Thursday, June 13, 2013

សិស្សជាង ៣ពាន់នាក់ ត្រូវបានផ្អាក ការសិក្សា ដោយសារ សាលារៀន ត្រូវទឹកលិច

បន្ទាយមានជ័យ ៖ សិស្សជាង ៣០០០នាក់ បានផ្អាកការសិក្សា សាលា០៤កន្លែង នៅជាយដែន ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបិតទ្វារ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ក្រោយពីមានភ្លៀង ធ្លាក់ខ្លាំងជាប់គ្នា ប៉ុន្មានថ្ងៃកន្លងទៅ។
លោក ហេង ថន ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ក្រុងប៉ោយប៉ែត បានថ្លែង តាមទូរស័ព្ទ ឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា សិស្សជាង៣០០០នាក់ បានផ្អាកការសិក្សាដោយសារ សាលា ០៤កន្លែង ត្រូវបិទទ្វារ ជាបណ្តោះអាសន្ន សិនរង់ចាំ ទឹកភ្លៀង ស្រកទើបអនុញាតិឲ្យ ចូលរៀន ជាធម្មតាវិញ ។
លោកបានបន្តថា សាលាទាំង០៤កន្លែង ដែលប្រឈមនឹង ការជន់លិច ជាងគេរួមមាន សាលា បឋមសិក្សា ព្រហ្មនិមិត្ត សាលាបឋមសិក្សា អូរជ្រៅ អនុវិទ្យាល័យ បាលិលេយ្យ២ និងវិទ្យាល័យ អូរជ្រៅ ។ មកដល់ពេលនេះ លោកបានរាយការណ៍ ជូនទៅអាជ្ញាធរ មូលដ្ឋាន ឲ្យជួយរកវិធីកាយ បង្ហូររំដោះទឹកចេញ ពីសាលាហើយ ដើម្បីសម្រួលដល់ការ សិក្សាររបស់សិស្សផងដែរ។
លោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត បានថ្លែងថា ក្រោយពីទទួល ព័ត៌មាននេះ លោកបានដឹកនាំ ក្រុមការងារ សាលាក្រុងចុះទៅ ត្រួតពិនិត្យ និងបានចាត់ឲ្យ កម្មករកាយឡូស្ទះ លូចាស់ បើកមុខទឹកដើម្បី បង្ហូទឹកទៅ តំបន់ផ្សេងហើយ ។ ភូមិដែលប្រឈមខ្លាំង ជាងគេពេលនេះគឺ ភូមិក្បាលស្ពាន១ ភូមិបាលិលេយ្យ១ ភូមិបាលិលេ្យ២ ភូមិប្រជាធម្ម និងភូមិផ្សារកណ្តាល ផ្លូវគ្រួសក្រហម មួយចំនួន ត្រូវជន់លិច យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរបាន។
លោកបានបន្តថា ដើមចមដែលបណ្តាលឲ្យ មានការស្ទះ លូហូរទឹកមិនទាន់ បណ្តាលឲ្យមានការជន់លិចនេះ គឺបណ្តាលមកពីកត្តា ច្រើនយ៉ាង ទី១/គឺបណ្តាលមកពី ប្រពន្ធ័លូមួយចំនួន ជាលូសល់ពីម័យមុន ទី២/ គឺបណ្តាលមកពី រថយន្តតូចធំ ម៉ូតូ និងរ៉ឺម៉កមួយចំនួន ធំដឹកទំនិញ ដឹកដី មានដីជាប់តាមកង់ ឡើងពីតាម ភូមិមកធ្វើឲ្យមានដីជ្រុះរាយ លើផ្លូវពេលភ្លៀងធ្លាក់ ហូរចូលលូទី ៣/ក្រុមហ៊ុន និងហាង លក់គ្រឿងសំណង់ ឥដ្ឋ ខ្សាច់ ថ្ម ចាក់គទុកក្បែរ ចិញ្ចើមផ្លូវ ពេលខ្លះ ហ៊ាលើផ្លូវក៏មាន និង ទី៤/គឺការចោល កាកសំណល់ និងសំរាម ដោយគ្មាន ការវិចខ្ចប់ ត្រឹមត្រូវ ក៏ជាប្រភព នៃមូលហេតុដែរ ព្រោះពេលមានភ្លៀងធ្លាក់ ខ្លាំងវត្ថុទាំងនោះនឹង ត្រូវហូរចូលលូ បង្កឲ្យមានការ កកស្ទះមិនអាចហូរ ទាន់ទើបមានការ ជន់លិចបែបនេះ។
លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ទឹកជន់លិចខ្លាំង ជារៀងរាល់ឆ្នាំគឺចំណុចចំណត រថយន្តធំរបស់ លោក ផាន់ សុមន្តថា ស្ថិតនៅចំណុច បេនចាន ភូមិបាលិលេយ្យ ម្ចាស់ពុំមានការរៀបចំចាក់បេតុង រៀបចំប្រពន្ធ័លូទឹក ឲ្យបានត្រឹមត្រូវទេ ពេលទឹកលិច រថយន្តមិនអាចចូលចតដឹក ទំនិញបាន ហើយរថយន្ត ទាំងនោះ បានមកចតលើ ចិញ្ចើមផ្លូវ ធ្វើឲ្យដីជាប់តាមកង់ ជ្រុះពេលផ្លូវ បើនិយាយឲ្យចំ ទៅម្ចាស់ទីតាំងនេះ មិនចូលរួមជាមួយ អាជ្ញាធរទេ ធ្វើបេនចាំតែយកលុយ ពីឡាន តែប៉ុណ្ណោះ៕














