ព្រឹត្តិការមហាបាតុកម្ម (កំហិត)
សំដីអ្នកចូលរួមបាតុកម្ម៖ មកដោយគេបង្ខំ និងគេឲ្យលុយ
ប្រជាពលរដ្ឋ
ជិត ២០០០ នាក់ ចូលរួមធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា
នៅខេត្តព្រះសីហនុ
ព្រះសីហនុ: អ្នកខេត្តព្រះសីហនុ ប្រមាណជិត ២០០០នាក់ បានចូលរួមធ្វើបាតុកម្មអហឹង្សាប្រឆាំងតបត ប្រធានស្តីទី គណបក្សប្រសង្គ្រោះជាតិ លោក កឹម សុខា។
ការចូលរួមធ្វើមហា បាតុកម្មនោះ បានប្រព្រឹត្តឡើងនៅទីលាន អតីតៈមហោស្របខេត្តព្រះសីហនុ ក្នុង សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣។
មន្ត្រីសាលាក្រុងព្រះសីហនុ បានអះអាងប្រាប់ គេហទំព័រ ស៊ី អ៊ី អិន ថា ចំនួនខាងលើនេះ ជាចំនួនពិត ដែលប្រជាពលរដ្ឋ បានដាក់ពាក្យស្នើសុំ ធ្វើមហាបាតុកម្មនេះ៕
ភ្នំពេញ: បាតុកម្មប្រឆាំងលោក កឹម សុខា ដែលដឹកនាំដោយលោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ។ មហាជនរាប់ពាន់នាក់ បានដើរ និងជិះឡានកាមីញ៉ុងទាំងឡានៗ ចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដែលជាទីកន្លែងធ្វើបាតុកម្ម ក្នុងរាជធានីភ្នំពេញ។
អ្នកចូលរួមបាតុកម្ម បានលើកបដា ស្រែកមេក្រូ និងឡើងថ្លែងការណ៍ម្នាក់ម្តងៗ ប្រឆាំងនឹងលោក កឹម សុខា។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានគេផ្សព្វផ្សាយនូវពាក្យសម្តីរបស់លោក ដែលថា ទួលស្លែង ជាគុកសិប្បនិម្មិត្ត។
ក្រុមបាតុករ ដឹកនាំដោយលោក ជុំ ម៉ី មកពីគ្រប់ទិសទី នៅភ្នំពេញ និងជិះឡានពីបណ្តាខេត្តនានា។ ក្នុងនោះ ក៏បានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងមហាជន សិស្សនិស្សិត ចូលរួមបាតុកម្មផងដែរ។
នៅតាមខេត្ត ក៏បានបាតុកម្មដូចគ្នា នៅថ្ងៃអាទិត្យនេះ ដើម្បីប្រឆាំងលោក កឹម សុខា។
បាតុកម្មទាំងនោះ ត្រូវបានអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង លើកឡើងថា ចាត់ចែង រៀបចំឡើងដោយគណបក្សកាន់អំណាច។ ក៏ប៉ុន្តែមេដឹកនាំគណបក្សកាន់អំណាច នៅតាមមូលដ្ឋាន បានបដិសេធ ហើយថា បាតុកម្មនោះ កើតឡើងដោយសារតែជនរងគ្រោះ ក្នុងរបបខ្មែរក្រហម បង្ហាញឆន្ទៈផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានប្រកាសយ៉ាងម៉ឹងម៉ាត់ហើយថា លោកមិនសុំទោសទេ ពីព្រោះលោកមិនបាននិយាយដូចការលើកឡើងឡើយ។
តាមគម្រោងបន្ទាប់ពីជួបជុំ លើកបដា ថ្លែងការណ៍ នៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមជាង ២ ម៉ឺននាក់ គឺលោក ជុំ ម៉ី នឹងដឹកនាំបាតុករ ហែទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីដាក់ញត្តិ។
ប្រឈមមុខនឹងភាពតានតឹងនេះ ក្រសួងមហាផ្ទៃ បានចាត់ប៉ូលិសរាប់សិបនាក់ ដាក់ពង្រាយការពារជាពិសេសដល់សន្តិសុខរបស់លោក កឹម សុខា។ ប៉ូលិសត្រូវបានគេដាក់ពង្រាយនៅផ្ទះរបស់លោក កឹម សុខា និងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅផ្លូវត្រឡោកបែក ខាងជើងស្ពានអាកាស ៧ មករា ក្នុងរាជធានីភ្នំពេញ៕
អាស៊ីសេរី ៩ មិថុនា
ព្រះសីហនុ: អ្នកខេត្តព្រះសីហនុ ប្រមាណជិត ២០០០នាក់ បានចូលរួមធ្វើបាតុកម្មអហឹង្សាប្រឆាំងតបត ប្រធានស្តីទី គណបក្សប្រសង្គ្រោះជាតិ លោក កឹម សុខា។
ការចូលរួមធ្វើមហា បាតុកម្មនោះ បានប្រព្រឹត្តឡើងនៅទីលាន អតីតៈមហោស្របខេត្តព្រះសីហនុ ក្នុង សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣។
មន្ត្រីសាលាក្រុងព្រះសីហនុ បានអះអាងប្រាប់ គេហទំព័រ ស៊ី អ៊ី អិន ថា ចំនួនខាងលើនេះ ជាចំនួនពិត ដែលប្រជាពលរដ្ឋ បានដាក់ពាក្យស្នើសុំ ធ្វើមហាបាតុកម្មនេះ៕
បាតុកម្ម
ប្រឆាំងលោកកឹមសុខា ចាប់ផ្តើមជាមួយនឹងមហាជនដ៏ច្រើន
និងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ - See more at:
http://cen.com.kh/localnews/details_more/19?token=NTA5NTlkZT#sthash.LfKtf4XG.dpuf
បាតុកម្ម
ប្រឆាំងលោកកឹមសុខា ចាប់ផ្តើមជាមួយនឹងមហាជនដ៏ច្រើន
និងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ
បាតុកម្ម
ប្រឆាំងលោកកឹមសុខា ចាប់ផ្តើមជាមួយនឹងមហាជនដ៏ច្រើន
និងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ
បាតុកម្មប្រឆាំងលោកកឹមសុខា ចាប់ផ្តើមជាមួយនឹងមហាជនដ៏ច្រើន និងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