Friday, March 8, 2013

គ្រោះថ្នាក់របស់សិរីមន្ត

តារា​ចម្រៀង​លោក​ខេមរៈ សិរី​មន្ត​បាន​រងរបួស​ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បាន​សម្លាប់​មនុស្ស បួន​នាក់ នៅលើ​ផ្លូវ​កំពង់សោម​ កាលពីវេលាម៉ោង ប្រមាណ ជាង៩យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣។​

ប្រភព​ប៉ូលិស​បាន​និយាយ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមាន​ដោយសារ​ការ​បុក​គ្នា​វ​វាង​រថយន្ត​ដែល ​មាន​ប្រភេទ Tundra និង​រថយន្ត​កុងតឺន័រ​។​

​ ប៉ូលិស​បាន​បន្ត​ថា​ មនុស្ស​ចំនួន​បួន​អ្នក​បាន​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមាន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​បួន​​ ស្ថិតក្នុងភូមិ​ភូ​ធឿង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់​។​
អ្នកស្លាប់ទាំងបួននាក់ នោះមានអ្នកបើកឡានម្នាក់ និងអ្នករួមដំណើរបីនាក់ទៀត មានស្រីម្នាក់។ ចំណែកអ្នកទទួលរងរបួសធ្ងន់ ក៏ជាអ្នករាំដែរ។ ហើយរថយន្ត ដែលរងគ្រោះនេះជាកម្មសិទ្ធ របស់លោក ខេមរៈ សេរីមន្ត។

​ ក្នុង​ហេតុការណ៍​នោះ គឺមាន​មាន​រថយន្ត Tundra ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 7997 ជិះ​ដោយ​តារាចម្រៀង​ចំនួន​៨​នាក់ មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ បុក​ជាមួយ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន SK ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 9723 បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៤​នាក់ ក្នុង​នោះគេ​ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ទេ។ រីឯ​តារាចម្រៀង ខេមរៈ សេរី​មន្ត ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។​ ហេតុការណ៍នេះបានកើតឡើងពេលមានភ្លៀងខ្លាំង។
​ក្រុម​សិល្បៈ​ទាំងនោះ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ទៅ​សម្តែង​ក្រុងព្រះសីហនុ ដើម្បី​អបអរ​ថ្ងៃទី​៨មីនា​៕



អានបន្ត

Monday, March 4, 2013

មិនដឹង


art15.1
ខ្លួនខុសហើយចង់callចូលប្ដឹងABCទៀត! វ៉ៃបងប៉ូលិសមុនហើយដល់ពេលcallចូលថាប៉ូលិសវ៉ៃមុនទៀត! នេះបងប៉ូលិសគាត់ទប់អារម្មណ៏បាន!បើគាត់ខឹងខ្លាំងវិញ ប្រហែលជាមាននាក់របួសដោយសារគ្រាប់កាំភ្លើងគាត់ជាមិនខានទេ!ពិតជាទំនើងមែន! អត្ថបទផ្ញើមក Khmer-note ដោយ MengSou Aroma


ចង់តាមដានលំអិតដល់ហើយបង ព្រោះកាត់អាប៉ូលីសវាយតបាត់ហើយ!!!
អានបន្ត

ជុំវិញហេតុការអកុសល

ម្តាយកុមារីរងគ្រោះ ទារសំណង ៤ម៉ឺនដុល្លារ ខណៈឪពុកនិស្សិតបង្កហេតុ អះអាងថា កូនស្រីមានបញ្ហាខួរក្បាល