ដោយ ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
អានបន្ត

ខ្ញុំឈឺចិត្តណាស់


អានបន្ត

Sunday, June 9, 2013

ពាក់មី ប្រហែលបោះអាជីពជាតារាកំប្លែង ទៅធ្វើទាហ៊ានវិញហើយមើលទៅ

បងប្អូនជនរួមជាតិជួយពិចារណាបន្តិចទៅមើល ខ្ញុំធ្វើទាហ៊ាន ៨ឆ្នាំ បានសក្ត័ ៣ ចំណែកលោក ពាក់មីចូលធ្វើទាហ៊ាន បានតែមួយឆ្នាំ បានសក្ត័៤ ខ្ញុំអស់សំណើចមែន. ខ្ញុំមិនច្រណែនគាត់ទេ ប៉ុន្តែតែខ្ញុំអង្គុយឆ្ងល់ ហាសហាស ទ្បយមែនស្រុកខ្មែរ
Pino Tv

អានបន្ត

ព្រឹត្តិការមហាបាតុកម្ម (កំហិត)

សំដីអ្នកចូលរួមបាតុកម្ម៖ មកដោយគេបង្ខំ និងគេឲ្យលុយ ប្រជាពលរដ្ឋ ​ជិត ២០០០ នាក់ ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ខេត្ត​ព្រះសីហនុ
ព្រះសីហនុ: អ្នក​ខេត្ត​ព្រះសីហនុ ប្រមាណ​ជិត ២០០០​នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​អហឹ​ង្សា​ប្រឆាំង​តបត ប្រធានស្តីទី គណបក្ស​ប្រស​ង្គ្រោះ​ជាតិ លោក កឹម សុខា​។​

​ការចូលរួម​ធ្វើ​មហា​ បាតុកម្ម​នោះ បាន​ប្រព្រឹត្តឡើង​នៅ​ទីលាន អ​តី​តៈ​មហោស្រប​ខេត្ត​ព្រះសីហនុ ក្នុង សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​ព្រឹក ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៣​។​

