គ្រោះថ្នាក់របស់សិរីមន្ត
តារាចម្រៀងលោកខេមរៈ សិរីមន្តបានរងរបួស
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានសម្លាប់មនុស្ស បួននាក់
នៅលើផ្លូវកំពង់សោម កាលពីវេលាម៉ោង ប្រមាណ ជាង៩យប់ ថ្ងៃទី៧ ខែមីនា
ឆ្នាំ២០១៣។
ប្រភពប៉ូលិសបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានដោយសារការបុកគ្នាវវាងរថយន្តដែល មានប្រភេទ Tundra និងរថយន្តកុងតឺន័រ។
ប៉ូលិសបានបន្តថា មនុស្សចំនួនបួនអ្នកបានស្លាប់នៅក្នុងថ្លុកឈាម។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមាននៅលើកំណាត់ផ្លូវជាតិលេខបួន
ស្ថិតក្នុងភូមិភូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
អ្នកស្លាប់ទាំងបួននាក់
នោះមានអ្នកបើកឡានម្នាក់ និងអ្នករួមដំណើរបីនាក់ទៀត មានស្រីម្នាក់។
ចំណែកអ្នកទទួលរងរបួសធ្ងន់ ក៏ជាអ្នករាំដែរ។ ហើយរថយន្ត
ដែលរងគ្រោះនេះជាកម្មសិទ្ធ របស់លោក ខេមរៈ សេរីមន្ត។
ក្នុងហេតុការណ៍នោះ គឺមានមានរថយន្ត Tundra ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2K 7997 ជិះដោយតារាចម្រៀងចំនួន៨នាក់ មានទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ បុកជាមួយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK ពាក់ស្លាកលេខភ្នំពេញ 3A 9723 បណ្តាលឲ្យស្លាប់ចំនួន៤នាក់ ក្នុងនោះគេក៏មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ទេ។ រីឯតារាចម្រៀង ខេមរៈ សេរីមន្ត ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ហេតុការណ៍នេះបានកើតឡើងពេលមានភ្លៀងខ្លាំង។
ក្រុមសិល្បៈទាំងនោះមានគ្រោះថ្នាក់ចរាចរណ៍ នៅពេលពួកគេធ្វើដំណើរទៅសម្តែងក្រុងព្រះសីហនុ ដើម្បីអបអរថ្ងៃទី៨មីនា៕