Sunday, March 3, 2013

និស្សិតពេទ្យ បង្កគ្រោះថ្នាក់ចរាចរ ស្លាប់៣ និងរបួស៧នាក់

ភ្នំពេញ៖ យុវនារីនិស្សិតពេទ្យវ័យជាង២០ឆ្នាំ បង្កគ្រោះ ថ្នាក់ចរាចរ
បើករថយន្តបុកសិស្សសាលាតូចៗ ៣នាក់ឲ្យ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម និង៧នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣នោះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ជើងគោក បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសៅរ៍ ទី ០២ ខែមីនា ឆ្នាំ២០១៣ នេះ។
លោកវរសេនីយ៍ត្រី បែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក  បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទនារសៀលថ្ងៃសៅរ៍នេះថា កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូននិស្សិតពេទ្យបង្កគ្រោះថ្នាក់ ចរាចរទៅតុលាការហើយ ដើម្បីចាត់ការបន្តទៅតាមច្បាប់។
កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង១៧ និង១៥នាទី មានគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បណ្តាល ឲ្យសិស្សតូចៗ៣នាក់ រៀននៅសាលាពញ្ញាហុក បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល នៅលើមហាវិថីព្រះនរោត្តមកែងផ្លូវលេខ៤៦២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ជាប់និងរបងក្រួសួងមហាផ្ទៃ បង្កឡើងដោយនិស្សិតពេទ្យវ័យជាង ២០ឆ្នាំ ជាកូនស្រីអនុប្រធានមន្ទីរពេទ្យ ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់មន្រ្តីនគរបាលចរាចរណ៍ជើងគោក ក្រោយសាកសួរនារីជាជនបង្ក បានឲ្យដឹងថា នៅ មុនពេលកើតហេតុ ជនបង្ក គាម ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ ជានិស្សិតសាលាពេទ្យ រស់នៅភូមិដើម សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះរថយន្តម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2R-5008 ឌុបប្អូនប្រុស២នាក់ ចេញពីសាកលវិទ្យាល័យឯកជនមួយ ធ្វើដំណើរតាមបណ្តាយមហាវិថីព្រះ នរោត្តម ក្នុងទិសដៅពីជើងមកត្បូង។ លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក SUZU KI SMASH ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1F-4495 បើកបរដោយឈ្មោះ រិន សុវណ្ណសីហា  ភេទប្រុស អាយុ ១៩ឆ្នាំ រស់ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ បណ្តាលឲ្យរងរបួសស្រាល។
ក្រោយពេលបុកហើយ នារីជាអ្នកបង្ក មិនបានបញ្ឈប់រថយន្តនោះទេ បានព្យាយាមបើក រថយន្តរត់ដល់គោលដៅស្តុបញឹកយូឡុង បានទៅបុកពីក្រោយម៉ូតូ ដែលកំពុងឈប់ភ្លើងស្តុប ម៉ាក HONDA C1 00 ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយរថយន្តបន្តបើករត់ទៅដល់ច្រកចូលក្រសួងមហាផ្ទៃខាងជើង បានបុកម៉ូតូចំនួនពីរគ្រឿងទៀត និង ជ្រុលទៅបុកកង់ក្មេងស្រី២នាក់ បងប្អូនកំពុងឌុបគ្នាចេញពីសាលា និងកុមារាម្នាក់ទៀត ដែលបងស្រីឌុបចេញពី សាលាដែរនោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ហើយជ្រុលទៅរបងក្រសួងមហាផ្ទៃទៅមុខ លែងរួចតែម្តង ។
ក្មេងស្រី២នាក់ បងប្អូនដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ ដ៏រន្ធត់នេះ ឈ្មោះ រិន បុប្ជា អាយុ១២ឆ្នាំ និងកុមារី ជាប្អូន ឈ្មោះ រិន រចនា អាយុ ៨ឆ្នាំ ក្មេងស្រីអភ័ពទាំងពីរមានទីលំនៅផ្ទះលេខ ២២៧A មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងកុមារាម្នាក់ទៀតដែលស្លាប់បាត់បង់ជីវិតដែរនោះ ឈ្មោះ ស្រេង ប៊ុនហុង អាយុ ៨ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាលក្នុងគ្រោះក្នុងគ្រោះថ្នាក់ចរាចរខាងលើនេះ ទី១. ឈ្មោះ ជុំ វី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិព្រែកតានង់ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម  ទី២. ឈ្មោះអ៊ុក ខេមរា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៣. ឈ្មោះពុត ស៊ីណាត ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅផ្ទះលេខ២២៧ A២៤ វិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ទី៤. ឈ្មោះ ស្រេង ចាន់ថូ ភេទស្រី អាយុ ១៧ឆ្នាំ រួមដំណើរជាមួយឈ្មោះ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កង់ទី៥. ឈ្មោះអៀង យ៉ុន ភេទ ប្រុស អាយុ៣៨ឆ្នាំ មានទីលំ នៅភូមិរការដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង  និងទី៦. ឈ្មោះ ម៉ៅ  ឆយី ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកំព្រៅ ឃុំភ្នៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយការបើកបរលឿន និងព្យាយាមបើករត់នេះ ក៏បានបណ្តាលឲ្យខូចខាត ម៉ូតូ០៧គ្រឿង  កង់០៤ គ្រឿងផងដែរ។
ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរនេះ មន្ដ្រីនគរបាល ចរាចរណ៍ជើង គោកបានអំពាវនាវដល់ជនរងគ្រោះទាំងអស់ ដែលត្រូវបាននិស្សិតស្រីសាលាពេទ្យ បើករថយន្ដបុករះជាបន្ដបន្ទាប់នោះ ចូលទៅដាក់ពាក្យបណ្ដឹង និងបំពេញ សំណុំបែបបទនៅការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ គ្រប់ពេលវេលា  ដោយទាក់ទង ទូរស័ព្ទរបស់ លោកវរសេនីយ៍ ត្រីបែន ឃុន នាយរងការិយាល័យចរាចរណ៍ជើងគោក ដើម្បីបំពេញសំណុំបែបបទខាងលើ តាម រយៈលេខ ០៩៧ ៣៨៨៨៨១២។
ទោះបីជាយ៉ាងណានិស្សិពេទ្យ គាម ពិសិដ្ឋម៉ានី ភេទស្រី អាយុ ២៣ឆ្នាំ កូនស្រីអនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ជាអ្នកបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០២ ខែមីនា នេះ ដើម្បីចាត់ការបន្តទៅតាមចាប់៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
DAP-News
ប្រភព ដើមអម្ពិល

Phnom Penh, Cambodia. An accident happened on the late afternoon of the 1st of March 2013 caused by a young 23 years old Cambodian Women named Keam Pisith Phany who study for medical degree. The result of the accident tragically left 3 young innocent children died and 7 people injured. Right now she is awaiting the trial.
This accident happens on a busy hour and a busy time while many people and children getting out from school and work place. Based on the investigation of the police - while after picking her 2 brothers from school she accidently hid a motorbike from behind and try to escape from this situation then she hid another motorbike from behind while he was waiting at the traffic light. Then she reach near the Ministry of Interior she again hid another 2 motorbikes driving and push to hid two more innocent school children getting out from school and another motorbike of a sister accompanying a little brother from school and the three kids died instantly. The car lastly block by the wall of the Ministry of Interior and got caught by the police.