​មន្ត្រី​សាលាក្រុង​ព្រះសីហនុ បាន​អះអាង​ប្រាប់ គេហទំព័រ ស៊ី អ៊ី អិន ថា ចំនួន​ខាងលើនេះ ជា​ចំនួន​ពិត ដែល​ប្រជាពលរដ្ឋ បានដាក់​ពាក្យស្នើសុំ ធ្វើ​មហា​បាតុកម្ម​នេះ​៕





បាតុកម្ម​ ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​ - See more at: http://cen.com.kh/localnews/details_more/19?token=NTA5NTlkZT#sthash.LfKtf4XG.dpuf

បាតុកម្ម​ ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​ បាតុកម្ម​ ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​
បាតុកម្ម​ប្រឆាំង​លោក​កឹម​សុខា ចាប់ផ្តើម​ជាមួយ​នឹង​មហាជន​ដ៏​ច្រើន និង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុ​ 
 ភ្នំពេញ: បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដែល​ដឹកនាំ​ដោយ​លោក ជុំ ម៉ី អតីត​អ្នកទោស​នៅ​គុក​ទួលស្លែង បាន​ចាប់ផ្តើម​តាំងពី​ព្រឹក​ព្រលឹម ថ្ងៃអាទិត្យ ទី​៩ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ជិត​វត្ត​ភ្នំ។ មហាជន​រាប់ពាន់នាក់ បាន​ដើរ និង​ជិះ​ឡាន​​​កា​មី​ញ៉ុង​ទាំងឡានៗ ចូល​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ដែល​ជា​ទីកន្លែង​ធ្វើ​បាតុកម្ម ក្នុង​រាជធានី​ភ្នំពេញ​។​ ​អ្នកចូលរួម​បាតុកម្ម បាន​លើក​បដា ស្រែក​មេក្រូ និង​ឡើង​ថ្លែងការណ៍​ម្នាក់​ម្តងៗ ប្រឆាំងនឹង​លោក កឹម សុខា​។ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​ផ្សព្វផ្សាយ​នូវ​ពាក្យ​សម្តី​របស់​លោក ដែលថា ទួលស្លែង ជា​គុក​សិប្ប​និម្មិត្ត​។​ ក្រុមបាតុករ ដឹកនាំដោយលោក ជុំ ម៉ី មកពីគ្រប់ទិសទី នៅភ្នំពេញ និង​ជិះឡាន​ពី​បណ្តា​ខេត្ត​នានា។ ក្នុងនោះ ក៏បានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និង​មហាជន សិស្សនិស្សិត ចូលរួមបាតុកម្ម​ផងដែរ។ នៅតាមខេត្ត ក៏បានបាតុកម្មដូចគ្នា នៅថ្ងៃអាទិត្យនេះ ដើម្បី​ប្រឆាំង​លោក កឹម សុខា។ បាតុកម្ម​ទាំង​នោះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង លើក​ឡើង​ថា ចាត់​ចែង រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់អំណាច។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​កាន់​អំណាច នៅ​តាម​មូលដ្ឋាន បាន​បដិសេធ ហើយថា បាតុកម្មនោះ កើត​ឡើង​ដោយ​សារ​តែ​ជនរងគ្រោះ ក្នុង​របប​ខ្មែរ​ក្រហម បង្ហាញឆន្ទៈផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។ ​យ៉ាងណាក៏ដោយ លោក កឹម សុខា បាន​ប្រកាស​យ៉ាង​ម៉ឹងម៉ាត់​ហើយ​ថា លោក​មិន​សុំ​ទោស​ទេ ពីព្រោះ​លោក​មិន​បាន​និយាយ​ដូច​ការលើក​ឡើង​ឡើយ​។​ តាម​គម្រោង​បន្ទាប់​ពី​ជួប​ជុំ លើក​បដា ថ្លែង​ការណ៍ នៅ​ទីលាន​ប្រជាធិប​តេយ្យ ដែល​មាន​អ្នក​ចូល​រួម​ជាង ២ ម៉ឺននាក់ គឺលោក ជុំ ម៉ី នឹងដឹកនាំបាតុករ ហែ​ទៅ​កាន់​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ ដើម្បីដាក់ញត្តិ។ ​ប្រឈមមុខ​នឹង​ភាព​តានតឹង​នេះ ក្រសួងមហាផ្ទៃ បាន​ចាត់​ប៉ូលិស​រាប់សិប​នាក់ ដាក់ពង្រាយ​ការពារ​ជាពិសេស​ដល់​សន្តិសុខរ​បស់​លោក កឹម សុខា​។ ប៉ូលិស​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅផ្ទះ​របស់​លោក កឹម សុខា និង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិតនៅ​ផ្លូវ​ត្រឡោកបែក ខាងជើង​ស្ពាន​អាកាស ៧ មករា ក្នុង​រាជធានី​ភ្នំពេញ​៕​



