុត្តិធម៌ ព្រមទាំងដាក់បណ្តាសាមន្ត្រីខិលខូច បម្រើការនៅក្នុងស្ថាប័ននេះអោយជួបសេចក្តីអន្តរាយ។
បន្ទាប់មក ក្រុមអ្នកភូមិ បានយកញ្ញត្តិតវ៉ាទៅប្រគល់ជូនលោកអង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងអ្នកស្រី យោម បុប្ជា ដែលជាសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ចេញពីពន្ធនាគារព្រៃស។
នៅក្នុងញ្ញត្តិនោះ បានបញ្ជាក់ថា៖ អ្នកស្រី យោម បុប្ជា បានជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ អស់រយៈពេល ៨ខែមកហើយ ដោយការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ។ អ្នកស្រីត្រូវបានសមត្ថកិច្ចឯកសណ្ឋានស៊ីវិល ចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១២