Saturday, June 29, 2013

គៀត សុវណ្ណាឡាង អួល​ដើម​ក បង្ហូរ​ទឹកភ្នែក​ព្រោះ​រឿង​ស្នេហា បង្ហោះ​វីដេអូ​ឃ្លីប​លើ ហ្វេសប៊ុក (Video Inside)

ប្រភព Lookingtoday
ភ្នំពេញ៖ តារាចម្រៀងនៅក្នុង ទ្រនំផលិតកម្ម ភ្លេងរីខត(Pleng Record)កញ្ញា គៀត សុវណ្ណាឡាង ត្រូវបានមហាជន និងមិត្តៗយុវវ័យ ដែលប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈឃើញ វីដេអូឃ្លីបរបស់នាង មួយត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម ដ៏ពេញនិមយមួយនេះ ហើយគេបានឃើញ នាងយំត្អួញត្អែបង្ហូរ ទឹកភ្នែកសស្រាក់សស្រាំ ដែលមើលទៅហាក់ ដូចជាមនុស្សម្នាក់ កំពុងតែជួបវិបត្តិស្នេហា ។
បន្ទាប់ពីលេចធ្លាយ វីដេអូឃ្លីប ដែលបង្ហាញពី ការបង្ហូរទឹកភ្នែក របស់ស្រីស្រស់សាច់ស គៀត សុវណ្ណាឡាង ស្ទើរមិនគួរឲ្យជឿនេះមក ត្រូវបានមហាជនទូទៅគិតថា នាងស្រក់ទឹកភ្នែក ដោយសារជារឿង ស្នេហាជាមួយសង្សារ ។ តែទោះជាយ៉ាងណា តារាសម្តែងដែលវិវត្តន៍ខ្លួន មកជាតារាចម្រៀងរូបនេះ ពីមុនមក មិនដែលពើបប្រទះ នឹងរឿងរ៉ាវស្នេហាជាមួយ បុរសណាម្នាក់ឡើយ គ្រាន់តែមានព័ត៌មានថា មានអ្នកតាមស្រឡាញ់ច្រើន។
ដូច្នេះ នៅពេលដែលលេចធ្លាយវីដេអូឃ្លីប មានរយៈពេល៤២វិនាទីនេះ ចេញមក ស្រាប់តែធ្វើឲ្យមហាជនទូទៅ មានការភ្ញាក់ផ្អើលជាខ្លាំង ។ តាមរយៈវីដេអូនេះ នាងបានរៀបរាប់ ទាំងទឹកភ្នែករហាម ហូរកាត់ផែនថ្ពាល់ ដ៏ក្រហមឆ្អិនឆ្អៅ លាយឡំនឹងសម្លេង ខ្សឹបខ្សួលអួលដើម ក ថា “បងធ្លាប់ប្រាប់ថា.. ស្នេហាគឺវាអស្ចារ្យ… ពេលដែលយើងមានវា ហើយវាក៏គ្មាន អ្វីអស្ចារ្យដែរ នៅពេលដែលគ្មានវា នៅក្នុងដៃ… តើបងដឹងអត់..? គឺវាអស្ចារ្យសម្រាប់ អូនគ្រប់ពេលវេលា ហ៊ិ.. ហ៊ិ..ហ៊ិ..(យំ)……..!” ។
តាមរយៈការយំរៀបរាប់របស់ តារាចម្រៀងមិនដែល ជួបរឿងអាស្រូវស្នេហា គៀត សុវណ្ណាឡាង នៅក្នុង វីដេអូឃ្លីបនេះ ថ្វីដ្បិតតែមាន រយៈពេលខ្លីក៏ពិតមែន តែគេអាចសន្និដ្ឋាន បានយ៉ាងច្បាស់ថា ស្រីស្រស់ គៀត សុវណ្ណាឡាង កំពុងបាត់បង់ស្នេហាគ្រាដំបូង របស់នាងជាមួយ បុរសកំពូលស្នេហ៍ ដែលអាចនិយាយបានថា ក្ដីស្នេហានេះមាន ការស្វែងយល់ចិត្តថ្លើមគ្នា ដ៏ស៊ីជ្រៅបំផុត ។ ជាការពិត ស្នេហាគ្រាដំបូង គឺពិតជាន័យ មហាធំធេងណាស់ សម្រាប់មនុស្សម្នាក់ៗ មិនថាជាស្រីឬក៏ជាប្រុស ទេ ។ គៀត សុវណ្ណាឡាង ដែលជាតារាសម្ដែងល្បី តែនាងពិតជាមាន សេចក្ដីក្លាហាន ក្នុងការលាតត្រដាង ក្ដីស្រឡាញ់ ចំពោះម្ចាស់ស្នេហ៍ ដោយគ្មានភាពអៀនខ្មាស់ និងក៏ជាសារមួយ ជួយក្រើនរំឭកដល់ យុវវ័យ កុំឲ្យឆាប់ជឿលង់ក្នុងផ្លូវស្នេហា ទាំងវ័យក្មេង ព្រោះអាចស្ពាយ ជាប់នូវវិប្បដិសារី ទៅថ្ងៃក្រោយ ដូចជាតារាដ៏ស្រស់ ស្អាតម្នាក់នេះជាដើម។
សូមប្រិយមិត្តទស្សនា ការរៀបរាប់ អមដោយសម្លេង ខ្សឹបខ្សួលអួលដើមក របស់ គៀត សុវណ្ណាឡាង តើអ្នកទាំងអស់គ្នា មានអារម្មណ៍បែបណា?
S_0733

សូមជួយផ្តល់មតិ និងចែករំលែក