អាស៊ីសេរី ៩ មិថុនា
អានបន្ត

Friday, June 7, 2013

តារា​សម្ដែង​ស្រី​ របូត​អាវ លេច​សុដន់​ទាំងពីរ នៅ​មុខ​កាមេរ៉ា

ចិន៖ទំព័រ QQ បាន​ចេញ​ផ្សាយ​ថា នៅ​ឯកន្លែង​ថត​មួយ​ មាន​ឈ្មោះ​ថាPmamតារា​សម្ដែង​ស្រី នាងFangzhi You (方志友)​ រួម​នឹងមិត្ត​រួម​ការ​ងារ​របស់​នាង​ បាន​ទៅ​ថត​ឈុតរាំ​មួយ​។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ គឺ​នៅ​ពេល​កំពុងសម្រាក និង​រាំ​សាក​ល្បង Fangzhi You​ បាន​ជួប​បញ្ហា​ដ៏​គួរ​ខ្មាស​អៀន​ក្នុង​មួយ​ជីវិត។
អាវ​របស់​ស្រី​ស្អាត កើត​ឆ្នាំ ១៩៩១ នាងFangzhi You​ បាន​របូត​ចុះ​ក្រោម ធ្វើ​ឱ្យ​លេច​ដើម​ទ្រូង​ទាំង​ស្រុង​របស់​ខ្លួន​។ មិត្ត​រួម​ការ​ងារ​ទាំង​ពីរ​នាក់​របស់​នាង ស្រែក​ឡើង​ខ្លាំង ដោយ​ការ​ភ្ញាក់​ផ្អើល​។ តែ​សំណាង​ល្អ នៅ​កន្លែង​ថត មាន​មនុស្ស​ឈរ​មើល​មិន​ច្រើន​ប៉ុន្មាន ដូច្នេះ គេ​ជឿ​ថា មិន​មានអ្នក​ណា​អាច​ថត​វីដេអូ​បាន​នោះ​ទេ។
យ៉ាង​ណា​ក៏​ដោយ អ្នក​លេង​អ៊ីនធើរណិត មួយ​ចំនួន​យល់​ថា វាគ្រាន់​តែ​ជា​សកម្មភាព​មាន​គម្រោង​ប៉ុណ្ណោះ ព្រោះ​ថា មើល​ទៅ​មុខ​របស់​នាង​ ដូច​ជា​មិន​សម​នឹង​ស្ថាន​ភាព​របូត​អាវ​នេះ​។ អ្នក​ខ្លះ​បន្ថែម​ថា “ជា​ល្បិច​ល្បង​ដើម្បី​ល្បី” របស់​ស្រី​ស្អាតប៉ុណ្ណោះ។
អានបន្ត

