ឯកឧត្តមបណ្ឌិតឧកញ៉ាជាចំរើនបន្តវេនពីនិស្សិតឈ្មោះជាឆេង
ក្នុងឆ្នាំ២០១៣នេះ
មានរឿងរ៉ាវគួរឲចាប់អារម្មណ៍ប្លែកៗនៅក្នុងបណ្តាញព័ត៌មានសង្គមហ្វេ
សប៊ុក
(Facebook)
គឺលេចចេញមានមុខសញ្ញាមនុស្សគេជេរប្រទេចច្រើនក្នុងហ្វេសប៊ុក
តែម្តង។
នាខែឧសភាកន្លងមក
និស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន
សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាម្នាក់ឈ្មោះ ជា ឆេង
សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
បានជាប់ចំណាត់ថ្នាក់ជាមនុស្សគេជេរច្រើនបន្ទាប់ពីនិស្សិតរូបនេះ
និងគូកនមិនត្រូវការវត្តមានឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យសុរិយា
ប្រាសាដ ស៊ូប៊ឺឌី
តំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ទិមនុស្សប្រចាំនៅ
កម្ពុជារហូតដល់ថ្នាក់អ្នកលេងហ្វេសប៊ុកដាក់រហស្សនាមឲនិស្សិត
រូបនេះថាជា(និស្សិតផ្តាច់សង្ខារ)ទៀតផង។
ឈានចូលមកដល់ខែមិថុនានិងដើមខែកក្កដានេះ ឯកឧត្តមបណ្ឌិតឧកញ៉ាជា ចំរើន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យានិងជាបេក្ខជន តំណាងរាស្ត្របម្រុងគណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកណ្តាលបាន ចូលខ្លួនមកបន្តវេនជំនួសនិស្សិតឈ្មោះ ជា ឆេង ឈរក្នុងលំដាប់ថ្នាក់ជាមនុស្សគេជេរប្រទេចច្រើននៅក្នុងហ្វេសប៊ុក បន្ទាប់ពីឯកឧត្តមបណ្ឌិតឧកញ៉ារូបនេះបានក្លែងបន្លំដាក់ឈ្មោះនិងរូបថត ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ(គណបក្សនយោបាយប្រឆាំង)ឯកឧត្តម សម រង្ស៊ី,ឯកឧត្តម កឹម សុខា,អ្នកចម្រៀងព្រាប សុវត្ថិ,អ្នកចម្រៀងឱក សុគន្ធកញ្ញានិងសិល្បការិនីពេជ្រ សូលីកា…ដើម្បីឲសមាជិកហ្វេសប៊ុកចុចLikeគាំទ្រប៉ុន្តែបែរជា ចូលទៅជាLike Fan Pageរបស់ខ្លួនសំដៅគាំទ្រឲគណបក្សប្រជាជនកម្ពុជា(គណបក្សនយោបាយ កាន់អំណាច)និង(សម្តេចតេជោសែន)ទៅវិញ។
ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ចេញប្រតិកម្មហៅឯកឧត្តមបណ្ឌិតឧកញ៉ា ជា ចំរើន ថាជាបុគ្គលខិលខូចបន្លំឈ្មោះនិងរូបថតឯកឧត្តមក្លែងក្លាយបោកបញ្ឆោតឲគេLikeគាំទ្រFan Pageរបស់ខ្លួន។
រីឯប្រិយមិត្តហ្វេសប៊ុកបានហៅឯកឧត្តមបណ្ឌិតឧកញ៉ា ជា ចំរើន ថាជាបណ្ឌិតកន្ថោរជាបណ្ឌិតឆបោក ជាបណ្ឌិតថោកទាប ជាបណ្ឌិតមុខក្រាស់…។ល។
ក្រុមអ្នកលេងហ្វេសប៊ុកជាបញ្ញវន្តបាននិយាយឲដឹងថាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលរងគ្រោះព្រោះឯកឧត្តមបណ្ឌិតឧកញ៉ា ជា ចំរើន ឆបោកគួរតែប្រើប្រាស់សិទ្ធិនិងចំណេះដឹងរបស់ខ្លួនធ្វើយុទ្ធនាការUnlikeពីFan Pageរបស់ឯកឧត្តមបណ្ឌិតឧកញ៉ារូបនេះវិញ ហើយដំណើរការដាក់ពាក្យប្តឹងទៅតុលាការទើបសមមុខជនខិលខូច ទោះបីមិនមានច្បាប់ស្តីពីទូរគមនាគមន៍សម្រាប់ប្រើប្រាស់នៅឡើយក៏ដោយ។
មជ្ឈដ្ឋានទូទៅដែលភាគច្រើនជាបញ្ញវន្តបានលើកឡើងថា អំពើរបស់ឯកឧត្តមបណ្ឌិតឧកញ៉ាជា ចំរើន នៅក្នុងបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកដែលបន្លំឈ្មោះនិងរូបថត អ្នកដទៃដើម្បីកេងចំណេញបម្រើឲផលប្រយោជន៍ខ្លួនឯងនិងគណបក្សនយោបាយដែល ខ្លួនគាំទ្រតាមរយៈការស្ទាបស្ទង់ប្រជាប្រិយភាពនៃចំនួនអ្នកគាំទ្រ Like Page គឺហួលហេតុពេកហើយៗអាចប៉ះពាល់ដល់កិត្តិយសគណបក្សប្រជាជនកម្ពុជាផង ប៉ះពាល់ដល់កិត្យានុភាពសញ្ញាបត្របណ្ឌិតផង ប៉ះពាល់ដល់តម្លៃគោរមងារជាឧកញ៉ាផងនិងធ្វើឲប៉ះពាល់ដល់ផលប្រយោជន៍ ច្បាប់ថែមទៀតផង ទោះបីជាខ្លួនទទួលបានជ័យជម្នះលើភាគីម្ខាងក៏ដោយពីព្រោះជាជ័យជម្នះ ទទួលបានមកពីការឆបោកក្លែងបន្លំ៕