Thursday, June 13, 2013

ការប្រមាថ​របស់​ស្តេច​យួន​ចំពោះ​ជនជាតិខ្មែរ

ជម្រាបជូន​អស់លោក​ស្រី​ប្រុស​ជនរួមជាតិ​ជាទីគោរព​រាប់អាន,
បំ​រ៉ែ​ខាងក្រោម​នេះ ខ្ញុំបាទ​ដកស្រង់​ចេញពី​សៀវភៅ ដែលមាន​ចុះឈ្មោះ ជូន សម្រាប់​ជា​លេខ​យោង​ចំពោះ​អស់លោក​អ្នកអាន ដែល​ប្រាថ្នា សិក្សា​បន្ថែម​លើ​រឿង​ខាងក្រោម​នេះ ។ បំ​រ៉ែ​ស្ដីអំពី​ស្ដេច​យួន​ត្រកូល ង្វៀង មានបន្ទូល​អំពី​ស្រុក​ខ្មែរ និង ជនជាតិខ្មែរ​នេះ មិនបាន​ធ្វើឡើង​ក្នុង ចេតនា​គាស់​កាយ​ចាក់រុក​ឆ្កើ​ស​ឆ្កៀល ធ្វើ​ឲ្យ​ដំបៅ​មិន​ឈឺ​ក្លាយ ជា​ចុកចាប់​ពើត​ផ្សា​នោះទេ ។ បំ​រ៉ែ​នេះ​ធ្វើឡើង​ក្នុង​បំណង​ចង់បង្ហាញ អំពី​ទស្សនៈ​សាសន៍​គេ មកលើ​សាសន៍​យើង​ជា​ខ្មែរ ដែលជា​ប្រវត្តិសាស្ដ្រ សំរាប់​យើង​ឆ្លុះបញ្ចាំង​កសាង​ខ្លួន​យើង ដើម្បី​យើង​រស់នៅ​ជាប់​ភូមិ ផង​របង​ជាមួយ ដោយ​ឯករាជ្យ សន្ដិភាព និង អធិបតេយ្យភាព ។
ស្តេច​យួន​
សាសន៍​យួន​ចាប់តាំងពី​ព្រេងនាយ​មក តែង​គិត​ចំពោះ​សាសន៍​ខ្មែរ ស្រដៀងៗគ្នា ។ យួន​សម័យបូរាណ​បានគិត​ដូច្នោះ រហូតដល់​ពួក សាសន៍ យួន​នៃ​បក្ស​កុម្មុយនីស្ដ​ឥណ្ឌូចិន នា​សម័យ​ក្រោយ​មកនេះ​ក៏​នៅតែ​គិតស្រដៀងៗគ្នា​ហ្នឹង មិន​ប្លែក​គ្នា​សោះឡើយ ។ តើ​ខ្មែរ​យើង​យល់ស្រប​នឹង​ទស្សនៈ​ហ្នឹង​ឬទេ?…..ប្រសិនបើ​យើង​មិន​យល់ស្រប​ទេ តើ​យើង​គប្បី​គិត​ធ្វើ​ដូចម្ដេច? ….. តើ​ទស្សនៈ​នេះ​មាន​ការពិត ដែរឬទេ…បើ​មិន​ពិត​ទេ តើ​មាន​អ្វីខ្លះ​យើង​អាច​កត់សម្គាល់ ។
សូម​អរគុណ, ជេ​ម ស.សុខ
៚៚៚៚៚
ស្ដេច​យួន យ៉ា-ឡុង Gia Long, សោយរាជ្យ​ពី​ឆ្នាំ ១៨០២ ដល់​ឆ្នាំ ១៨២០ ជា​អធិរាជ​ស្ថាបនិក​នៃ​រាជវង្ស ង្វៀង (ឆ្នាំ 1802-1945) មានបន្ទូល ប្រាប់​សេនាបតី​ទ្រង់​ថា, «ស្រុក​ខ្មែរ​គឺជា​ប្រទេស​តូច, យើង​ចាត់ទុកថា​ជា​កូន​ម្នាក់ ។ យើង​ជា​ម្ដាយ ចំណែកឯ​សៀម​ជា​ឪពុក ។ កាលណា​កូន​មាន​បញ្ហា​ជាមួយ​ឪពុក​វា កូន​ហ្នឹង​អាចមក​ពឹង​ម្ដាយ​ដើម្បី​បាន​ស្បើយ​ទុក្ខា ។ ពេលណា​កូន​ហ្នឹង វា​មិន​សប្បាយ​នឹង​ម្ដាយវាៗក៏​រត់ទៅរក​ឪពុក​វា​ឲ្យ​ជួយ »