Thursday, June 6, 2013

ពៅ បញ្ញាពេជ្រ ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

ពៅបញ្ញាពេជ្រ
ភ្នំពេញៈ តារា​ចម្រៀង ពៅ បញ្ញាពេជ្រ ដែល​ខ្មាន់​កាំភ្លើង​បាញ់​ឲ្យ​ធ្លាក់​ខ្លួន​ពិការ​អស់​រយៈពេល​៧​ឆ្នាំ​នោះ បាន​វិល​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ ខណៈ​ដែល​នាង និង​គ្រួសារ​អស់​លទ្ធភាព​បន្ត​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​។ ក្រោយ​វិល​ត្រឡប់ បន្ទាប់​ពី​សម្រាក​ព្យាបាល​អស់​រយៈពេល​ជាច្រើន​ខែ​នៅ​ផ្ទះ​របស់​នាង​ម្តុំ​ផ្សារ​សុវណ្ណា​ក្នុង​ភាព​ស្ងប់ស្ងាត់​នោះ នៅ​ពេល​នេះ​ជំងឺ ពៅ បញ្ញាពេជ្រ បាន​រើ​ឡើង​វិញ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​កាល​ពី​ចុង​សប្តាហ៍​មុន​។
តារា​ចម្រៀង ពៅ បញ្ញាពេជ្រ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុន​នាង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ជា​ថ្មី​ម្តង​ទៀត​ថា​៖​«​ការ​មក​ស្រុក​ខ្មែរ​ព្រោះ​យើង​អស់​លុយ​ព្យាបាល​យើង​ខ្វះខាត យើង​ឈឺ​ពេក គ្មាន​ធនធាន​លុយ​កាក់​ចូល​ពេទ្យ​ញឹក​ទេ។ ឈឺ​ហើយ បើ​យើង​មិន​ទៅ​ពេទ្យ​មាន​តែ​ស្លាប់ ទៅ​ពេទ្យ​អ៊ីចឹង​យើង​ត្រូវ​ចំណាយ​លុយ ជា​បញ្ហា​បច្ចុប្បន្ន​និង​ខាង​មុខ​របស់​យើង​។ នៅ​ស្រុក​គេ​យើង​ចំណាយ​ច្រើន ហើយ​មក​ផ្ទះ​យើង​យើង​ចំណាយ​តិច​ជាង​ព្រោះ​យើង​មាន​ផ្ទះ​ស្រាប់ យើង​ចង់​ធ្វើ​អី​យើង​មាន​សព្វ​គ្រប់​មិន​សូវ​ចំណាយ​ច្រើន​ទេ។ បើ​យើង​នៅ​ខ្មែរ​នេះ​យើង​ចំណាយ​តែ​សម្រាប់​ទី​១ ពេទ្យ ទី​២ ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​បែប​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ហើយ​យើង​អត់​ស្រួល​យើង​អាច​ទៅ​ពេទ្យ​បាន»។
បញ្ញាពេជ្រ​បន្ត​ថា​៖​«​ពេទ្យ​ដែល​ខ្ញុំ​សម្រាក​ព្យាបាល​នៅ​ថៃ​ហ្នឹង​មាន​ឈ្មោះ​ថា មន្ទីរ​សម្រាក​ព្យាបាល ខេមា ហើយ​ដុកទ័រ​ដែល​គាត់​មើល​ខ្ញុំ​ហ្នឹង គាត់​ដុកទ័រ​មកពី​បារាំង​គាត់​ឈ្មោះ សោម លក្ខិណា គាត់​ខ្មែរ​តែ​មកពី​បារាំង ជំងឺ​ខ្ញុំ​គាត់​មើល​គាត់​ដឹង​ទាំងអស់​ហើយ​ពេទ្យ​នោះ​មាន​ពេទ្យ​បរទេស​ច្រើន​ហើយ​បើ​យើង​មាន​បញ្ហា​អាច​ទាក់ទង​គាត់​បាន​។ បើ​យើង​ឈឺ​គឺ​ត្រូវ​ទៅ​ពេទ្យ ហើយ​ថ្នាំ​នោះ​គឺ​ថ្លៃ​អា​ធម្មតា​ប្រើ​លែង​កើត​ហើយ វា​ដូចជា​ស៊ាំ ថ្នាំ​ហ្នឹង​ថ្លៃ​ខ្លាំង​ណាស់​ហើយ​បើ​យើង​មិន​ចាក់​វា​អត់​បាត់​ឈឺ​វា​រលាក​»។
