Monday, March 4, 2013

ជុំវិញហេតុការអកុសល

ម្តាយកុមារីរងគ្រោះ ទារសំណង ៤ម៉ឺនដុល្លារ ខណៈឪពុកនិស្សិតបង្កហេតុ អះអាងថា កូនស្រីមានបញ្ហាខួរក្បាល

734850_539726396058499_917544622_nអ្នកនិយាយាថាកូនអ្នកឆ្កួត? ចុះបើអ្នកជាគាត់តើអ្នកគិតយ៉ាងណា? 
ភ្នំពេញៈ កញ្ញា គាម ពិសិដ្ឋម៉ានីតា និស្សិតឆ្នាំទី៦ នៅសាកលវិទ្យាល័យសុខាភិបាល ត្រូវបានចៅក្រមសាលា ដំបូងសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ សម្រេចបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស បន្ទាប់ពីការស៊ើបសួរពេញមួយថ្ងៃមកនោះ ពាក់ព័ន្ធការបង្កគ្រោះថ្នាក់ចរាចរផ្តាច់ជីវិតសិស្ស សាលាតូចៗ៣នាក់ និងរងរបួសធ្ងន់ស្រាលរហូតដល់៧នាក់ នៅមុខក្រសួងមហាផ្ទៃកាលពីល្ងាចថ្ងៃទី០១ ខែមីនា។
ការបញ្ជូនជនរងបង្កទៅពន្ធនាគារ បានធ្វើឡើងក្រោយពីកម្លាំងនគរបាល ចរាចរណ៍ជើងគោក បានបញ្ជូនជនបង្ករូបនេះ ទៅតុលាការកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៣។
យោងតាមដីការបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចេញដោយលោកចៅក្រមស៊ើបសួរ អ៊ី ឋាវរៈ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃអាទិត្យ ទី០៣ ខែមីនា បានឲ្យដឹងថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាសុខាភិបាល ត្រូវបញ្ជូនទៅឃុំខ្លួននៅមណ្ឌល «ម២» ក្រោមបទ ចោទបើកបរបង្កឲ្យមានរបួសអ្នកដទៃដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា តាមមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ក្នុងដីកានេះបានបញ្ជាក់ថា «ជននេះត្រូវដាក់ឲ្យនៅក្រោមការត្រួតពិនិត្យពីបទ បើកបរ បង្កឲ្យមានរបួសអ្នកដទៃ ដោយអចេតនា និងបើកបរបង្កឲ្យស្លាប់អ្នកដទៃដោយអចេតនា នៅលើមហាវិថីព្រះនរោត្តម កែងផ្លូវលេខ ៤៦២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៨០ និង៨២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។
ក្នុងដីកា ក៏បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ គាម ពិសិដ្ឋម៉ានីតា ទៅមណ្ឌលឃុំខ្លួន«ម២» ដោយអនុវត្តឲ្យបានត្រឹមត្រូវ។ ប្រធានពន្ធនាគារ ត្រូវឃុំខ្លួនជនបង្ក រហូតដល់មានបញ្ជា ថ្មី។
ពាក់ព័ន្ធនិងការករណីគ្រោះថ្នាក់ចរាចរនេះដែរ ម្តាយកុមារីរងគ្រោះ២នាក់បងប្អូន អ្នកស្រី ល័ក្ខ សុគន្ធារិន បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា អ្នកស្រីទាមទារសំណងសម្រាប់កូនស្រីម្នាក់២ម៉ឺនដុល្លារ។ អ្នកស្រីក៏បានអំពាវនាវទាំងក្តីខ្សឹកខ្សួលថា សូមឲ្យមន្រ្តីតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយរកយុត្តិធម៌ ជូនកូនស្រីរងគ្រោះទាំងពីរនាក់របស់គាត់ផងដែរ។
ពាក់ព័ន្ធនិងការទាមទារសំណងរហូតដល់២ម៉ឺនដុល្លាររបស់អាណាព្យាបាលកុមារីរងគ្រោះ មិនទាន់មានការបំភ្លឺ ពីអាណាព្យាបាលភាគីជនបង្ក និងមន្រ្តីតុលាការនោះទេ។
