កូដកម្មរបស់បុគ្គលិកណាហ្គាវើលរងការបង្ក្រាបនិងឃាត់ខ្លួន១៩នាក់
ភ្នំពេញៈ នៅ
ក្នុងការបង្ក្រាបមួយដែលត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិការងារ
នគរបាលនិងកងសន្តិសុខ
ដែលប្រដាប់ដោយអាវុធបានធ្វើការបំបែកទៅលើក្រុមអ្នកតវ៉ាដោយ
សន្តិវិធី
ដែលភាគច្រើនជាស្រ្តីអង្គុយនៅលើស្មៅនៅខាងក្រៅកាស៊ីណូណាហ្គាវើល
កាលពីម្សិលមិញហើយបានឃាត់ខ្លួនក្រុមអ្នកតវ៉ានិងមេដឹកនាំសហជីព
ចំនួន១៩នាក់មួយរយៈខ្លី។
ក្រុមអ្នកតវ៉ា១១នាក់ក្នុងចំណោម១៩នាក់ដែលសមត្ថកិច្ចចាប់ខ្លួន នោះគឺជាស្រ្តីហើយមានស្រ្តីម្នាក់សន្លប់ត្រូវបញ្ជូនទៅ មន្ទីរពេទ្យ ខណៈក្រុមតវ៉ាជាច្រើនទៀតបានយំស្រែកទាមទារនៅខាងក្រៅកាស៊ីណូ ក្នុងនោះ ក៏មានអ្នកខ្លះភ័យរន្ធត់ស្លន់ស្លោផងដែរ។
បុគ្គលិកកាស៊ីណូជាង ១០០នាក់ដែលធ្វើកូដកម្មចូលដល់នៅថ្ងៃទី៦ដើម្បីទាមទារប្រាក់ឈ្នួល បានមកផ្តុំគ្នានៅលើសួនច្បារ ខាងមុខកន្លែងធ្វើការរបស់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ រហូតកម្លាំងចម្រុះបានមកព័ទ្ធពួកគេនៅវេលាម៉ោងប្រហែល៣រសៀល។ បរិយាកាសដូចជាពិធីបុណ្យមួយបានកើតឡើងនៅពេលកូដករនាំគ្នាទះដៃ ច្រៀងនិងវាយស្គរ។ ប៉ុន្តែ បរិយាកាសនេះបានផ្លាស់ប្តូរវិញនៅពេលកងសន្តិសុខកាស៊ីណូដែលគាំទ្រ ដោយនគរបាលប្រឆាំងកុបកម្ម និងកងយោធាបានលើកគ្នាមកបំបែកហ្វូងអ្នកតវ៉ា ដោយបណ្តេញចេញពីតង់ដែលពួកគេកំពុងជ្រកទឹកភ្លៀងរួចហើយធ្វើការ បណ្តេញពួកគេទាំងអស់ចេញពីលើសួនច្បារ។សន្តិសុខ ដែលពាក់អាវពណ៌ខៀវបានចាប់ខ្លួនកម្មករដែលតវ៉ាហើយខ្លះទៀតបាន ចាប់ក្រុមស្រ្តីទាំងនោះចេញទាំងបង្ខំនិងធ្វើការបំបែកមេដឹកនាំ សហជីពផង ខណៈដែលពួកគេកំពុងតែព្យាយាមនិយាយទៅកាន់សមាជិកខ្លួន។
អ្នកស្រី ឈឹម ស៊ីថា អនុប្រធានសហជីពនៅកាស៊ីណូនេះថ្លែង ខណៈក្រុមសន្តិសុខរុញគាត់ទាំងបង្ខំទៅរថយន្តនគរបាលនៅជិតនោះថា៖ «ពួកគេកំពុងចាប់ខ្លួនខ្ញុំ»។ «គេនិយាយថា នេះជាកូដកម្មខុសច្បាប់ប៉ុន្តែយើងបានធ្វើដោយគោរពទៅតាមច្បាប់»។
លោក ឌឿ ដារ៉ូ ជំនួយការប្រធានសហព័ន្ធសហជីពកម្មករផ្នែកសេវានិងទេសចរណ៍កម្ពុជា (CTSWF) ជាសហព័ន្ធរបស់សហជីពនៅកាស៊ីណូនេះបានថ្លែងការពារអំពីភាពស្រប ច្បាប់នៃកូដកម្មនេះនៅមុនពេលគាត់ត្រូវបានគេបណ្តេញទាំងបង្ខំឲ្យ ចេញឆ្ងាយ។
លោកបានថ្លែងថា៖ «យើងបានជម្រាបក្រុមហ៊ុនរួចហើយហើយពួកគេមិនអើពើចំពោះការទាមទារ របស់យើង។ នគរបាលមិនគួរបំបែកក្រុមអ្នកតវ៉ារបស់យើងទេពីព្រោះពួកគេបានធ្វើ ការតវ៉ានេះដោយសន្តិវិធី»។