ក្រោយ​សម្រាក​នៅ​ស្រុក​ខ្មែរ​បាន​ជិត​មួយ​ឆ្នាំ​នៅ​ពេល​នេះ ជំងឺ​របស់​តារា​ចម្រៀង​រូប​នេះ​បាន​រើ​ឡើង​វិញ​កាន់​តែ​ខ្លាំង ហើយ​គ្រួសារ​របស់​នាង​បាន​ដឹក​បញ្ជូន​នាង​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេមា ដែល​ទើប​បង្កើត​សាខា​ថ្មី​នៅ​ប្រទេស​កម្ពុជា​នោះ​។
ស្ថិត​ក្នុង​សម្លៀកបំពាក់​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេមា​ក្រោយ​ពេល​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​តារា​ចម្រៀង​ដែល​បាត់​អាជីព និង​ស្ទើរ​បាត់បង់​ជីវិត​ដោយសារ​គ្រាប់​កាំភ្លើង​គ្មាន​មេត្តា​នោះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ជំងឺ​របស់​នាង​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង ដែល​ទាមទារ​ឲ្យ​នាង​ត្រូវ​ធ្វើការ​ព្យាបាល​ជា​ចាំបាច់​បើ​មិន​ដូច្នេះ​ទេ​មាន​តែ​ដេក​ស្លាប់​ទាំង​វេទនា​តែ​ប៉ុណ្ណោះ​។
តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា​៖​«​នៅ​ពេល​នេះ​នាង​ខ្ញុំ​សូម​ជម្រាប​ផង​ដែរ​ថា ឥឡូវ​នេះ​អាការ​ជំងឺ​នាង​ខ្ញុំ​ធ្វើ​ទុក្ខ​ខ្លាំង​ណាស់ ដោយ​មិន​អាច​ទ្រាំ​បាន​បើ​មិន​ព្យាបាល​ប្រាកដ​ជា​ស្លាប់​តែ​ដោយសារ​ខ្វះខាត​ថវិកា​ខ្លាំង​ទើប​នាង​ខ្ញុំ​ខំប្រឹង​ថត​ជា video clib ដោយ​ផ្ទាល់​ពី​មន្ទីរ​សម្រាក​ព្យាបាល ខេមា សូម​មេត្តា​ទស្សនា និង​មេត្តា​ជួយ​ដោយ​ក្តី​អនុគ្រោះ ពី​នាង​ខ្ញុំ ពៅ បញ្ញាពេជ្រ»។
គួរ​បញ្ជាក់​ថា ខណៈ​ពេល​ដែល​កំពុង​តែ​ទទួល​បាន​ភាព​ល្បីល្បាញ​ជាច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​លើ​វិថី​តារា និង​កំពុង​លេច​ចេញ​នូវ​សម្រស់​កាន់​តែ​ក្មេង​ខ្ចី​តារា​ចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវ​បាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ប្រហារ​មក​លើ​រូប​នាង​យ៉ាង​សាហាវ​កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០០៧ នៅ​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​នៅ​មុខ​សាលា​ភាសា​បរទេស​មួយ ក្បែរ​របង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បណ្តាល​ឲ្យ​តារា​រូប​នេះ​ទទួល​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​និង​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ចុង​ក្រោយ​បន្ត​ទៅ​ប្រទេស​ថៃ​ហើយ​នៅ​ពេល​នេះ​នាង​បាន​វិល​មក​កម្ពុជា​វិញ​៕
_______________
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍
អានបន្ត

