ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌា កើនដល់ជិត៦០០នាក់
ពលរដ្ឋឥណ្ឌាត្រូវបានជំលាស់ទៅទីទួលសុវត្តិភាព
មន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក Vijay Bahuguna ថ្លែងថា សាកសពចំនួន៥៥៦ ក្រុមយោធាជួយសង្គ្រោះរកឃើញពេលអណ្តែតទឹក និង កប់ក្នុងភក់។
ឧត្ថម្ភាគចក្រ និងទាហានរាប់ពាន់នាក់ ត្រូវបានរដ្ឋាភិបាលចាត់ចែង ដើម្បីជួយសង្គ្រោះ។ មនុស្សប្រមាណ៣៥០០០នាក់ ក្រុមអ្នកជួយសង្គ្រោះ បានសង្គ្រោះទៅកន្លែងមានសុវត្ថិភាព៕