Sunday, May 26, 2013

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ រៀបចំ​លាលែង​តំណែង​ក្នុង​ព្រះបរមរាជវាំង និង​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​

ភ្នំពេញ: ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានរៀបចំ​លាលែង​តំណែង​ក្នុង​ព្រះបរមរាជវាំង ពី​លេខា​ផ្ទាល់​សម្តេចម៉ែ ហើយ​ទៅធ្វើ​នយោបាយ​ពេញមុខ ជាមួយនឹង​គណបក្សប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រះអង្គ ក៏បាន​ប្រកាស​ទ្រព្យសម្បត្តិ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥​ឧសភា ឆ្នាំ​២០១៣​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា ព្រះអង្គម្ចាស់ ធម្មិកោ បាន​បញ្ជូន​សំណុំ​ឯកសារ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល យកមក​ដាក់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែឧសភា វេលា​ម៉ោង ៨ ព្រឹក​៕ 


ពិធិករគ្មានសីលធម៌ ទូរទស្សន៍បាយ័ន ហៅអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា "អា ធម្មិកោ" ។ តើបងប្អុនយល់ថានេះជាការមើលងាយ មនុស្សទេ? សូមស្តាប់ និងចែករំលែកអោយបានគ្រប់គ្នា។ Bayon TV commentator called prince Sisovat Tomico "A Tomico". Is it now a looking down on people? Please watch & share. Thanks.