លោកហ៊ុន សែនគំរាមប្តឹងមន្ត្រីគណបក្សសង្គ្រោះជាតិ
ភ្នំពេញ — លោកហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជានិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
បានព្រមាននៅថ្ងៃពុធនេះថា គណបក្សរបស់លោកនឹងប្តឹងលោកកឹម សុខា
និងមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកកឹម សុខា
និងមន្ត្រីគណបក្សជំទាស់បន្តចាត់ទុកថា
គណបក្សប្រជាជនកម្ពុជាបញ្ជាពីក្រោយខ្នងនៃការបន្តុះបង្អាប់គណបក្ស
ជំទាស់។
ថ្លែងក្នុងសុន្ទរកថានៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកមិញនេះ លោកហ៊ុន សែន បានលើកឡើងដោយមិនបញ្ចេញឈ្មោះលោកកឹម សុខាចំៗទេ ប៉ុន្តែបានបង្ហាញសាវតារឿងនៃបាតុកម្មប្រឆាំងប្រធានស្តីទីគណបក្ស សង្គ្រោះជាតិរូបនេះជុំវិញសំណុំរឿងគុកទួលស្លែង និងការបរិហារថា លោកកឹម សុខាមានភរិយាក្រៅច្បាប់ជាដើម។
លោកហ៊ុន សែននិយាយថា៖ «បុគ្គលណាក៏ដោយនៅក្នុងបក្សហ្នឹងដែលនិយាយថា គណបក្សប្រជាជនជាអ្នករៀបចំ យើងប្តឹងទៅតុលាការដើម្បីឲ្យសំណុំរឿងជុំតែម្តង សំណុំរឿងតាជុំម៉ី សំណុំរឿងម្តាយក្មេក និងសំណុំរឿងប្រពន្ធចុង»។
លោកជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងបានប្តឹងកាលពីសប្តាហ៍មុនប្រឆាំងលោកកឹម សុខា បន្ទាប់ពីលោកកឹម សុខាមិនព្រមសុំទោសចំពោះការចោទប្រកាន់ថា លោកបានថ្លែងការណ៍ថា គុកទួលស្លែងគឺជាគុកសិប្បនិមិត្ត។
ដោយឡែកស្ត្រីពីរនាក់ដែលអះអាងថា ជាម្តាយនិងប្រពន្ធក្រៅច្បាប់របស់លោកកឹម សុខាបានប្តឹងរូបលោកនៅសាលាដំបូងខេត្តព្រៃវែង និងសាលាដំបូងរាជធានីភ្នំពេញ ពីបទប្រើអំពើហិង្សា និងទារសំណងសម្រាប់ផ្គត់ផ្គង់ជីវភាព។
ទោះជាយ៉ាងណា លោកកឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិធ្លាប់បានច្រានចោលជារៀងរហូតមកថា មិនមានការជាប់ពាក់ព័ន្ធករណីទាំងនេះទេ។ មន្ត្រីផ្លូវការគណបក្សជំទាស់ធ្លាប់បានហៅការដាក់បណ្តឹងរបស់បុគ្គល ទាំងបីនៅចំពេលកៀកនឹងការបោះឆ្នោតនេះថា ជាការរៀបចំដោយគណបក្សប្រជាជនកម្ពុជា ដោយមានបណ្តាញឃោសនានៃគណបក្សកំពុងកាន់អំណាចនេះជួយបន្ទរយ៉ាង ខ្លាំង។
លោកកឹម សុខា ប្រធានស្តីទីគណបក្សនេះ បានលើកឡើងថា លោកមិនដែលចោទប្រកាន់លើគណបក្សប្រជាជនកម្ពុជាអំពីរឿងនេះទេ ប៉ុន្តែមហាជនបានមើលឃើញអាថ៌កំបាំងពីក្រោយខ្នងឆាកនេះ។
លោកបាននិយាយថា៖ «ប្រជាពលរដ្ឋបានដឹង ហើយប្រព័ន្ធផ្សព្វផ្សាយសព្វថ្ងៃនេះក៏បានបង្ហាញឲ្យឃើញ ថាតើប្រព័ន្ធផ្សព្វផ្សាយណាដែលជួយផ្សព្វផ្សាយរឿងនេះ? គឺប្រជាពលរដ្ឋដឹង និងអាចវាយតម្លៃបានហើយ។ យើងមិនបាច់ថាទេ»។
លោកហ៊ុន សែនបានបញ្ជាទៅដល់មន្ត្រីគណបក្សរបស់ខ្លួនឲ្យរៀបចំឯកសារត្រៀម ប្តឹងប្រឆាំងលោកកឹម សុខា និងមន្ត្រីគណបក្សជំទាស់។
ដោយឡែកលោកកឹម សុខាចាត់ទុកថា នេះគឺជា«ការគំរាមកំហែងមួយដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោត។ ប៉ុន្តែការណ៍នេះនឹងជួយឲ្យមានការគាំទ្រគណបក្សជំទាស់ពីម្ចាស់ ឆ្នោតកាន់តែច្រើនទៅវិញទេ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣នេះ។
មានគណបក្សចំនួនប្រាំបីចូលរួមប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត។ ក៏ប៉ុន្តែក្នុងពេលនេះគេសង្កេតឃើញលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបើកការវាយប្រហារកាន់តែខ្លាំងលើគណបក្សសង្គ្រោះជាតិដោយមិនបាន លើកឡើងពីគណបក្សប្រជែងផ្សេងនោះទេ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(ខុមហ្វ្រែល) លើកឡើងថា បណ្តឹងនេះអាចបង្កបរិយាកាសគំរាមកំហែងដល់អ្នកនយោបាយដែលប្រជែង ជាមួយគណបក្សកាន់អំណាច។
លោកនិយាយថា៖ «វាអាចធ្វើឲ្យសហគមន៍អន្តរជាតិមើលឃើញថា ការបោះឆ្នោតហ្នឹងអាចដំណើរការទៅដោយអត់សេរី និងយុត្តិធម៌ត្រឹមត្រូវ បើសិនជាមានការដាក់សម្ពាធនិងការប្រើប្រាស់តុលាការ»។
នៅក្នុងពេលនេះប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ីមិនអាចចូលរួមការបោះឆ្នោតបានទេ ដោយសារតែតុលាការខ្មែរបានផ្តន្ទាទោសរូបលោក ដែលមន្ត្រីសង្គមស៊ីវិលធ្លាប់បានហៅថា នេះជារឿងនយោបាយ។
ហើយប្រសិនបើលោកកឹម សុខានឹងជាប់បណ្តឹងថ្មីៗថែមទៀត នោះក្បាលម៉ាស៊ីនដឹកនាំគណបក្សជំទាស់អាចនឹងទទួលរងសម្ពាធមួយកម្រិត បន្ថែមទៀត៕