734850_539726396058499_917544622_nអ្នកនិយាយាថាកូនអ្នកឆ្កួត? ចុះបើអ្នកជាគាត់តើអ្នកគិតយ៉ាងណា? 
ភ្នំពេញៈ កញ្ញា គាម ពិសិដ្ឋម៉ានីតា និស្សិតឆ្នាំទី៦ នៅសាកលវិទ្យាល័យសុខាភិបាល ត្រូវបានចៅក្រមសាលា ដំបូងសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ សម្រេចបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស បន្ទាប់ពីការស៊ើបសួរពេញមួយថ្ងៃមកនោះ ពាក់ព័ន្ធការបង្កគ្រោះថ្នាក់ចរាចរផ្តាច់ជីវិតសិស្ស សាលាតូចៗ៣នាក់ និងរងរបួសធ្ងន់ស្រាលរហូតដល់៧នាក់ នៅមុខក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី០១ ខែមីនា។
ការបញ្ជូនជនរងបង្កទៅពន្ធនាគារ បានធ្វើឡើងក្រោយពីកម្លាំងនគរបាល ចរាចរណ៍ជើងគោក បានបញ្ជូនជនបង្ករូបនេះ ទៅតុលាការកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣។
យោងតាមដីការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោកចៅក្រមស៊ើបសួរ អ៊ី ឋាវរៈ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃអាទិត្យ ទី០៣ ខែមីនា បានឲ្យដឹងថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាសុខាភិបាល ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌល «ម២» ក្រោមបទ ចោទបើកបរបង្កឲ្យមានរបួសអ្នកដទៃដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា តាមមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងដីកានេះបានបញ្ជាក់ថា «ជននេះត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទ បើកបរ បង្កឲ្យមានរបួសអ្នកដទៃ ដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា នៅលើមហាវិថីព្រះនរោត្តម កែងផ្លូវលេខ ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។
ក្នុងដីកា ក៏បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ គាម ពិសិដ្ឋម៉ានីតា ទៅមណ្ឌលឃុំខ្លួន«ម២» ដោយអនុវត្តឲ្យបានត្រឹមត្រូវ។ ប្រធានពន្ធនាគារ ត្រូវឃុំខ្លួនជនបង្ក រហូតដល់មានបញ្ជា ថ្មី។
ពាក់ព័ន្ធនិងការករណីគ្រោះថ្នាក់ចរាចរនេះដែរ ម្តាយកុមារីរងគ្រោះ២នាក់បងប្អូន អ្នកស្រី ល័ក្ខ សុគន្ធារិន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា អ្នកស្រីទាមទារសំណងសម្រាប់កូនស្រីម្នាក់២ម៉ឺនដុល្លារ។ អ្នកស្រីក៏បានអំពាវនាវទាំងក្តីខ្សឹកខ្សួលថា សូមឲ្យមន្រ្តីតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ ជូនកូនស្រីរងគ្រោះទាំងពីរនាក់របស់គាត់ផងដែរ។
ពាក់ព័ន្ធនិងការទាមទារសំណងរហូតដល់២ម៉ឺនដុល្លាររបស់អាណាព្យាបាលកុមារីរងគ្រោះ មិនទាន់មានការបំភ្លឺ ពីអាណាព្យាបាលភាគីជនបង្ក និងមន្រ្តីតុលាការនោះទេ។
តែទោះជាយ៉ាង លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ធ្លាប់បានអះអាងថា កូនស្រីរបស់ខ្លួន ដែលជាជនបង្ក កញ្ញា គាម ពិសិដ្ឋម៉ានីតា ធ្លាប់មានបញ្ហាដុះសាច់ក្នុងខួរក្បាល ហើយបានធូរស្រាលឡើងវិញ បន្ទាប់ពីទៅពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ ព្រមទាំងបានលេបថ្នាំជាប្រចាំផងដែរ។ លោកបាន បន្តថា ជំងឺនេះ បានរើឡើងវិញ បន្ទាប់ពីរូបនាងខិតខំរៀនពេលប្រលង ជាពិសេសថ្ងៃកើតហេតុនោះ គឺជាពេល ដែលរូបនាងចេញប្រលងនៅសាលា។
ក្នុងន័យនេះ លោក គាម ពិសិដ្ឋ ចង់បញ្ញាក់ថា គ្រោះថ្នាក់នេះ វាជារឿងអចេតនា ហើយកូនស្រីរបស់លោកមាន បញ្ហាសតិអារម្មណ៍ ព្រោះតែជំងឺដុះសាច់ក្នុងខួរក្បាលរបស់នាង។
លោក គាម ពិសិដ្ឋ ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយចំពោះគ្រោះដ៏អកុសល ហើយលោកក៏បានចូលរួម រំលែកទុក្ខ អុជធូបខមាទោសនៅចំពោះមុខសពកុមារីរងគ្រោះទាំងពីរ និងចូលបុណ្យចំនួន ៥រយដុល្លារ ហើយ កុមារា ស្រេង ប៊ុនហុង ចំនួន៣រយដុល្លារផងដែរ។
តែទោះបីជាយ៉ាងណាសំណុំរឿងនេះ មានតែមន្រ្តីតុលាការជំនាញតែមួយគត់ ដែលនឹងត្រូវធ្វើការសម្រេចយ៉ាង ណានោះ។
សូមបញ្ជាក់ថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាល័យសុខាភិបាល បានបង្កគ្រោះថ្នាក់ចរាចរដ៏សែនកុសលមួយកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ នៅមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបើករថយន្តកាមរីបាឡែនដឹកប្អូនប្រុសចេញពីសាលា បុកម៉ូតូ បុក កង់ ជាបន្តបន្ទាប់ បណ្តាលឲ្យកុមារាម្នាក់ និងកុមារី២នាក់ស្លាប់បាត់បង់ជីវិត ខណៈជិះកង់ឌុបគ្នាចេញពីរៀន ហើយអ្នកដំណើរប្រុស-ស្រី៧នាក់ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលផងដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
DAP-News
DAP-News
DAP-News
DAP-News
ព្រះសង្ឃ ១០០អង្គ និមន្តមកពីបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញ បាននិមន្តសូត្រមន្ត រំដោះគ្រោះចង្រៃ នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ចាប់ពី វិមានឯករាជ្យ រហូតដល់ ស្ពានអាកាសក្បាលថ្នល់ ព្រមទាំងកន្លែង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏អកុសលសម្លាប់កុមារា កុមារី ៣នាក់ នៅមុខក្រសួងមហាផ្ទៃ ។


Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

12971_477721265610388_1846451538_n
ទិដ្ឋភាពមិត្តរួមថ្នាក់របស់កុមារីទាំង២ ពួកគេសែនសោកស្តាយនិងយំឡើងទ្រហឹង
644283_539725542725251_599961253_n
ដង្ហែរសពកុមាទាំងពីរទៅបូជា ទាំងអាលោះអាល័យ
Photo from Facebook
អ្នកនិយាយាថាកូនអ្នកឆ្កួត? ចុះបើអ្នកជាគាត់តើអ្នកគិតយ៉ាងណា?
រូបភាពដោយ ថនសេរីឩត្តម សមាគមចែកទឹកសុទ្ធវីតាល់
Credit : ទឹកចិត្តខ្មែរ (ក្រោមមេឃតែមួយ)
Hong-0018
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ប្រភព៖ដើមអម្ពិល
អានបន្ត

Sunday, March 3, 2013

និស្សិតពេទ្យ បង្កគ្រោះថ្នាក់ចរាចរ ស្លាប់៣ និងរបួស៧នាក់

ភ្នំពេញ៖ យុវនារីនិស្សិតពេទ្យវ័យជាង២០ឆ្នាំ បង្កគ្រោះ ថ្នាក់ចរាចរ
បើករថយន្តបុកសិស្សសាលាតូចៗ ៣នាក់ឲ្យ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣នោះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសៅរ៍ ទី ០២ ខែមីនា ឆ្នាំ២០១៣ នេះ។
លោកវរសេនីយ៍ត្រី បែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក  បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទនារសៀលថ្ងៃសៅរ៍នេះថា កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូននិស្សិតពេទ្យបង្កគ្រោះថ្នាក់ ចរាចរទៅតុលាការហើយ ដើម្បីចាត់ការបន្តទៅតាមច្បាប់។
កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង១៧ និង១៥នាទី មានគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បណ្តាល ឲ្យសិស្សតូចៗ៣នាក់ រៀននៅសាលាពញ្ញាហុក បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល នៅលើមហាវិថីព្រះនរោត្តមកែងផ្លូវលេខ៤៦២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់និងរបងក្រួសួងមហាផ្ទៃ បង្កឡើងដោយនិស្សិតពេទ្យវ័យជាង ២០ឆ្នាំ ជាកូនស្រីអនុប្រធានមន្ទីរពេទ្យ ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់មន្រ្តីនគរបាលចរាចរណ៍ជើងគោក ក្រោយសាកសួរនារីជាជនបង្ក បានឲ្យដឹងថា នៅ មុនពេលកើតហេតុ ជនបង្ក គាម ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យ រស់នៅភូមិដើម សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះរថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-5008 ឌុបប្អូនប្រុស២នាក់ ចេញពីសាកលវិទ្យាល័យឯកជនមួយ ធ្វើដំណើរតាមបណ្តាយមហាវិថីព្រះ នរោត្តម ក្នុងទិសដៅពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក SUZU KI SMASH ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1F-4495 បើកបរដោយឈ្មោះ រិន សុវណ្ណសីហា  ភេទប្រុស អាយុ ១៩ឆ្នាំ រស់ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ បណ្តាលឲ្យរងរបួសស្រាល។
