នាយកុយ យាយណាង និងគ្រួសារជនរងគ្រោះ ដាក់ពាក្យបណ្តឹង
ពោធិ៍សាត់: នាយកុយតារាកំប្លែងជើងចាស់ និងលោកយាយសំណាង តារាចម្រៀងអាយ៉ៃ បានបង្ហូរទឹកភ្នែកយំបោកខ្លួនដូចអក នៅពេលដែលមកដល់កន្លែងកើតហេតុ នៅរសៀលថ្ងៃនេះ លើផ្លូវជាតិលេខ៤ត្រង់ចំណុចគីឡូម៉ែត្រលេខ២១១-២១២ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ (កន្លែងកូនស្លាប់)។ ស្តាប់តាមការរៀបរាប់របស់ប៉ូលិសដែលប្រចាំការនៅទីនោះ ខណៈនោះនាយកុយ និងយាយសំណាង បានដុតធូបឧទិ្ទសហៅព្រលឹងកូនប្រុសរបស់គាត់ឲ្យវិលទៅផ្ទះវិញ។
ដោយឡែកគ្រួសារជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ជាមួយគ្នានោះក៏បានដុតធូបឧទ្ទិសហៅព្រលឹងកូនៗឲ្យ ទៅផ្ទះសម្បែងវិញដែរ នៅរសៀលថ្ងៃនេះ។
នាយកុយ និងយាយណាង ទៅដុតធូបនៅមុខឡាន Tundra ដើម្បីហៅព្រលឹងកូនឲ្យត្រឡប់ទៅផ្ទះវិញ
នៅឯការិយាល័យប៉ូលិសចរាចរណ៍ខេត្តព្រះសីហនុ នាយកុយ និងយាយណាង និងក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ជាមួយគ្នាក្នុងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK បើកបុករថយន្តតារាចម្រៀងខេមរៈ សិរីមន្ត បានអញ្ជើញចូលមកដាក់ពាក្យបណ្តឹងរួចរាល់ហើយ នៅរសៀលថ្ងៃទី១០ ខែមីនានេះ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកសង្រេងកាន់តែខ្លាំងក្លានោះ គឺនាយកុយ យាយណាង និងគ្រួសារជនរងគ្រោះជាមួយគ្នានោះបានយករូបថតកូនប្រុសម្នាក់មួយៗមក ដុតធូបនៅចំពោះមុខរថយន្ត Tundra របស់ខេមរៈ សិរីមន្ត ដែលខ្ទេចខ្ទាំទៅហើយនោះដោយសម្រែកឧទ្ទិសហៅរកព្រលឹងកូនប្រុសឲ្យវិល ទៅផ្ទះវិញផងដែរ ដោយពួកគាត់យល់ថា ព្រលឹងរបស់កូនៗប្រុសរបស់ពួកគាត់នៅជាប់និងរថយន្តរងគ្រោះនេះ មិនទាន់ទៅណានោះទេ។
នាយកុយ និងយាយណាង ទៅដុតធូបនៅមុខឡាន Tundra ដើម្បីហៅព្រលឹងកូនឲ្យត្រឡប់ទៅផ្ទះវិញ
លោកព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ CEN នៅល្ងាចថ្ងៃទី១០ ខែមីនានេះថា ក្រុមគ្រួសារជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នាទាំងពីរករណី កាលពីព្រលប់ថ្ងៃទី៧ មីនា នឹងពាក់កណ្តាលអធ្រាត្រឆ្លងចូលថ្ងៃទី៨ មីនា នោះបានចូលខ្លួនមកដាក់ពាក្យបណ្តឹងជាបណ្តើរៗហើយ ក្នុងនោះមាន នាយកុយ យាយណាង គ្រួសារខេមរៈ សិរីមន្ត និងគ្រួសារជនរងគ្រោះជាមួយគ្នាផ្សេងទៀតផងដែរ។
លោកព្រហ្ម ពៅ បានអះអាងថា លោកនិងជម្រុញកិច្ចការកសាងសំណុំរឿងដ៏សោកសង្រេងនេះទៅសាលាដំបូង ខេត្តយ៉ាងលឿនបំផុត ខណៈដែលគ្រួសារជនរងគ្រោះទាំងអស់បានមកដាក់ពាក្យបណ្តឹងគ្រប់គ្រាន់ ដោយឡែកវត្ថុតាងបានប្រមែប្រមូលមកគ្រប់ចំនួនអស់ហើយ។

នាយកុយ និងយាយណាង ដាក់ពាក្យបណ្តឹងនៅការិយាល័យប៉ូលិសចរាចរណ៍ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១០ ខែមីនានេះ