គេនៅតែមិនច្បាស់អំពីមូលហេតុដែលក្រុមសន្តិសុខជាជាងនគរបាល គឺជាអ្នកដែលធ្វើការចាប់ខ្លួនកូដករឬមូលហេតុអ្វីបានជាកូដកម្ម នេះទទួលការឆ្លើយតបទាំងកម្លាំងបាយប៉ុន្តែមន្រ្តីរដ្ឋាភិបាលម្នាក់ ដែលនិយាយនៅនឹងកន្លែងនោះផ្ទាល់បានប្រាប់ទៅក្រុមតវ៉ាទាំងនោះថា ពួកគេកំពុង«តវ៉ាខុសច្បាប់»។
មន្រ្តីរូបនេះដែលភ្នំពេញ ប៉ុស្តិ៍មិនអាចសួរបញ្ជាក់បាននិយាយទៅកាន់កូដករថា៖ «អ្នកទាំងអស់គ្នាមិនបានផ្តល់ព័ត៌មានទៅអាជ្ញាធរទេ។ ប្រសិនបើអ្នកទាំងអស់គ្នាជម្រាបមកយើង ប្រហែលជាយើងស្វែងរកកន្លែងសមស្របសម្រាប់ការតវ៉ានេះ»។
មន្រ្តីរូបនេះបន្តទៀតថា សប្តាហ៍នេះមិនមែនជាពេលវេលាល្អមួយសម្រាប់ពួកគេធ្វើការតវ៉ា ទេដោយសារមានគណៈប្រតិភូបរទេសមករាជធានីភ្នំពេញកិច្ចប្រជុំ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
មន្រ្តីរូបនេះបន្តទៀតថា៖ «ខ្ញុំយល់អំពីភាពលំបាករបស់អ្នកប៉ុន្តែ អ្នកក៏គួរតែគិតអំពីកិត្តិយសប្រទេសជាតិដែរ។ ខ្ញុំសូមឲ្យអ្នករាល់គ្នាទៅផ្ទះពីរបីថ្ងៃសិន»។
បុគ្គលិករហូតដល់១ពាន់នាក់បានធ្វើការតវ៉ានៅខាងក្រៅកាស៊ីណូ ណាហ្គាវើលកាលពីខែកុម្ភៈទាមទារឲ្យទទួលយកមេដឹកនាំសហជីពដែលត្រូវ បានបណ្តេញពីការងារឲ្យចូលធ្វើការវិញនិងទាមទារដំឡើងប្រាក់ឈ្នួល អប្បបរមារហូតដល់១៥០ដុល្លារក្នុងមួយខែនិងលក្ខខណ្ឌដទៃៗទៀត។
បញ្ហាប្រាក់ឈ្នួលគឺជាចំណុចមួយនៃចំណុចពីរដែលកម្មករនិយាយថា ថ្នាក់ដឹកនាំរបស់ណាហ្គាវើលបានសន្យាកាលនោះថា នឹងដោះស្រាយ៣ខែក្រោយ។
អ្នកនាង សុខ មុលីកា បុគ្គលិកនៅកាស៊ីណូនេះ បានថ្លែងថា ពេលវេលាមកដល់ហើយ។
អ្នកនាងបន្តថា៖ «ក្រុមហ៊ុនតែងតែព្យាយាមពន្យារពេលបញ្ហានេះ។ នោះហើយជាមូលហេតុដែលយើងនាំគ្នាធ្វើការតវ៉ា។ យើងមិនមែនកំពុងធ្វើការតវ៉ាហិង្សានោះទេ។ នគរបាលមិនគួរចាប់ខ្លួនអ្នកតវ៉ានិងធ្វើឲ្យស្ថានភាពអាក្រក់បែប នេះទេ»។
អ្នកស្រី ឈឹម ស៊ីថា ដែលត្រូវចាប់ខ្លួន និងនិយាយតាមមីក្រូហ្វូនថា ការទាមទាររបស់បុគ្គលិក គឺតិចតួចបើប្រៀបធៀបនឹងប្រាក់ចំណេញប្រចាំឆ្នាំរបស់ណាហ្គាវើល។ អ្នកស្រីបន្ដថាបុគ្គលិកទាំង១៩នាក់ដែលត្រូវបានចាប់ខ្លួនត្រូវ បានដោះលែងកាលពីយប់មិញ។ គាត់ថា៖«យើងបានប្រាប់ពួកគេថា យើងបានជូនដំណឹងជាមុនមួយសប្តាហ៍ហើយ។ ពួកគេដោះលែងយើងដោយគ្មានការចោទប្រកាន់ទេ បន្ទាប់ពីមានបញ្ជាពីថ្នាក់លើ»៕ PS
________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
- See more at: http://www.cambodiapage.info/kh/?p=3711#sthash.zXs91CwM.dpuf