ក្រោយពេលបុកហើយ នារីជាអ្នកបង្ក មិនបានបញ្ឈប់រថយន្តនោះទេ បានព្យាយាមបើក រថយន្តរត់ដល់គោលដៅស្តុបញឹកយូឡុង បានទៅបុកពីក្រោយម៉ូតូ ដែលកំពុងឈប់ភ្លើងស្តុប ម៉ាក HONDA C1 00 ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយរថយន្តបន្តបើករត់ទៅដល់ច្រកចូលក្រសួងមហាផ្ទៃខាងជើង បានបុកម៉ូតូចំនួនពីរគ្រឿងទៀត និង ជ្រុលទៅបុកកង់ក្មេងស្រី២នាក់ បងប្អូនកំពុងឌុបគ្នាចេញពីសាលា និងកុមារាម្នាក់ទៀត ដែលបងស្រីឌុបចេញពី សាលាដែរនោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយជ្រុលទៅរបងក្រសួងមហាផ្ទៃទៅមុខ លែងរួចតែម្តង ។
ក្មេងស្រី២នាក់ បងប្អូនដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ ដ៏រន្ធត់នេះ ឈ្មោះ រិន បុប្ជា អាយុ១២ឆ្នាំ និងកុមារី ជាប្អូន ឈ្មោះ រិន រចនា អាយុ ៨ឆ្នាំ ក្មេងស្រីអភ័ពទាំងពីរមានទីលំនៅផ្ទះលេខ ២២៧A មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងកុមារាម្នាក់ទៀតដែលស្លាប់បាត់បង់ជីវិតដែរនោះ ឈ្មោះ ស្រេង ប៊ុនហុង អាយុ ៨ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាលក្នុងគ្រោះក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះ ទី១. ឈ្មោះ ជុំ វី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិព្រែកតានង់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម  ទី២. ឈ្មោះអ៊ុក ខេមរា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៣. ឈ្មោះពុត ស៊ីណាត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ២២៧ A២៤ វិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ទី៤. ឈ្មោះ ស្រេង ចាន់ថូ ភេទស្រី អាយុ ១៧ឆ្នាំ រួមដំណើរជាមួយឈ្មោះ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កង់ទី៥. ឈ្មោះអៀង យ៉ុន ភេទ ប្រុស អាយុ៣៨ឆ្នាំ មានទីលំ នៅភូមិរការដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង  និងទី៦. ឈ្មោះ ម៉ៅ  ឆយី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកំព្រៅ ឃុំភ្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយការបើកបរលឿន និងព្យាយាមបើករត់នេះ ក៏បានបណ្តាលឲ្យខូចខាត ម៉ូតូ០៧គ្រឿង  កង់០៤ គ្រឿងផងដែរ។
ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរនេះ មន្ដ្រីនគរបាល ចរាចរណ៍ជើង គោកបានអំពាវនាវដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបាននិស្សិតស្រីសាលាពេទ្យ បើករថយន្ដបុករះជាបន្ដបន្ទាប់នោះ ចូលទៅដាក់ពាក្យបណ្ដឹង និងបំពេញ សំណុំបែបបទនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ គ្រប់ពេលវេលា  ដោយទាក់ទង ទូរស័ព្ទរបស់ លោកវរសេនីយ៍ ត្រីបែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក ដើម្បីបំពេញសំណុំបែបបទខាងលើ តាម រយៈលេខ ០៩៧ ៣៨៨៨៨១២។
ទោះបីជាយ៉ាងណានិស្សិពេទ្យ គាម ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ កូនស្រីអនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ជាអ្នកបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០២ ខែមីនា នេះ ដើម្បីចាត់ការបន្តទៅតាមចាប់៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
DAP-News
ប្រភព ដើមអម្ពិល