ជាមួយហេតុការណ៍ដ៏សោកសៅនេះស្នូរសម្លេងព្រះធម៌ និងដំណើរព្យុះហយាត្រារបស់ព្រះសង្ឃមួយរយដប់អង្គ រួមនិងក្រុមគ្រួសារតារាៗរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងវិថី ដ៏វែងឆ្ងាយក្នុងក្រុងព្រះសីហនុនិងបន្តឆ្ពោះទៅកាន់ទីកន្លែងកើតហេតុ បណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២១១-២១២បានចាប់ផ្តើមឡើងនៅវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ។ព្រឹត្តិការណ៍ដ៏កម្រនេះបានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ភ្ញៀវជាតិ និងអន្តរជាតិ មានការកោតសសើរយ៉ាងខ្លាំង។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមដឹកនាំព្រះសង្ឃ ចំនួន១១០របស់លោកខ័ណ្ឌ ច័ន្ទសុផល ប្រធានព័ត៌មានជាតិដោយសេរីនិងប្រតិកម្មរហ័សលើបណ្តាញក្នុងសង្គម (Facebook) ដោយសហការជាមួយព្រះសង្ឃក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ ព្រះមេគណ គៀត ច័ន្ទធុច បានដំណើរការប្រកបដោយជោគជ័យ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ នេះដោយចាប់ផ្តើមដើរថ្មើជើង និងសូត្រធម៌បណ្តេញខ្មោចចង្រៃតាមដងវិថីអូរឈើទាល កាត់ទីក្រុងព្រះសីហនុ សំដៅមកវិមានឯករាជ្យ និងបន្តជិះរថយន្តសំដៅទៅកន្លែងកើតហេតុ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ (ទីតាំងលោកខេមរៈ សិរីមន្តគ្រោះថ្នាក់) និងបញ្ចប់នៅល្ងាចថ្ងៃដដែលនោះដែរ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមដឹកនាំព្រះសង្ឃ ចំនួន១១០របស់លោកខ័ណ្ឌ ច័ន្ទសុផល ប្រធានព័ត៌មានជាតិដោយសេរីនិងប្រតិកម្មរហ័សលើបណ្តាញក្នុងសង្គម (Facebook) ដោយសហការជាមួយព្រះសង្ឃក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ ព្រះមេគណ គៀត ច័ន្ទធុច បានដំណើរការប្រកបដោយជោគជ័យ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ នេះដោយចាប់ផ្តើមដើរថ្មើជើង និងសូត្រធម៌បណ្តេញខ្មោចចង្រៃតាមដងវិថីអូរឈើទាល កាត់ទីក្រុងព្រះសីហនុ សំដៅមកវិមានឯករាជ្យ និងបន្តជិះរថយន្តសំដៅទៅកន្លែងកើតហេតុ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ (ទីតាំងលោកខេមរៈ សិរីមន្តគ្រោះថ្នាក់) និងបញ្ចប់នៅល្ងាចថ្ងៃដដែលនោះដែរ។
នាយកុយ និងយាយណាង ទៅដុតធូបនៅមុខឡាន Tundra ដើម្បីហៅព្រលឹងកូនឲ្យត្រឡប់ទៅផ្ទះវិញ
សូមរម្លឹកថា តារាចម្រៀង ខេមរៈ សិរីមន្ត និងមិត្តភក្តិមានគ្នា៨នាក់ (ក្មេងម្នាក់) បានធ្វើដំណើរតាមរថយន្តម៉ាក Tundra ពណ៌សមួយគ្រឿង ពីភ្នំពេញមកក្រុងព្រះសីហនុ ក្នុងគោលបំណងចូលរួមច្រៀងរាំក្នុងការប្រគំតន្ត្រីមួយនៅក្លឹប កំសាន្ត អិលវី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ២១១-២១២ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុន SK បានបើកបុកយ៉ាងពេញទំហឹង (បញ្ច្រាសទិសគ្នា) បណ្តាលឲ្យមិត្តភក្តិប្រុសៗរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ស្លាប់អស់៤នាក់ នៅនិងកន្លែង កាលពីវេលាម៉ោង២០និង៥០នាទីយប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៣នេះ។ ក្នុងឧប្បទ្ទវហេតុនោះ ពេលសមត្ថកិច្ចជំនាញចរាចរណ៍កំពុងការពារកន្លែងកើតហេតុនោះស្រាប់តែមាន រថយន្តដឹកស្រាបៀអង្គរមួយគ្រឿងផ្សេងទៀត បានបើកចុះចំណោតមកបុករថយន្តស្ទូច, រថយន្តប៉ូលិស, រថយន្តបុក្គលិកក្រុមហ៊ុន កាំមីនកូ និងរថយន្តពេទ្យ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៣នាក់របួស៣នាក់បន្ថែមទៀតផងដែរ៕
ប្រភព CEN