ពេជ្រ សូលិកា ទេព បូព្រឹក្ស និងសិស្សស្រីក្មេងៗត្រូវគេប្រកាសដាក់លក់ខ្លួន
ភ្នំពេញៈ
ជាមួយនឹងភាពភ្ញាក់ផ្អើលដែលសិស្សនិស្សិតស្រីៗវ័យក្មេងជាច្រើន
ត្រូវបានគេប្រកាសលក់ជាហូរហែនៅលើប្រព័ន្ធអ៊ីនធឺណិតនោះ
ស្រាប់តែគេឃើញរូបមួយសន្លឹកដែលក្នុងនោះគេបានស្គាល់យ៉ាងច្បាស់
ថា
ជាតារាចម្រៀងស្រីសាច់សខ្ចីវ័យក្មេងមកពីផលិតកម្មរស្មីហង្សមាស
នាង ទេព បូព្រឹក្ស និងតារាចម្រៀងចោលទ្រនំ M នាង ពេជ្រ សូលិកា
ក៏ត្រូវបានគេប្រកាសដាក់លក់ខ្លួនយ៉ាងគគ្រឹកគគ្រេងផងដែរ។
មិនដឹងជាអ្នកបង្កើតគណនីហ្វេសប៊ុកមួយនេះមានចេតនាចង់មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះសិស្សស្រីក្មេងៗនិងអ្នកសិល្បៈខ្មែរយើងឬក៏ជា រឿងមានចេតនាមែនទែននោះទេ តែគេបានឃើញសិស្សស្រីស្រស់ស្អាតក្មេងៗជាច្រើនរូបត្រូវបានគេ បង្ហោះរូបដាក់លក់ខ្លួនដោយមានប្រើភាសាយ៉ាងគ្រោតគ្រាតមិនគួរនឹង ស្តាប់ទៀតផង។ គណនីហ្វេសប៊ុកនោះមានឈ្មោះថា Sell Body ដោយមានក្មេងស្រីម្នាក់ជាម្ចាស់។ គេសង្កេតឃើញថា ក្មេងស្រីនោះប្រៀបបាននឹងមេឬក៏ពាក្យសាមញ្ញគេថា ម៉ែយ៉ែម ហើយមានរូបថតក្មេងស្រីស្រស់ស្អាតពោរពេញដោយរូបឆោមសាច់សខ្ចី ជាច្រើនត្រូវគេបង្ហោះរូបដោយដាក់លក់ជាមួយនឹងភាសាអាសអាភាសមិនគួរ ឲ្យស្តាប់នោះឡើយ។
ភាគច្រើនក្មេងស្រីដែលគេដាក់បង្ហោះរូបនោះជាសិស្ស ហើយរូបថតទាំងនោះបានបង្ហាញពីភាពសិចស៊ីគួរទាក់ទាញដូចជាការបញ្ចេញ សាច់ដើមទ្រូងសខ្ចីយ៉ាងទ្រលុកទ្រលន់ស្ទើរលេចចុងកេរ្តិ៍ខ្មាសទៀត ផង។ រីឯខោឬសំពត់វិញបញ្ចេញសាច់ដល់គល់ភ្លៅតែម្តង។
ជាមួយគ្នានោះដែរ រាល់ការបង្ហោះរូបថតថ្មីៗ គេសុទ្ធតែមានសរសេរភាពអាសអាភាសដែលភាគច្រើនទាក់ទងនឹងការរួមរ័ក។ ដូចជាពេលបង្ហោះរូបនោះគេសរសេរថា ម៉េចដែរប៉ុណ្ណឹងអាចរួមរ័កបានអត់។ ស្អាតប៉ុណ្ណឹងអាចរកសង្សារមកដេកលេងបានទេ។ អ្នកខ្លះនិយាយថា ខ្ញុំត្រូវការរកសង្សារ ឬក៏ប្រុសណាដែលមានប្រដាប់ភេទធំ ហើយបើចាប់អារម្មណ៍អាចថតរូបប្រដាប់ភេទអ្នកមកខ្ញុំជ្រើសរើសអ្នក ណាធំជាងគេ ខ្ញុំនឹងយកអ្នកនោះ។ ក្រៅពីនេះនៅមានពាក្យអាសអាភាសជាច្រើនទៀតដែលមិនលើកយកមកនិយាយ វាហួសហេតុពេក។