Phnom Penh, Cambodia. An accident happened on the late afternoon of the 1st of March 2013 caused by a young 23 years old Cambodian Women named Keam Pisith Phany who study for medical degree. The result of the accident tragically left 3 young innocent children died and 7 people injured. Right now she is awaiting the trial.
This accident happens on a busy hour and a busy time while many people and children getting out from school and work place. Based on the investigation of the police - while after picking her 2 brothers from school she accidently hid a motorbike from behind and try to escape from this situation then she hid another motorbike from behind while he was waiting at the traffic light. Then she reach near the Ministry of Interior she again hid another 2 motorbikes driving and push to hid two more innocent school children getting out from school and another motorbike of a sister accompanying a little brother from school and the three kids died instantly. The car lastly block by the wall of the Ministry of Interior and got caught by the police.
អានបន្ត

Monday, February 18, 2013

មន្រ្ដី​ប្រដាប់​អាវុធ​កម្ពុជា​ទៅ​ទទួល​អាំង​ប៉ាវ​ពី​សេដ្ឋី​ខ្មែរ​


កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ នៅ​ក្នុង​ឱកាស​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ និង​វៀតណាម​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មាន​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​ អារម្មណ៍​មួយ​បាន​កើត​ឡើង គឺ​ការ​ចែក​អំណោយ​អាំង​ប៉ាវ​របស់​សេដ្ឋី​ខ្មែរ គឺ​លោក​ស្រី ជឹង សុភាព ហៅ​ យាយ​ភូ ដែល​ជា​ភរិយា​របស់​លោក ឡៅ ម៉េង​ឃិន ព្រឹទ្ធ​សមាជិក​នៃ​ប្រទេស​កម្ពុជា។
តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត The Cambodia Daily ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​កុម្ភៈ នៅ​ក្នុង​ព្រឹត្ដិការណ៍​នោះ​មាន​ទាហាន, ប៉ូលិស និង​មន្រ្ដី​កង​រាជ​អាវុធ​ហត្ថ​សរុប​ប្រមាណ​១០០០​នាក់​បាន​ទៅ​ទទួល​អាំង​ប៉ាវ​ពី​ក្រុម​គ្រួសារ​របស់​យាយ​ភូ​។

