រំលឹក (ហុក ឡងឌី, មេឃាដករ សំលាប់រាប់មិនអស់ ខ្មែរស្នេហាជាតិ, ងាប់ ដោយរន្ទះបាញ់យន្តហោះ គ្មានខ្មែរណាស្រណោះ)
មេពេជ្ឈឃាដ នៅប្រទេសខ្មែរ ឈ្មោះហុក ឡងឌី (ឈ្មោះ ពិត ងៀង វ៉ាន់ សឺន, កើតនៅខេត្តតៃនិញ (ខ្មែរហៅ ខេត្តរោង ដំរី) ប្រទេសយួន), អាយុ ៥៨ (កើតឆ្នាំ ១៩៥០), ជនជាតិយួន នៅបាវិត, ជាអគ្គនាយក នគរបាលខ្មែរ ល្បីសំលាប់ខ្មែរ (តាម បញ្ជា សំដាចម៍ហ៊ុន សែន) ជាពិសេស បានសំលាប់ ពួក សកម្មជន នយោបាយខ្មែរ ក្នុងនោះមាន ហូ សុខ, ជា វិជ្ជា, ឱម រ៉ាឆាឌី, ជួ ជេដ្ឋារិទ្ធិ, លោកសង្ឃ សោម ប៊ុនធឿន, សុខ សុវណ្ណរេត, ថ្មីៗនេះមានឃឹម សំបូរ និងកូនប្រុស,.. ព្រមទាំង ពិសិដ្ឋ ពលីកា, ម្តាយ របស់ទូច ស្រីនិច, ទូច ស្រីនិច,..នោះ, បច្ចុប្បន្ន ហុក ឡងឌីបានត្រូវងាប់ តៃហោង បែកខ្ចាយឃ្ទាត សាច់ ជាដុំតូចៗ ក្លិនឆ្អាប ទ្រាំមិនបាន ដោយយន្តហោះ កន្ទុំរុយ ត្រូវរន្ទះបាញ់ ពេលចុះចត នៅ ឃុំកំពង់ ចក ស្រុករំដួល ខេត្តស្វាយរៀង ចំងាយ ៨០ គម ពីរដ្ឋធានី ភ្នំពេញ នៅម៉ោង ប្រហែល ៨:០០យប់, ម៉ោង នៅប្រទេសខ្មែរ។
ថ្ងៃនេះ មេពេជ្ឈឃាដ ឈ្មោះហុក ឡងឌី បានត្រូវងាប់តៃហោង បែកខ្ចាយសាច់ ជាបំណែកតូចៗ ដោយយន្តហោះ ត្រូវរន្ទះបាញ់, ហ្នុងហើយ ឈាមស្រែក ស្បែកហៅ របស់ ខ្មែរស្នេហា ជាតិ ដែលពួកវាទាំងពីរ បានសាបព្រួស។ មិនថាត្រឹម មហាជនខ្មែរ សូម្បីពួកសមាជិកខ្លះ នៃ គណបក្ស ប្រជាជន (ដែលជា គណបក្សកុំមុយនិស្ត បំរើយួន) ក្នុងនោះមាន ជា ស៊ីម, ជា សុផារ៉ា, ឌុល គឿន,… និង ច្រើនទៀត ក៏សំងំពេញចិត្តណាស់ដែរ ការងាប់តៃហោង របស់ មេពេជ្ឈឃាដ ឈ្មោះ ហុក ឡងឌី ព្រោះ ជននេះកាលមិនទាន់ងាប់ បានមានទំនាស់ខ្លាំងក្លា ជាមួយពួកទាំងនោះ ដែលមហាជនខ្មែរ បានដឹងគ្រប់ គ្នា ជាពិសេស ជននេះបានពទ្ធចាប់ជា ស៊ីមជាចំណាប់ខ្មាំង នៅផ្ទះ តាមបញ្ជាសំដាចម៍ហ៊ុន សែន, បង្ខំ ជា ស៊ីមចុះហត្ថលេខា ជំនួសមហាវរក្សត្រ។ ម្យ៉ាងទៀត គ្មានអ្វីបិទបាំង ភាពរីករាយ ត្រេកត្រអាល របស់ ហេង ពៅ ដែលកំពុងអង្គុយក្នុងគុក, ពេលបានឮឈ្មោះហុក ឡងឌីងាប់តៃហោង។ មហាជនខ្មែរ គ្រប់ ទិសទី ទាំងក្នុង/ក្រៅប្រទេស រីករាយក្រៃលែង ចំពោះដំណឹងងាប់តៃហោង របស់ឧក្រឹដ្ឋជន ឈ្មោះ ហុក ឡងឌី។
លើសពីហ្នឹង មេពេជ្ឈឃាដជនជាតិយួន ឈ្មោះហុក ឡងឌី និងសំដាចម៍ហ៊ុន សែន ជា ប្រភពលំហូរ ពួកយួន ចូលប្រទេសខ្មែរ និង ការបញ្ចូល រាប់មិនអស់ ពួកយួន អោយធ្វើជានគរបាលខ្មែរ ក្នុងក្រសួង មហាផ្ទៃខ្មែរ បច្ចុប្បន្ន ដើម្បី ការពារពួកយួន នៅប្រទេសខ្មែរ និងដើម្បីបំរើប្រទេសយួន។
មេឃាដករ ងាប់តៃហោង ឈ្មោះហុក ឡងឌី នឹងតាមទារយក ក្នុងពេលឆាប់ៗ ជីវិតសំដាចម៍ហ៊ុន សែន ដែលជាមេឧក្រឹដ្ឋជន ប្រឆាំងមនុស្សជាតិ នៅប្រទេសកម្ពុជា!!!
សំដាចម៍ហ៊ុន សែន មិនត្រូវស្រមៃអោយសោះ រស់ដល់អាយុ ៩០ ឆ្នាំ ដូចដែល ហ៊ុន សែនខ្លួនគាត់ ធ្លាប់ បាន អះអាង នោះ !!
អ្នកណាសំលាប់ជាវិជ្ជា?