Sunday, July 28, 2013

មានការរារាំង មិនឱ្យនាំមន្ដ្រី គ.ជ.ប ចេញពីការិយាល័យ បោះឆ្នោតនៅ សង្កាត់ ស្ទឹងមានជ័យ (មានវីដេអូ)

ភ្នំពេញ ៖ មន្ដ្រី គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅការិយាល័យបឋម សិក្សាស្ទឹងមានជ័យ ត្រូវបានរារាំង មិនឱ្យធ្វើ ដំណើរចេញពីការិយាល័យ ប៉ុន្ដែត្រូវ បាន កម្លាំងនគរបាល និងសមត្ថកិច្ចជាច្រើននាក់ ទៅជួយអន្ដរាគមន៍ ដោយនាំមន្ដ្រី គ.ជ.ប ចេញ ពីការិយាល័យ រហូតដល់មានការផ្ទុះ អាវុធ ដើម្បីបំបែកក្រុមមនុស្ស ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពីមានការរារាំងមិនឱ្យ មន្ដ្រី គ.ជ.ប នៅការិយាល័យបោះឆ្នោតខាង លើចេញពីការិយាល័យនោះ សមត្ថ កិច្ចរួម មាននគរបាល និងអាវុធហត្ថ បានបញ្ជូន រថយន្ដរបស់ខ្លួន ដើម្បីទៅដឹកមន្ដ្រី គ.ជ.ប ប៉ុន្ដែត្រូវក្រុមមនុស្សបន្ដរារាំងរហូតដល់វាយ រថយន្ដរបស់មន្ដ្រីអាវុធហត្ថ ចំនួន២គ្រឿង បណ្ដាលឱ្យរងការខូចខាត ទៀតផង ។