អ្នកនិយមលេងហ្វេសប៊ុក ក្រៅពីភ្ញាក់ផ្អើលពួកគេបាននិយាយទាំងចម្ងល់ថា តើនារីក្មេងៗទាំងនោះ ពិតជាប្រកាសលក់ខ្លួនមែនឬ? ឬមានគេមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ? តែយ៉ាងណាមានមតិភាគច្រើនបាននិយាយថា នោះជាចេតនាអាក្រក់របស់អ្នកណាម្នាក់ដែលយករូបថតសិស្សៗដទៃមក បង្ហោះតែប៉ុណ្ណោះ។ រីឯអ្នកខ្លះទៀតបានឲ្យដឹងថា អ្នកបង្កើតគណនីហ្វេសប៊ុកនេះទំនងជាមនុស្សមានបញ្ហាខាងសតិអារម្មណ៍ ឬក៏ខួរក្បាលមិនប្រក្រតី។ បងប្អូនទាំងអស់កុំជឿហ្វេសប៊ុកនេះអី។
ប៉ុន្តែអ្វីដែលកាន់តែជារឿងគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺនៅក្នុងចំណោមក្មេងស្រីដែលជាសិស្សនិស្សិតបញ្ចេញភាពសិចស៊ីនៅ លើគណនីលក់ខ្លួននោះ គេបានឃើញវត្តមានរូបថតរបស់តារាចម្រៀងវ័យក្មេងពីរដួងគឺនាង ទេព បូព្រឹក្ស និងនាង ពេជ្រ សូលិកា ដែលអ្នកទាំងពីរគឺជាមិត្តភក្តិចិត្តមួយថ្លើមមួយនឹងគ្នាក៏ត្រូវ បានគេប្រកាសដាក់លក់នៅលើទំព័រ Sell Body នោះដែរដោយដាក់ថា Group Sex Who need? ខណៈដែលការប្រកាសលក់តារាបែបនេះកាលពីប៉ុន្មានឆ្នាំមុនក៏ធ្លាប់ កើតមានម្តងហើយលើសិល្បការិនីមួយចំនួនដែលកាលនោះគេប្រកាសលក់តាម ក្លិបរាត្រី។
នៅក្នុងរូបថតដែលគេដាក់លក់អ្នកសិល្បៈទាំងពីរនេះ គេសង្កេតឃើញមាននារីស្រស់ស្អាតវ័យក្មេងចំនួន៣រូប ក្នុងនោះគេស្គាល់នាង ទេព បូព្រឹក្ស និង ពេជ្រ សូលិកា ច្បាស់ជាងគេ ដោយសារតែជាតារាចម្រៀងមានឈ្មោះបោះសំឡេងគ្រាន់បើនោះ រីឯក្មេងស្រីម្នាក់ទៀត គេមិនបានស្គាល់ទេគ្រាន់តែដឹងថា ជាមិត្តភក្តិរបស់អ្នកសិល្បៈទាំងពីរ។
នៅជុំវិញអនាមិកបង្កើតគណនីហ្វេសប៊ុកដាក់រូបអ្នកចម្រៀងស្រីស្រស់ សោភា និងសិស្សនិស្សិតស្អាតដាក់ប្រកាសលក់ជាសាធារណៈនេះ តារាចម្រៀងនាង ពេជ្រ សូលិកា មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញដោយសារនាងប្តូរ លេខទូរស័ព្ទជាញឹកញាប់។