តែទោះជាយ៉ាង លោក គាម ពិសិដ្ឋ អនុប្រធានមន្ទីរពេទ្យខេត្តកណ្តាល ធ្លាប់បានអះអាងថា កូនស្រីរបស់ខ្លួន ដែលជាជនបង្ក កញ្ញា គាម ពិសិដ្ឋម៉ានីតា ធ្លាប់មានបញ្ហាដុះសាច់ក្នុងខួរក្បាល ហើយបានធូរស្រាលឡើងវិញ បន្ទាប់ពីទៅពិនិត្យ និងព្យាបាលនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ ព្រមទាំងបានលេបថ្នាំជាប្រចាំផងដែរ។ លោកបាន បន្តថា ជំងឺនេះ បានរើឡើងវិញ បន្ទាប់ពីរូបនាងខិតខំរៀនពេលប្រលង ជាពិសេសថ្ងៃកើតហេតុនោះ គឺជាពេល ដែលរូបនាងចេញប្រលងនៅសាលា។
ក្នុងន័យនេះ លោក គាម ពិសិដ្ឋ ចង់បញ្ញាក់ថា គ្រោះថ្នាក់នេះ វាជារឿងអចេតនា ហើយកូនស្រីរបស់លោកមាន បញ្ហាសតិអារម្មណ៍ ព្រោះតែជំងឺដុះសាច់ក្នុងខួរក្បាលរបស់នាង។
លោក គាម ពិសិដ្ឋ ក៏បានសម្តែងនូវអារម្មណ៍សោកស្តាយចំពោះគ្រោះដ៏អកុសល ហើយលោកក៏បានចូលរួម រំលែកទុក្ខ អុជធូបខមាទោសនៅចំពោះមុខសពកុមារីរងគ្រោះទាំងពីរ និងចូលបុណ្យចំនួន ៥រយដុល្លារ ហើយ កុមារា ស្រេង ប៊ុនហុង ចំនួន៣រយដុល្លារផងដែរ។
តែទោះបីជាយ៉ាងណាសំណុំរឿងនេះ មានតែមន្រ្តីតុលាការជំនាញតែមួយគត់ ដែលនឹងត្រូវធ្វើការសម្រេចយ៉ាង ណានោះ។
សូមបញ្ជាក់ថា កញ្ញា គាម ពិសិដ្ឋម៉ានីតា អាយុ ២៣ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៦ នៃសាកលវិទ្យាល័យសុខាភិបាល បានបង្កគ្រោះថ្នាក់ចរាចរដ៏សែនកុសលមួយកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ នៅមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបើករថយន្តកាមរីបាឡែនដឹកប្អូនប្រុសចេញពីសាលា បុកម៉ូតូ បុក កង់ ជាបន្តបន្ទាប់ បណ្តាលឲ្យកុមារាម្នាក់ និងកុមារី២នាក់ស្លាប់បាត់បង់ជីវិត ខណៈជិះកង់ឌុបគ្នាចេញពីរៀន ហើយអ្នកដំណើរប្រុស-ស្រី៧នាក់ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលផងដែរ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
DAP-News
DAP-News
DAP-News
DAP-News
ព្រះសង្ឃ ១០០អង្គ និមន្តមកពីបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញ បាននិមន្តសូត្រមន្ត រំដោះគ្រោះចង្រៃ នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ចាប់ពី វិមានឯករាជ្យ រហូតដល់ ស្ពានអាកាសក្បាលថ្នល់ ព្រមទាំងកន្លែង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏អកុសលសម្លាប់កុមារា កុមារី ៣នាក់ នៅមុខក្រសួងមហាផ្ទៃ ។


Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

12971_477721265610388_1846451538_n
ទិដ្ឋភាពមិត្តរួមថ្នាក់របស់កុមារីទាំង២ ពួកគេសែនសោកស្តាយនិងយំឡើងទ្រហឹង
644283_539725542725251_599961253_n
ដង្ហែរសពកុមាទាំងពីរទៅបូជា ទាំងអាលោះអាល័យ
Photo from Facebook
អ្នកនិយាយាថាកូនអ្នកឆ្កួត? ចុះបើអ្នកជាគាត់តើអ្នកគិតយ៉ាងណា?
រូបភាពដោយ ថនសេរីឩត្តម សមាគមចែកទឹកសុទ្ធវីតាល់
Credit : ទឹកចិត្តខ្មែរ (ក្រោមមេឃតែមួយ)
Hong-0018
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ប្រភព៖ដើមអម្ពិល