Tuesday, June 4, 2013

រូបថតអាក្រាតកាយរបស់ PeyPeyLy ត្រូវគេអះអាងថា ពិត១០០%

ក្រោយពេល​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​រូបថត​អាក្រាតកាយ PeyPey Ly ត្រូវ​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក នាង​ហាក់​មាន​ភាព​ស្រ​ឡាំង​ដែរ ហើយ​ក៏​ចេញ​មុខ​តាម​វីដេអូ​ក្លីប​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​។ នាង​បានឲ្យដឹងថា រូប​នាង​មិន​បាន​ថតរូប​អាសអាភាស​បញ្ចេញ​កេរ្តិ៍ខ្មាស​គួរ​ឲ្យ​ស្អប់​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​ទេ ដោយ​នាង​បានបញ្ជាក់​ថា រូបថត​នោះ​គឺ​ជា​រូបថត​កាត់​ត​ដែល​ជន​មិន​ស្គាល់​មុខ​ធ្វើឡើង​ដើម្បី​បង្ខូច​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​នា​ង​តែប៉ុណ្ណោះ​។
ជាមួយគ្នា​នឹង​ការអះអាង​របស់ PeyPey Ly នៅលើ​វីដេអូ​ក្លី​បថា ខ្លួន​នាង​មិន​បាន​បង្ហោះ​រូប​បែប​ប្រមាថ​កិត្តិយស​ស្ត្រី​នេះ ក៏​ស្រាប់តែ​មាន​ម្ចាស់​ប្លុក​ផេក​ហ្វេស​ប៊ុកមួយ​បាន​ចេញ​មុខ​ធ្វើ​ការនិយាយ​បកស្រាយ​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​ធ្វើ​ការកាត់ត​រូបថត PeyPey Ly ឲ្យ​អាក្រាត​កាយនោះ​។
 
​ប៉ុន្តែ​យ៉ាងណា​ការបកស្រាយ​នោះ​ហាក់​មាន​ភាពស្ងប់ស្ងាត់​អស់​រយៈពេល​មួយ​រយៈ​ធំ​ទៅហើយ​ស្រាប់តែ​មាន​អ្នកអះអាង និង​បង្ហោះ​រូប​នាង​ពេញ​មួយដង​ខ្លួន​ជា​ថ្មី ហើយ​បញ្ជាក់ថា ការ​ស្រាត​អាក្រាតកាយ​របស់ PeyPey Ly ដែល​គេ​ផ្អើល​កន្លងមក​គឺជា​រូប​ពិត​មិនមែន​កាត់ត​ដូច​នាង​មក​ស្រាយ​នោះឡើយ​។​
 
អ្នក​និយម​លេង​ហ្វេ​សប៊ុក​ម្នាក់​ឈ្មោះ Meng Dara សរសេរ​បញ្ជាក់​ទៅ​លើ​រូបថត​នោះ​ថា មិនមែន​កាត់ត​ទេ គឺ​រូប​ពិត ១០០%​។ ស្របគ្នា​នោះ​ក៏​មាន​អ្នក​និយម​លេង​ហ្វេ​សប៊ុក​ជាច្រើនផ្អើល​មើល ហើយ​និយាយ​ថា រូបនាង​ស្រាត​នោះ​ពិតជា​រូប​ពិត​មែន​មិនមែន​កាត់ត​នោះទេ​។​
 
​តែ​យ៉ាងណា Happy Cambodia មិន​អាច​អះអាងថា នោះ​ជា​រូប​ពិត ឬ​យ៉ាងណា​នោះទេ គឺ​អាស្រ័យ​លើ​ការវាយតម្លៃ​របស់​ទស្ស​និក​ជន​ទៅ​ចុះ​។ Happy Cambodia រង់ចាំ​ការបកស្រាយ​របស់​តារា​ហ្វេ​ស​ប៊ុកនាង PeyPey Ly៕


អានបន្ត