ទង្វើ​មនុស្ស​ធម៌​ដែល​គេ​ចាត់​ទុក​ថា​ជា​រឿង​ល្អ​គួរ​ធ្វើ​នោះ ក៏​បាន​ទទួល​ការ​រិះ​គន់​យ៉ាង​ច្រើន​ផង​ដែរ​ពី​អ្នក​សង្កេត​ការណ៍​តាម​ដាន​បញ្ហា​សង្គម​ ព្រោះ​ថា ជា​សកម្ម​ភាព​មួយ​ដែល​គេ​យល់​ថា ជា​ការ​ផ្ដល់​អំណោយ​ក្នុង​លក្ខណៈ​សូក​ប៉ាន់​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​បង្អាប់​កិត្ដិយស​របស់​មន្រ្ដី​កម្ពុជា​ដែល​មាន​ប្រាក់​ខែ​តិច​ក្នុង​ឯក​សណ្ឋាន​តាម​អង្គ​ភាព​រៀង​ៗ​ខ្លួន​ ដែល​បាន​ទៅ​តម្រង់​ជួរ​ចាំ​ទទួល​អាំង​ប៉ាវ។
លោក ព្រាប កុល នាយក​ប្រតិបត្ដិ​នៃ​អង្គការ​តម្លា​ភាព​អន្ដរ​ជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ជុំវិញ​រឿង​នេះ។
(សំឡេង​លោក​ ព្រាប​ កុល)
ការ​ចែក​អាំង​ប៉ាវ​គឺជា​វប្បធម៌​របស់​ចិន និង​វៀតណាម ហើយ​តាម​ប្រពៃ​ណី​ចិន​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ការ​ឲ្យ​អាំង​ប៉ាវ​នេះ​គឺ​សម្រាប់​តែ​កូន​ចៅ​បង​ប្អូន​ញាតិ​ជិត​ស្និទ្ធ​របស់​ម្ចាស់​អំណោយ​តែ​ប៉ុណ្ណោះ​។ តាម​ការ​អះ​អាង​របស់​អ្នក​កាសែត​ចិន​បម្រើ​ការ​ងារ​នៅ​ក្នុង​វិទ្យុ​អូស្រ្ដាលី​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​នៅ​ប្រទេស​ចិន​ដែល​ជា​ម្ចាស់​កំណើត​នៃ​វប្បធម៌​ឲ្យ​អាំង​ប៉ាវ​ប៉ែប​នេះ ក៏​គេ​មិន​ដែល​ផ្ដល់​អាំង​ប៉ាវ​ក្នុង​លក្ខណៈ​បើក​ចំហរ​ទ្រង់​ទ្រាយ​ធំ ឬ​ក៏​ជូន​ដល់​មន្រ្ដី​យោធា ឬ​ប៉ូលិស​ក្នុង​ឯក​សណ្ឋាន​បែប​នេះ​ដែរ ពី​ព្រោះ​ថា នៅ​ប្រទេស​ចិន ប្រសិន​បើ​មាន​ទង្វើ​បែប​នេះ គឺ​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រព្រឹត្ដ​សកម្មភាព​ស៊ីសំណូក​សូក​ប៉ាន់​ពិត​ប្រាកដ​ណាស់ នេះ​បើ​តាម​អ្នក​កាសែត​ចិន​បាន​ប្រាប់​វិទ្យុ​អូស្រ្ដាលី។
វិទ្យុ​អូស្រ្ដាលី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជុំវិញ​រឿង​នេះ​ថា​តើ​ជា​ទង្វើ​ខុស​ច្បាប់​ ឬ​យ៉ាង​ណា ប៉ុន្ដែ​លោក ឱម យិន​ទៀង​ បាន​ឆ្លើយ​ប្រាប់​វិទ្យុ​អូស្រ្ដាលី​នេះ រឿង​នេះ​មិន​មាន​ទាក់​ទង​អ្វី​នឹង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​នោះ​ទេ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ម៉ែន និមិត្ដ​ និស្សិត​ច្បាប់​ថ្នាក់​បណ្ឌិត​ម្នាក់​ដែល​កំពុង​បញ្ចប់​ការ​សិក្សា​នៅ​ក្រុង​មែល​ប៊ិន​បាន​បក​ស្រាយ​ពន្យល់​អំពី​សកម្មភាព​នៃ​ការ​ឲ្យ​អាំង​ប៉ាវ​ដល់​មន្រ្ដី​កង​កម្លាំង​ប្រដាប់​អាវុធ​ថា ជា​សកម្ម​ភាព​មួយ​ដែល​មាន​សក្ដានុពល​ធ្វើ​ឲ្យ​មាន​បញ្ហា​ប៉ះ​ពាល់​ផល​ប្រយោជន៍​សាធារណៈ​ ហើយ​លោក​ពន្យល់​អំពី​គោល​បំណង​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដូច​តទៅ។
(សំឡេង​លោក មែន និមិត្ដ)
យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ដែរ មាន​នគរ​បាល​ជាតិ​ថៃ​៣​រូប​មាន​ការ​ពាក់​ព័ន្ធ​ធ្វើ​ខុស​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កង​នគរ​បាល​ ដោយ​បាន​ទទួល​អាំង​ប៉ាវ​ពី​ពាណិជ្ជ​ករ​ ដែល​តាម​ច្បាប់​ថៃ​ ​គេ​ការ​ហាម​ប្រាម​ដាច់​ខាត​មិន​ឲ្យ​មន្រ្ដី​ថៃ​ទទួល​អាំង​ប៉ាវ​ពី​នរណា​ឡើយ​។ តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​​មន្រ្ដី​ថ្នាក់​វរៈ​សេនីយ៍ទោ​ថៃ​ត្រូវ​ជាប់​ទោស​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ហើយ​២​រូប​ទៀត​ត្រូវ​គេ​ដក​ហូត​ដំណែង​។ លោក​ជ័យ​មង្គល​ប្រធាន​សមាគម​ខ្មែរ​នៅ​ខេត្ដ​សុរិន្ទ​ប្រទេស​ថៃ​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្ដាលី​ជុំវិញ​រឿង​នេះ​។