ស្ដេច​យួន មិញ-ម៉ាង Minh Mang សោយរាជ្យ​ពី​ឆ្នាំ ១៨២០ ដល់ ឆ្នាំ ១៨៤១, ក្នុង​រាជសារ​ទៅកាន់​មេទ័ព​សឹក​យួន​ឈ្មោះ ទ្រឿ​ង-មិញ​យ៉ាង Truong Minh Giang, ទ្រង់​បានបញ្ជាក់​អំពី​គោលនយោបាយ​យួន​ចំពោះ​ស្រុក​ខ្មែរ​ច្បាស់លាស់​ថា, «ពពួក​អនារ្យជន (នៅ​ស្រុក​ខ្មែរ) ក្លាយជា​កូន ចៅ​របស់​យើង​ហើយ​លោក​មេទ័ព​ត្រូវ​ជួយ​ពួកវា, និង បង្រៀន​ពួកវា នូវ​ប្រ ពៃ​ណី​យើង… យើង​ឮថា, ឧទាហរណ៍, ដី​ទីនោះ​សម្បូរ​ណ៌​ធនធាន និង មាន​ជីរ​ជាតិ, និង ថា​ទីនោះ​មាន​គោក្របី​ច្រើន (សំរាប់​ព្យួរ​រាស់) …តែម​នុស្ស នៅ​ទីនោះ​គ្មាន​ចំណេះដឹង​ធ្វើ​កសិកម្ម, បែរជា​ប្រើ​ឈើបុក និង ចប ជំនួស​គោក្របី​ទៅវិញ ។
ពួកវា​ដាំ​ដុះ​បាន​ផល​បង្គ្រប់​តែ​បាយ​ស៊ី​ពីរ​ពេល​ក្នុង​មួយថ្ងៃ គ្មាន​ចេះដឹង ប្រមូល ផល​ទុកដាក់​អី​ទេ ។ របស់​ប្រើប្រាស់​ហូបចុក ដូចជា​សម្លៀក បំពាក់, ក្រណាត់​សូត្រ, មាន់​ទា, និង សាច់ជ្រូក អី​អស់ហ្នឹង មានតម្លៃ ថ្លៃ​ខ្លាំងណាស់ ….កង្វះខាត​ហ្នឹង​មកពី​ពួក​ខ្មែរ​អស់ ហ្នឹង​វា​ខ្ជឹ​ល​ច្រអូស …ដូច្នោះ​រាជបញ្ជារ​យើង គឺ​លោក​មេទ័ព​ត្រូវ​បង្រៀន​ពួកវា​ឲ្យ​ចេះ​ប្រើ គោក្របី, ចេះ​ធ្វើ​កសិកម្ម​ដាំ​ដុះ​ឲ្យ​បាន​ច្រើន, ឲ្យ​វា​ចេះ​ចិញ្ចឹម​ជ្រូក​មាន់​ទា និង ដាំ​ដើម​មន (ចំណី​ដង្កូវ​សូត្រ) …. ចំណែក​ភាសា​វិញ ឲ្យ​ពួកវា​រៀន និយាយ​យួន ចេះ​ស្លៀកពាក់​បែប​យួន និង រៀន​ឥរិយាបទ​អង្គុយ​ឯ​តុ (ធ្វើការ និង បរិភោគ) ។ ចំពោះ​ប្រពៃណី និង ឥរិយាបទ​ណា​បែប ហួស​សម័យ ឬ​បែប​ជា​ព្រៃ ក៏​គប្បី​កែប្រែ ឬ​បញ្ឈប់​កុំ​ឲ្យ​មាន »
ស្ដេច មិញ-ម៉ាង បន្ទូល​បន្ដទៀតថា, «ចូរ​ធ្វើ​ឲ្យ​គំនិតល្អ ជ្រួត ជ្រាប» , «(ដើម្បី) កែប្រែ​ពួក​អនារ្យៈជន​អស់ហ្នឹង ឲ្យ​វា​ទៅជា​មនុស្ស មាន​ស៊ីវីល័យ » , «ដើម្បី​ឈ្នះ​ចិត្ត​ពួកវា និង បង្រៀន​ពួកវា​បាន ទាល់តែ​យើង​មាន​ផែនការ​យឺត» …. ជាមួយគ្នានេះ​ស្ដេច មិញ-ម៉ាង ក៏​ពិចារណា​ថា កិច្ចការ​មិនអាច​ដំណើរការ​ទៅ​រលូន​ស្រួល​ទេ ព្រោះ​ហេតុថា «ប្រពៃណី​យ៍រ​បស់​ពួក​អនារ្យៈជន​អស់ហ្នឹង វា​ខុសប្លែក​ពី​យើង ទោះបី​យើង​កាន់កាប់​ទឹកដី​ពួកវា​ទាំងអស់​ក៏ដោយ ក៏​មិន​ប្រាកដថា ផ្លាស់ប្ដូរ​វា​បានដែរ» ។
៚៚៚៚៚
សៀវភៅ៖
១) Hisotry of Cambodia. 4th Edition. By David Chandler. Monash University. 2008.
២) Cambodia Before the French: Politics in a Tributary Kingdom, 1794-1848. Dissertation of David Chandler. The University of Michigan, Ph.D., 1973. History, Modern.
៣) The Last Emperors of Vietnam: From Tu Duc to Bao Dai. By Oscar Chapuis. Greenwood Press, Westport, Connecticut. 2000.
 Unknown resource