កុមារីកម្ពុជាម្នាក់ សម្តែងភាពយន្តឯកសារខ្នាតអន្តរជាតិ Girl Rising ដែលមាន៩ប្រទេសចូលរួម
ប្រភព CEN
ភ្នំពេញ: ភាពយន្តឯកសារខ្នាតអន្តរជាតិ ដែលមានចំណងជើងថា Girl Rising ជាភាពយន្តថ្មីសន្លាងមួយ សម្រាប់ពានរង្វាន់ អាកាដឺមី (Academy Award) ក្នុងនោះ កុមារីជនជាតិកម្ពុជាម្នាក់ បានចូលរួមសម្តែងជាមួយកុមារី ដែលមកពី៩ ប្រទេសផ្សេងទៀត។
ខ្សែភាពយន្តខ្នាតធំដែលមានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CNN ដែរនោះ នឹងចាក់ផ្សាយនៅថ្ងៃអង្គារទី២ ខែកក្កដា ឆ្នាំ២០១៣ ពីម៉ោង៦ល្ងាច ដល់៩ :00 យប់ នៅរោងភាពយន្តរបស់វិទ្យាស្ថានបារាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នករៀបចំកម្មវិធី។
តាមប្រភពបានឲ្យដឹងថា សាច់រឿងនេះ បង្ហាញអំពីឥទ្ធិពលនៃការអប់រំក្នុងការផ្លាស់ប្តូរកុមារី ក៏ដូចជាពិភពលោក ។ ភាពយន្តនេះ នាំមកជូន ដោយយុទ្ធនាការគាំទ្រការអប់រំ សម្រាប់កុមារី ហៅថា ១០x១០ ក្រុមហ៊ុនសាជីវកម្ម Intel និងផលិតកម្ម CNN។
សុខា បាននិយាយថា “វាមិនមែនជាការបញ្ចប់ទេ
ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។ សុខា គឺជាកុមារកម្ពុជា
នៅកន្លែងចាក់សំរាម។ នាងគឺជាក្មេងកំព្រា
ដែលត្រូវបង្ខំចិត្តដើររើសរបស់របរនៅក្នុងគំនរសំរាម ដើម្បីរស់
ប៉ុន្តែដោយធ្លាប់ឆ្លងកាត់អព្ភូតហេតុជាច្រើន
សុខាក៏បានស្វែងរកឃើញផ្លូវរបស់នាង ដោយបានចូលរៀននឹងគេ។
ហើយនាងក៏បានក្លាយជាសិស្សពូកែ
នៅចំណុចនៃអនាគតដ៏អស្ចារ្យដែលនឹកស្មានមិនដល់។
ភាពយន្តនេះ និយាយអំពីជីវិតកុមារី ៩រូបមកពី ៩ប្រទេស រួមមានៈ ១-ប្រទេស កម្ពុជា សំដែងដោយ កុមារី សុខា , ២-ប្រទេស ឥណ្ឌា, 3-ប្រទេសនេប៉ាល់, ៤-ប្រទេស អេហ្ស៊ីប, ៥-ប្រទេស ប៉េរូ, ៦-ប្រទេសអេត្យូពី, ៧-ប្រទេសអាហ្វហ្គានីស្ថាន, ៨-ប្រទេស ហៃទី, ៩-ប្រទេសសៀរ៉ាឡេអូន និងឆ្លុះបញ្ចាំងនូវឥទ្ធិពលការអប់រំទៅលើសហគមន៍ប្រទេស ក៏ដូចជាពិភពលោក៕