Wednesday, July 31, 2013

កាំភ្លើងថ្មីៗ 1000ដើម និងគ្រាប់ 50000គ្រាប់ ចិនកាដូឲ្យប៉ូលីសកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 30 កក្កដាម្សិលម៉ិញនេះនៅ
អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានធ្វើ
ពិធីទទួលអាវុធ(កាំភ្លើង) ថ្មីម៉ាក K-54 ផលិតនៅប្រទេស
ចិនចំនួន 1000 ដើម និងគ្រាប់កាំភ្លើង K-54 ចំនួន
50000 គ្រាប់ថ្មីៗ នៅក្នុងប្រអប់ទាំងអស់។
លោកឩត្តមសេនីយ៍ផ្កាយមាស 4 នេត សាវឿន និង
ឩត្តសេនីយ៍ ផ្កាយ 3 ផ្កាយ 2 ជាច្រើនរូបទៀតទទួលកាដូ
ជំនួយទាំងនោះពឋឋឋិលោក Mr. LI  ZHUQUN ថ្នាក់ដឹក
នាំអគ្គនាយដ្ឋានសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេស
ចិន។
នេះជាការរិតចំណងសាមគ្គីភាពយ៉ាងស្អិតរមួតរវាងប្រទេស
ជិតខាងទាំងពីរ កម្ពុជា-ចិន ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ
សណ្តាប់ធ្នាប់នៅក្នុងសង្គមជាតិទាំងមូល៕

អត្ថបទដោយ :សន្តិភាព
រៀបចំដោយ: លី ដាលីន
By : khmeronlinenews