Monday, May 20, 2013

នារី​​វ័យ​ក្មេងធ្វើអត្ត​​ឃាត​​​ផ្សាយ​តាម​ហ្វេស​ប៊ុករួចផុតពី​ស្លាប់

នារីវ័យក្មេងដែលខូចចិត្តចំពោះគូ​កំណាន់​  ឬ​ប្តីមិនទាន់​រៀប​ការ​ដែល​ក្បត់​ចិត្ត ឬ​មាន​រឿងរកាំ​រកូស រហូត​ហ៊ាន​ធ្វើអត្ត​ឃាត​ ហើយ​ផ្សាយ​​តាម​បណ្តាញ​​ហ្វេស​ប៊ុក​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​រសៀលម្សិល​មិញ​​​នោះ​ តាម​ប្រភព​ព័ត៌មាន​ឱ្យដឹងថា នាង​​ត្រូវ​បាន​សង្គ្រោះ​​ឱ្យ​រួច​ផុត​ជីវិត​ពីសេច​ក្តី​ស្លាប់​ហើយ បន្ទាប់​​ពី​ក្រុម​​គ្រួសារបាន​គាស់​ទ្វារ​​បន្ទប់​ដែល​នាង​បាន​ចាក់​សោ​ពី​ខាង​ក្នុង ។


គួររំលឹកថា តាម​សំឡេង​ត្អួញ​ត្អែរ​របស់នាង​ខូចចិត្ត​​ដែល​មាន​​អាខោន CJ Seven Kaka  lonely និយាយ​តាម​ហ្វេសប៊ុកថា បងគីម សុខបញ្ញា !... បងនៅឯណា? ​បង​​​មាន​ដឹងថា ខ្ញុំ​ខូចចិត្តប៉ុន​ណាទេ? បន្តិច​ទៀតអូន​នឹងស្លាប់​ទុក​ឱ្យ​បងជួប​អ្នក​ថ្មីហើយ? មនុស្ស​​ជា​ច្រើន​​​ដែល​បាន​ដឹង​​ព័ត៌មាន​រន្ធត់​នេះ​​ តាមរយៈ​បណ្តាញ​ហ្វេស​ប៊ុក សុទ្ធ​តែក្តុក​​ក្តួលចិត្ត​អាណិត​​នាង ហើយ​គិតថា នៅ​ពេល​ដែល​លោកគីម សុខបញ្ញា ​ធ្វើដំណើរ​​ទៅដល់​បន្ទប់​​របស់ប្រពន្ធ​​លោក (អាចជាប្តី​-ប្រពន្ធ​មិន​ទាន់រៀបការ) គឺអ្វីៗ​វា​ហួស​ពេល​ទៅ​ហើយ ព្រោះ​លោក​​​នឹងបាន​ឃើញសព​ប្រពន្ធ​ដ៏ក្មេងខ្ចីរបស់​លោក​ដេក​ស្លាប់ ដោយអារ.កដៃសម្រក់​ឈាម  និង​លេបថ្នាំ​ជាពុំ​ខាន... ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា យើងសូម​បន់​​ស្រន់​ឱ្យ​មាន​ការសង្គ្រោះ​​នាងទាន់​ពេល​វេលា​​ផង ។


សូម​បញ្ជាក់ថា ​នារី​វ័យ​ក្មេង​ស្រស់​ស្អាត​ម្នាក់នេះ​ត្រូវ​បាន​នាង​​អះ​អាង​ថា (តាម​សំឡេង និងរូប​ភាព​វីដេអូ) មាន​ប្តី និង​កូន ប៉ុន្តែ​ជួប​ភាព​រកាំ​រកូស​ជា​មួយ​ប្តី ហើយ​ប្រហែល​ជា​ត្រូវ​ប្តី​ក្បត់ចិត្ត​ និង​ធ្វើ​បាប​ផ្លូវចិត្ត​ខ្លាំង​ពេក​ហើយ​មើល​ទៅ​ ទើប​បាន​ជា​នាង​ចាក់សោ​បន្ទប់​សម្រេច​ចិត្ត​អារ.កដៃ​សម្រក់​ឈាម និង​លេប​ថ្នាំ​ជា​ច្រើន​គ្រាប់ជា​​មួយ​ស្រា​បៀរ​អង្គរ ​ដើម្បី​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​​នៃ​ផ្ទះរបស់​នាង​ជាន់​ទី២។ ព័ត៌​មាន​នារីវ័យ​ក្មេង​ធ្វើសកម្ម​ភាព​​សម្លាប់​ខ្លួន​នេះត្រូវបាន​ផ្សាយ (បង្ហោះ) តាម​បណ្តាញ​ហ្វេសប៊ុក​​ និងបង្កការ​​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤​និង​១៥​នាទី​​រសៀល​ថ្ងៃ​ទី​១៩ ឧសភា ២០១៣ ពេល​​នោះ​​មនុស្សដែល​លេង​ហ្វេស​ប៊ុក​ភាគ​ច្រើន​មិនស្គាល់​នាងទេ ប៉ុន្តែ​បាន​ឃើញ​រូប​ភាពខ្សែអាត់វីដេអូ​​  (ឡេប​ថបរបស់​នាង​មាន​ប្រព័ន្ធ Webcom) បង្ហាញពីការសោក​សៅ​​ យំ​យេកជ្រែក​ភក្ត្រា​ ប្រាប់​អស់​វាល​វដ្ត​សង្សារ​ពី​ទំហំ​ទុក្ខ ជា​​ពិសេសរ៉ាយរ៉ាប់​​ប្រាប់​ដល់​ប្តីរបស់​នាងឈ្មោះ​​គីម សុខបញ្ញា (បើ​តាម​សំឡេង​  និង​​រូបភាព)  ថាអូន ស្រឡាញ់​បង​លើស​អ្វីៗ​ទាំង​អស់​ សូម្បី​តែជីវិត​ខ្លួន​ ប្រសិនបើ​​រូប​បង​មិន​​យល់​ចិត្ត​អូន...។

មិន​ទាន់​ដឹង​​ថា តើនេះជា​ការ​ពិត ឬ​នាងម្នាក់​នេះសម្តែង​ជារូប​ភាពលេង​សើច​ ឬយ៉ាង​ណា​នោះទេ? ប៉ុន្តែ​បើ​តាម​ភាព​ខ្សឹក​ខ្សួល អួល​អាក់​ ស្នាម​អារ.ក​ដៃ និង​លេបថ្នាំ​ដែល​យើង​​មើល​ឃើញ​តាម​រយៈវីដេអូ​របស់នាង​ផ្សាយផ្ទាល់ទៅ​ក្នុង បណ្តាញហ្វេសប៊ុក​តាម​ប្រព័ន្ធ​ Webcom របស់ឡេបថប​នាង​នោះ គឺអាច​ថា នាងពិត​ជា​​សម្លាប់​ខ្លួន​មែន... ប៉ុន្តែ​ត្រង់ថា នាងឈ្មោះ​អ្វី ស្នាក់​នៅ​​ម្តុំ​ណា​  ក៏​មិន​ទាន់​ដឹង​ដែរ... ដូច្នេះមានតែ​​រង់ចាំ​ស្រាវជ្រាវ​​តទៅ​ទៀត​ប៉ុណ្ណោះ ៕

លិខិតមួយជូននាង