(សំឡេង​លោក​ជ័យ​មង្គល)
វិទ្យុ​អូស្រ្ដាលី​បាន​ដាក់​សំណួរ​នេះ​ទៅ​ខាង​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​ថា តើ​ការ​ទៅ​ឈរ​ទទួល​អាំង​ប៉ាវ​ក្នុង​ឯក​សណ្ឋាន​ជា​មន្រ្ដី​រដ្ឋាភិបាល​បែប​នេះ ខុស​នឹង​ក្រម​សីលធម៌ ឬ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កង​រាជ​អាវុធ​ហត្ថ​ ឬ​យ៉ាង​ណា? លោក​វរៈសេនីយ៍​ឯក​ ហេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​បាន​ផ្ដល់​ការ​ពន្យល់​យ៉ាង​នេះ។
(សំឡេង​លោក​ ហេង ទីតូ)
វិទ្យុ​អូស្រ្ដាលី​ក៏​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​អំពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​កង​នគរ​បាល​ជាតិ​កម្ពុជា​ផង​ដែរ​ ដោយ​បាន​ទាក់​ទង​ទៅ​លោក​ឧត្ដម​សេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ប៉ុន្ដែ​ព្រឹក​មិញ​នេះ លោក​ថា​ជាប់​រវល់​ប្រជុំ។
សូម​ជម្រាប​ថា លោក ឡៅ ម៉េង​ឃិន ដែល​ជា​ស្វាមី​របស់​លោក​ស្រី ជឹង សុភាព ហៅ​យាយ​ភូ គឺជា​ព្រឹទ្ធ​សមាជិក​កម្ពុជា​ ក៏​ជា​ម្ចាស់​ក្រុម​ហ៊ុន​ស៊ូ​កាគូ​ដែល​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​ផង​ដែរ​។ កាសែត​ The Cambodia Daily រាយការណ៍​ថា​កន្លង​ទៅ​នេះ​​មាន​ការ​ប្រើ​ប្រាស់​កង​កម្លាំង​សន្ដិសុខ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ពល​រដ្ឋ​អ្នក​ភូមិ​បឹង​កក់។
កាសែត​ជា​ភាសា​អង់គ្លេស​នេះ ក៏​បាន​ចុះ​ផ្សាយ​ផង​ដែរ​ថា ក្រុមហ៊ុន​ភាពីម៉ិច​របស់​យាយ​ភូ​ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​យ៉ាង​ច្រើន​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​ដី​ដែល​គេ​កត់​សម្គាល់​ឃើញ​ខ្លាំង​ជាង​គេ​គឺ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៣សែន ១ម៉ឺន ៦ពាន់​ហិចតារ​នៅ​ខេត្ដ​ពោធិសាត់​ ដោយ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដី​ធី្ល​យ៉ាង​ច្រើន​ធ្វើ​ឲ្យ​ពល​រដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ដ។ ក្រៅ​ពី​នេះ​ក៏​មាន​របាយការណ៍​ជា​ច្រើន​ដែរ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ក៏​ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ការ​ពារ​ដី​ធ្លី​របស់​យាយ​ភូ​ផង​ដែរ។ ប៉ុន្ដែ​បើ​បែរ​ទៅ​ពិនិត្យ​មើល​ដី​ធ្លី​របស់​កសិករ​វិញ ស្ថិតិ​បង្ហាញ​ថា កសិករ​ខ្មែរ​ប្រមាណ​៤៧% មាន​ដី​ធ្លី​តិច​ជាង​១​ហិចតារ​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។
តាម​ការ​ស្រង់​សម្ដី​របស់​កាសែត​នេះ​ឲ្យ​ដឹង​ថា មន្រ្ដី​សន្ដិសុខ​ដែល​បាន​ទៅ​ទទួល​អាំង​ប៉ាវ​ពី​ក្រុម​គ្រួសារ​យាយ​ភូ​បាន​និយាយ​ថា “មាន​ទៅ​មាន​មក​” គឺ​ចង់​មាន​ន័យ​ថា ពេល​ពួក​មន្រ្ដី​ប្រដាប់​អាវុធ​ទៅ​ទទួល​អំណោយ​បែប​នេះ ក៏​មាន​ការ​សង​គុណ​ជូន​ដល់​អ្នក​ផ្ដល់​អំណោយ​វិញ​ដែរ​៕
Radio Australia
អានបន្ត