ដោយឡែកតារាចម្រៀង ទេព បូព្រឹក្ស វិញបានសម្តែងការខឹងសម្បានៅពេលដឹងថា រូបថតរបស់ខ្លួនត្រូវបានគេយកទៅប្រកាសដាក់លក់ខ្លួនជាសាធារណៈបែប នេះដោយនាងបញ្ជាក់ថា ការធ្វើបែបនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើកិត្តិយស កេរ្តិ៍ឈ្មោះរូបនាង ព្រមទាំងក្រុមគ្រួសារ។ នាងបានឲ្យសារព័ត៌មានដឹងថា៖«ខ្ញុំពិតជាខឹងខ្លាំងណាស់បង នៅពេលដែលមានរឿងបែបនេះ ធ្លាក់មកលើខ្ញុំ ហើយជារឿយៗគេតែងតែយកឈ្មោះខ្ញុំ ទៅបង្កើត Facebook ហើយលេងដោយនិយាយថាម្ចាស់ profile ហ្នឹងជាខ្ញុំ ជួនកាលយកទៅជេរគេជេរឯង ដល់ពេលប្រិយមិត្តអត់ដឹង គាត់ថាជាខ្ញុំ»។
ដោយឡែកលោក អ៊ិន ទីតូ អ្នកគ្រប់គ្រងសិល្បករនៅផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា នោះជារូបថតដែលជនខិលខូចយកទៅបង្ហោះ យើងពិបាកដែរ នៅពេលដែលសុខៗគេយកទៅបង្ហោះធ្វើឲ្យខូចកិត្តិយសសិល្បករ និងក្មេងស្រីជាច្រើនបែបនេះ។
លោកថា៖«ខ្ញុំគិតថា អ្នកធ្វើបែបនេះគួរតែគិតថា ម្តាយ និងប្អូនខ្លួនឯងក៏ស្រីដែរ ដោយឡែករឿងប្រជាប្រិយភាពវិញខ្ញុំគិតថា វាមិនជាប៉ះពាល់អ្វីនោះទេ ដោយសារអ្នកឃើញរូបនោះភ្លាមគេដឹងថា នោះជារូបថតដែលជនខិលខូចយកទៅបង្ហោះប៉ុណ្ណោះ»។ លោក ទីតូបញ្ជាក់ថា៖«នៅពេលនេះ យើងមិនបានចាត់ការតាមផ្លូវច្បាប់អីនោះទេ តែប្រសិនបើគេនៅបន្តទៀត យើងនឹងធ្វើតាមហ្នឹង»។
ជុំវិញបញ្ហានេះ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា៖«ខ្ញុំគិតថា នោះជាអំពើមួយដែលបុគ្គលនោះមិនគួរប្រព្រឹត្តជាអំពីអសីលធម៌ បំពុលបរិយាកាស ហើយពេលខ្លះវាគ្រាន់តែជាចរិតរបស់បុគ្គលហ្នឹងទេ អ្នកមានរូបនៅក្នុងហ្នឹង គ្នាអត់ដឹងខ្លួនទេ អ្នកខ្លះឃើញរូបគេស្អាតក៏បង្កើតជាគណនីហើយយករូបគេមកដាក់ ភូតកុហកបោកប្រាស់អ្នកដទៃ។ ខ្ញុំគិតថា អាជ្ញាធរមានសមត្ថកិច្ចគួរតែគិតគូរលើរឿងហ្នឹងកុំឲ្យវារីករាលដាល ទៀត ដើម្បីកុំឲ្យមានផលអាក្រក់ដល់អ្នកដែលគ្នាអត់ដឹងខ្យល់អីសោះ នោះ»។
ដោយឡែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចសុំការបំភ្លឺជុំវិញវិធានការ ផ្លូវច្បាប់ និងការដាក់ទោសលើជនប្រព្រឹត្តបទល្មើសបែបនេះបានទេកាលពីម្សិលមិញ ខណៈទូរស័ព្ទរបស់លោកត្រូវបានបិទ៕
ភ្នំពេញ ប៉ុស្តិ៍