ខុមហ្វ្រែលសរុបលទ្ធផលក្រៅផ្លូវការថា CPP បាន ៦៧ រីឯ CNRP បាន៥៦កៅអី
ខុមហ្វ្រែល ជាអង្គការមួយឃ្លាំមើលការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបង្ហាញលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ដែលបង្ហាញពីគណបក្សដែលទទួលបានអសនៈនៅក្នុងរដ្ឋសភា ក្នុងនោះគឺគណបក្សប្រជាជនកម្ពុជាទទួលបាន ៦៧កៅអី និង គណបក្សសង្គ្រោះជាតិទទួលបាន ៥៦ កៅអី។
លទ្ធផលនេះគឺលំអៀងចំនួនតែមួយលេខប៉ុណ្ណោះ ពីលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលខ្លួនបានចេញផ្សាយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨កៅអី រីឯគណបក្សសង្គ្រោះជាតិទទួលបាន ៥៥កៅអី។
ចំពោះលទ្ធផលនៅខេត្តក្រចេះស្ថិតនៅក្នុងការផ្ទៀងផ្ទាត់នៅឡើយដោយពុំទាន់មានទិន្នន័យគ្រប់គ្រាន់។ ខេត្តក្រចេះមានចំនួន ៣ អសនៈ ហើយត្រូវបាន គជប ចេញផ្សាយថា គណបក្សប្រជាជនកម្ពុជាទទួលបាន ២កៅអី និង គណបក្សសង្គ្រោះជាតិទទួលបាន ១កៅអី៕