កំណាព្យពលរដ្ឋរងគ្រោះដីធ្លី

អានបន្ត

Monday, February 4, 2013

នា​រី​​សិ​ស្ស​សាលា​​ម្នា​ក់​​គ​ឃ្លើ​ន​​ប​ង្ហា​ញ​​ដើ​ម​ទ្រូ​ង​​នៅ​លើ​​ហ្វេ​​​ស​ប៊ុ​ក​​​ចំ​​ថ្ងៃ​​ទី​៣​ព្រះ​រា​ជ​​ពិ​ធី​​បូ​ជា​ព្រះ​ស​ព​​ស​ម្តេ​ច​​​តា​​


កាលពីពេល​កន្លង​ទៅ​ថ្មី​នេះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក នារី​ស្រី​ម្នាក់​ដែល​ពាក់​ឯកសណ្ឋាន​ជា​សិស្សសាលា​បានបង្ហាញ​ដើមទ្រូង​ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​មាន​ភាព​ភ្ញាក់ផ្អើល ខណៈ​ដែល​កម្មវិធី​បុណ្យ​បូជាព្រះសព​សម្តេច​តា មិនទាន់​ចប់​សព្វគ្រប់​នោះ​។​ ​អ្នកលេង​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុកមួយ​នេះបាន​រិះគន់​មួយ​អស់ដៃ លើ​នារី​ដែល​បាន​បង្ហាញ​ដើមទ្រូង​ដ៏​ទ្រលុក​របស់​ខ្លួន​ដោយ​គ្មាន​ភាព​អៀនខ្មាស ថា​ខ្លួន​កំពុង​ធ្វើ​អី​នោះ​។​ស្របពេល​ជាមួយនឹង​គ្នា​នេះ​ដែរ និស្សិត​អាហារ​រូបករណ៍​ខ្មែរ​ដែល​រៀន​នៅ​ប្រទេស​ចិន​ម្នាក់ លោក ស​ត្យា បាន​ប្រាប់​គេហទំព័រ ដំណឹង​ថា ចំពោះ​រូបភាព​នេះ​លោក​ក៏​បាន​ឃើញ​ដែរ​ថា នារី​ម្នាក់​នេះ​ពិតជា​គឃ្លើន ណាស់ ដោយ​គ្មាន​ភាព​អៀនខ្មាស់​ថា​ខ្លូន​ជា​នារី​ខ្មែរ ។ ​លោក​បាន​បន្តទៀតថា ខ្ញុំ​យល់​ថា​សម័យ​នេះ​ជា​សម័យថ្មី និង​ជា​សម័យ​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​សម័យ​រីក​លូតលាស់​លើ​គ្រប់​វិស័យ តែ​ក៏​មិនគួរណា​នារី ម្នាក់​នេះ​បង្ហាញ​ភាព​សិច​ស៊ី​យ៉ាងនេះ ចំ​ថ្ងៃ​ដែល​ព្រះ​សព​សម្តេច​តា មិនទាន់​បូជា​ព្រះ​ភ្លើង​នៅឡើយ​នោះ​។​លោក​បាន​បន្តទៀតថា លោក​ពិតជា​សោកស្តាយ​ណាស់​ដែល​ទង្វើរ​នេះ​កើតឡើង ដោយសារ​តែ​កូន​ខ្មែរ​មួយចំនួន​តូច ដែល​មិន​យល់​ពី​ហេតុផល​។​លោក​បាន​បាន​បន្ថែម​ពីលើ​នេះ​ថា មិនមែន​លោក​មិន​យល់​ពី​សម័យកាល​នៃ​ភាព​សិច​ស៊ី​នោះទេ តែ​មិន​គួរ​ឡើយណា​បញ្ចេញ​ពាសវាល​ពាល​កាល​ឡើយ ហើយ​ម្យ៉ាងវិញទៀត ប្រការ​ដែល​សំខាន់​នោះ​ជា​សិស្សសាលា​ទៀតផង​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​រូប​នារី​ម្នាក់​នេះ​នៅ​មាន​សកម្មភាព​គរ​ឃ្លើន​ច្រើនណាស់​ដែល​បង្ហាញចំ​ថ្ងៃនៃ​ព្រះរាជ​ពិធី​បូជាព្រះសព​សម្តេច​តា និង​ជា ព្រះរាជ​បិតា​ឯករាជ្យ​ជាតិ បង្រួបបង្រួម​ទឹកដី​៕ ​
ប្រភព៖ Khmer-news.org
អានបន្ត